កាសែតកឹនធើ

បើកផ្សារផ្កានិទាឃរដូវ ប៊ិញង៉ ឆ្នាំ២០២៦

ទំហំអក្សរ 18 ភីកសែល
Chưa có bản âm thanh
ទំហំអក្សរ 18 ភីកសែល

គណៈចាត់តាំងផ្សារផ្កានិទាឃរដូវ បង្កលក្ខណៈងាយស្រួលដល់អង្គការនិងបុគ្គលចូលរួមតាមរយៈការមិនយកថ្លៃទីតាំង ថ្លៃអគ្គិសនីនិងទឹក ព្រមទាំងសហការធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចារណ៍ អនាម័យបរិស្ថាន។

នៅរាត្រីថ្ងៃទី១១ ខែកុម្ភៈ នៅទីលានតីដូ សង្កាត់ហឹងភូ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុងកឹងធើ ចាត់តាំងពិធីបើកផ្សារផ្កានិទាឃរដូវ ប៊ិញង៉ ឆ្នាំ២០២៦។

អ្នកតំណាងទាំងឡាយអនុវត្តពិធីកាត់ខ្សែបូ បើកផ្សារផ្កានិទាឃរដូវ ប៊ិញង៉ ឆ្នាំ២០២៦។

ផ្សារផ្កានិទាឃរដូវ ប៊ិញង៉ ឆ្នាំ២០២៦ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃ៧ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ (ត្រូវនឹងថ្ងៃទី២០ ខែ១២ រហូតដល់ព្រឹកថ្ងៃទី២៩ ខែ១២ តាមចន្ទគតិវៀតណាម) នៅសង្កាត់ហឹងភូ ទីក្រុងកឹងធើ។ ផ្សារផ្កានេះ មានទីតាំងលក់ផ្កាលម្អជិត៦០០ឡូត៍ ក្នុងនោះនៅផ្លូវម៉ាយជីទ័រ មណ្ឌលក្រុង៥៨៦(តំបន់នៅក្បែរទីលានតីដូ) នៅផ្លូវលី​ថាយ​តូ សង្កាត់ហឹងភូ មានជិត២០០ឡូត៍។

ផ្សារនេះ បានដាក់លក់ផ្កាលម្អ ដើមឈើលម្អជាច្រើនប្រភេទ ផ្កាបន្សៃយ៉ាងសម្បូរបែបនិងចម្រុះពណ៌។ ពិសេស គណៈចាត់តាំងបានបង្កលក្ខណៈងាយស្រួលបំផុតដល់អង្គការ បុគ្គល ដែលចូលរួមសកម្មភាពផ្សារផ្កានិទាឃរដូវ តាមរយៈការមិនយកថ្លៃទីតាំង ថ្លៃអគ្គិសនីនិងទឹក ព្រមទាំងសហការជាមួយមន្ទីរ ផ្នែក ភូមិភាគនិងអង្គភាពនានាដែលពាក់ព័ន្ធ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ អនាម័យបរិស្ថាន។ បង្កើតរូបភាពផ្សារផ្កានិទាឃរដូវ ប្រកបដោយភាពស៊ីវិល័យ ស្និទ្ធស្នាលនិងគួរឱ្យចាប់អារម្មណ៍។

ផ្សារផ្កានិទាឃរដូវ ប៊ិញង៉ ឆ្នាំ២០២៦ នៅសង្កាត់ហឹងភូ ដាក់លក់ផ្កាលម្អដ៏ស្រស់ស្អាតជាច្រើន។ ក្នុងរូបថតនេះ គឺផ្កាដាក់លក់នៅផ្លូវម៉ាយជីទ័រ។

តាមមន្ទីរឧស្សា​និងពាណិជ្ជកម្មទីក្រុងកឹងធើ ផ្សារផ្កានិទាឃរដូវគឺជាសកម្មភាពប្រចាំឆ្នាំ មានអត្ថន័យពិសេស មិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការទស្សនានិងការទិញផ្កាលម្អ ដើមឈើលម្អរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងជាឱកាសតភ្ជាប់ពាណិជ្ជកម្ម បង្កលក្ខណៈដល់អាជីវកម្ម សហករណ៍ អ្នកចម្ការ គ្រួសារដាំផ្កាលម្អនៅខេត្ត ក្រុងនានាតំបន់វាលរាបទន្លេគឺវឡុងមានឱកាសតភ្ជាប់ផ្លាស់ប្តូរទំនិញ…។

ផ្សារផ្កានិទាឃរដូវ ប៊ិញង៉ ឆ្នាំ២០២៦ បានចាត់តាំងតាមគោលការណ៍របស់គណៈកម្មាធិការប្រជាជនទី​ក្រុង​កឹង​ធើ ភ្ជាប់នឹងសកម្មភាព “អំណរបក្សរុងរឿង-អំណរបុណ្យចូលឆ្នាំថ្មីប៊ិញង៉” ធានាប្រសិទ្ធភាពជាក់ស្តែង សមស្របនឹងស្ថានភាពថ្មីរបស់ទីក្រុង។ បង្កបរិយាកាសរីករាយទទួលអំណរបុណ្យចូលឆ្នាំថ្មី ប្រកបដោយភាពសប្បាយរីករាយ វិជ្ជមាន សុវត្ថិភាព ប្រិតសំចៃ សមស្របនឹងផ្នត់រស់នៅស៊ីវិល័យ ប្រពៃណីវប្បធម៌ល្អប្រសើររបស់ជាតិនិងទំនៀមទម្លាប់​ភូមិភាគ៕

ប្រភព៖baocantho.com.vn-មុនី

ព្រឹត្តិការណ៍

Ý kiến bạn đọc

Gửi ý kiến của bạn

0 / 1.000 ký tự

Chức năng gửi ý kiến hiện chưa khả dụng.

Ý kiến được Ban Biên tập duyệt trước khi đăng. Số điện thoại và email chỉ dùng để liên hệ khi cần, không hiển thị công khai. Các trường có dấu * là bắt buộc.