កាសែតកឹនធើ

លេខាសាខាបក្សជនជាតិខ្មែរ អស់ពីចិត្តដើម្បីប្រជាជន

ទំហំអក្សរ 18 ភីកសែល
Chưa có bản âm thanh
ទំហំអក្សរ 18 ភីកសែល

ក្នុងពិធីស្ងើចសរសើរលេខាសាខាបក្សឆ្នើមទូទាំងប្រទេស ដែលចាត់តាំងឡើងជាលើកដំបូង ដោយគណៈចាត់តាំងមជ្ឈិមបក្សនៅរដ្ឋធានីហាណូយកន្លងហើយ សមមិត្ត យ័ញត្រែ លេខាសាខាបក្សភូមិភូតឹង ឃុំនិញក្វើយ ខេត្តកាម៉ាវ មានកិត្តិយសទទួលបានការស្ងើចសរសើរក្នុងពិធីនេះ។ សមមិត្តគឺជាអ្នកឈានមុខ តំណាងឱ្យស្មារតីលះបង់ខ្ពស់របស់កម្មាភិបាល បក្ខជនខ្មែរ ដែលបម្រើប្រជាជនដោយអស់ពីចិត្តពីថ្លើម។

សមមិត្ត យ័ញត្រែ ថ្លែងយោបល់ក្នុងពេលប្រជុំសាខាបក្ស។

ជា​មួយទិសស្លោក “បក្ខជនដើរមុន” សមមិត្ត យ័ញត្រែ មិនត្រឹមតែដឹកនាំតាមរយៈឯកសារប៉ុណ្ណោះទេ ថែមទាំងជាគំរូជាក់ស្ដែង ដោយចំណាយថវិកាផ្ទាល់ខ្លួននិងកម្លាំងកាយចិត្តដើម្បីគិតគូរជីវភាពជូនមាមីងទៀតផង។ ជាក់ស្តែង សមមិត្តបានចំណាយថវិកាផ្ទាល់ខ្លួនជាង ១០ លានដុង រួមជាមួយអាជីវករនៅផ្សារនិញក្វើយ ចាក់ដីនិងបូមខ្សាច់បង្ការទឹកជន់លិច ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការជួញដូររបស់មាមីង។ លើសពីនេះ សមមិត្តបានចំណាយថវិកា ជាង ១៥ លានដុង ទិញអំណោយចំនួន ៥០ ចំណែក រួមមានអង្ករ និងគ្រឿងឧបភោគបរិភោគជូនគ្រួសារក្រីក្រ គ្រួសារគោលនយោបាយ ក្នុងឱកាសថ្ងៃបុណ្យទានផ្សេងៗ។ ទន្ទឹមនឹងនោះ សមមិត្តនៅទាំងឧបត្ថម្ភថវិកា ២០០ លានដុង ដល់វត្តសិរីមានជ័យកាយខ្វាង ចាក់បេតុងទីធ្លាវត្ត បង្កបានជាកន្លែងសកម្មភាពជំនឿសាសនាដ៏សមរម្យសម្រាប់មាមីងពុទ្ធបរិស័ទខ្មែរ។ សមមិត្ត យ័ញត្រែ ចែករំលែក៖ “ពេលឃើញមាមីងមានជីវភាពធូរធារ សាខាបក្សបំពេញឆ្នើមភារកិច្ច ខ្ញុំមានមោទនភាពណាស់។ ខ្ញុំតែងដាស់តឿនខ្លួនឯងថា ត្រូវតែខិតខំធ្វើការងារឱ្យបានល្អ អ្វីដែលមានផលប្រយោជន៍ដល់ប្រជាជន និងអភិវឌ្ឍន៍ស្រុកកំណើត គឺត្រូវតែធ្វើ”។

ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សមមិត្តបានដឹកនាំមាមីងរក្សាការផលិតស្រូវរដូវប្រាំងឱ្យសម្រេចទិន្ន ផល ៧ តោនក្នុងមួយហិកតា ព្រមទាំងជំរុញការចិញ្ចឹមសត្វឱ្យឡើងដល់ជិត ១០.០០០ ក្បាល។ តាមរយៈនោះ ប្រាក់ចំណូលមធ្យមលើមនុស្សម្នាក់នៅភូមិភូតឹង សម្រេច ៧៥ លានដុងក្នុងមួយឆ្នាំ និងអត្រាគ្រួសារសម្រេចបទដ្ឋានគ្រួសារវប្បធម៌ជិត ១០០%។

ភូមិភូតឹង ជាមជ្ឈមណ្ឌលរបស់ឃុំនិញក្វើយ ជាភូមិមានគ្រួសារប្រជាជនរស់នៅចំនួន ៤១៤ គ្រួ សារ ដោយមានប្រជាជនជាង ២.០០០ នាក់ ក្នុងនោះជនរួមជាតិខ្មែរមាន ២០៥ គ្រួសារ។ ក្រោមការដឹកនាំរបស់សមមិត្ត យ័ញត្រែ ទិដ្ឋភាពភូមិភូតឹងមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ចាប់ពីការចលនាប្រជាជនចូលរួមវិភាគទានថវិកា ២១,៤ លានដុង សម្រាប់មូលនិធិសុខុមាលភាពសង្គម រហូតដល់ការព្រួតដៃជាមួយមាមីងជួសជុលផ្លូវថ្នល់ និងធ្វើទំនប់បង្ការបាក់ច្រាំងប្រវែង ២៥ ម៉ែត្រ ទាំងនេះបញ្ជាក់ឱ្យឃើញពីការប្ដេជ្ញាយ៉ាងមោះមុតរបស់សមមិត្តលេខាសាខាបក្សជនជាតិខ្មែររូបនេះ។

សមមិត្ត ង្វៀងមិញញឹក លេខាគណៈកម្មាធិការបក្សឃុំ និងជាប្រធានក្រុមប្រឹក្សាប្រជាជន ឃុំនិញក្វើយ បញ្ជាក់៖ “សមមិត្តយ័ញត្រែ គឺជាកម្មាភិបាលសកម្ម មានប្រិយភាពក្នុងជនរួមជាតិខ្មែរ។ សមមិត្តប៉ិនប្រសប់ក្នុងការបំផុសកម្លាំងមហាជន និងជាស្ពានតភ្ជាប់យ៉ាងរឹងមាំរវាងឆន្ទៈបក្ស និងទឹកចិត្តប្រជាជន។ រាល់សកម្មភាពដ៏មានអត្ថន័យរបស់សមមិត្ត បាននិងកំពុងរួមចំណែកកសាងស្រុកកំណើតនិញក្វើយឱ្យកាន់តែរីកចម្រើននិងទំនើប។ កិត្តិនាមលេខាសាខាបក្សឆ្នើមទូទាំងប្រទេសដែលសមមិត្តទទួលបាន គឺជាកិត្តិយសផងនិងជាសក្ខីភាពបញ្ជាក់ពីកម្មាភិបាល បក្ខជនជនជាតិខ្មែរផង ដែលលះបង់អស់ពីកម្លាំងកាយចិត្តដើម្បីប្រជាជននិងស្រុកកំណើត”៕

                                    លីធាន -ថាច់ធី

គំរូក្នុងសហគមន៍

Ý kiến bạn đọc

Gửi ý kiến của bạn

0 / 1.000 ký tự

Chức năng gửi ý kiến hiện chưa khả dụng.

Ý kiến được Ban Biên tập duyệt trước khi đăng. Số điện thoại và email chỉ dùng để liên hệ khi cần, không hiển thị công khai. Các trường có dấu * là bắt buộc.