កាសែតកឹនធើ

ឃុំ​ឡុង​ភូ​សកម្ម​ឆ្ពោះ​ដល់​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​ភូមិ​

ទំហំអក្សរ 18 ភីកសែល
Chưa có bản âm thanh
ទំហំអក្សរ 18 ភីកសែល

ឆ្ពោះ​ដល់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៦ បណ្តា​ភូមិ​នៃ​ឃុំ​ឡុង​ភូ​ ទី​ក្រុង​កឹង​ធើ​ កំ​ពុង​សកម្ម​អនុ​វត្ត​ការ​ងារ​ត្រៀម​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​ភូមិ​ អា​ណត្តិ​កាល​ ២០២៦ - ២០៣១។ ការ​ងារ​ត្រៀម​បម្រុង​បាន​អនុ​វត្ត​ដោយ​ធា​នា​នូវ​លក្ខ​ណៈប្រ​ជា​ធិ​បតេយ្យ​ បើក​ចំ​ហ​ ត្រឹម​ត្រូវ​តាម​សេច​ក្ដី​កំ​ណត់​ បង្ក​បរិយាកាស​រីក​រាយ​ដើម្បី​ឱ្យ​ប្រ​ជា​ជន​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​តំ​ណាង​ដែល​សក្តិ​សម​។

យោង​តាម​សារ​លិខិត​លេខ​ ៥៤៤៩/UBND-NC ចុះ​ថ្ងៃ​ទី​២១ ខែ​កញ្ញា​ ឆ្នាំ​២០២៦ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ឯក​ភាព​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​គណះប្រ​ជា​ជន​ភូមិ​ ប្រ​ធាន​គណះប្រ​ជា​ជន​តំ​បន់​ អា​ណត្តិ​កាល​ ២០២៦ - ២០៣១ នៅ​ថ្ងៃ​អាទិត្យ​ ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៦។ អា​ណត្តិ​កាល​របស់​ប្រ​ធាន​ភូមិ​គឺ​ ០៥ឆ្នាំ​ ដោយ​គិត​ចាប់​ពី​ឆ្នាំ​២០២៦ដល់​ឆ្នាំ​២០៣១។ នេះ​ជា​សកម្ម​ភាព​មាន​អត្ថ​ន័យ​សំ​ខាន់​បំ​ផុត​ ដើម្បី​ពង្រឹង​អង្គ​ភាព​ស្វ័យ​គ្រប់​គ្រង​ក្នុង​សហ​គម​ន៍ប្រ​ជា​ជន​ ជ្រើស​រើស​អ្នក​ដែល​មាន​គុណ​ធម៌​ សមត្ថ​ភាព​ និង​អ្នក​មាន​ប្រិយ​ភាព​ដើម្បី​ធ្វើ​ជា​អ្នក​តំ​ណាង​ គិត​គូរ​ដល់​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​ជូន​ប្រ​ជា​ជន​។

ទិដ្ឋភាព​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​ផែន​ការ​ចាត់​តាំង​ការ​បោះ​ឆ្នោត​ជ្រើស​រ់ើសប្រ​ធាន​គណះប្រ​ជា​ជន​ភូមិ​ នៅ​ឃុំ​ឡុង​ភូ​។

ដើម្បី​ធា​នា​ឱ្យ​ការ​បោះ​ឆ្នោត​ប្រ​ព្រឹត្ត​ទៅ​ត្រឹម​ត្រូវ​តាម​ផែន​ការ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ ក្រៅ​ពីក​សាង​ផែន​ការ​ និង​តម្រូវ​ការ​ឱ្យ​លេខា​សាខា​បក្ស​ ប្រ​ធាន​គណៈ​ប្រ​ជា​ជនប​ណ្តា​ភូមិ​ ម្ចាស់​ការ​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ និង​ប្រ​ធាន​គណៈ​ការង​ងារ​រណ​សិរ្ស​ភូមិ​ ត្រៀម​រៀប​ចំ​បុគ្គលិក​ មូល​ដ្ឋាន​សម្ភារៈ​ និង​លក្ខ​ខណ្ឌ​ចាំ​បាច់​នា​នា​។ ទន្ទឹម​នឹង​នោះ​ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​គោល​ការណ៍​ អត្ថ​ន័យ​នៃ​ការ​បោះ​ឆ្នោត​ ជួយ​ឱ្យ​ប្រ​ជា​ជន​យល់​ច្បាស់​អំ​ពី​សិទ្ធិ​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ក្នុង​ការ​ជ្រើស​រើស​អ្នក​តំ​ណាង​នៅ​តំ​បន់​ប្រ​ជា​ជន​រស់​នៅ​។

ឃុំ​ឡុង​ភូ​ផ្សព្វ​ផ្សាយ​ផែន​ការ​ចាត់​តាំង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​គណះប្រ​ជា​ជន​ភូមិ​ អា​ណត្តិ​កាល​ ២០២៦ – ២០៣១។

