កាសែតកឹនធើ

វប្បធម៌-សិល្បៈ

វប្បធម៌-សិល្បៈ

ក្រុម​ទូក​-ងវត្ត​ពិ​សី​វរា​រាម​ ត្រៀម​ជា​ស្រេច​សម្រាប់​រដូវ​កាល​ប្រ​កួត​ថ្មី​

ឆ្ពោះ​ដល់​ការ​ប្រ​កួត​ទូក​-ងក្នុង​ក្រប​ខណ្ឌ​បុណ្យ​អក​អំ​បុក​ និង​ទិវា​វប្ប​ធម៌​វៀត​ណាម​ ឆ្នាំ​២០២៦ ក្រុម​ទូក​-ងវត្ត​ពិ​សី​វរា​រាម​ ដែល​ស្ថិត​នៅ​ភូមិ​យ៉ុងជួរ​ ឃុំ​ប៊ិញភូ​ ខេត្ត​វិញ​ឡុង​ កំ​ពុង​ផ្តុំ​កម្លាំង​ហ្វឹក​ហាត់​ ត្រៀម​កម្លាំង​ដើម្បី​ចូល​រួម​ប្រ​កួត​ប្រ​ជែង​។ ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ភូមិ​ភាគ​ និង​វត្ត​ កី​ឡា​ករ​ កី​ឡា​ការិនី​ទាំង​អស់​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រ​កួត​ដើម្បី​ដណ្តើ​មយក​លទ្ធ​ផល​ល្អ​។

ទូក​ ងវត្ត​អុង​តា​វ - ជា​ទូក​ថ្មី​ក្នុង​ចំ​ណោម​ទូក​ទាំង​ឡាយ​

រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ បរិយាកាស​ហាត់​សម​របស់​ទូក​ ងវត្ត​ប្រ​ជុំ​ដែន​មាន​ជ័យ​ (អុង​តា​វ) នៅ​ឃុំ​តឹង​ឡុង​ ទី​ក្រុង​កឹង​ធើ​ មាន​ភាព​អ៊ូ​អរ​យ៉ាង​ខ្លាំង​។ សូ​រស​ម្លេង​កញ្ចែ​ សម្លេង​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ និង​ច្រ​វា​អុំ​ស្រុះ​គ្នា​ រួម​ជា​មួយ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​កី​ឡា​ករ​-កី​ឡា​ការិនី​បាន​បង្ក​បរិយាកាស​ដ៏​ពុះ​ពោរ​ក្នុង​បណ្តា​ថ្ងៃ​ជិត​ដល់​ពិ​ធី​បុណ្យ​។

នំ​បំ​ពង់​ ក្នុង​វប្ប​ធម៌​ម្ហូប​អា​ហារ​ខ្មែរ​

ក្នុង​វប្ប​ធម៌​ម្ហូប​អា​ហារ​ដ៏​សម្បូរ​បែប​របស់​ជន​ជាតិ​ខ្មែរ​ណាម​បូ នំ​បំ​ពង់​គឺ​ជា​មុខ​ម្ហូប​ប្រ​ពៃ​ណី​ដ៏​ជិត​ស្និទ្ធ​មួយ​ដែល​បាន​ថែ​រក្សា​ឆ្លង​កាត់​ច្រើន​ជំ​នាន់។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​រួម​ជាតិ​ខ្មែរ​

បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​រួម​ជាតិ​ខ្មែរ​ តែង​ប្រា​រព្ធ​ឡើង​នៅ​​ពាក់​កណ្តាល​ខែ​មេ​សា​។ ឆ្នាំ​នេះ​ បុណ្យ​​ចូល​ឆ្នាំ​ថ្មី​ ចាប់​ពី​​ថ្ងៃ​១៤​ ដល់​ថ្ងៃ​១៦​ ខែ​មេ​សា​ ឆ្នាំ​២០១៩​។ ស​កម្ម​ភាព​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ភាគ​ច្រើន​បាន​ចាត់​តាំង​ឡើង​នៅ​ក្នុង​វត្ត​អា​រាម​។

