កាសែតកឹនធើ

ថ្ងៃនេះ (ថ្ងៃទី២២ ខែមករា) មហា​សន្និ​បាត​លើកទី ១៤ របស់បក្ស បន្តអនុវត្តបណ្តាជំហាននៃការងារបុគ្គលិក និងបោះឆ្នោតជ្រើសតាំងគណៈប្រតិបត្តិការមជ្ឈិមបក្សអាណត្តិថ្មី

ទំហំអក្សរ 18 ភីកសែល
Chưa có bản âm thanh
ទំហំអក្សរ 18 ភីកសែល

ថ្ងៃទី២២ ខែមករា នៅមជ្ឈមណ្ឌលសន្និបាតជាតិ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស បានបន្តឈានចូលខ្លឹមសារនៃថ្ងៃធ្វើ​ការទីបី។

បន្ទាប់ពីមួយថ្ងៃពិភាក្សាយ៉ាងផុលផុស ប្រជាធិបតេយ្យចំៗ និងប្រកបដោយគុណភាពនៅសាលប្រជុំយោងតាមកម្ម​វិធីដែលបានគ្រោងទុកនៅថ្ងៃនេះ មហាសន្និបាតនឹងអនុវត្តបណ្តាជំហាននៃខ្លឹម​សារការងារបុគ្គលិក។ ក្នុងនោះ ខ្លឹមសារសំខាន់បំផុតក្នុងថ្ងៃធ្វើការនេះ គឺបណ្តាតំណាងនឹង​បោះឆ្នោត ដើម្បីជ្រើសតាំងគណៈប្រតិបត្តិការមជ្ឈិមបក្សអា​ណត្តិទី ១៤។

បណ្ដាសមមិត្តអតីតថ្នាក់ដឹកនាំក្រសួងការពារជាតិ រួមជាមួយគណៈប្រតិភូតំណាងបក្ខភាគ គណៈបញ្ជាការកងទ័ពក្នុងមហាសន្និបាត។ រូបថត៖ ទ្រុងហាយ

យោងតាមបទប្បញ្ញត្តិលេខ ៣៦៥-QĐ/TW ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ របស់ការិយាល័យន​យោ​​បាយ សមា​ជិក​គណៈប្រតិបត្តិការមជ្ឈិមបក្ស ចាំបាច់ត្រូវឆ្លើយតបបណ្ដាបទដ្ឋានដូចជា៖ ជាគំរូអំពីគោលជំហរនយោបាយ សីលធម៌ ផ្នត់រស់នៅ ភាពជាគំរូឈានមុខ មានស្មារតីកសាង ស្មារតីប្រយុទ្ធ ភាពសកម្មក្នុងសកម្មភាព វិន័យ មនុស្សធម៌ សមត្ថភាព និងមានប្រិយភាពលើគ្រប់វិស័យ។

ជាកម្មាភិបាលដែលបានបណ្តុះបណ្តាលត្រឹមត្រូវ មានចំណេះដឹងគ្រប់ជ្រុងជ្រោយ បានឆ្លងកាត់ការហ្វឹកហាត់ និងការសាកល្បងតាមរយៈការអនុវត្តជាក់ស្តែង មានគំនិតផ្លាស់ថ្មី ចក្ខុវិស័យយុទ្ធសាស្ត្រ អស់ពីចិត្តនឹងការងារ ទទួលខុសត្រូវ ចូលរួមពិភាក្សា រួមចំណែកយ៉ាងសកម្មក្នុងការកំណត់មាគ៌ា គោលនយោបាយ និងការដឹកនាំសមូហភាពនៃគណៈប្រតិបត្តិការមជ្ឈិមបក្ស។

មានស្នាដៃលេចធ្លោ មានលទ្ធផល និង "ផលិតផល" ជាក់ស្តែងក្នុងដំណើរការការងារ មានសមត្ថ​ភាពប្រមូលផ្តុំ សាមគ្គីភាព ឯកភាព និងកៀរគរកម្លាំងចម្រុះ ដើម្បីចាត់តាំងអនុវត្តជោគជ័យនូវមាគ៌ា គោលនយោបាយ និងភារកិច្ចរបស់បក្ស យុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិក្នុងដំណាក់កាលថ្មី នៅលើវិស័យ ភូមិឋានបំពេញការងារដែលបានចាត់តាំងឱ្យគ្រប់គ្រង និងទទួលបន្ទុក។

