កាសែតកឹនធើ

ព្រះ​ចៅ​អធិ​ការ​រួម​ចំ​ណែក​កសាង​វត្ត​អូរ​ក្ដារ​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​

ទំហំអក្សរ 18 ភីកសែល
Chưa có bản âm thanh
ទំហំអក្សរ 18 ភីកសែល

ផ្ដើម​ពី​សា​លា​ទាន​តូច​មួយ​ដែល​សាង​សង់​យ៉ាង​សា​មញ្ញ​ដោយ​ឫស្សី​និង​ប្រក់​ស្លឹក វត្ត​ជយ​នទី​រត​នា​រាម (អូរ​ក្ដារ) ស្ថិត​នៅ​ភូមិ​អូរ​ក្ដារ ឃុំ​ហ៊ឹង​មី ខេត្ត​វិញ​ឡុង ជា​ជំ​ហានៗ​បាន​ក​សាង​ឡើង​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​និង​សម​រម្យ។ ក្នុង​ដំ​ណើរ​ការ​នោះ ព្រះ​ភិក្ខុ​ចន្ទ​ធម្មោ​កៀង​ថាយ​ហុង ជា​ព្រះ​ចៅ​អធិ​ការ​ដំ​បូង​របស់​វត្ត ហើយ​ជា​វត្ត​ខ្មែរ​មាន​អាយុ​កាល​ក្មេង​ជាង​គេ​នៅ​ខេត្ត​វិញ​ឡុង។ រួម​ជា​មួយ​គណៈ​កម្ម​ការ​វត្ត ព្រះ​ភិក្ខុ​ចន្ទ​ធម្មោ កៀង​ថាយ​ហុង បាន​ខិត​ខំ​ចលនា​ពុទ្ធ​បរិ​ស័ទ​និង​សប្បុ​រស​ជន​នា​នា ចូល​រួម​ចំ​ណែក​ក្នុង​ការ​កសាង​និង​កែ​លម្អ​វត្ត ព្រម​ទាំង​ដំ​ណើរ​ការ​កសាង​នូវ​សំ​ណង់​ជា​ច្រើន ដើម្បី​បម្រើ​តម្រូវ​ការ​របស់​ប្រ​ជា​ជន។

 ព្រះ​ភិក្ខុ​ចន្ទ​ធម្មោ កៀង​ថាយ​ហុង ព្រះ​ចៅ​អធិ​ការ​ដំ​បូង​របស់​វត្ត​អូរ​ក្ដារ។

កើត​ក្នុង​គ្រួ​សារ​កសិ​ករ​ខ្មែរ​ នៅ​ភូមិ​អូរ​ក្ដារ​ ឃុំ​ហ៊ឹងមី​ ខេត្ត​វិញ​ឡុង​។ ឆ្នាំ​២០០៧ ព្រះ​ភិក្ខុ​ចន្ទ​ធម្មោ កៀង​ ថា​យហុង​ បាន​ឱ​ពុក​នាំ​ចូល​ទៅ​សាង​ផ្នូសបួស​រៀន​នៅ​វត្ត​ផ្នោកំ​បុត​។ ក្នុង​អំ​ឡុង​ពេល​សាង​ផ្នូសបួស​រៀន​ ព្រះ​អង្គ​បាន​សិក្សា​ផ្នែក​ភា​សា​បា​លី​-ខ្មែរ​ នៅ​តាម​វត្ត​នា​នា​ក្នុង​ខេត្ត​ និង​បាន​បញ្ចប់​កម្ម​វិធី​សិក្សា​ពុទ្ធិក​មធ្យម​សិក្សា​បា​លី​-ខ្មែរ​ នៅ​ឆ្នាំ​២០១៦។ នៅ​ឆ្នាំ​២០១៧ តាម​ការ​និមន្ត​របស់​គណៈ​កម្ម​ការ​វត្ត​និង​ពុទ្ធ​បរិស័ទ​ក្នុង​ភូមិ​អូរ​ក្ដារ​ ដោយ​មាន​ការ​អនុញ្ញាត​ពី​ព្រះ​ចៅ​អធិការ​វត្ត​ផ្នោកំ​បុត​ ព្រះ​ភិក្ខុ​ចន្ទ​ធម្មោ កៀង​ ថា​យហុង​ បាន​ត្រ​ឡប់​មក​ស្រុក​កំ​ណើត​វិញ​ដើម្បី​គង់​នៅ​និង​មើល​ការ​ខុស​ត្រូវ​សា​លា​។ ក៏​ក្នុង​ឆ្នាំ​២០១៧ នោះ​ គណៈ​កម្ម​ការ​វត្ត​ និង​ពុទ្ធ​បរិស័ទ​បាន​និមន្ត​ព្រះ​អង្គ​ឱ្យ​ទទួល​តួ​នា​ទី​ជា​ព្រះ​ចៅ​អធិការ​វត្ត​។ កាល​នោះ​ ទី​កន្លែង​សម្រាប់​ធ្វើ​សកម្ម​ភាព​សាសនា​ មាន​ត្រឹម​តែ​សា​លា​ទាន​តូច​មួយ​ ដែល​សាង​សង់​យ៉ាង​សាមញ្ញ​ពី​ឫស្សី​និង​ប្រក់​ស្លឹក​។ បន្ទាប់​ពី​ការក​សាង​វត្ត​ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋ​អំ​ណាច​ ព្រះ​ភិក្ខុ​ចន្ទ​ធម្មោ កៀង​ថា​យហុង​ រួម​ជា​មួយ​គណៈ​កម្ម​ការ​វត្ត​ បាន​ខិត​ខំ​ចលនា​ពុទ្ធ​បរិស័ទ​និង​សប្បុរស​ជន​រួម​វិភាគ​ទាន​ជា​ថវិកា​ ជា​ជំ​ហាន​ៗវត្ត​បា​នក​សាង​នូវ​ផ្នែក​សំ​ណង់​នា​នា​បម្រើ​ដល់​ការ​ប្រ​ជុំ​ជីវ​ភាព​សាសនា​និង​ការ​សិក្សា​បួស​រៀន​។ មក​ដល់​បច្ចុប្បន្ន​ កុដិ​ព្រះ​សង្ឃ​និង​បន្ទប់​រៀន​ត្រូវ​បាន​សាង​សង់​រួច​រាល់​ ខណៈ​ព្រះ​វិហារ​កំ​ពុង​ស្ថិត​ក្នុង​ដំ​ណាក់​កាល​បញ្ចប់​ការ​សាង​សង់​ និង​ត្រៀម​រៀប​ចំ​ពិ​ធី​សម្ពោធ​ដើម្បី​ដាក់​ឱ្យ​ប្រើ​ប្រាស់​។ ភាព​ស្រស់​ស្អាត​របស់​វត្ត​អូរ​ក្ដារ​នា​ពេល​បច្ចុប្បន្ន​ គឺ​ជា​លទ្ធ​ផល​នៃ​ការ​រួម​ចំ​ណែក​និង​កម្លាំង​រួម​របស់​ពុទ្ធ​បរិស័ទ​ សប្បុរស​ជន​ ព្រម​ទាំង​ការ​យក​ចិត្ត​ទុក​ដាក់​និង​បង្ក​លក្ខ​ណៈរបស់​ភូមិ​ភាគ​។