​ជក់​ចិត្ត​នឹង​សិល្បៈ​ប្រ​ពៃ​ណី ​

ផ្តើម​ពី​យុវ​នា​រី​ចេះ​ច្រៀង​តែ​បទ​យុវ​វ័យ​ ប៉ុន្តែ​ដោយ​ការ​ស្រ​ឡាញ់​ចូល​ចិត្ត​សិល្បៈ​ ឡឹម​ធី​យៀង​ (កើត​ឆ្នាំ១​៩៩៥​) នៅ​ភូមិ​បឹង​​កក់​ ឃុំ​ភូ​មី​ ស្រុក​មីស្វៀង​ ខេត្ត​សុកត្រាំង​បាន​បង្ហាញ​ពី​ទេព​កោ​សល្យ​របស់​ខ្លួន​ឆ្លង​តាម​រយៈ​ចម្រៀង​ប្រ​ពៃ​ណី​។ ជា​មួយ​នឹង​ទឹក​​ដម​សំ​ឡេង​ដ៏​ពី​រោះ​ គួប​ផ្សំ​នឹង​កាយ​វិ​ការ​​ទន់​ភ្លន់​ យៀង​ទ​ទួល​បាន​ជ័យ​លា​ភី​លេខ​១​ នៅ​ម​ហោ​ស្រព​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​តំ​បន់​​វាល​រាប​ទន្លេ​គឺវ​ឡុង​ លើក​ទី​១​ឆ្នាំ​២០១៨ នៅ​សុក​ត្រាំង​។

ទទួលអំ​ណរ​បុណ្យចូល​ឆ្នាំ​ថ្មី​

បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​២០១៩​ របស់​ជន​រួម​​ជាតិ​ខ្មែរប្រ​ព្រឹត្ត​ឡើង​នៅ​ថ្ងៃ​១៤,​ ១៥​ និង​១៦​ ខែ​មេ​សា។​ ក្នុង​អំ​ឡុង​ថ្ងៃ​នេះ​ ជន​រួម​ជាតិ​​ខ្មែរ​នៅ​ណាម​បូនិ​យាយ​រួ​ម និង​ខេត្ត​សុក​​ត្រាំង​និ​យាយ​ដោយ​ឡែក​ កំ​ពុង​ម្នី​ម្នា​ត្រៀម​ បម្រុង​ទ​ទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។​

ទំនៀម​និង​អត្ថ​ន័យ​នៃ​បុណ្យ​កម្សា​ន្ត​ស្រុក​

បើ​យើង​វិ​ភាគ​ទៅ​តាម​ទំ​នៀម​ទម្លាប់​​ ប្រ​ពៃ​ណី​នៃ​បុព្វ​បុ​រស​របស់ដូន​តា​ផង​ យើង ​ដែល​បន្សល់​ទុក​មក​ជា​រៀង​រាល់​ឆ្នាំ​ឲ្យ​តែ​ដល់​កំ​ណត់​ ឆ្នាំ​ចាស់​ ឆ្លង​ផុត​ទៅ​​ឆ្នាំ​ថ្មី​ បោះ​ជំ​ហាន​​ឈាន​ចូល​មក​ភូមិ​ស្រុក​នា​នា​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ តែង​តែ​ប្រា​រព្ធ​ពិ​ធី​បុណ្យ​មួយ​​ ឲ្យ​ឈ្មោះ​ថាបុណ្យ​កម្សាន្ត​ស្រុក​ ការ​ហៅ​ឈ្មោះ​នេះ​ទៀត​​សោត​ គឺ​ទៅ​តាម​និ​យម​នៃភូមិ​ស្រុក​នី​មួយ​ៗ​ ស្រុក​ខ្លះ​ហៅ​ថា​បុណ្យ​អ្នក​តា​ម្ចាស់​ស្រុក​ ស្រុក​ខ្លះទៀត​ហៅ​ថា​បុណ្យ​សាមគ្គី​ ឬ​បុណ្យ​ភូមិ​ក៏​សឹង​មាន​។​

អ្នក​រក្សា​សិល្បៈ​គំ​នូរ​លើក​ញ្ចក់​

រយៈ​ពេល​ជាង​១០​ឆ្នាំ​មុន​ កាល​បើ​បាន​អញ្ជើញ​មក​ឃុំ​ភូ​តឹង​ងាយ ប្រ​ទះ​ឃើញ​ទិដ្ឋ​ភាព​រូប​គំ​នូរ​​លើក​ញ្ចក់​ដែល​មា​មីង​ដាក់​ហាល​ត្រៀប​ត្រា​នៅ​មុខ​ផ្ទះ​។ ថ្វី​បើ​ដូច្នោះ​ក្តី​ មក​ទល់​សព្វ​ថ្ងៃ​ទិដ្ឋ​ភាព​ទាំ​ង​នោះ​លែង​ឃើញ​ទៀត​។ល។

