កាសែតកឹនធើ

បន្ត​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល អនុ​វត្ត​បញ្ញា​សិប្ប​និម្មិត​ក្នុង​ការ​ងារ​

ទំហំអក្សរ 18 ភីកសែល
Chưa có bản âm thanh
ទំហំអក្សរ 18 ភីកសែល

ក្រុម​ត្រួត​ពិ​និត្យ​របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ដឹក​នាំ​ដោយ​លោក ដុង​វុាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង បាន​អញ្ជើញ​មក​ធ្វើ​ការ​ជា​មួយ​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ថាញ់​ក្វើយ អំ​ពី​ការ​ងារ​ដឹក​នាំ ចង្អុល​ការ និង​ចាត់​តាំង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​សេច​ក្តី​សន្និ​ដ្ឋាន​លេខ ១៩៥-KL/TW ចុះ​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ ២០២៥ របស់​កា​រិយា​ល័យ​នយោ​បាយ គណៈ​លេ​ខា អំ​ពី​ស្ថាន​ភាព លទ្ធ​ផល​សកម្ម​ភាព​របស់​ប្រ​ព័ន្ធ​ចាត់​តាំង​នយោ​បាយ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់។

 លោក ដុង​វុាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ។

អនុ​វត្ត​សេច​ក្តី​សន្និ​ដ្ឋាន​លេខ ១៩៥​-KL/​TW គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ថាញ់​ក្វើយ បាន​ចង្អុល​ការ​ចាត់​តាំង​ផ្សព្វ​ផ្សាយ​ ដោយ​រូប​ភាព​ជា​ច្រើន រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង បង្ក​ការ​ឯក​ភាព​ក្នុង​កម្មា​ភិបាល បក្ខ​ជន​និង​ប្រ​ជា​ជន; ចង្អុល​ការ​និង​ចាត់​សមា​ជិក​គណៈ​កម្មា​ធិ​ការ​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ បុគ្គ​លិក​ឃុំ​តាម​ទិស​ស្លោក “៦​ច្បាស់”; រៀប​ចំ​លំ​នឹង​សកម្ម​ភាព​របស់​គណៈ​កម្មា​ធិ​ការ​បក្ស ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម និង​អង្គ​ការ​នយោ​បាយ​-សង្គម​នា​នា។ ស្ថា​ប័ន អង្គ​ភាព​នា​នា ជា​សារ​វន្ត​បាន​រក្សា​សកម្ម​ភាព​តាម​មុខ​ងារ​ ភារ​កិច្ច; សន្សឹមៗ​ធ្វើ​ឱ្យ​សុក្រឹត​នូវ​លក្ខ​ន្តិកៈ​ធ្វើ​ការ​ចាត់​ភារ​កិច្ច​ទទួល​ខុស​ត្រូវ​និង​យន្ត​ការ​សហ​ការ។ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស និង​ស្ថា​ប័ន ជាប់​ពាក់​ព័ន្ធ​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​ត្រួត​ពិ​និត្យ ឃ្លាំ​មើល; បន្ត​រក្សា​ការ​ប្តូរ​វេន និង​ចាត់​សមា​ជិក​គណៈ​កម្មា​ធិ​ការ​ទទួល​ខុស​ត្រូវ​ភូមិ​ឋាន ចូល​រួម​ប្រ​ជុំ​សាខា​បក្ស ផ្សារ​ភ្ជាប់​នឹង​ការ​ក្តាប់​ស្ថាន​ភាព​មូល​ដ្ឋាន។ ការ​ងារ​ទទួល​ប្រ​ជា​ពល​រដ្ឋ ការ​ទទួល​បែង​ប្រ​ភេទ​និង​ដោះ​ស្រាយ​លិ​ខិត​ស្នាម សំ​ណើ​ឆ្លុះ​បញ្ចាំង​បាន​ការ​បែង​ប្រ​ភេទ កំ​ណត់​បញ្ជាក់ និង​ដោះ​ស្រាយ​តាម​ដែន​សមត្ថ​កិច្ច។ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ឃុំ បាន​ចង្អុល​ការ​ត្រួត​ពិ​និត្យ ៤ មូល​ដ្ឋាន​អគារ ដី កែ​សម្រួល​វិធាន​ការ​ដោះ​ស្រាយ​តាម​ចង្អុល​ការ និង​អនុ​វត្ត​បែប​បទ​ជាប់​ពាក់​ព័ន្ធ​ដល់​ការ​ផ្លាស់​ប្តូរ​មុខ​ងារ សំ​ណើ​ប្រើ​ប្រាស់ ផ្ទេរ​តាម​សេច​ក្តី​កំ​ណត់​ជា​ដើម។

