កាសែតកឹនធើ

សាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ ត្រៀមលក្ខណៈរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ទំហំអក្សរ 18 ភីកសែល
Chưa có bản âm thanh
ទំហំអក្សរ 18 ភីកសែល

ពង្រីក​លទ្ធ​ផល​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​សិក្សា ២០២៥​-២០២៦ សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថាញ់​ភូ កំ​ពុង​ផ្ដោត​លើ​ការ​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ គិត​គូរ​ជីវ​ភាព និង​សុខ​ភាព​សិស្ស​អន្តេ​វា​សិក។ ទន្ទឹម​នឹង​នោះ សា​លា​បាន​ច្នៃ​ប្រ​តិដ្ឋ​វិធី​សាស្ត្រ​បង្រៀន ជំ​រុញ​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល ត្រៀម​លក្ខណៈ​ឈាន​ចូល​ឆ្នាំ​សិក្សា ២០២៦​-២០២៧។​

លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ ត្រៀមលក្ខណៈរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី។

បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​ ២០១២ សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថា​ញ់ភូ ជា​កន្លែង​សិក្សា​រៀន​សូត្រ លត់​ដំ និង​សកម្ម​ភាព​របស់​សិស្ស​ជន​ជាតិ​ភាគ​តិច។ ដោយ​សារ​លក្ខណៈ​ពិ​សេស​នៃ​ការ​សិក្សា​និង​ស្នាក់​នៅ​ក្នុង​អន្តេ​វា​សិក​ដ្ឋាន កិច្ច​ការ​រៀប​ចំ​ឆ្នាំ​សិក្សា​ថ្មី​ត្រូវ​បាន​អនុ​វត្ត​គ្រប់​ជ្រុង​ជ្រោយ។ ឆ្នាំ​សិក្សា ២០២៦​-២០២៧ សា​លា​មាន​សិស្ស​សរុប ៤៦៩ រូប​ ក្នុង​នោះ​មាន​សិស្ស​ថ្មី ១៣៩ រូប និង​កម្មា​ភិបាល បុគ្គ​លិក លោក​គ្រូ​ អ្នក​គ្រូ ជាង ៥០​ រូប។ សា​លា​បាន​ពិ​និត្យ ជួស​ជុល​បន្ទប់​ស្នាក់​នៅ បន្ទប់​ទឹក និង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​បម្រើ​ជីវ​ភាព​ក្នុង​អន្តេ​វា​សិក​ដ្ឋាន​ដើម្បី​ធា​នា​លក្ខ​ណៈសិក្សា និង​ការ​រស់​នៅ​ប្រ​កប​ដោយ​សុវត្ថិ​ភាព ងាយ​ស្រួល​ជូន​សិស្ស​ចាប់​ពី​ដើម​ឆ្នាំ​សិក្សា​។ ចំ​ពោះ​សិស្ស​ថ្មី សា​លា​រៀន​បាន​ផ្តល់​ជូន​កា​តាប សៀវ​ភៅ​សរ​សេរ សៀវ​ភៅ​សិក្សា​ ប៊ិក ឯក​សណ្ឋាន មុង ភួយ និង​សម្ភារ​ចាំ​បាច់​ផ្សេងៗ តាម​គោល​នយោ​បាយ​ឧបត្ថម្ភ​សិស្ស​អន្តេ​វា​សិក។ នេះ​ជា​ការ​រៀប​ចំ​ជាក់​ស្តែង ជួយ​សិស្សា​នុសិស្ស ពិ​សេស​សិស្ស​ឃ្លាត​ឆ្ងាយ​ពី​គ្រួ​សារ​លើក​ដំ​បូង ឆាប់​លំ​នឹង​ជីវ​ភាព និង​ស៊ាំ​នឹង​បរិស្ថាន​ថ្មី។​

បណ្ណាល័យក៏បានរៀបចំសមរម្យ បង្កលក្ខណៈឱ្យសិស្សម្ចាស់ការស្រាវជ្រាវ
និងបង្កើនចំណេះដឹង។

លោកគ្រូ យឿងសាផន ចាងហ្វាងសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវា​សិក​ថាញ់ភូ បានឱ្យដឹង៖ “ការងារត្រៀមបម្រុងសម្រាប់ឆ្នាំសិក្សាថ្មី ត្រូវបានសាលាអនុវត្តយ៉ាងសកម្មនាពេលកន្លងមក ដោយធានាឱ្យមានគ្រប់លក្ខណសម្បត្តិដើម្បីសិស្សលំនឹងចិត្តសិក្សានិងសកម្មភាព។ ចំពោះសាលាអន្តេវាសិក ក្រៅពីភារកិច្ចបង្រៀន សាលារៀននៅទាំងទទួលការខុសត្រូវគិតគូរដល់ជីវភាព សុខភាព និងការរស់នៅប្រចាំថ្ងៃរបស់ប្អូនៗទៀតផង។ ផ្អែកលើមូលដ្ឋាននៃលទ្ធផលឆ្នាំសិក្សាកន្លង សាលាបន្តកំណត់ទិសដៅលើកកម្ពស់គុណភាព ព្រមទាំងច្នៃប្រតិដ្ឋវិធីសាស្ត្របង្រៀន ជំរុញការផ្លាស់ប្ដូរឌីជីថល និងអនុវត្ត AI សមស្របតាមមុខវិជ្ជា”។