វិ​ចិត្រ​ករ​ប្រើ​ថ្នាំ​លាប​លើ​ផ្ទាំង​គំ​នូរ​បំ​ពាក់​លក្ខណៈ​វប្ប​ធម៌​ខ្មែរ​

នៅ​ណាម​បូ មាន​វិ​ចិត្រ​ករ​ជា​ច្រើន​ប្រ​កប​របរ​ជាង​ចម្លាក់​ សូន​រូប​អណ្តែត​ គូរ​ក្បូរ​ក្បាច់​រចនា​ គូរ​គំ​នូរ​ពុទ្ធ​ប្រ​វត្តិ​នៅ​តាម​វត្ត​ខ្មែរ​នា​នា​។ ប៉ុន្តែ​ភាគ​ច្រើន​ជាង​គំ​នូរទាំង​នោះ​មិន​បាន​ឆ្លង​កាត់សា​លា​ទេ​ ជា​សំ​ខាន់​គឺ​ធ្វើ​តាម​បទ​ពិសោធន៍​ដែល​សន្សែ​សន្សំ​បាន​​ឬ​រៀន​ត​​ៗ​ពី​គ្នា​ប៉ុណ្ណោះ​។

សិល្ប​ករ​វ័យ​ក្មេង​ខាង​វិ​ស័យ​ឧប​ករណ៍ភ្លេង​ប្រ​ពៃ​ណី​ខ្មែរ​

មាន​ការ​ជក់​ចិត្ត​ ព្យា​យាម​ ពោរ​​ពេញ​ដោយទេព្យកោសល្យ គឺជា ពាក្យ​ដែល​និស្សិត​ម​ហា​វិ​ទ្យា​ល័យ​ភា​​សា វប្ប​ធម៍​ វិ​ចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ តែង​រំ​លឹក​ពេល​និ​យាយ​ពី​អ​តីត​និ​ស្សិត​ថាច់​ហ្វាយ​ថាញ់​។

ទី​លាន​កំ​សាន្ត​មាន​ប្រ​យោជន៍​សម្រាប់​និស្សិត

ក្លឹប​វប្ប​ធម៌​សិល្បៈ​ខ្មែរ​ណាម​បូ​នៃ​មហា​វិទ្យា​ល័យ​ភា​សាវប្ប​ធម៌​វិចិត្រសិល្បៈ​ខ្មែរ​ណាម​បូ សា​កល​វិទ្យា​ល័យ​ត្រា​វិញ។ បាន​បង្កើត​ឡើង​កាលពី​ខែ​កញ្ញា ឆ្នាំ​២០០៩ គិត​ដល់​ពេល​នេះ​ជិត​១០​ឆ្នាំ ក្លឹប​បាន​ក្លាយ​ជា​ទីលាន​កំ​សាន្ត​មួយ​ដ៏​មាន​ប្រ​យោជន៍​សម្រាប់​និស្សិត ជា​ពិ​សេស​បាន​រួម​ចំ​ណែក រក្សា​និង​ពង្រីក​លក្ខណៈ​វប្ប​ធម៌​សិល្បៈ​របស់​ជន​រួម​ជាតិ​ខ្មែរណាម​បូ​។

គប្បី​មាន​ដំ​ណោះ​ស្រាយ​អភិ​រក្ស​និង​ពង្រី​ក​ភ្លេង​ប្រ​ជា​ប្រិយ​ខ្មែរ​ណាម​បូ

ណាម​បូ​-គឺ​ជា​តំ​បន់​ដី​មាន​សហ​គមន៍​និង​ជន​ជាតិ​ជា​ច្រើន​រស់​នៅ​យូរលង់​ណាស់​មក​ហើយ​។ ក្នុង​នោះ ជន​រួម​ជាតិ​ខ្មែរ​មាន​ចំ​នួន​ច្រើន​បំ​ផុតក្នុង​ចំ​ណោម​ជន​ជាតិ​ភាគ​តិច​នៅ​ណាម​បូ​។

