កាសែតកឹនធើ

ខេត្តកាម៉ាវ យកសំណាកអដ្ឋិធាតុយុទ្ធជនពលីនៅទីបញ្ចុះសពយុទ្ធជនពលីខេត្ត

ទំហំអក្សរ 18 ភីកសែល
Chưa có bản âm thanh
ទំហំអក្សរ 18 ភីកសែល

នៅថ្ងៃទី ២៤ ខែកញ្ញា បន្តដំណើរដ៏ពិសិដ្ឋក្នុង “យុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញខ្លាំងក្លាការស្វែងរក ប្រមូលផ្ដុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី” គណៈចង្អុលការ ៥១៥ ខេត្តកាម៉ាវ បានសហការជាមួយរដ្ឋអំណាចភូមិភាគឃុំហ្វាប៊ិញ វិញមី និងវិញហូវ ចាត់តាំងពិធីគោរពវិញ្ញាណក្ខន្ធ ថ្វាយផ្កា និងអុជធូបរំលឹកគុណយ៉ាងឱឡារិកនៅទីបញ្ចុះសពយុទ្ធជនពលីខេត្ត (ចាត់តាំងនៅឃុំហ្វាប៊ិញ)។ អញ្ជើញចូលរួមមានលោកវរសេនីយ៍ឯក ឡេ ក្វាងល្វឹក ស្នងការនយោបាយរងនៃទីបញ្ជាការយោធាខេត្តកាម៉ាវ សមាជិកគណៈចង្អុលការ ៥១៥ ខេត្ត;  ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជននៃឃុំនានា ព្រមទាំងសម្ព័ន្ធយុវជន និងប្រជាជនជាច្រើននៅលើភូមិឋាន។

លោកវរសេនីយ៍ឯក ឡេ ក្វាងល្វឹក ស្នងការនយោបាយរងនៃទីបញ្ជាការយោធាខេត្តកាម៉ាវ ព្រមទាំងតំណាងថ្នាក់ដឹកនាំ រដ្ឋអំណាចភូមិភាគ បានជញ្ជូនអដ្ឋិធាតុយុទ្ធជនពលីទៅកាន់មណ្ឌលយកសំណាក បម្រើដល់ការពិនិត្យ ADN។

ទីបញ្ចុះសពយុទ្ធជនពលីខេត្តកាម៉ាវ បច្ចុប្បន្នគឺជាកន្លែងបញ្ចុះសពរបស់យុទ្ធជនពលីជិត ៤.០០០ រូប ក្នុងនោះមានផ្នូរជិត ២០០ មិនទាន់កំណត់អត្តសញ្ញាណបាន។ នេះគឺជាទីបញ្ចុះ​សពទី ១០ នៅលើភូមិឋាន​ខេត្តកាម៉ាវ បានដាក់ឱ្យដំណើរការយកសំណាក។ រាល់សំណាកដែលយកបាន មិនត្រឹមតែជាទិន្នន័យវិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវក្ដីសង្ឃឹមក្នុងការសម្រាលការឈឺចាប់ដ៏យូរអង្វែងរបស់ក្រុមគ្រួសារដែលកំពុងទន្ទឹងរង់ចាំសាច់ញាតិរបស់ខ្លួនទាំងថ្ងៃទាំងយប់។

ថ្វីដ្បិតតែអាកាសធាតុប៉ុន្មានថ្ងៃកន្លងមកមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បង្កការលំបាកដល់ការធ្វើដំណើរ និងការជីកកកាយក៏ដោយ ប៉ុន្តែកម្លាំងសមត្ថកិច្ចនៅតែសហការគ្នាយ៉ាងសកម្ម និងស៊ីសង្វាក់គ្នា ចាប់ពីដំណាក់កាលជីកកកាយ យកសំណាក រហូតដល់ការធ្វើឌីជីថលូបនីយកម្មទិន្នន័យ។ រាល់សំណាកទាំងអស់ក្រោយពេលយកបាន ត្រូវបានដាក់កូដ រក្សាទុកទិន្នន័យយ៉ាងប្រុងប្រយ័ត្ន និងគ្រប់គ្រងយ៉ាងតឹងរ៉ឹងមុនពេលប្រគល់ជូនមជ្ឈមណ្ឌលពិនិត្យ ADN នៃវិទ្យាស្ថានវិទ្យាសាស្ត្រព្រហ្មទណ្ឌ (ក្រសួងនគរបាល)។

យោងតាមស្ថិតិពីគណៈចង្អុលការ ៥១៥ ខេត្តកាម៉ាវ នៅលើភូមិឋានខេត្តបច្ចុប្បន្នមានទីបញ្ចុះ​សពយុទ្ធជនពលីចំនួន ១១ ដែលមានផ្នូរជាង ៣.៣៨០ មិនទាន់ដឹងព័ត៌មានច្បាស់លាស់។ គិតមកទល់នឹងថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៦ ក្នុងក្របខណ្ឌនៃ “យុទ្ធនាការ ៥០០ ថ្ងៃយប់” អង្គភាពនានាបានជីកកកាយផ្នូរជាង ២.៨០០ យកសំណាកជីវសាស្រ្តបានជាង ២.១០០ បម្រើដល់ការពិនិត្យ។ តួលេខទាំងនោះគឺជាភស្តុតាងបញ្ជាក់ពីការខិតខំប្រឹងប្រែងដោយឥតឈប់​ឈរ ជាមួយនឹងស្មារតីទទួលខុសត្រូវ និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ជំនាន់បច្ចុប្បន្នចំពោះបុព្វបុរសជំនាន់មុន ដែលបានលះបង់ជីវិតដើម្បីឯករាជ្យ និងសេរីភាពរបស់មាតុភូមិ។

យោងតាមប្រសាសន៍របស់លោកវរសេនីយ៍ឯក ឡេ ក្វាងល្វឹក ស្នងការនយោបាយរងនៃទីបញ្ជាការយោធាខេត្តកាម៉ាវ បានឱ្យដឹង ការយកសំណាកជីវសាស្រ្ត ADN កំណត់អត្តសញ្ញាណយុទ្ធជនពលី មិនត្រឹមតែបង្ហាញពីសីលធម៌ “ផឹកទឹកនឹកប្រភព” គោលនយោបាយ “តបស្នងសងគុណ” ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបទបញ្ជាចេញពីបេះដូងផងដែរ។ សកម្មភាពនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់បក្ខភាគ រដ្ឋអំណាច កងទ័ពនិងប្រជាជនខេត្តកាម៉ាវ ក្នុងការខិតខំប្រឹងប្រែងឆាប់នាំយកយុទ្ធជនពលីវិលត្រឡប់មករកគ្រួសារ និងស្រុកកំណើតវិញ៕

យ្វីអាញ - វ៉ាន់តឹន

 

ព្រឹត្តិការណ៍

Ý kiến bạn đọc

Gửi ý kiến của bạn

0 / 1.000 ký tự

Chức năng gửi ý kiến hiện chưa khả dụng.

Ý kiến được Ban Biên tập duyệt trước khi đăng. Số điện thoại và email chỉ dùng để liên hệ khi cần, không hiển thị công khai. Các trường có dấu * là bắt buộc.