កាសែតកឹនធើ

ឡុង​ភូ​នាំ​យក​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ដល់​គ្រប់​ភូមិ​

ទំហំអក្សរ 18 ភីកសែល
Chưa có bản âm thanh
ទំហំអក្សរ 18 ភីកសែល

ជា​មួយ​ទិស​ស្លោក​"ទៅ​គ្រប់​ច្រក​ល្ហក​ គ្រប់​គ្រួ​សារ​ ណែ​នាំ​ប្រ​ជា​ជន​ម្នាក់​ៗ" ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍ចំ​នួន​១៤ក្រុម​នៅ​ឃុំ​ឡុង​ភូ​ ទី​ក្រុង​កឹង​ធើ​ បាន​ពង្រីក​អស់​ពី​លទ្ធ​ភាព​តួ​នា​ទី​ស្ពាន​តភ្ជាប់​ នាំ​យក​ផល​ប្រ​យោជន៍​ឌីជី​ថល​បង្ខិត​មា​មីង​ខ្មែរ​។ អត្រា​ឯក​សារ​អន​ឡាញ​សម្រេច​ជាង​ ៩២% គឺ​ភស្តុ​តាង​បញ្ជាក់​ពី​វិធី​សាស្ត្រ​ធ្វើ​ការ​ដោយ​ព្យា​យាម​ ប្រ​សិទ្ធ​ភាព​ ជួយ​មា​មីង​ជា​ជំ​ហាន​ៗធ្វើ​ម្ចាស់​ការ​លើ​បច្ចេក​វិទ្យា​និង​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​។

បច្ចុប្បន្ន​ ទូ​ទាំង​ឃុំ​ឡុង​ភូ​មាន​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍១៤ក្រុម​ មាន​សមា​ជិក​ ១៣៤ នាក់​។រយៈ​ពេល​កន្លង​ ក្រុម​ទាំង​អស់​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​សកម្ម​ ណែ​នាំ​ប្រ​ជា​ជន​ប្រើ​ប្រាស់​សេ​វា​កម្ម​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ អនុ​វត្ត​កម្ម​វិធី​ VNeID ការ​ទូ​ទាត់​មិន​ប្រើ​សាច់​ប្រាក់​និង​បណ្តា​ញឌីជី​ថល​ចាំ​បាច់​ជា​ច្រើន​ទៀត​។ ពិ​សេស​ នៅ​តាម​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ការ​ណែ​នាំ​បាន​អនុ​វត្ត​ផ្ទាល់​ ងាយ​យល់​ សម​ស្រប​នឹង​សមត្ថ​ភាព​នៃ​ការ​បង្ខិត​ជិត​បច្ចេក​វិទ្យា​របស់​ប្រ​ជា​ជន​ម្នាក់​ៗ។

ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍ទៅ​ដល់​ផ្ទះ​ណែ​នាំ​ប្រ​ជា​ជន​បញ្ចូល​ក្រ​ដាស​ស្នាម​ក្នុង​កម្ម​វិធី​ VNeID។

នៅ​ភូមិ​ក្វាន់​តាង​ សមា​ជិក​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍បាន​កំ​ណត់​ច្បាស់​ការ​ជំនួយ​មិន​អាច​ធ្វើ​តាម​ចលនា​បាន​ឡើយ​  គឺ​ត្រូវ​កាន់​ដៃ​បង្គាប់​ការ​ ជួយ​មា​មីង​ចេះ​អនុ​វត្ត​ពី​មួយ​ជំ​ហាន​ទៅ​មួយ​ជំ​ហាន​លើ​ឧប​ករណ៍​របស់​ខ្លួន​។ លោ​កថា​ច់មិញ​ត្វឹង​ ប្រ​ធាន​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍នៅ​ភូមិ​ក្វាន់​តាង​ ឃុំ​ឡុង​ភូ​ ឱ្យ​ដឹង​៖ "យើង​ខ្ញុំ​ប្តេជ្ញា​ចិត្ត​នាំ​យក​បច្ចេក​វិទ្យា​ឌីជី​ថល​ដល់​គ្រប់​គ្រួ​សារ​ បំ​ផុត​គឺ​មា​មីង​ខ្មែរ​ដែល​មិន​សូវ​ចេះ​ប្រើ​ប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ​។ ចាប់​ពី​ការ​ដំ​ឡើង​កម្ម​វិធី​VNeID ការ​បញ្ចូល​សំណុំ​ឯក​សារ​ ការ​ផ្ញើ​ក្រ​ដាស​ស្នាម​ដោយ​សេ​វា​កម្ម​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ រហូត​ដល់​ការ​ទទូាត់ស្កែន​លេខ​កូដ​ ក្រុម​ការ​ងារ​តែង​អត់​ធ្មត់​ណែ​នាំ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​។ អា​ស្រ័យ​ហេ​តុ​នេះ​ បច្ចុប្បន្ន​មា​មីង​មិន​នៅ​មាន​ការ​ក្រែង​រអែង​ ឃើញ​ពី​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​នៃ​បច្ចេក​វិទ្យា​ឌីជី​ថល​បម្រើ​ការ​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​ ដូច្នេះ​ មា​មីង​អ្នក​ណា​ក៏​ចូល​រួម​គាំ​ទ្រ​ដោយ​អស់​ពី​ចិត្ត​"។