ទន្ទឹមនឹងនោះ មានសមត្ថភាពព្យាករណ៍ ដោះស្រាយ និងឆ្លើយតបបានទាន់ពេលវេលា មានប្រ​សិទ្ធភាពចំពោះស្ថានភាពដែលកើតឡើងជាយថាហេតុចៃដន្យ មានសមត្ថភាពធ្វើការងារដោយឯករាជ្យ។ មានគុណសម្បត្តិ និងសមត្ថភាពដឹកនាំ គ្រប់គ្រងថ្នាក់យុទ្ធសាស្ត្រ មានក្តីប្រាថ្នានិង​គោល​​បំណងផ្លាស់ថ្មីដើម្បីប្រទេសជាតិ និងប្រជាជន។ ប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ ភាពអវិជ្ជមាន  ផ្តាច់​ការ​និងផលប្រយោជន៍ក្រុម។ ជាមួយគ្នានោះដែរ ធ្លាប់បានឆ្លងកាត់ និងសម្រេចបានល្អនូវភារកិច្ចក្នុងមុខតំណែងដឹកនាំសំខាន់ៗនៅថ្នាក់ក្រោមដោយផ្ទាល់និង​​ថ្នាក់​ប្រហាក់ប្រហែល។ ចំពោះករណីពិសេស អាស្រ័យគណៈប្រតិបត្តិការមជ្ឈិមបក្សសម្រេច។

ចំពោះសមាជិកបម្រុងនៃគណៈប្រតិបត្តិការមជ្ឈិមបក្ស យោងតាមបទប្បញ្ញត្តិលេខ ៣៦៥-QĐ/​TW ត្រូវឆ្លើយតបនូវបណ្ដាបទដ្ឋានដូចជា៖ ជាកម្មាភិបាលវ័យក្មេង ឆ្លើយតបជាមូលដ្ឋាននូវបទដ្ឋាន​នៃសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស។ មានភាពម៉ឺងម៉ាត់ ប្រសិទ្ធភាពក្នុងការអនុ​វត្ត​តួនាទី និងភារកិច្ចដែលបានប្រគល់ជូន យល់ដឹងពីសភាពការណ៍ក្នុងប្រទេស តំបន់ និងពិភពលោក មានសមត្ថភាពចូលរួមមតិ​ និងស្នើឡើងនូវបញ្ហាជាក់ស្តែងនានា ដើម្បីឱ្យគណៈប្រតិ​បត្តិការមជ្ឈិមបក្សពិភាក្សា និងសម្រេច។

តាមរយៈការអនុវត្តការងារជាក់ស្តែង បានបង្ហាញឱ្យឃើញថាមានសមត្ថភាព គុណសម្បត្តិដឹកនាំ គ្រប់គ្រង សម្រេចបានល្អនូវភារកិច្ចក្នុងមុខតំណែងដែលបានឆ្លងកាត់ មានលទ្ធភាពអភិវឌ្ឍន៍ និងមានសមត្ថភាពឆ្លើយតបបានភ្លាមៗនៅពេលមានតម្រូវការចាត់តាំងឱ្យទទួលបន្ទុកមុខតំ​ណែងដឹកនាំនៅតាមភូមិភាគ ស្ថាប័ន និងអង្គភាព ដែលមានរចនាសម្ព័ន្ធសមាជិកគណៈប្រតិ​បត្តិការមជ្ឈិមបក្ស។ ចំពោះករណីពិសេស អាស្រ័យគណៈប្រតិបត្តិការមជ្ឈិមបក្សសម្រេច។

អំពីចំនួនសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស យោងតាមលក្ខន្តិកៈបក្សនាពេលបច្ចុប្បន្ន ចំនួនសមាជិកគណៈប្រតិ​បត្តិ​ការមជ្ឈិមបក្ស អាស្រ័យមហាសន្និបាតតំណាងទូទាំងប្រទេសសម្រេច៕

ប្រភព÷ កាសែតកងទ័ពប្រជាជន - សុផន

ព្រឹត្តិការណ៍

Ý kiến bạn đọc

Gửi ý kiến của bạn

0 / 1.000 ký tự

Chức năng gửi ý kiến hiện chưa khả dụng.

Ý kiến được Ban Biên tập duyệt trước khi đăng. Số điện thoại và email chỉ dùng để liên hệ khi cần, không hiển thị công khai. Các trường có dấu * là bắt buộc.