(កឹងធើ) - តាមវិទ្យាស្ថានវិទ្យាសាស្រ្តធារាសាស្រ្តភាគខាងត្បូង ភូមិភាគស្ទើរតែទាំងអស់នៅតំបន់វាលរាបទន្លេគឺវឡុងមានភ្លៀងធ្លាក់គ្របដណ្ដប់ពាសពេញ ដោយកម្រិតទឹកភ្លៀងពី ៣០- ៥០ មីលីម៉ែត្រ មានកន្លែងខ្លះឡើងដល់ជាង ៦០- ៧០ មីលីម៉ែត្រ។ ពិសេស មានភ្លៀងធំធ្លាក់នៅច្រើនកន្លែងតំបន់នៅវាលរាបទន្លេគឺវឡុង ធ្វើឱ្យការជ្រាបទឹកប្រៃថយចុះបើធៀបនឹងការព្យាករណ៍។ ទោះដូច្នេះក្តី ភូមិភាគនានាក្នុងតំបន់ គប្បីប្រុងប្រយ័ត្នទឹកប្រៃជ្រាបចូលខ្ពស់ខុសប្រក្រតី ដោយសារខ្យល់ពីទិសឦសាននាំទឹកប្រៃចូលជ្រៅទៅក្នុងច្រកទន្លេគឺវឡុង។ អាស្រ័យហេតុនោះ គប្បីដំណើរការសំណង់គ្រប់គ្រងទឹកប្រៃឱ្យបានត្រឹមត្រូវ ឆ្លៀតយកទឹកសាបនិងត្រួតពិនិត្យស្អិតល្មួតគុណភាពទឹក មុនពេលយកទៅបម្រើផលិតកសិកម្មជាដើម។

ផ្លូវង្វៀងវ៉ាន់កឺ ខណ្ឌនិញកេវ ក្រុងកឹងធើ ទឹកជន់លិចដោយសារភ្លៀងធំ
កាលពីថ្ងៃទី៥ ខែឧសភា។
នៅវាលរាបទន្លេគឺវឡុង ផ្ទៃដីចុះពូជស្រូវរដូវដើមឆ្នាំ ២០២៥ នឹងពង្រោះរួចរាល់ក្នុងខែឧសភានេះ។ ដើម្បីធានាសុវត្ថិភាពដល់ផលិតស្រូវរដូវដើមឆ្នាំ វិទ្យាស្ថានវិទ្យាសាស្រ្តធារាសាស្រ្តភាគខាងត្បូង ផ្តល់អនុសាសន៍៖ តំបន់ខាងលើវាលរាបទន្លេគឺវឡុង មានប្រភពទឹកគ្រប់គ្រាន់ ជួបលំបាកជាសំខាន់គឺនៅតំបន់ភ្នំខ្ពស់ ទិញបៀងនិងទ្រីតូង អាស្រ័យហេតុនោះ ភូមិភាគគប្បីអនុវត្តវិធានការស្តុកទឹក និងស្រោចស្រពប្រិតសំចៃ។ នៅតំបន់កណ្តាលវាលរាបទន្លេគឺវឡុង (មានក្រុងកឹងធើ) ដំណើរការសំណង់គ្រប់គ្រងទឹកប្រៃឱ្យបានត្រឹមត្រូវ និងស្តុកទឹកពេលអាចធ្វើទៅបាន។ ពេលយកទឹកសាប ឬស្រោចស្រពដំណាំ គប្បីពិនិត្យកម្រិតជាតិប្រៃឱ្យបានហ្មត់ចត់ បំផុតគឺសម្រាប់ដំណាំឈើហូបផ្លែ។ តំបន់មាត់សមុទ្រនៅវាលរាបទន្លេគឺវឡុង ជ្រាបទឹកប្រៃខុសប្រក្រតី អាចធ្វើឱ្យប៉ះពាល់ដល់ប្រភពទឹក និងការផលិតនៅតាមប្រព័ន្ធធារាសាស្ត្រឆ្នេរសមុទ្រ ដូចជា៖ ហ្គកុង បាក់បេនត្រែ និងតំបន់ឆ្នេរសមុទ្រត្រាវិញ។ អាស្រ័យហេតុនោះ ភូមិភាគនានា គប្បីបម្រុងវិធានការតទល់ ស្តុកទឹក និងប្រើប្រាស់ទឹកឱ្យបានត្រឹមត្រូវ ជាពិសេសគឺទឹកត្រូវធានាដល់តំបន់ដាំដំណាំឈើហូបផ្លែចំណុះស្រុកចូវថាញ់ ចើឡាត់ ម៉កាយប៉ាក់ - ណាម ចំណុះខេត្តបេនត្រែ និងស្រុកកេសាច់ ខេត្តសុកត្រាំងជាដើម៕
ហាវ៉ាន់-វិមាន


Ý kiến bạn đọc