រួម​ជា​មួយ​ភូមិ​ក្វាន់​តាង​ ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍ភូមិ​ ៤ ក៏​បាន​អនុ​វត្ត​បណ្តា​សកម្ម​ភាព​ជួយ​ណែ​នាំ​ ជំនួយ​ប្រ​ជា​ជន​បង្ខិត​ជិតប​ណ្តា​ញឌីជី​ថល​។ សញ្ញា​សំ​គាល់​ពី​ប្រ​សិទ្ធ​ភាព​បាន​បង្ហាញ​ច្បាស់​តាម​រយៈ​តួ​នា​ទី​របស់​អង្គ​ការ​មហា​ជន​នា​នា​និង​គណៈ​ប្រ​ជា​ជន​ភូមិ​ពេល​ទៅ​បំ​ពេញ​ការ​ងារ​ដល់​គ្រប់​គ្រួ​សារ​នា​រី​ខ្មែរ​។ បង​ស្រី​ លី​ធី​ធូគូក​ ប្រ​ធាន​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍ភូមិ​ ៤ ចែក​រំលែក​៖ "ដំ​បូង​បង​ប្អូន​នា​រី​ជា​ច្រើន​មិន​ទាន់​យល់​ ដូច្នេះ​ ពុំ​ព្រម​ឱ្យ​ដំ​ឡើង​កម្ម​វិធី​លើ​ទូរស័ព្ទ​។ ផ្តើម​ពី​នោះ​ យើង​ខ្ញុំ​ទៅ​ដល់​ផ្ទះ​ព្យា​យាម​ណែ​នាំ​អនុ​វត្ត​តាំង​ពី​ការ​តូច​តាច​។ មក​ដល់​បច្ចុប្បន្ន​ ភាគ​ច្រើន​បង​ប្អូន​នា​រី​ក្នុង​ភូមិ​បាន​បញ្ចូល​ក្រ​ដាស​ស្នាម​ផ្ទាល់​ខ្លួន​យ៉ាង​ពេញ​លេញ​លើ​កម្ម​វិធី​VNeID និង​មាន​ទម្លាប់​ទូ​ទាត់​ដោយ​មិន​ប្រើ​សាច់​ប្រាក់​ពេល​ទៅ​ផ្សារ​ទិញ​របស់​របរ​ប្រើ​ប្រាស់​។ ពេល​ឃើញ​មាន​ភាព​ងាយ​ស្រួល​ មា​មីង​បាន​ម្ចាស់​ការ​រៀន​សូ​ត្រ​និង​អនុ​វត្ត​ជា​ប្រ​ចាំ​"។

ការ​អស់​ពី​ចិត្ត​របស់​សមា​ជិក​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍ បាន​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ទម្លាប់​របស់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​។ លោក​ស៊ើង​វៀង​ នៅ​ភូមិ​ក្វាន់​តាង​ ចែក​រំលែក​៖ "ពី​មុន​ ធ្វើ​បែប​បទ​រដ្ឋ​បាល​អ្វី​ក៏​ដោយ​ ខ្ញុំ​ត្រូវ​ទៅ​សួរ​នៅ​ឃុំ​និង​ផ្ញើ​ក្រ​ដាស​ស្នាម​ដោយ​ផ្ទាល់​ ចំ​ណាយ​ពេល​ច្រើន​។ ឥ​ឡូវ​ បាន​សមា​ជិក​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍មក​ណែ​នាំ​ប្រើ​ប្រាស់​កម្ម​វិធី​ VNeID និង​ផ្ញើ​សំណុំ​ឯក​សារ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​នៅ​លើ​ទូរស័ព្ទ​ កិច្ច​ការ​ណា​ដែល​អាច​ធ្វើ​បាន​ខ្ញុំ​ធ្វើ​ដោយ​ខ្លួន​ឯង​ ឆាប់​រហ័ស​ សន្សំ​សំ​ចៃ​បាន​ទាំង​កម្លាំង​និង​ថវិកា​ទៅ​មក​"។

ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍ណែ​នាំ​ប្រ​ជា​ជន​ធ្វើ​បែប​បទ​រដ្ឋ​បាល​តាម​ប្រ​ព័ន្ធ​អន​ឡាញ​។

