កាសែតកឹនធើ

ចាត់តាំងសិក្សាស្រាវជ្រាវ រៀនសូត្រ បញ្ជ្រាបនិងផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៤

ទំហំអក្សរ 18 ភីកសែល
Chưa có bản âm thanh
ទំហំអក្សរ 18 ភីកសែល

ការសិក្សាស្រាវជ្រាវ រៀនសូត្រ បញ្ជ្រាប ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៤ សំដៅរួមចំណែកបង្កើនការកសាងបក្សអំពីនយោបាយ សតិអារម្មណ៍ សីលធម៌ អង្គការចាត់តាំង កម្មាភិបាល និងការការពារមូលដ្ឋានគ្រឹះនៃឧត្តមគតិរបស់បក្ស។

អគ្គលេខាបក្ស តូឡឹម ថ្លែងការណ៍ក្នុងសន្និបាតលើកទី១  គណៈប្រតិបត្តិការមជ្ឈិមបក្ស
នីតិកាល ទី១៤។

ជំនួសមុខការិយាល័យនយោបាយ អគ្គលេខាបក្ស តូឡឹម បានចុះហត្ថលេខាចេញបទបញ្ជារបស់ការិយាល័យនយោបាយ ស្តីពីការសិក្សាស្រាវជ្រាវ រៀនសូត្រ  បញ្ជ្រាប ឃោសនានិងផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្ស (បទបញ្ជាលេខ ០១-CT/TW ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦)។

បទបញ្ជាលើកឡើងៈ មហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស បានប្រព្រឹត្តទៅដោយជោគជ័យយ៉ាងល្អប្រសើរ។ មហាសន្និបាតបានអនុម័តសេចក្តីសម្រេចចិត្តនិងឯកសារនានារបស់មហាសន្និបាត (ហៅរួមថា សេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៤ របស់បក្ស)។

ដើម្បីសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៤ របស់បក្ស បានផ្សព្វផ្សាយអនុវត្តភ្លាមៗ ព្រមៗគ្នា ប្រសិទ្ធភាពនិងមានលក្ខណៈជាក់ស្តែង ការិយាល័យនយោបាយ សំណូមពរដល់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អង្គការបក្សនិងគ្រប់ថ្នាក់ គ្រប់ផ្នែក ផ្តុំកម្លាំងអនុវត្តឱ្យបានល្អនូវខ្លឹមសារទាំងនេះ។

ក្នុងនោះ កំណត់ច្បាស់ការចាត់តាំងសិក្សាស្រាវជ្រាវ រៀនសូត្រ បញ្ជ្រាបនិងផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី១៤ គឺជាភារកិច្ចដ៏សំខាន់មួយក្នុងចំណោមភារកិច្ចសំខាន់ៗនៃឆ្នាំ២០២៦ និងពេញមួយអាណត្តិ ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ត្រឹមត្រូវ មានលក្ខណៈវិទ្យាសាស្ត្រ; នេះជាការប្រជុំជីវភាពនយោបាយយ៉ាងទូលំទូលាយ ដើម្បីឱ្យកម្មាភិបាលនិងបក្ខជនគ្រប់រូបក្ដាប់ច្បាស់និងអនុវត្តបានត្រឹមត្រូវ មានភាពច្នៃប្រតិដ្ឋ និងប្រសិទ្ធភាពសេចក្តីសម្រេចចិត្ត បង្កការវិវឌ្ឍន៍យ៉ាងច្បាស់ក្នុងការយល់ដឹង ឯកភាពឆន្ទៈនិងសកម្មភាពទូទាំងបក្ស ទទួលបានការគាំទ្រពីប្រជាជន ពញ្ញាក់និងពង្រីកប្រពៃណីស្នេហាជាតិ ឆន្ទៈខ្លួនទីពឹងខ្លួន កម្លាំងមហាសាមគ្គីទូទាំងជនជាតិក្នុងយុទ្ធនាការកសាង អភិវឌ្ឍន៍ប្រទេសជាតិ និងការពារមាតុភូមិ។

ការសិក្សាស្រាវជ្រាវ រៀនសូត្រ បញ្ជ្រាប ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី១៤ របស់បក្ស សំដៅរួមចំណែកពង្រឹងការកសាងបក្សអំពីនយោបាយ សតិអារម្មណ៍ សីលធម៌ អង្គការចាត់តាំង កម្មាភិបាលនិងការការពារមូលដ្ឋានគ្រឹះនៃឧត្តមគតិរបស់បក្ស៕

ប្រភពៈ (TTXVN/Vietnam+) - ពេជ្រសឿន

ព្រឹត្តិការណ៍

Ý kiến bạn đọc

Gửi ý kiến của bạn

0 / 1.000 ký tự

Chức năng gửi ý kiến hiện chưa khả dụng.

Ý kiến được Ban Biên tập duyệt trước khi đăng. Số điện thoại và email chỉ dùng để liên hệ khi cần, không hiển thị công khai. Các trường có dấu * là bắt buộc.