កាសែតកឹនធើ

ទទួលបុណ្យសែនដូនតាក្នុងផ្ទះថ្មី

ទំហំអក្សរ 18 ភីកសែល
Chưa có bản âm thanh
ទំហំអក្សរ 18 ភីកសែល

ផ្តើមពីគោលនយោបាយឧបត្ថម្ភបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម គ្រួសារលោក គៀងសារិន នៅភូមិអូរក្តារ ឃុំហឹងមី ខេត្តវិញឡុង មានផ្ទះស្នាក់នៅលំនឹងដើម្បីទទួលបុណ្យសែនដូនតាក្នុងឆ្នាំនេះ។ ផ្ទះនេះបានរដ្ឋឧបត្ថម្ភ ៦០ លានដុង និងឧបត្ថម្ភទឹកប្រាក់បន្ថែម ១០ លានដុង ព្រមទាំងប្រាក់សន្សំសំចៃរបស់គ្រួសារ ១៥ លានដុង។

គ្រួសារលោក គៀងសារិន រីករាយក្នុងផ្ទះថ្មី។

បុណ្យសែនដូនតាឆ្នាំនេះ គ្រួសារលោកគៀងសារិន នៅភូមិអូរក្តារ ឃុំហឹងមី ខេត្តវិញឡុង មានក្ដីត្រេកអរពេលទទួលបុណ្យសែនដូនតាក្នុងផ្ទះថ្មី។ គោលនយោបាយឧបត្ថម្ភបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម បានធ្វើឱ្យក្តីស្រមៃរបស់គ្រួសារគាត់បានក្លាយជាការពិត ក្រោយពីរស់នៅក្នុងផ្ទះទ្រុឌទ្រោមអស់កាលជាច្រើនឆ្នាំ។ លោកសារិន កើតឆ្នាំ ១៩៦៨ ជាជនជាតិខ្មែរ ស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្ររបស់ភូមិភាគ គ្មានដីផលិត គ្រួសារប្រកបរបរធ្វើការ​ឈ្នួលជាសំខាន់ ដើម្បីមានប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ទោះបីខិតខំធ្វើការរកស៊ីក៏ដោយ ប៉ុន្តែប្រាក់ចំណូលបន្តិចបន្តួចពីធ្វើការឈ្នួល មិនអាចសន្សំសំចៃប្រាក់សង់ផ្ទះបាននឹងគេ។ ផ្ទះចាស់មានភាពទ្រុឌទ្រោម ពេលភ្លៀងម្តងៗទឹកលេចរហុយ ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ ប៉ុន្តែគ្រួសារមិនគ្រប់ថវិកាជួសជុល។ ដោយបានការឧបត្ថម្ភសង់ផ្ទះរបស់រដ្ឋ ជួយឱ្យគាត់មិនកង្វល់អំពីផ្ទះសម្បែងទៀត ហើយស្ងប់អារម្មណ៍ពលកម្មផលិត។

គ្រួសារលោក គៀងសារិន និងកម្មាភិបាលភូមិភាគនៅក្បែរផ្ទះថ្មី។

អនុវត្តកម្មវិធីបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម គ្រួសារលោកគៀងសារិន បានរដ្ឋឧបត្ថម្ភ ៦០ លានដុងដើម្បីសង់ផ្ទះ។ រួមជាមួយនឹងឧបត្ថម្ភទឹកប្រាក់បន្ថែម ១០ លានដុង និងទឹកប្រាក់របស់គ្រួសារ ១៥ លានដុង គ្រួសារគាត់សង់បានផ្ទះមួយខ្នង គិតជាទឹកប្រាក់សរុប ៨៥ លានដុង។ ចំពោះលោកសារិន ប្រភពថវិកាឧបត្ថម្ភនេះមានអត្ថន័យធំធេង ជួយឱ្យគ្រួសារបុះបាត់នូវក្តីកង្វល់អំពីលំនៅឋាន មានកន្លែងស្នាក់នៅលំនឹង។ និយាយអំពីផ្ទះថ្មី លោក​គៀង​សារិន ឱ្យដឹងដោយក្តីរំភើប៖ "មានផ្ទះថ្មីគឺជាក្តីប្រាថ្នា​របស់គ្រួសារជាច្រើនឆ្នាំកន្លង ឥឡូវបានក្លាយជាការពិត។ បានរដ្ឋឧបត្ថម្ភសង់ផ្ទះ ខ្ញុំមានក្តីត្រេកអរខ្លាំងណាស់"។ ផ្តើមពីការបារម្ភអំពីផ្ទះលេចពេលភ្លៀងម្តងៗ ឥឡូវគ្រួសារគាត់មានកន្លែងស្នាក់នៅល្អប្រសើរជាងមុន។ ក្ដីរីករាយនោះកាន់តែមានអត្ថន័យពេលគាត់ និងសមាជិកក្នុងគ្រួសារបានទទួលបុណ្យសែនដូនតាក្នុងផ្ទះថ្មី។ ការឧបត្ថម្ភរបស់រដ្ឋបានជួយឱ្យគ្រួសារគាត់សម្រាលបានក្តីបារម្ភក្នុងជីវភាព។

