កាសែតកឹនធើ

អនុរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា ទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីវៀតណាមដល់ជនជាតិភាគតិច នៅទីក្រុងកឹងធើ

ទំហំអក្សរ 18 ភីកសែល
Chưa có bản âm thanh
ទំហំអក្សរ 18 ភីកសែល

នាព្រឹកថ្ងៃទី ៥ ខែកុម្ភៈ គណៈប្រតិភូក្រសួងជនជាតិនិងសាសនា ដឹកនាំដោយសមមិត្ត អ៊ីវិញទើ អនុរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា បានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីវៀតណាម ប៊ិញង៉ ២០២៦ ដល់អ្នកមានប្រិយភាព និងគ្រួសារជនជាតិភាគតិចដែលមានជីវភាពលំបាក នៅទីក្រុងកឹងធើ។

តាមកម្មវិធី គណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយបុណ្យចូលឆ្នាំថ្មីវៀតណាម ដល់អ្នកមានប្រិយភាព និងគ្រួសារជនជាតិភាគតិចដែលមានជីវភាពលំបាក នៅឃុំភូតឹមនិងឃុំមីហឿង។ ក្នុងនោះ បានជូនអំ​ណោយជាង ២០ ចំណែកដល់អ្នកមានប្រិយភាព និងជាង ១០០ ចំណែកដល់គ្រួសារជនជាតិភាគតិចក្រីក្រនៅឃុំទាំង​ពីរ។

អនុរដ្ឋមន្ត្រី និងគណៈប្រតិភូ ទៅសួរសុខទុក្ខ និងជូនអំណោយនៅឃុំភូតឹម។

នៅរាល់ទីតាំងដែលចុះទៅដល់ អនុរដ្ឋមន្ត្រី អ៊ីវិញទើ បានសាកសួរសុខទុក្ខដោយភាព​ស្និទ្ធស្នាលអំពីជីវភាពរស់នៅ ស្ថានភាពផលិត​និងការរស់នៅរបស់មាមីង។ សមមិត្តក៏បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ ក្នុងការយកចិត្ត​ទុកដាក់គិតគូរជីវភាពរស់នៅរបស់ជនជាតិភាគតិច ជាពិសេស ក្រោយពេលរួមបញ្ចូលអង្គភាព​រដ្ឋបាល។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម ប៊ិញង៉ ២០២៦ អនុរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា បានផ្ញើវាចាប្រសិទ្ធពរឆ្នាំថ្មី ដល់ជនជាតិភាគតិច ទទួលអំណរបុណ្យចូលឆ្នាំថ្មីវៀតណាមប្រកបដោយភាព​សប្បាយរីករាយ កក់ក្តៅ និងសុវត្ថិភាព។ ទន្ទឹមនឹងនោះ សង្ឃឹមថា អ្នកមានប្រិយភាពបន្តពង្រីកតួនាទីស្នូល ធ្វើជាគំរូ ក្នុងការចលនាប្រជាជនឱ្យអនុវត្តបានល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ព្រមទាំងសកម្មក្នុងពលកម្មផលិត រួមចំណែកកសាងស្រុកកំណើតឱ្យកាន់តែរីកចម្រើន។

អនុរដ្ឋមន្ត្រី និងគណៈប្រតិភូ ទៅសួរសុខទុក្ខ និងជូនអំណោយនៅឃុំមីហឿង។

តំណាងថ្នាក់ដឹកនាំភូមិភាគ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនា និងការយកចិត្តទុក​ដាក់របស់ថ្នាក់ដឹកនាំក្រសួងជនជាតិ និងសាសនា។ នាពេលខាងមុខ រដ្ឋអំណាចភូមិភាគនឹងបន្តសហការយ៉ាងហ្មត់ចត់ក្នុងការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយជនជាតិ គិតគូរជីវភាពរបស់ជនជាតិភាគតិច​ឱ្យ​កាន់តែប្រសើរឡើង រួមចំណែករក្សាស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមលើភូមិឋាន៕

ហុងទើ-ថាច់ធី

ព្រឹត្តិការណ៍

Ý kiến bạn đọc

Gửi ý kiến của bạn

0 / 1.000 ký tự

Chức năng gửi ý kiến hiện chưa khả dụng.

Ý kiến được Ban Biên tập duyệt trước khi đăng. Số điện thoại và email chỉ dùng để liên hệ khi cần, không hiển thị công khai. Các trường có dấu * là bắt buộc.