កាសែតកឹនធើ

ភាព​សប្បាយ​រីក​រាយ​ផ្ដើម​ពី​គោ​លន​យោ​បាយ​

ទំហំអក្សរ 18 ភីកសែល
Chưa có bản âm thanh
ទំហំអក្សរ 18 ភីកសែល

ប៉ុន្មាន​ឆ្នាំ​កន្លង ការ​យក​ចិត្ត​ទុក​ដាក់​ដិត​ដល់​របស់​បក្ស​និង​រដ្ឋ តាម​រយៈ​គោលន​យោ​បាយ​ជន​ជាតិ ពិ​សេស​គឺ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច – សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច បាន​ជំ​រុញ​ការ​អភិវឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ទី​ក្រុង​កឹង​ធើ​។ តាម​រយៈ​នោះ​ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​បាន​លើក កម្ពស់​ទិដ្ឋ​ភាព​ជន​បទ​បាន​ផ្លាស់​ប្តូរ​ជា​បណ្ដើរៗ​តាម​ទិស​ដៅ​ស៊ី​វិល័យ​និង​ទំ​នើប។

 ដង​ផ្លូវ​ជន​បទ​នៅ​ឃុំ​មី​ហឿង បាន​វិនិ​យោគ​ក​សាង​ធំ​ទូ​លាយ​ស្អាត​បាត។

តាម​មន្ទីរ​ជន​ជាតិ​និង​សាសនា​ទី​ក្រុង​កឹង​ធើ ដំ​ណាក់​កាល ២០២២ - ២០២៥ ទី​ក្រុង បាន​ផ្តល់​ផ្ទេរ​ថវិកា​ជាង ១.២៣០ ពាន់​លាន​ដុង ជា​មួយ​គម្រោង​សមា​សភាគ​ចំ​នួន ១០ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​បន្ថយ​ភាព​ក្រី​ក្រ​យ៉ាង​ច្បាស់​ក្រ​ឡែត។ ដល់​ចុង ឆ្នាំ ២០២៥ អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​ជាតិ​ភាគ​តិច​ថយ​ចុះ​នៅ​ត្រឹម​តែ ០,២១% គ្រួ​សារ​ក្បែរ​ក្រ​នៅ​ត្រឹម ០,៦៧% ក្នុង​ទូ​ទាំង​ទី​ក្រុង។ នៅ​ឃុំ​មី​ហឿង មាន​ប្រ​ជា​ជន​ជិត ៥៧% ជា​ជន​ជាតិ​ខ្មែរ ក៏​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​តាម​គោល​ន​យោ​បាយ​របស់​បក្ស​និង​រដ្ឋ រហូត​មក​ដល់​ពេល​នេះ តំ​បន់​ជន​បទ​ឃុំ​មី​ហឿង​បាន​ផ្លាស់​ប្ដូរ​ថ្មី។ ផ្លូវ​ជន​បទ​នៅ​តាម​ភូមិ​បាន​វិនិ​យោគ​បង្កើន​កម្រិត​និង​ពង្រីក​យ៉ាង​ស្អាត។ បណ្តោយ​តាម​ដង​ផ្លូវ​គឺ​ជួរ​ផ្កា​រីក​ស្គុះ​ស្គាយ ព្រម​ជា​មួយ​ប្រ​ព័ន្ធ​អំ​ពូល​ភ្លើង​ថាម​ពល​ព្រះ​អា​ទិត្យត​ភ្ជាប់​មើល​ដាច់​កន្ទុយ​ភ្នែក រួម​ចំ​ណែក​បង្កើត​ជា​រូប​ភាព​ជន​បទ ភ្លឺ​ បៃ​តង​ ជ្រះ ស្អាត។ បង្ហាញ​ពី​ចាប់​អា​រម្មណ៍​ចំ​ពោះ ការ​ផ្លាស់​ប្តូរ​នៃ​តំ​បន់​ជន​បទ លោក​ហាង​ហៀង​ នៅ​ភូមិ​ដើម​ស្វាយ ឱ្យ​ដឹង៖ “ផ្លូវ​ថ្នល់​ស្អាត​បាត មាន​ភ្លើង​បំ​ភ្លឺ​ជួយ​ឱ្យ​ការ​ធ្វើ​ដំ​ណើរ ដឹក​ជញ្ជូន​កសិ​ផល​បាន​ងាយ​ស្រួល​ជាង​មុន​ច្រើន។ ស្រុក​ភូមិ​ផ្លាស់​ថ្មី​ជា​រៀង​រាល់​ថ្ងៃ បង​ប្អូន​កាន់​តែ​មាន​ជំនឿ​ទុក​ចិត្ត​លើ​ការ​គិត​គូរ​របស់​បក្ស​និង​រដ្ឋ”។