  លោក ហ្វិញ​ង៉ុក​ញ៉ា អនុ​លេខា​ទទួល​បន្ទុក​ជំ​នាញ​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង សមា​ជិក​ក្រុម​ត្រួត​ពិ​និត្យ ប្រ​កាស​សេច​ក្តី​សម្រេច​ត្រួត​ពិ​និត្យ​ចំ​ពោះ​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ថាញ់​ក្វើយ។

ថ្វី​ដ្បិត​ដូច្នេះ​ក្តី គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ថាញ់​ក្វើយ បាន​ទទួល​ស្គាល់​នៅ​មាន​ភាព​កង្វះ​ខាត​មួយ​ចំ​នួន ដូច​ជា​ការក​សាង​សេច​ក្តី​ពណ៌​នា​លម្អិត​អំ​ពី​មុខ​តំ​ណែង​ការ​ងារ​មួយ​ចំ​នួន​នៅ​យឺត​យ៉ាវ​ បំ​ណិន​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​របស់​កម្មា​ភិបាល អ្នក​រដ្ឋ​ការ និង​បុគ្គ​លិក មិន​ទាន់​ស្មើ​គ្នា; ឧប​ករណ៍​បច្ចេក​វិទ្យា​ព័ត៌​មាន​មិន​ទាន់​សម​កាល​កម្ម កម្ម​វិធី​ផ្នែក​ទន់​មួយ​ចំ​នួន​ប្រើ​ប្រាស់​រួម​នៅ​មាន​កំ​ហុស; ការ​ទាញ​យក​និង​ប្រើ​ប្រាស់​ឡើង​វិញ​លទ្ធ​ផល​ឌីជី​ថល​នៅ​មាន​កម្រិត; ដំ​ណើរ​ការ​ដោះ​ស្រាយ​មូល​ដ្ឋាន​អគារ ដី​នៅ​សេស​សល់​មួយ​ចំ​នួន​នៅ​យឺត ប្រ​សិទ្ធ​ភាព​ប្រើ​ប្រាស់​មិន​ខ្ពស់។

ថ្លែង​បូក​សរុប​ក្នុង​ពេល​ចុះ​ត្រួត​ពិ​និត្យ​ លោក​ដុង​វុាំង​ថាញ សំ​ណូម​ពរ​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ថាញ់​ក្វើយ យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​អនុ​វត្ត​ការ​ត្រួត​ពិ​និត្យ និង​រៀប​ចំ​មុខ​តំ​ណែង​ការ​ងារ​របស់​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ បុគ្គលិក​សម​ស្រប​នឹង​សមត្ថ​ភាព ជំ​នាញ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​ដំ​ណាក់​កាល​ថ្មី។ ចង្អុល​ការ​ត្រួត​ពិ​និត្យ និង​ធ្វើ​ស្ថិតិ​ពេញ​លេញ​នូវ​លទ្ធ​ផល​អនុ​វត្ត​ភារ​កិច្ច​លើ​វិស័យ​នា​នា និង​មាន​ដំ​ណោះ​ស្រាយ​ប្រ​សិទ្ធ​ភាព ធា​នា​អភិ​វឌ្ឍ​តួ​លេខ​ពីរ​ខ្ទង់​ក្នុង​ឆ្នាំ ២០២៦; ដោះ​ស្រាយ​មាន​ប្រ​សិទ្ធ​ភាព និង​ត្រឹម​ត្រូវ​តាម​សេច​ក្តី​កំ​ណត់​នូវ​ទ្រព្យ​សម្បត្តិ​អគារ និង​ដី​ដែល​នៅ​សេស​សល់​ក្រោយ​ពី​រួម​បញ្ចូល។ បន្ត​ចង្អុល​ការ​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​អំ​ពី​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល និង​គាំ​ទ្រ​អនុ​វត្ត​យ៉ាង​សកម្ម; អនុ​វត្ត​កម្ម​វិធី​បញ្ញា​សិប្ប​និម្មិត (បច្ចេក​វិទ្យា AI) ក្នុង​ការ​ងារ​ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព បន្ថយ​ក្រប​ខណ្ឌ​នៅ​តាម​ស្ថា​ប័ន អង្គ​ភាព…៕

 អាញ​យុង - វិមាន​

ព្រឹត្តិការណ៍

Ý kiến bạn đọc

Gửi ý kiến của bạn

0 / 1.000 ký tự

Chức năng gửi ý kiến hiện chưa khả dụng.

Ý kiến được Ban Biên tập duyệt trước khi đăng. Số điện thoại và email chỉ dùng để liên hệ khi cần, không hiển thị công khai. Các trường có dấu * là bắt buộc.