សម​មិត្ត​យឿង​ថាញ​ត្វង​ អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ បាន​ឱ្យ​ដឹង​៖ “ការ​ងារ​ត្រៀម​រៀប​ចំ​បុគ្គលិក​ធា​នា​ត្រឹម​ត្រូវ​តាម​បទ​ដ្ឋាន​ មាន​លក្ខ​ខណ្ឌ​គ្រប់​គ្រាន់​តាម​សេច​ក្ដី​កំ​ណត់​ ការ​បង្កើត​ក្រុម​បោះ​ឆ្នោត​ និង​ការ​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ប្រ​ជា​ជន​ត្រូវ​អនុ​វត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​ ព្រម​ៗគ្នា​ និង​ឯក​ភាព​នៅ​ទាំង​១៤ភូមិ​។ បណ្តា​ស្ថា​ប័ន​ អង្គ​ភា​ពពាក់​ព័ន្ធ​ត្រូវ​បង្កើន​កិច្ច​សហ​ការ​ ម្ចាស់​ការ​ត្រៀម​បម្រុង​ឱ្យ​បាន​គ្រប់​សព្វ​នូវ​លក្ខ​ខណ្ឌ​ចាត់​តាំង​ ដោះ​ស្រាយ​ទាន់​ពេល​វេលា​នូវ​ការ​លំ​បាក​ ជំ​ពាក់​ជំ​ពិន​ ធា​នា​ឱ្យ​ការ​បោះ​ឆ្នោត​ប្រ​ព្រឹត្ត​ទៅ​ប្រ​កប​ដោយ​ប្រ​ជា​ធិ​បតេយ្យ​ បើក​ចំ​ហ​ តម្លា​ភាព​ ត្រឹម​ត្រូវ​តាម​លំ​ដាប់​ បែប​បទ​ និង​ពេល​វេលា​កំ​ណត់​”។

ទន្ទឹម​នឹង​ការ​ផ្សព្វ​ផ្សាយ​ផែន​ការ​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​នៅ​ទាំង​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ណែ​នាំ​អំ​ពី​ការ​ឧទ្ទេស​នាម​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​គណះប្រ​ជា​ជន​ភូមិ​ និង​សមា​ជិក​គណៈ​អធិការ​កិច្ច​ប្រ​ជា​ជន​ អា​ណត្តិ​កាល​ ២០២៦ - ២០៣១។ តំ​ណាង​ទាំង​ឡាយ​ក៏​បាន​ណែ​នាំ​អំ​ពី​សមា​សភាព​ លក្ខ​ខណ្ឌ​ បទ​ដ្ឋាន​បុគ្គលិក​ បណ្តា​ជំ​ហាន​ក្នុង​ដំ​ណើរ​ការ​បោះ​ឆ្នោត​ របៀប​ប្រើ​ប្រាស់​បណ្តា​លិខិត​ស្នាម​គំ​រូ​និង​ការ​ធ្វើ​កំ​ណត់​ហេ​តុ​តាម​សេច​ក្ដី​កំ​ណត់​។ យោង​តាម​នោះ​ កម្មា​ភិបាល​រណ​សិរ្ស​បណ្តា​ភូមិ​គប្បី​ក្តាប់​ឱ្យ​ច្បាស់​នូវ​បែប​បទ​ លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ងារ​សហ​ការ​អនុ​វត្ត​ រួម​ចំ​ណែក​បន្ថយ​កំ​ហុស​ឆ្គង​ក្នុង​ដំ​ណើរ​ការ​ចាត់​តាំង​។ 

ជា​មួយ​នឹង​ការ​ត្រៀម​បម្រុង​យ៉ាង​ហ្មត់​ចត់​និង​ប្រ​កប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​គណះប្រ​ជា​ជន​ភូមិ​ អា​ណត្តិ​កាល​ ២០២៦ - ២០៣១ លើ​ភូមិ​ឋាន​ឃុំ​ឡុង​ភូ​ ទី​ក្រុង​កឹង​ធើ​ សង្ឃឹម​ថា​នឹង​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ល្អ​ប្រសើរ​។ តាម​រយៈ​នោះ​ បន្ត​ពង្រឹង​អង្គ​ភាព​ស្វ័យ​គ្រប់​គ្រង​សហ​គម​ន៍ បង្ក​ជា​កម្លាំង​ចលក​រក​សាង​ប្រ​ព័ន្ធ​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​កាន់​តែ​រឹង​មាំ​៕

សុខ​កា - ថា​ច់ធី​

ព្រឹត្តិការណ៍

Ý kiến bạn đọc

Gửi ý kiến của bạn

0 / 1.000 ký tự

Chức năng gửi ý kiến hiện chưa khả dụng.

Ý kiến được Ban Biên tập duyệt trước khi đăng. Số điện thoại và email chỉ dùng để liên hệ khi cần, không hiển thị công khai. Các trường có dấu * là bắt buộc.