ទី​តាំង​ដើរ​កម្សាន្ត​និ​ទាឃ​រ​ដូវ​

ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​២០១៩ ភូមិ​ភាគ​នា​នា​នៅ​តំ​បន់វាល​រាប​ទន្លេ​គឺវ​ឡុង​ តែង​រៀប​ចំ​វិ​ថី​ផ្កា​និ​ទា​ឃ​រ​ដូវ​ ឬ​ចាត់​តាំង​បាញ់កាំ​ជ្រួច​នៅ​រា​ត្រី​ឆ្លង​ឆ្នាំ​។ល។

សិប្ប​ករ​ឆ្នើម​ឡឹម​ផែន

ដោយ​ទឹក​ចិត្ត​ស្នេ​ហា​សិល្បៈ​វប្ប​ធម៌​ខ្មែរ បាន​ជា​សិប្ប​ករ ឡឹម​ផែន (កើត​ឆ្នាំ​១៩៥២​) នៅ​ភូមិ​បារ​ស្រែ​ ឃុំ​លឿង​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រាវិញ​ បាន​ហាត់​ច្រៀង​រាំ​​ទះ​ស្គរ ផ្លុំ​ប៉ី​​ តាំង​ពី​កុ​មារ​ភាព​មក​ម្ល៉េះ។

យុ​វ​តី​ស្នេ​ហា​សិល្បៈ​ខ្មែរ​

ផ្តើម​ពី​ទឹក​ចិត្ត​ស្នេ​ហា​សិល្បៈ​ខ្មែរ​ សឺន​ធី​យ៉ីវ​ នៅ​ឃុំ​ភូ​តឹន​ ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង បាន​ទៅ​សុំ​ចូល​រួម​​ក្លឹប​សិល្បៈ​រប​ស់​វត្ត​ព្រះ​បួន​ព្រះ​ភក្រ្ត នៅ​ឃុំ​ភូំ​តឹន​។

ភាព​រីក​ចម្រើន​នៃ​ក្រុម​រ​បាំ​ខ្មែរ​នៅ​សង្កាត់​៨

សមា​គម​សហ​ព័ន្ធ​នា​រី​សង្កាត់​៨ ក្រុង​ត្រា​វិញ ខេត្ត​ត្រា​វិញ ទើប​បង្ហាញ​វត្ត​មាន​ក្រុម​រ​បាំ “វប្ប​ធម៌ សិល្បៈ​ប្រ​ពៃ​ណី​ជន​ជាតិ​ខ្មែរ​”។ ក្រុម​បាន​កៀរ​គរ​​សិស្ស និង​យុវ​ជន​ដែល​មាន​ចំ​ណូល​ចិត្ត​ខាង​វិ​ស័យ​​សិល្បៈ​។​​ល។

ភូមិ​វប្ប​ធម៌​-ទេស​ចរណ៍​ខ្មែរ​ត្រា​វិញ

ខេត្ត​ត្រា​វិញ​ ទើប​ផ្សព្វ​ផ្សាយ​គម្រោង​ភូមិ​វប្ប​ធម៌​-​ទេស​ចរណ៍​ខ្មែរ​ (គម្រោង) ស​រុប​ទុន វិ​និ​យោគ​២៥,៨ ពាន់​លាន​ដុង​។ ក្នុង​នោះ ថ​វិ​កា​ខេត្ត​វិ​និ​យោគ​ចំ​នួន​៨​ពាន់​លាន​ដុង​ ក្រៅ​ពី​នោះ កៀរ​គរ​ពី​ប្រ​ភព​ទុន​សង្គ​មូ​ប​នី​យ​កម្ម​ អនុ​វត្ត​ចាប់​ពី​ឆ្នាំ​២០១៨-​២០២០​។

ទូក-ង​ស្រុក​កាង​ឡុង​ ទ​ទួល​ជ័យ​លា​ភី​ជើង​ឯក​ទាំង​៣​រង្វាន់

ពាន​រង្វាន់​ប្រ​ណាំង​ទូក​-ង​ អំ​ណរ​ពិ​ធី​បុណ្យ​អក​អំ​បុក​ខេត្ត​ត្រា​វិញ​ឆ្នាំ​២០១៨ រយៈ​ពេល​កន្លង​បាន​ទាក់​ទាញ​ទស្ស​និក​ជន​រាប់​សិប​ពាន់​នាក់​ចូល​រួម​ទស្ស​នា​កម្សាន្ត​។

