គណៈប្រតិភូនៃនាយកដ្ឋានលេខសោសម្ងាត់រដ្ឋាភិបាល ដឹកនាំដោយឧត្តមសេនីយ៍ត្រី ហូ វ៉ាំងហ៊ឿង អនុប្រធាននៃនាយកដ្ឋានលេខសោសម្ងាត់រដ្ឋាភិបាល បានធ្វើការងារជាមួយគណៈកម្មាធិការបក្សទីក្រុងកឹងធើ អំពីការងារធានាការសម្ងាត់ ការគ្រប់គ្រងនិងប្រើប្រាស់ផលិតផលលេខកូដ បម្រើដល់ការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ និងសេចក្តីសម្រេចលេខ ២០៤-QĐ/TW របស់គណៈលេខាអនុម័តិលើគម្រោងផ្លាស់ប្តូរឌីជីថលនៅក្នុងស្ថាប័នបក្ស។
.png)
សមាជិកគណៈប្រតិភូនៃនាយកដ្ឋានលេខសោសម្ងាត់រដ្ឋាភិបាលថ្លែងពិភាក្សា
ក្នុងកិច្ចប្រជុំ។
លោក ដុង វ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ; ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកពាក់ព័ន្ធ បានទទួលជួបនិងធ្វើការជាមួយគណៈប្រតិភូ។
កិច្ចប្រជុំបានប្រមូលផ្តុំលើការវាយតម្លៃ អនុវត្តបណ្តាដំណោះស្រាយសម្ងាត់ សុវត្ថិភាពព័ត៌មាន; ការគ្រប់គ្រង ការប្រើប្រាស់ឧបករណ៍ ផលិតផលលេខកូដ និងវិញ្ញាបនបត្រឌីជីថល; ធានាសុវត្ថិភាពក្នុងការផ្លាស់ប្តូរឯកសារសម្ងាត់នៅលើបណ្តាញបញ្ជូនទិន្នន័យឯកទេសរបស់ស្ថាប័នបក្ស និងរដ្ឋ។ ទាំងនេះគឺជាខ្លឹមសារដ៏សំខាន់ សំដៅធានាប្រព័ន្ធព័ត៌មានបម្រើដល់ការងារដឹកនាំ ចង្អុលការរបស់បក្សបានដំណើរការដោយសុវត្ថិភាព និងរលូនក្នុងដំណើរការផ្លាស់ប្តូរឌីជីថល។

លោក ដុង វ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ ថ្លៃងមតិក្នុងកិច្ចប្រជុំ។
ថ្លែងការណ៍ក្នុងកិច្ចប្រជុំ ឧត្តមសេនីយ៍ត្រីហូ វ៉ាំងហ៊ឿង បានបញ្ជាក់ពីភាពចាំបាច់ត្រូវពិនិត្យឡើងវិញនូវលទ្ធផលអនុវត្ត កំណត់ច្បាស់នូវការលំបាក និងភារកិច្ចនៅយឺតយ៉ាវ ដើម្បីមានដំណោះស្រាយសមស្រប។ នាយកដ្ឋានលេខសោសម្ងាត់រដ្ឋាភិបាល មានភារកិច្ចតាមដាន ជំរុញ ត្រួតពិនិត្យនិងបូកសរុបការលំបាក ភាពជាប់គាំង; សហការធានាការផ្គត់ផ្គង់ឱ្យបានពេញលេញ ទាន់ពេលវេលានូវផលិតផលលេខកូដ និងវិញ្ញាបនបត្រឌីជីថល ឆ្លើយតបតម្រូវការសុវត្ថិភាពក្នុងប្រព័ន្ធនយោបាយទាំងមូល។
ចំពោះទីក្រុង លោក ដុងវ៉ាំងថាញ បានអះអាង៖ ទីក្រុងកឹងធើបានកំណត់ការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW និងគម្រោងផ្លាស់ប្តូរឌីជីថលនៅក្នុងស្ថាប័នបក្ស គឺជាភារកិច្ចនយោបាយដ៏សំខាន់ បានចង្អុលការជាប្រចាំចាប់ពីទីក្រុងរហូតដល់មូលដ្ឋាន។ ទីក្រុងយកចិត្តទុកដាក់ការពារព័ត៌មាន ទិន្នន័យ គ្រប់គ្រងឱ្យបានតឹងរ៉ឹងការប្រើប្រាស់ឧបករណ៍សម្ងាត់ ធានាសកម្មភាពដឹកនាំ ចង្អុលការរបស់បក្ស ឆ្លើយតបតម្រូវការក្នុងលក្ខណៈដំណើរការទម្រង់រដ្ឋអំណាចភូមិភាគ ២ ថ្នាក់។ ទីក្រុងបានម្ចាស់ការបែងចែកថវិកាវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ទិញឧបករណ៍ និងអនុវត្តបណ្តាដំណោះស្រាយធានាសុវត្ថិភាពព័ត៌មាន...។
យោងតាមកម្មវិធីធ្វើការ គណៈប្រតិភូនៃនាយកដ្ឋានលេខសោ សម្ងាត់រដ្ឋាភិបាលនឹងត្រួតពិនិត្យជាក់ស្តែងនូវការគ្រប់គ្រង ដំណើរការ និងធានាការសុវត្ថិភាពឧបករណ៍សម្ងាត់នៅគណៈកម្មាធិការបក្សសង្កាត់ដាយថាញ់ និងគណៈកម្មាធិការបក្សសង្កាត់តឹងអាង។ ផ្អែកលើលទ្ធផលត្រួតពិនិត្យ បណ្តាស្ថាប័នពាក់ព័ន្ធបន្តពិនិត្យឡើងវិញនូវលក្ខណៈហេដ្ឋារចនាសម្ព័ន្ធ តម្រូវការឧបករណ៍ និងធនធានមនុស្សបម្រើឱ្យការងារសម្ងាត់ និងសុវត្ថិភាពនៅមូលដ្ឋាន។
ការត្រួតពិនិត្យសំដៅវាយតម្លៃឱ្យបានជាក់ស្តែងនូវការងារធានាការសម្ងាត់ ការគ្រប់គ្រង និងការប្រើប្រាស់ផលិតផលលេខកូដនៅទីក្រុង; តាមរយៈនោះ កំណត់ដឹងនូវបញ្ហាដែលត្រូវជម្នះ រួមចំណែកការពារសុវត្ថិភាពព័ត៌មាន និងឆ្លើយតបតម្រូវការផ្លាស់ប្តូរឌីជីថលក្នុងស្ថាប័នបក្សតាមកិច្ចចង្អុលការរបស់មជ្ឈិម៕
អាយនឿង


Ý kiến bạn đọc