ទន្ទឹម​នឹង​ការ​វិ​និយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ ការ​ងារ​គិត​គូរ​ផ្ទះ​សម្បែង​ក៏​បាន​យក​ចិត្ត​ទុក​ដាក់ ជា​ពិ​សេស​គឺ​រណ​សិរ្ស​មាតុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់ បាន​ចល​នា​ទឹក​ប្រាក់​ក្នុង​សង្គម​សាង​សង់​ផ្ទះ ៧៩ ខ្នង ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ជួប​ការ​លំ​បាក។ បាន​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី បង​ស្រី​ឡឹម​ធី​មាន​នៅ​ភូមិ​ដើម​ជ្រៃ ឃុំ​មី ហឿង​រៀប​រាប់​ទាំង​ក្ដី​រំភើប៖ “មុន​នេះ កាល​មិន​ទាន់​មាន​ផ្ទះ ខ្ញុំ​ទៅ​ធ្វើ​ការ​នៅ​ខេត្ត​ប៊ិញ​យឿង ពេល​ត្រ​ឡប់​មក​ស្រុក​កំ​ណើត​ម្តងៗ ត្រូវ​ទៅ​ស្នាក់​នៅ​ពឹង​ផ្ទះ ម្តាយ​និង​ប្អូន​ពៅ ដូច្នេះ​ការ​ប្រ​ជុំ​ជីវ​ភាព​ចង្អៀត​ចង្អល់​ណាស់។ អា​ស្រ័យ​រដ្ឋ​ឧបត្ថម្ភ​ប្រាក់​សង់​ផ្ទះ​មួយ​ចំ​ណែក រួម​ជា​មួយ​ប្រាក់​របស់​គ្រួ​សារ​និង​កូនៗ​រួម​បន្ថែម ទើប​ខ្ញុំ​សង់​បាន​ផ្ទះ​សម្បែង​ស្អាត​បាត​រឹង​មាំ​ស្ងប់​អា​រម្មណ៍​ប្រ​កប​របរ​ចិញ្ចឹម​ជី​វិត។ ខ្ញុំ​សប្បាយ​ចិត្ត ណាស់ និង​សូម​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​បក្ស​និង​រដ្ឋ ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​គ្រួ​សារ​ក្រី​ក្រ”។

តាម​ប្រ​សាសន៍​លោក​ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ទី​ក្រុង​កឹង​ធើ ទី​ក្រុង​កំ​ពុង​សកម្ម អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ ដំ​ណាក់​កាល ២០២៦ -  ២០៣៥ (ដំ​ណាក់​កាល​ទី១៖ ២០២៦ -​ ២០៣០) ដោយ​ចំ​នួន​ថវិកា​សរុប​រំ​ពឹង​ទុក​ប្រ​មាណ ២៤៦,៥ ពាន់​លាន​ដុង (ថវិកា​មជ្ឈិម​ប្រ​មាណ ១០៦,៨ ពាន់​លាន​ដុង ថវិកា​ភូមិ​ភាគ​បដិ​ភាគ​ជាង ១៣៩,៧ ពាន់​លាន​ដុង)។ ដោយ​ឡែក​ឆ្នាំ ២០២៦ រំ​ពឹង​នឹង​ចល​នា​បាន​ប្រ​មាណ ៧៣,៣ ពាន់​លាន​ដុង ទន្ទឹម​នឹង​នោះ គឺ​ការ​ផ្តល់​ផ្ទេរ​ថវិកា​ប្រ​ភព​ទុន​ដំ​ណាក់​កាល ២០២២ - ២០២៥ បាន​អូស​បន្លាយ​ឆ្លង​មក​ឆ្នាំ ២០២៦ ជិត ២០៨,៦ ពាន់​លាន​ដុង។

ផ្ដើម​ពី​ដង​ផ្លូវ​ផ្កា​រីក​ស្រស់​បំ​ព្រង ផ្ទះ​រឹង​មាំ រហូត​ដល់​ផែន​ការ​ប្រ​ភព​ទុន​រយៈ​ពេល​វែង​ ភាព​សប្បាយ​រីក​រាយ​ផ្ដើម​ពី​គោ​លន​យោ​បាយ កំ​ពុង​បន្ត​រីក​សាយ​ភាយ​យ៉ាង​ស៊ី​ជម្រៅ​ទៅ​គ្រប់​ភូមិ​ស្រុក។ នេះ​ជា​កម្លាំង​ចល​ករ​ដ៏​រឹង​មាំ​ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​ទី​ក្រុង​កឹង​ធើ ពង្រីក​ស្មារតី​សាមគ្គី​ភាព ឈាន​ឡើង​ធ្វើ​មាន​ដោយ​ស្រប​ច្បាប់ និង​រួម​ដៃ​គ្នា​កសាង​ស្រុក​កំ​ណើត​កាន់​តែ​សម្បូរ​សប្បាយ​និង​ស៊ី​វិល័យ៕

                                   យ្វី​អាញ - ថាច់​ធី​

ការរស់នៅ

Ý kiến bạn đọc

Gửi ý kiến của bạn

0 / 1.000 ký tự

Chức năng gửi ý kiến hiện chưa khả dụng.

Ý kiến được Ban Biên tập duyệt trước khi đăng. Số điện thoại và email chỉ dùng để liên hệ khi cần, không hiển thị công khai. Các trường có dấu * là bắt buộc.