លោក ថាច់ជោត ប្រធានភូមិអូរក្តារ ឃុំហឹងមី ឱ្យដឹង៖ គ្រួសារលោកគៀងសារិន ជាគ្រួសារខ្មែរក្រីក្រ គ្មានដីផលិត ធ្វើការ​ឈ្នួលជាសំខាន់។ គ្រួសារខិតខំរកស៊ី ប៉ុន្តែប្រាក់ចំណូលទាប គ្មានសមត្ថភាពសង់ផ្ទះ។ ដោយសារបានរដ្ឋឧបត្ថម្ភថវិកាតាមកម្មវិធីបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម ជួយគ្រួសារដោះស្រាយបានអំពីលំនៅឋាន ស្ងប់អារម្មណ៍ពលកម្មផលិត។ រួមជាមួយនឹងប្រភពឧបត្ថម្ភ និងប្រាក់សន្សំសំចៃរបស់គ្រួសារសង់បានផ្ទះមួយខ្នង មានកន្លែងស្នាក់នៅយូរអង្វែង។

ផ្តើមពីករណីលោកសារិន គោលនយោបាយឧបត្ថម្ភសង់ផ្ទះបាននាំមកនូវការផ្លាស់ប្ដូរជាក់ស្ដែងដល់គ្រួសារក្រីក្រ។ បានឧបត្ថម្ភថវិកាសង់ផ្ទះថ្មី ឆ្លើយតបនឹងតម្រូវការចាំបាច់របស់គ្រួ​សារ។ ​ពេលមានកន្លែងស្នាក់នៅលំនឹង ប្រជាជនកាន់តែផ្តុំកម្លាំងធ្វើការរកស៊ី គិតគូរជីវភាព។ ចំពោះគ្រួសារលោកសារិន ផ្ទះថ្មីមិនទាន់ដោះស្រាយអស់ការលំបាកអំពីសេដ្ឋកិច្ចទេ ប៉ុន្តែបង្កមូលដ្ឋានគ្រឹះដើម្បីលំនឹងជីវភាពជាបណ្តើរៗ។

បុណ្យសែនដូនតាឆ្នាំនេះ គ្រួសារលោក គៀងសារិន មានកន្លែងស្នាក់នៅលំនឹង គាត់និងសមាជិកគ្រួសារមិនបារម្ភពីភ្លៀងខ្យល់ទៀត ស្ងប់អារម្មណ៍ពលកម្មផលិត គិតគូរជីវភាព។ ផ្តើមពីទ្រនំសុខនេះ គោលនយោបាយបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម បាននាំមកនូវប្រសិទ្ធភាពជាក់ស្ដែង ជួយគ្រួសារក្រីក្រដោះស្រាយបានការលំបាកអំពីទីលំនៅឋាន មានកម្លាំងចលករបន្ថែមក្នុងការរកស៊ី ឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាពជាបណ្តើរៗ៕

ទីទុយ - វិមាន

គោលនយោបាយ

Ý kiến bạn đọc

Gửi ý kiến của bạn

0 / 1.000 ký tự

Chức năng gửi ý kiến hiện chưa khả dụng.

Ý kiến được Ban Biên tập duyệt trước khi đăng. Số điện thoại và email chỉ dùng để liên hệ khi cần, không hiển thị công khai. Các trường có dấu * là bắt buộc.