ជួប​ជុំ​ក្រុម​ទូក​-ង​ពូ​កែ​ៗ​នៅ​សុក​ត្រាំង​

ពាន​រង្វាន់​ប្រ​ណាំង​ទូក​-ង​ប្រ​វេ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​សុក​ត្រាំង គឺ​ជា​ស​កម្ម​ភាព​ដ៏​សំ​ខាន់​ក្នុង​សប្តាហ៍​នៃ​ពិ​ធី​បុណ្យ​អក​អំ​បុក​​ប្រ​ណាំង​ទូក​-ង​ ខេត្ត​សុក​ត្រាំង​ ឆ្នាំ​២០១៨ ទើប​​បាន​បញ្ចប់​ដោយ​ប​រិ​បូរ​។

ពិ​ធី​បុណ្យ​អក​អំ​បុក​សំ​ពះ​ព្រះ​ខែ​

រៀង​រាល់​ឆ្នាំ ឲ្យ​តែ​ដល់​រាត្រី​ពេញ​បូណ៌​មី​ខែ​កត្តិក​ ជន​រួម​ជាតិ​ខ្មែរ​តែង​រៀប​ចំ​ពិ​ធី​បុណ្យ​សំ​ពះ​ព្រះ​ខែ​។ ធម្ម​តា ពិធី​បុណ្យ​សំ​ពះ​ព្រះ​ខែ តែង​រៀប​ចំ​ធ្វើ​នៅ​តាម​ទី​វត្ត​អា​រាម​ ឬ​តាម​គេ​ហដ្ឋាន​នី​មួយ​ៗ​។

វត្ត​ក្រ​ពំ​ុឈូក​ច្រាល​ចារុ៍ បាន​ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ថ្នាក់​ខេត្ត

វត្ត​​ក្រ​ពំ​ុឈូក​ច្រាល​ចារុ៍ (ហៅ​វត្ត​ចារុ៍) ឃំ​ុថាញ​សឺន​ ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ បាន​មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ខេត្ត​ត្រា​វិញ​ ទ​ទួល​ស្គាល់​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ថ្នាក់​ខេត្ត​។

ភាព​អ៊ូ​អរ​នៃ​ពិ​ធី​បុណ្យ​អក​អំ​បុក

អក​អំ​បុក​ គឺ​ជា​ពិ​ធី​បុណ្យ​មួយ​ក្នុ​ង​ចំ​ណោម​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​ដ​ទៃ​ទៀត​ររបស់​ជន​រួម​ជាតិ​​ខ្មែរ​ណាម​បូ​។ ឆ្នាំ​នេះ ពិ​ធី​បុណ្យ​អក​អំ​បុក​ប្រ​ព្រឹត្ត​ឡើង​នៅ​ថ្ងៃ​២១​និង​២២ ខែ​វិច្ឆិ​កា ត្រូវ​នឹង​ថ្ងៃ​១៤​និង​១៥​កើត​ ខែ​កត្តិក​។ ភូមិ​ភាគ​នា​នា ដូច​ជា​៖ ត្រា​វិញ សុក​ត្រាំង កឹង​ធើ​។ល​។​ បាន​ត្រៀម​បម្រុង​យ៉ាង​ហ្មត់​ចត់​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ជន​រួម​ជាតិ​ខ្មែរ ចាត់​តាំង​ពិ​ធី​បុណ្យ​អក​អំបុ​ក​ប្រកប​ដោយ​សុ​វត្ថិ​ភាព​ សប្បាយ​រីក​រាយ​ និង​ប្រិត​សំ​ចៃ​។

ពុះ​ពោរ​ពិ​ធី​ប្រ​ណាំង​ទូក​-ង​របស់​ជន​រួម​ជាតិ​ខ្មែរ​ស្រុក​ម៉ី​ទូ

នៅ​ស្រុក​ម៉ី​ទូ ខេត្ត​សុក​ត្រាំង ទើប​រៀប​ចំ​ពិ​ធី​ប្រ​ណាំង​ទូក​-ង​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ លើក​ទី​៤​ បើក​ទូ​លាយ​ ឆ្នាំ​២០១៨​។