ទន្ទឹមនឹងហេដ្ឋារចនាសម្ព័ន្ធ ការងារគិតគូរដល់ជីវភាពសិស្សអន្តេវាសិក ត្រូវបានសាលាយកចិត្តទុកដាក់ពិសេសផងដែរ។ លោកគ្រូ លីថាញ់ដឿក ចាងហ្វាងរងសាលា បានចែករំលែក៖ “រៀបចំការហូបចុក ស្នាក់នៅ ថែទាំសុខភាព និងរក្សារបៀបរៀបរយជូនសិស្ស បានត្រៀមលក្ខណៈព្រមៗគ្នា។ សាលាតែងត្រួតពិនិត្យលក្ខខណ្ឌរបបអាហារ ធានាការជ្រើសរើស ចម្អិនម្ហូបអាហារត្រូវតាមសេចក្ដីកំណត់ និងសមស្របតាមអាហារូបត្ថម្ភសិស្ស។ ទន្ទឹមនឹងនោះ យើងខ្ញុំតាមដានស្ថានភាពសុខភាពសិស្ស អនុវត្តអនាម័យសាលារៀន បន្ទប់ស្នាក់នៅ បង្ការទប់ស្កាត់ជំងឺឆ្លង និងជួយអន្តរាគមន៍ទាន់ពេលវេលាពេលសិស្សមានបញ្ហាសុខភាព”។

ការ​រៀប​ចំ​ឆ្នាំ​សិក្សា​ថ្មី​របស់​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថាញ់​ភូ មាន​មូល​ដ្ឋាន​គ្រឹះ​ពី​លទ្ធ​ផល​សម្រេច​បាន​ក្នុង​ឆ្នាំ​សិក្សា ២០២៥​–២០២៦។ យោង​តា​មរ​បាយ​ការណ៍​បូក​សរុប គុណ​ភាព​សិក្សា​របស់​សិស្ស​បាន​ខ្ជាប់។ កម្រិត​វិទ្យា​ល័យ​ក្នុង​ចំ​ណោម​សិស្ស ២០៦ រូប​មាន ៦៣,១១% សម្រេច​និទ្ទេស​ល្អ និង ៣៦,៤១% និទ្ទេស​បង្គួរ។ កម្រិត​អនុ​វិទ្យា​ល័យ ក្នុង​ចំ​ណោម​សិស្ស ២៦០ រូប មាន ២១,៩២% សម្រេច​និទ្ទេស​ល្អ និង ៥២,៣១​% និទ្ទេស​បង្គួរ។ តាម​រយៈ​នោះ ឆ្នាំ​សិក្សា​ថ្មី សា​លា​បាន​កំ​ណត់​បន្ត​លើក​កម្ពស់​គុណ​ភាព​អប់រំ យក​ចិត្ត​ទុក​ដាក់​ផ្ទាល់​ដល់​សិស្ស​ម្នាក់ៗ។ បង្កើន​ការ​បំ​ប៉ន​សិស្ស​ខ្សោយ និង​លើក​កម្ពស់​សមត្ថ​ភាព​សិស្ស​ពូ​កែ។ ភារ​កិច្ច​មួយ​ក្នុង​ចំ​ណោម​ភារ​កិច្ច​ដែល​សា​លា​រៀន​បន្ត​លើក​កម្ពស់​ក្នុង​ឆ្នាំ​សិក្សា​ថ្មី គឺ​ច្នៃ​ប្រ​តិដ្ឋ​វិធី​សាស្ត្រ​បង្រៀន​ភ្ជាប់​នឹង​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល។ បណ្តា​ក្រុម​វិជ្ជា​ឯក​ទេស​កែ​លម្អ​ការ​ប្រ​ជុំ​ជីវ​ភាព​តាម​ទិស​ដៅ “សិក្សា​ស្រាវ​ជ្រាវ​មេ​រៀន” ផ្តោត​លើ​ការ​ដោះ​ស្រាយ​ខ្លឹម​សា​រលំ​បាកៗ​ក្នុង​កម្ម​វិធី​សិក្សា។ ជា​មួយ​គ្នា​នោះ ការ​គ្រប់​គ្រង​សំណុំ​ឯក​សារ និង​សៀវ​ភៅ​វិជ្ជា​ឯក​ទេស​នៅ​លើ​បរិស្ថាន​អេឡិច​ត្រូ​និក ក៏​បាន​អនុ​វត្ត​ព្រមៗគ្នា។ សា​លា​អនុ​វត្ត​ការ​ចុះ​ហត្ថ​លេខា​ឌីជី​ថល និង​សិក្ខា​គារិក​ឌីជី​ថល​តាម​ដំ​ណើរ​ការ​; ប្រ​ព័ន្ធ​គ្រប់​គ្រង​ពិន្ទុ និង​សំ​ណុំ​ឯក​សារ​វិជ្ជា​ឯក​ទេស​អេឡិច​ត្រូ​និកក៏​បាន​ដំ​ណើរ​ការ​ និង​ធ្វើ​បច្ចុប្បន្ន​ភាព​ទិន្ន​ន័យ​ទៅ​ក្នុង​ប្រ​ព័ន្ធ​រួម​របស់​ផ្នែក​អប់​រំ។ សិស្សា​នុសិស្ស​ក៏​បាន​ពង្រឹង​ជំ​នាញ​សុវត្ថិ​ភាព​ព័ត៌​មាន និង​ការ​ទាញ​យក​ឯក​សារ​ឌីជី​ថល​សម្រាប់​ស្វ័យ​សិក្សា។ ជា​ពិ​សេស បញ្ញា​សិប្ប​និម្មិត​(AI) នឹង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​សកម្ម​ភាព​បង្រៀន​ជា​បណ្តើរៗ ឱ្យ​សម​ស្រប​តាម​មុខ​វិជ្ជា​នី​មួយៗ រួម​ចំ​ណែក​ជួយ​ដល់​គ្រូ​បង្រៀន​ក្នុង​ការ​ស្វែង​រក​ប្រ​ភព​ឯក​សារ​បង្រៀន រៀប​ចំ​មេ​រៀន និង​បង្ក​លក្ខណៈ​ឱ្យ​សិស្ស​ទទួល​បាន​បច្ចេក​វិទ្យា​ថ្មី​ប្រ​កប​ដោយ​សុវត្ថិ​ភាព និង​មាន​ការ​ទទួល​ខុស​ត្រូវ។​