យោង​តាម​គណៈ​កម្ម​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ ក្នុង​រយៈ​ពេល​ ៩ ខែ​ ឆ្នាំ​២០២៦ ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍បាន​ណែ​នាំ​ប្រ​ជា​ជន​ធ្វើ​បែប​បទ​រដ្ឋ​បាល​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ប្រ​មា​ណ​ ៣.៣០០ លើក​នាក់​ ទូ​ទាត់​អេឡិច​ត្រូ​និកលើ​សេ​វា​កម្ម​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ប្រ​មា​ណ​ ១.៧៨០ លើក​នាក់​។ ក្នុង​រយៈ​ពេល​១០ខែ​ ឃុំ​ទទួល​សំណុំ​ឯក​សារ​រដ្ឋ​បាល​ចំ​នួន​ ១៣.២៦១ច្បាប់​ ក្នុង​នោះ​ តាម​ប្រ​ព័ន្ធ​អន​ឡាញ​មាន​ចំ​នួន​ ១២.២៣៩ច្បាប់​ ស្រូប​អត្រា​ ៩២,២៣%។ ការ​ងារ​ផ្តល់​អត្ត​សញ្ញា​ណ​ប័ណ្ណ​ អត្ត​សញ្ញា​ណ​ប័ណ្ណ​អេឡិច​ត្រូ​និកនិង​ការ​បញ្ចូល​ព័ត៌​មាន​ធា​នា​រ៉ាប់​រង​លើ​កម្ម​វិធី​ VNeID បន្ត​បាន​អនុ​វត្ត​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​។ សម​មិត្ត​ ហូក្វឹក​ហ៊ុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ សំ​ណូម​ពរ​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​នា​នា​និង​គ្រប់​ភូម​ទាំង​អស់​ គប្បី​បន្ត​ការ​ពង្រីក​តួ​នា​ទី​របស់​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍និង​ក្រុម​ការ​ងារ​អនុ​វត្ត​គម្រោង​ ០៦ បង្កើន​កិច្ច​សហ​ការ​ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ ណែ​នាំ​ប្រ​ជា​ជន​ប្រើ​ប្រាស់​សេ​វា​កម្ម​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ កម្ម​វិធី​ VNeID និង​ការ​ទូ​ទាត់​មិន​ប្រើ​សាច់​ប្រាក់​។ សម​មិត្ត​ក៏​បាន​បញ្ជាក់​ថា​ ការ​ណែ​នាំ​ត្រូវ​តែ​មាន​ភាព​ជាក់​ស្តែង​ ងាយ​យល់​ សម​ស្រប​នឹង​ក្រុម​មុខ​សញ្ញា​នីមួយៗ​ ពិ​សេស​គឺ​អ្នក​វ័យ​ចាស់​និង​អ្នក​ដែល​មាន​កម្រិត​ខាង​បំ​ណិន​បច្ចេក​វិទ្យា​ ព្រម​ទាំង​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​ វាយ​តម្លៃ​លទ្ធ​ផល​ ដោះ​ស្រាយ​បញ្ហា​លំ​បាក​បាន​ទាន់​ពេល​ រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ផ្លាស់​ប្តូរ​ជី​ឌីថល​និង​គុណ​ភាព​បម្រើ​ប្រ​ជា​ជន​។

ជា​មួយ​នឹង​ស្មារតី​ទទួល​ខុស​ត្រូវ​និង​ការ​អស់​ពី​ចិត្ត​របស់​សមា​ជិក​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​ និង​ការ​គាំ​ទ្រ​របស់​ប្រ​ជា​ជន​ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​កំ​ពុង​បង្ខិត​ជិត​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ឡុង​ភូ​ជា​បណ្តើ​រៗ។ ផ្តើម​ពី​ការ​ងារ​ជាក់​ស្តែង​ ជន​រួម​ជាតិ​ខ្មែរ​ជា​សន្សឹម​ៗចេះ​ប្រើ​ប្រាស់​ផល​ប្រ​យោជន៍​ឌីជី​ថល​ បន្ថយ​ពេល​វេលា​ទៅ​មក​ ងាយ​ស្រួល​ក្នុង​ការ​រស់​នៅ​និង​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​បំ​ណិន​ឌីជី​ថល​ ជួយ​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​បង្ខិត​ជិត​បច្ចេក​វិទ្យា​ ត្រៀម​លក្ខ​ណៈរួម​ជា​មួយ​ទូ​ទាំង​ប្រ​ទេស​ឈាន​ឡើង​ក្នុង​សម័យ​កាល​ឌីជី​ថល​៕

យ្វី​អាញ​-មុនី​

ភូមិស្រុកផ្លាស់ថ្មី

Ý kiến bạn đọc

Gửi ý kiến của bạn

0 / 1.000 ký tự

Chức năng gửi ý kiến hiện chưa khả dụng.

Ý kiến được Ban Biên tập duyệt trước khi đăng. Số điện thoại và email chỉ dùng để liên hệ khi cần, không hiển thị công khai. Các trường có dấu * là bắt buộc.