កាសែតកឹនធើ

ឡាយហ្វា ជំរុញខ្លាំងក្លាការងារផ្លាស់ប្តូរឌីជីថលដល់ផ្ទះ

ទំហំអក្សរ 18 ភីកសែល
Chưa có bản âm thanh
ទំហំអក្សរ 18 ភីកសែល

ដើម្បីធ្វើឱ្យជាក់ស្តែងនូវសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ និងកម្មវិធីផ្លាស់ប្តូរឌីជីថលជាតិរហូតដល់ឆ្នាំ ២០៣០ របស់នាយករដ្ឋមន្ត្រី និងសេចក្តីសម្រេចចិត្តលេខ ០២ របស់គណៈកម្មាធិការបក្សក្រុងកឹងធើ ស្តីពីការផ្លាស់ប្តូរឌីជីថលក្រុងកឹងធើ ឆ្នាំ២០២៥ និងទិសដៅរហូតដល់ឆ្នាំ ២០៣០។ ក្នុងរយៈពេលកន្លង ឃុំឡាយហ្វា ក្រុងកឹងធើ តែងយកចិត្តទុកដាក់វិនិយោគ ផ្លាស់ថ្មី និងជំរុញការផ្លាស់ប្តូរឌីជីថលយ៉ាងស៊ីជម្រៅលើវិស័យជាច្រើននៅលើភូមិសាស្រ្តឃុំ។

មាមីងមកកាន់មជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋ​ឃុំឡាយហ្វា ធ្វើបែបបទរដ្ឋបាល។

ដោយកំណត់ច្បាស់ថា ការផ្លាស់ប្តូរឌីជីថលគឺជាភារកិច្ចស្នូល មានអត្ថន័យយ៉ាងសំខាន់ក្នុងដំណើរការកសាងរដ្ឋអំណាចឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនឃុំឡាយហ្វា បានពង្រឹងការដឹកនាំនិងចង្អុលការ; កសាងផែនការអនុវត្តឱ្យស្របតាមលក្ខណៈជាក់ស្តែងរបស់ភូមិភាគ។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងក្លាការងារផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់កម្មាភិបាល បក្ខជន និងប្រជាជនអំពីតួនាទី និងផលប្រយោជន៍នៃការផ្លាស់ប្តូរឌីជីថលក្នុងជីវភាព និងផលិត។

ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ មជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋ​ឃុំឡាយហ្វា បានទទួលសំណូមឯកសារជាង ៣.៦០០ ច្បាប់ ក្នុងនោះមានជិត ១០០% សំណូមឯកសារបានដាក់ពាក្យតាមប្រព័ន្ធអនឡាញ។ អត្រាដោះស្រាយទាន់ពេល និងមុនកាលកំណត់សម្រេចស្ទើរតែទាំងស្រុង។ នេះគឺជាលទ្ធផលនៃដំណើរការជំរុញការផ្លាស់ប្តូរឌីជីថល អនុវត្តបច្ចេកវិទ្យាព័ត៌មាន និងការផ្លាស់ថ្មីឥតឈប់ឈរនូវវិធីសាស្ត្របម្រើប្រជាជននៅភូមិភាគ។

លោក វ៉ ហ្វាងណាម នាយកមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋ​ឃុំឡាយហ្វា បានឱ្យដឹង៖ “នៅពេលប្រជាជនបានខិតជិត ប្រជា​ជននឹងយល់ដឹងកាន់តែច្បាស់អំពីបែបបទ​រដ្ឋបាល។ បច្ចុប្បន្ន ប្រជាជនភាគច្រើនធ្វើសំណូមឯកសារនៅលើគេហទំព័រសេវារដ្ឋ​អនឡាញជាតិ។ មានកែទម្រង់ រដ្ឋបាលជាច្រើនផ្សេងទៀតនៅឃុំឡាយហ្វា កំពុងពង្រីកបានប្រសិទ្ធភាព ដូចជាការណែនាំដាក់ពាក្យសុំអនឡាញនៅលើគេហទំព័រសេវារដ្ឋ​ជាតិ ការយកលេខរៀងស្វ័យប្រវត្តិតាមរយៈ Zalo Official Account របស់គណៈកម្មាធិការប្រជាជនឃុំ និងបញ្ចាំងវីដេអូណែនាំធ្វើបែបបទរដ្ឋបាល។ ជាពិសេស មជ្ឈមណ្ឌលបានចាត់តាំងកិច្ចផ្សព្វផ្សាយចំនួន ៤២ លើក ដោយមានប្រជនជនចូលរួមជាង ១.២៥០ នាក់ ជួយឱ្យប្រជាជនស៊ាំជាបណ្តើរៗជាមួយសេវារដ្ឋ​អនឡាញ។ ទាំងអស់នេះគឺឆ្ពោះទៅរកគោលដៅកសាងប្រព័ន្ធរដ្ឋបាលទំនើប បើកចំហ តម្លាភាព យកប្រជាជនធ្វើជាមជ្ឈមណ្ឌលនៃការបម្រើ”។

