|
អង្គារតិថី ត្រូវដប់ពីររោច
មមីអដ្ឋស័ក ពេលព្រឹកម៉ោងដប់
មានទេពនារី ចុះគ្រងផែនភព
ស្គរជ័យបីបទ កិច្ចផ្ទេរតំណែង
ពស់ដកពពារ ផ្ដាំសេះអនុជ
ហៃ! អនុជប្អូន បងនឹងប្រាប់ប្រាយ
ជីវភាពសង្គម គោលការណ៍បក្សរដ្ឋ
អនុវត្តគោលការណ៍ បញ្ចូលអង្គភាព
ប្រព័ន្ធគមនាគមន៍ ស្ពានថ្នល់ល្បឿនលឿន
យុគឌីជីថល បច្ចេកវិទ្យា
ផ្ទះទ្រុឌទ្រោមចាស់ ព្រួតគ្នាបំបាត់
"យុទ្ធនាការក្វាងត្រុង" ស្ដារការខូចខាត
ឆ្នាំនេះអស្ចារ្យ មហាសន្និបាតបក្ស
ព្រឹត្តិការណ៍មួយទៀត បោះឆ្នោតជ្រើសតាំង
ពិសេសជាងទៀត បញ្ជ្រាបគោលការណ៍
ច្នេះ! ទើបប្រជា កសាងមាតុភូមិ
ផ្ដើមផ្ដុំពីនោះ រៀនសូត្រពលកម្ម
ណ្ហើយ! អនុជ សេះ ការងារសេសសល់
សេះ ក្រោកឱនអង្គ កាន់រៀមច្បង ពស់
បញ្ចប់កិច្ចការ យាងចុះគ្រប់គ្រង
ទេវតាឆ្នាំថ្មី បានសុខសួស្ដី
|
វារៈសួស្ដី កាលគិម្ហន្តា ថាចូលឆ្នាំថ្មី ។ សង្ក្រាន្តចូលជាក់ សែសិបប្រាំបី ដប់បួនមេសា ។ ទ្រង់ឆោមសោភី ជម្ពូទ្វីបា ក្សេមក្សាន្តភីរម្យ ។ សញ្ញាកំណត់ គម្ដែងជាធំ ផ្ដើមផ្ដុំសាច់ការណ៍ ។ បង្ហាញឫទ្ធា ពូជអ្នកសង្ហា ខ្លឹមសារសេចក្ដី ។ ចូរបាមាសស្ងួន សមិទ្ធិស្នាដៃ ឆ្នាំចាស់នេះណា ។ វប្បធម៌អប់រំ កំណត់ច្បាស់ការ យន្តការលោតផ្លោះ ។ ដោះស្រាយបញ្ហា រដ្ឋបាលមកចុះ ឆ្ពោះយុគសម័យថ្មី ។ អភិវឌ្ឍន៍មុតមាំ ជំរុញផ្លាស់ថ្មី បន្តកើនខ្ពស់ ។ ជំហានសាកល គ្រប់ផ្នែកផុលផុស បម្រើប្រជា ។ គោលការណ៍ចែងច្បាស់ សំដៅធានា ឈានផុតក្រក្រី ។ សាយភាយមុតមាំ ធម្មជាតិប្រល័យ ជីវភាពសមរម្យ ។ ទូទាំងរដ្ឋា ជោគជ័យឧត្តម សាទរគ្រប់គ្នា ។ ប្រជាខ្មីឃ្មាត តំណាងរដ្ឋសភា ប្រជាជនគ្រប់ថ្នាក់ ។ សកម្មខ្មីឃ្មាត ដឹកនាំម៉ឺងម៉ាត់ លើបក្សរដ្ឋា ។ គ្រប់គ្នាពុះពារ វៀតណាមស្នេហា កេរ្ដិ៍ឈ្មោះល្បាញល្បី ។ ប្រជាស្រីប្រុស រួមសាងស្នាដៃ សម្បូរសប្បាយ ។ ប្រាយប្រាប់ប៉ុណ្ណេះ សូមប្អូនលកលៃ ដោះស្រាយបន្ត ។ ប្រណម្យបញ្ចង់ សច្ចាស្មោះសរ ការងារឆ្នាំថ្មី ។ ស្គរជ័យសញ្ញា ផែនភពលោកិយ ផ្កាភ្ញីបូជា ។ ប្រសិទ្ធពរជ័យ មង្គលសោភា ជារៀងទៅហោង ៕
|
នៃចេត្រមាសា តម្រាចែងចារ
យាមយោគសិរី នាទីចួនថ្ងៃ
នាមរាក្យសា ញុាំងមនុស្សទេព្តា
បែបបទជួបជុំ ចាត់ចែងរៀបចំ
ខែងរ៉ែងអស្ចារ្យ នូវអស់កិច្ចការ
ធួនស្ដាប់ចាប់ន័យ សម្រេចជៀស្ឋជ័យ
ផ្តោតផ្ដុំស្ថាបនា យុទ្ធសាស្រ្តមាំក្លា
ក្របខណ្ឌចំណុះ កម្រិតពីរស្មោះ
តភ្ជាប់ទឹកដី GDP សោតក្ដី
យុទ្ធសាស្រ្តចម្រុះ ជាស្នូលដៅឆ្ពោះ
ផ្លាស់ផ្ទះមាំជា ជួយរាស្រ្តប្រជា
សកម្មស្រុះដៃ ជួយរាស្រ្តផុតភ័យ
ប្រារព្ធរៀបចំ ប្រជាជ្រែងជ្រោម
ចូលរួមគ្រប់គ្នា និងក្រុមប្រឹក្សា
យកចិត្តទុកដាក់ ប្រជាជឿជាក់
ព្រួតដៃស្ថាបនា រុងរឿងថ្លៃថ្លា
ឈ្មុសឈ្មុលគ្រប់វ័យ បុព្វហេតុទឹកដី
ស្លេះច្បុចច្បោលន័យ ចាត់ចែងកែខៃ
ថ្លាថ្លែងអំណរ ប្ដេជ្ញាបន្ត
ថាទេវតាថ្មី ប្រជាប្រុសស្រី
មនុស្សលោកគ្រប់គ្នា សុខដុមរមនា
និពន្ធដោយៈ ពេជ្រ សឿន |


Ý kiến bạn đọc