កាសែតកឹនធើ

កម្មវិធីធ្វើឱ្យតំបន់ជនជាតិភាគតិចផ្លាស់ថ្មី

ទំហំអក្សរ 18 ភីកសែល
Chưa có bản âm thanh
ទំហំអក្សរ 18 ភីកសែល

ផ្ទះថ្មី ផ្លូវបេតុងរឹងមាំចូលដល់សាលារៀន  អគ្គិសនី   និងទឹកស្អាតអូសចូលដល់គ្រប់គ្រួ​សារ    ។ល។ ធ្វើឱ្យទិដ្ឋភាពតំបន់ជនជាតិភាគតិចរបស់ទីក្រុងកឹងធើមានការផ្លាស់ថ្មី។ នោះក៏ជាសមិទ្ធផលក្នុងអំឡុងពេល ៥ ឆ្នាំអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជន​ជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ (ហៅកាត់ថា កម្មវិធី) នៅទីក្រុង​កឹងធើ។

ផ្លូវជនបទចូលកាន់ឃុំឡឹមតឹង បានក្រាលកៅស៊ូរួចរាល់ ងាយស្រួលធ្វើដំណើរ
និងដឹកជញ្ជូនកសិផល។

តាមមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ ដំណាក់កកាល ២០២១-២០២៥ ទីក្រុងផ្សព្វផ្សាយអនុវត្ត៩/១០ គម្រោងនៃកម្មវិធី ដោយថវិកាវិនិយោគសរុបជាង ១.៥១៧ ពាន់លានដុង ក្នុងនោះ ថវិកាមជ្ឈិមជាង ១.២៧០ ពាន់លានដុង ក្រៅពីនោះគឺថវិកាភូមិភាគ និងប្រភពទុនផ្សេងៗ។

លោកស៊ើងគៀង នៅភូមិត្រាយ៉ ឃុំឡឹមតឹង ទីក្រុងកឹងធើ តែងញញឹមស្រស់ពេលឃើញតំបន់ជនបទផ្លាស់ថ្មី។ ពីមុនផ្លូវចូលភូមិនានានៅឃុំឡឹមតឹង ភាគច្រើនគឺផ្លូវដី រដូវប្រាំងធូលីហុយទ្រលោម រដូវភ្លៀងបែកភក់ជ្រាំ ហេតុនោះ ការធ្វើដំណើរទៅមក និងដឹកជញ្ជូនទំនិញជួបពិបាកច្រើន។ ចាប់ពីរដ្ឋបានផ្សព្វផ្សាយអនុវត្តកម្មវិធី គម្រោងវិនិយោគអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច ឃើញថា ផ្លូវជនបទបានក្រាលបេតុងនិងបើកទូលាយជាបណ្តើរៗ។ល។ ឆ្លើយតបនឹងតម្រូវការធ្វើដំណើរទៅមក និងការជួញដូររបស់ប្រជាជន។ លោកសើុងគៀង ឱ្យដឹង៖ “ផ្លូវថ្នល់រលូន រថយន្តដឹកទំនិញធុនតូចអាចចូលដល់ស្រែចម្ការ ដើម្បីប្រមូលទិញកសិផល។ មិនត្រឹមតែដូច្នោះ មាមីងខ្មែរនៅទាំងមោះមុតវិនិយោគទុនលក់សម្ភារៈកសិកម្ម សម្ភារៈសំណង់និងទំនិញទូទៅផ្សេងៗទៀត ម្ល៉ោះហើយជីវភាពបានកើនឡើង។ ពិសេស សាលារៀនបានវិនិយោគកសាងយ៉ាងសមរម្យ  កូនចៅខ្មែរបានទៅរៀនសូត្រគ្រប់គ្នា”។

ចំណែកលោកម៉ាលឿងទៀង នៅឃុំមីហឿង ឱ្យដឹង៖ “ពីមុន មីហឿងជាឃុំក្រីក្របំផុត អគ្គិសនី ផ្លូវថ្នល់ សាលារៀននៅមានកម្រិត ហើយផ្ទះ ឥដ្ឋរឹតតែកម្រមាន។ ឥឡូវ ភូមិស្រុកទីណាក៏មានផ្ទះថ្មី ផ្លូវបេតុង អគ្គិសនី ទឹកស្អាតអូសចូលដល់ផ្ទះ សាលារៀន ដំណាក់សុខាភិបាល បានវិនិយោគយ៉ាងសមរម្យ។ល។ ទាំងអស់នេះដោយសារមានគោលនយោបាយ កម្មវិធីរបស់រដ្ឋវិនិយោគ ជំរុញឱ្យតំបន់ជនបទមីហឿងអភិវឌ្ឍន៍”។

ភាពផ្លាស់ថ្មីនៅឃុំឡឹមតឹង និងឃុំមីហឿង កាន់តែបញ្ជាក់ពីលទ្ធផលនៃកម្មវិធីគោលនយោ​បាយវិនិយោគរបស់រដ្ឋនៅបន់ជនជាតិភាគតិចរបស់ទីក្រុងកឹងធើក្នុងពេលកន្លង។

តាមប្រសាសន៍លោក ឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិនិងសាសនា ដំណាក់កាល ២០២១-២០២៥ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បម្រើការផលិតបានអនុវត្ត ២១៨ សំណង់; កសាងថ្មីបាន៦សំណង់ បង្កើនកម្រិតសំណង់ផ្សារបាន៩សំណង់;  ជួសជុលនិងថែរក្សាសំណង់ហេដ្ឋារចនាសម្ព័ន្ធបាន ២២៤ សំណង់។ សំណង់ទាំងនេះ បានរួមចំណែកបង្កបង្កើត តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងតំបន់នីមួយៗ បម្រើជីវភាព ប្រជាជន សកម្មភាពផលិតនិងការដឹកជញ្ជូនទំនិញ រួមចំណែកលើកកម្ពស់គុណភាពជីវភាពប្រជាជន និងធ្វើឱ្យទិដ្ឋភាពតំបន់ជនជាតិភាគតិចផ្លាស់ថ្មីនិងអភិវឌ្ឍន៍៕            

                                  យ្វីអាញ - វិមាន

ការរស់នៅ

Ý kiến bạn đọc

Gửi ý kiến của bạn

0 / 1.000 ký tự

Chức năng gửi ý kiến hiện chưa khả dụng.

Ý kiến được Ban Biên tập duyệt trước khi đăng. Số điện thoại và email chỉ dùng để liên hệ khi cần, không hiển thị công khai. Các trường có dấu * là bắt buộc.