រូបភាពសិស្សបានបង្ហាញពីអារម្មណ៍រីករាយ  ខណៈពេលទទួលបានកាបូបថ្មីមុនថ្ងៃបវេសនកាលឆ្នាំសិក្សា ២០២៦ - ២០២៧។

ទន្ទឹមនឹងនោះ សាលាបន្តបង្កើនសកម្មភាពឆ្លងបទពិសោធន៍ អប់រំ STEM ស្រាវជ្រាវវិទ្យា​សាស្ត្រ និងតម្រង់ទិសវិជ្ជាជីវៈ លើកទឹកចិត្តសិស្សឱ្យអនុវត្តចំណេះដឹងទៅក្នុងការអនុវត្តជាក់ស្តែង អភិវឌ្ឍសមត្ថភាពច្នៃប្រតិដ្ឋ និងការដោះស្រាយបញ្ហា។ ប្អូនឡឹមហ្វាងញ៉ឹង សិស្សថ្នាក់ទី ៩A១ បានឱ្យដឹង៖ “ប្អូនសប្បាយចិត្តណាស់នៅពេលត្រៀមលក្ខណៈឈានចូលឆ្នាំសិក្សាថ្មី។ នៅកន្លែងសាលារៀន ក្រៅពីបានលោកគ្រូ អ្នកគ្រូ បង្រៀនចំណេះដឹង ពួកប្អូននៅទាំងបានណែនាំពីវិធីស្វ័យសិក្សា ការរស់នៅ និងការថែទាំខ្លួនឯងទៀតផង។ ប្អូននឹងខិតខំរៀនសូត្រឱ្យបានល្អថែមទៀត ជាពិសេសមុខវិជ្ជាដែលនៅខ្សោយ ព្រមទាំងខ្នះខ្នែងចូលរួមសកម្មភាពសាលា និងរួមជាមួយមិត្តភក្តិរក្សារបៀបរៀបរយក្នុងអន្តេវាសិកដ្ឋាន”។

ដោយមានការរៀបចំរៀបរយ និងព្រមៗគ្នា ចាប់តាំងពីហេដ្ឋារចនាសម្ព័ន្ធ លក្ខណៈហូបចុក ស្នាក់នៅ ការថែទាំសុខភាព រហូតដល់ការច្នៃប្រតិដ្ឋវិធីសាស្ត្របង្រៀន សាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ បានត្រៀមលក្ខណៈរួចរាល់សម្រាប់ឆ្នាំសិក្សា ២០២៦​-២០២៧។ ផ្អែកលើមូលដ្ឋានលទ្ធផលដែលសម្រេចបាន សាលានឹងបន្តខិតខំកសាងបរិស្ថានអប់រំប្រកបដោយសុវត្ថិភាព ស្និទ្ធស្នាល និងទំនើប ដើម្បីឱ្យសិស្សជនជាតិភាគតិចម្នាក់ៗមានលក្ខណៈបន្ថែមទៀតក្នុងការសិក្សារៀនសូត្រ លត់ដំ និងអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ៕

ហុងទើ - ថាច់ធី

អប់រំ

Ý kiến bạn đọc

Gửi ý kiến của bạn

0 / 1.000 ký tự

Chức năng gửi ý kiến hiện chưa khả dụng.

Ý kiến được Ban Biên tập duyệt trước khi đăng. Số điện thoại và email chỉ dùng để liên hệ khi cần, không hiển thị công khai. Các trường có dấu * là bắt buộc.