កាសែតកឹនធើ

កម្មា​ភិបាល សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​សមា​ជិក​សមា​គម​ជាង ៤០០ នាក់ បាន​ហ្វឹក​ហាត់​អភិវឌ្ឍ​សមត្ថ​ភាព​ឌីជី​ថល​

ទំហំអក្សរ 18 ភីកសែល
Chưa có bản âm thanh
ទំហំអក្សរ 18 ភីកសែល

នៅ​សា​កល​វិទ្យា​ល័យ​ FPT - សាខា​កឹង​ធើ​ គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម បាន​ចាត់​តាំង​ពិ​ធី​បើ​កកម្ម​វិធី​ហ្វឹក​ហាត់​ផ្សព្វ​ផ្សា​យស​កម្ម​ភាព​អភិវឌ្ឍ​សមត្ថ​ភាព​ឌីជី​ថល ឆ្នាំ​២០២៦។

លោក​ ង្វៀង​ហាយ​ណាម អនុ​ប្រ​ធាន​កា​រិយា​ល័យ​ស្ថា​ប័ន​នៃ​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម លោក​ស្រី​ង្វៀង​ហ្វែជី​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​ ព្រម​ទាំង​កម្មា​ភិបាល​ជាង ៤០០ នាក់ មក​ពី​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ សង្កាត់ អង្គ​ការ​នយោ​បាយ - សង្គម​របស់​ទី​ក្រុង សមា​គម​និង​អង្គ​ការ​មហា​ជន​នា​នា​ដែល​បក្ស រដ្ឋ ប្រ​គល់​ភារ​កិច្ច​លើ​ភូមិ​ឋាន​ទី​ក្រុង បាន​អញ្ជើញ​ចូល​រួម​កម្ម​វិធី។

 អ្នក​តំ​ណាង​ទាំង​ឡាយ​អញ្ជើញ​ចូល​រួម​ពិ​ធី​បើក​កម្ម​វិធី​ហ្វឹក​ហាត់។

ថ្លែង​នៅ​ក្នុង​កម្ម​វិធី​នេះ លោក​ង្វៀង​ហាយ​ណាម បាន​បញ្ជាក់​ពី​ការ​លើក​កម្ពស់​សមត្ថ​ភាព​ឌីជី​ថល​ដល់​កម្មា​ភិបាល សមា​ជិក​សម្ព័ន្ធ​យុវ​ជន សមា​ជិក​សមា​គម មាន​អត្ថ​ន័យ​ជាក់​ស្តែង រួម​ចំ​ណែក​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​សកម្ម​ភាព លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​និង​បម្រើ​ប្រ​ជា​ជន​បាន​ល្អ។ ហេ​តុ​នេះ កម្ម​វិធី​ហ្វឹក​ហាត់​ដើម្បី​បំ​ពាក់​ចំ​ណេះ​ដឹង បំ​ណិន​ឌីជី​ថល​ជាក់​ស្តែង ជួយ​សិក្ខា​កាម​អនុ​វត្ត​បច្ចេក​វិទ្យា​ឌីជី​ថល​ទៅ​ក្នុង​ការ​ងារ​និង​ការ​រស់​នៅ។ ទន្ទឹម​នឹង​នោះ លើក​កម្ពស់​ស្មារតី​ការ​ពារ​ទិន្ន​ន័យ​ឯក​ជន​ កំ​ណត់​ដឹង​និង​បញ្ចៀស​ហា​និភ័យ​នៃ​ការ​បាត់​បង់​សុវត្ថិ​ភាព​លើ​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត។

 ក្នុង​អំ​ឡុង​ ២ ថ្ងៃ​ (ថ្ងៃ​ទី​២៩ និង​ទី​៣០ ខែ​តុ​លា) សិក្ខា​កាម​បាន​ឃោស​និក​ហ្វឹក​ហាត់​អំ​ពី​បំ​ណិន​កំ​ណត់​ដឹង​ហា​និភ័យ​និង​កសាង​ប្រ​ព័ន្ធ​ការ​ពារ​ឌីជី​ថល; បំ​ណិន​ប្រើ​ប្រាស់​អ៊ីន​ធឺ​ណិត​និង​បណ្តាញ​សង្គម​សុ​វតិ្ថ​ភាព និង​មាន​ការ​ទទួល​ខុស​ត្រូវ; បំ​ណិន​ដោះ​ស្រាយ​ឧបទ្ទវ​ហេតុ​ការ​ពារ​ទិន្ន​ន័យ​និង​រក្សា​សុវត្ថិ​ភាព​ប្រ​ព័ន្ធ។ ឆ្លង​តាម​រយៈ​នោះ ជួយ​កម្មា​ភិ​បាល សមា​ជិក​សម្ព័ន្ធ​យុវ​ជន សមា​ជិក​សមា​គម លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​គ្រប់​វិស័យ​ការ​ងារ បម្រើ​ការ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​សម្រាប់​កម្ម​វិធី​និង​សកម្ម​ភាព​របស់​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​និង​ប្រ​ព័ន្ធ​នយោ​បាយ​ទី​ក្រុង៕

                                         ក្វឹក​ថាយ-មុនី​

ព្រឹត្តិការណ៍

Ý kiến bạn đọc

Gửi ý kiến của bạn

0 / 1.000 ký tự

Chức năng gửi ý kiến hiện chưa khả dụng.

Ý kiến được Ban Biên tập duyệt trước khi đăng. Số điện thoại và email chỉ dùng để liên hệ khi cần, không hiển thị công khai. Các trường có dấu * là bắt buộc.