លោក​គឹម​ ជួន​ អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​អូរ​ក្ដារ​ បាន​ឱ្យ​ដឹង​ ព្រះ​តេជ​ព្រះ​គុណ​ កៀង​ថា​យហុង​ គឺ​ជា​ព្រះ​ចៅ​អធិការ​ដំ​បូង​របស់​វត្ត​ និង​បាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​ក្នុង​ដំ​ណើរកា​រក​សាង​វត្ត​។ តាម​ប្រ​សាសន៍​របស់​លោក​ ព្រះ​តេជ​ព្រះ​គុណ​និង​គណៈ​កម្ម​ការ​វត្ត​ បាន​ខិត​ខំ​ចលនា​ថវិកា​បាន​រាប់​សិប​ពាន់​លាន​ដុង​ ដើម្បី​កសាង​ផ្នែក​សំ​ណង់​នា​នា​ បង្កើត​ជា​កន្លែង​ប្រ​ជុំ​ភាព​សាសនា​ឱ្យ​កាន់​តែ​ងាយ​ស្រួល​និង​មាន​ភាព​សម​រម្យ​សម្រាប់​មា​មីង​ពុទ្ធ​បរិស័ទ​។ មិន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ការក​សាង​វត្ត​ប៉ុណ្ណោះ​ទេ​ ព្រះ​អង្គ​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​បើក​ថ្នាក់​រៀន​ភា​សា​បា​លី​-ខ្មែរ​ ដល់​កូន​ចៅ​ពុទ្ធ​បរិស័ទ​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​។ ការ​សិក្សា​នៅ​វត្ត​បាន​ជួយ​ដល់​កុមារ​និង​យុវ​ជន​ មាន​ឱ​កាស​សិក្សា​ស្វែង​យល់​អំ​ពី​ភា​សា​និង​អក្សរ​របស់​ជន​ជាតិ​ខ្មែរ​។

លោក​ ថា​ច់ជូត​ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​អូរ​ក្ដារ​ បាន​ឱ្យ​ដឹង​ ព្រះ​តេជ​ព្រះ​គុណ​ កៀង​ថា​យហុង​ មិន​ត្រឹម​ តែ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ការក​សាង​វត្ត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ងារ​សង្គម​។ ព្រះ​អង្គ​បាន​សហ​ការ​ជា​មួយ​ភូមិ​ភាគ​ កសាង​ស្ពាន​ចំ​នួន​ ១៥  ព្រម​ទាំង​ចលនា​ប្រ​ជា​ជន​ចូល​រួម​បរិច្ចាគ​ដី​ ដើម្បី​ពង្រីក​ផ្លូវ​បេតុង​តូច​មួយ​ដែល​មាន​ទទឹង​ ១,៥ ម៉ែ​ត្រ​ និង​ប្រ​វែង​ ១.២០០ ម៉ែ​ត្រ​ ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំ​ណើរ​របស់​ប្រ​ជា​ជន​ឱ្យ​កាន់​តែ​ងាយ​ស្រួល​។ តាម​ប្រ​សាសន៍​របស់​លោ​កថា​ច់ជូត​ សកម្ម​ភាព​ទាំង​នេះ​បាន​បង្ហាញ​ពី​ស្មារតី​ពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់​នឹង​សង្គម​ ទទួល​បាន​ការ​គោរព​និង​កោត​សរសើរ​ពី​ប្រ​ជា​ជន​ក្នុង​ភូមិ​ភាគ​៕ 

ទីទុយ

គំរូក្នុងសហគមន៍

Ý kiến bạn đọc

Gửi ý kiến của bạn

0 / 1.000 ký tự

Chức năng gửi ý kiến hiện chưa khả dụng.

Ý kiến được Ban Biên tập duyệt trước khi đăng. Số điện thoại và email chỉ dùng để liên hệ khi cần, không hiển thị công khai. Các trường có dấu * là bắt buộc.