ទន្ទឹមនឹងនោះ ឃុំឡាយហ្វា បានសកម្មណែនាំប្រជាជនឱ្យដំឡើង និងប្រើប្រាស់កម្មវិធី​ឌីជីថលនានាសម្រាប់បម្រើការរស់នៅ ដូចជាគណនីអត្តសញ្ញាណអេឡិចត្រូនិក VNeID ការទូទាត់មិនប្រើសាច់ប្រាក់ សេវារដ្ឋ​អនឡាញ សៀវភៅសុខភាពអេឡិចត្រូនិក និងឧបករណ៍ប្រើប្រាស់ឌីជីថលផ្សេងៗទៀត។ ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍នៅតាមភូមិ តែងតែចុះទៅតាមផ្ទះនីមួយៗដើម្បីឃោសនា និងជួយប្រជាជនក្នុងការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ ចុះឈ្មោះគណនីសេវារដ្ឋ​ អនុវត្តបណ្តាសេវាកម្មអនឡាញ និងប្រើប្រាស់កម្មវិធីឌីជីថលឱ្យមានភាពងាយស្រួល។ បងដាវភឿកហ្វៀង ប្រជាជនឃុំឡាយហ្វា បានឱ្យដឹង៖ “ខ្ញុំមកទីនេះធ្វើក្រដាស់ដីដែលឪពុកម្តាយចែកឱ្យ។ នៅពេលមកដល់ ផ្នែករដ្ឋបាលរដ្ឋ​ឃុំបានណែនាំយ៉ាងយកចិត្តទុកដាក់អំពីលិខិតស្នាម និងបែបបទរដ្ឋបាល។ ក្រៅពីនេះ នគរបាល និងអង្គការមហាជនឃុំក៏បានណែនាំមាមីងយើងខ្ញុំអំពីបច្ចេកទេសដំឡើងកម្មវិធី VNeID និងបើកគណនីអត្តសញ្ញាណអេឡិចត្រូនិកកម្រិត ២ ដើម្បីងាយស្រួលនៅពេលធ្វើបែបបទរដ្ឋបាលសម្រាប់គ្រួសារ”។

កម្មាភិបាលឃុំឡាយហ្វាចុះទៅតាមផ្ទះណែនាំប្រជាជនដំឡើងកម្មវិធី VNeID និងបើកគណនីអត្តសញ្ញាណអេឡិចត្រូនិកកម្រិត ២។

ដើម្បីបន្តពង្រីកប្រសិទ្ធភាព ក្នុងពេលខាងមុខ ឃុំឡាយហ្វាកំណត់ច្បាស់ថា ការផ្លាស់ប្តូរឌីជី​ថលនៅតែជាភារកិច្ចស្នូល។ លោកត្រឹងទ្រីវ៉ឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំឡាយហ្វា បានមានប្រសាសន៍៖ “ក្នុងពេលខាងមុខ សម្រាប់ឃុំឡាយហ្វា នឹងបន្តធ្វើឱ្យជាក់ស្តែងនូវសេចក្តីសម្រេចចិត្តនានារបស់មជ្ឈិម របស់គណៈកម្មាធិការបក្សក្រុង និងផែនការរបស់គណៈកម្មាធិការប្រជាជនក្រុង។ ផ្តោតលើសសរស្តម្ភទាំងបីគឺ សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងរដ្ឋអំណាចឌីជីថល។ ក្នុងនោះ នឹងលើកកម្ពស់អត្រាសេវារដ្ឋ​អនឡាញ ការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងការដោះស្រាយបែបបទរដ្ឋបាល កសាងទម្រង់ផ្លាស់ប្តូរឌីជីថលឱ្យមានភាពជាក់ស្តែង និងមានប្រសិទ្ធភាព រួមចំណែកបម្រើបានល្អដល់ការងារគ្រប់គ្រងភូមិភាគ និងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម លើកកម្ពស់ជីវភាពរបស់ប្រជាជន ជួយឱ្យឃុំឡាយហ្វាអភិវឌ្ឍបានឆាប់ និងប្រកបដោយចីរភាព”។

ដោយការប្តេជ្ញាចិត្តរបស់ប្រព័ន្ធនយោបាយទាំងមូល រួមជាមួយការឯកភាពរបស់ប្រជាជន ការងារផ្លាស់ប្តូរឌីជីថលនៅឃុំឡាយហ្វាកំពុងសម្រេចបាននូវលទ្ធផលវិជ្ជមានជាបណ្តើរៗ រួមចំណែកលើកកម្ពស់គុណភាពនៃការបម្រើប្រជាជន ជំរុញការកែទម្រង់រដ្ឋបាល អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងឆ្ពោះទៅរកការកសាងភូមិភាគមួយថ្ងៃកាន់តែទំនើប និងស៊ីវិល័យ៕

ដាលីន-វ៉ាន់តឹន

ភូមិស្រុកផ្លាស់ថ្មី

Ý kiến bạn đọc

Gửi ý kiến của bạn

0 / 1.000 ký tự

Chức năng gửi ý kiến hiện chưa khả dụng.

Ý kiến được Ban Biên tập duyệt trước khi đăng. Số điện thoại và email chỉ dùng để liên hệ khi cần, không hiển thị công khai. Các trường có dấu * là bắt buộc.