កាសែតកឹនធើ

វប្បធម៌-សិល្បៈ

វប្បធម៌-សិល្បៈ

ក្រុម​ទូក​-ងវត្ត​ពិ​សី​វរា​រាម​ ត្រៀម​ជា​ស្រេច​សម្រាប់​រដូវ​កាល​ប្រ​កួត​ថ្មី​

ឆ្ពោះ​ដល់​ការ​ប្រ​កួត​ទូក​-ងក្នុង​ក្រប​ខណ្ឌ​បុណ្យ​អក​អំ​បុក​ និង​ទិវា​វប្ប​ធម៌​វៀត​ណាម​ ឆ្នាំ​២០២៦ ក្រុម​ទូក​-ងវត្ត​ពិ​សី​វរា​រាម​ ដែល​ស្ថិត​នៅ​ភូមិ​យ៉ុងជួរ​ ឃុំ​ប៊ិញភូ​ ខេត្ត​វិញ​ឡុង​ កំ​ពុង​ផ្តុំ​កម្លាំង​ហ្វឹក​ហាត់​ ត្រៀម​កម្លាំង​ដើម្បី​ចូល​រួម​ប្រ​កួត​ប្រ​ជែង​។ ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ភូមិ​ភាគ​ និង​វត្ត​ កី​ឡា​ករ​ កី​ឡា​ការិនី​ទាំង​អស់​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រ​កួត​ដើម្បី​ដណ្តើ​មយក​លទ្ធ​ផល​ល្អ​។

ទូក​ ងវត្ត​អុង​តា​វ - ជា​ទូក​ថ្មី​ក្នុង​ចំ​ណោម​ទូក​ទាំង​ឡាយ​

រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ បរិយាកាស​ហាត់​សម​របស់​ទូក​ ងវត្ត​ប្រ​ជុំ​ដែន​មាន​ជ័យ​ (អុង​តា​វ) នៅ​ឃុំ​តឹង​ឡុង​ ទី​ក្រុង​កឹង​ធើ​ មាន​ភាព​អ៊ូ​អរ​យ៉ាង​ខ្លាំង​។ សូ​រស​ម្លេង​កញ្ចែ​ សម្លេង​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ និង​ច្រ​វា​អុំ​ស្រុះ​គ្នា​ រួម​ជា​មួយ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​កី​ឡា​ករ​-កី​ឡា​ការិនី​បាន​បង្ក​បរិយាកាស​ដ៏​ពុះ​ពោរ​ក្នុង​បណ្តា​ថ្ងៃ​ជិត​ដល់​ពិ​ធី​បុណ្យ​។

នំ​បំ​ពង់​ ក្នុង​វប្ប​ធម៌​ម្ហូប​អា​ហារ​ខ្មែរ​

ក្នុង​វប្ប​ធម៌​ម្ហូប​អា​ហារ​ដ៏​សម្បូរ​បែប​របស់​ជន​ជាតិ​ខ្មែរ​ណាម​បូ នំ​បំ​ពង់​គឺ​ជា​មុខ​ម្ហូប​ប្រ​ពៃ​ណី​ដ៏​ជិត​ស្និទ្ធ​មួយ​ដែល​បាន​ថែ​រក្សា​ឆ្លង​កាត់​ច្រើន​ជំ​នាន់។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

រូប​តំ​ណាង​ព្រះ​នាង​គង្ហីង​ធរណី​ក្នុង​វប្ប​ធម៌​ខ្មែរ​​

ជា​ការ​រួម​បញ្ចូល​គ្នា​រវាង​ជំ​នឿ​ជីវ​ចល​និង​ព្រះ​ពុទ្ធ​សាស​នា នាង​គង្ហីង​ធរណី​គឺ​ជា​និមិត្ត​រូប​ដ៏​ពិ​សេស​ក្នុង​វប្ប​ធម៌​ខ្មែរ។ រូប​តំ​ណាង​នេះ​ឆ្លុះ​បញ្ចាំង​យ៉ាង​ពេញ​លេញ​នូវ​ផ្នត់​គំ​និត​ដ៏​មាន​សោ​ភ័ណ​ភាព និង​ការ​គោ​រព​ចំ​ពោះ​ធម្ម​ជាតិ​របស់​ប្រ​ជា​ជន​តាំង​ពី​បុរាណ​កាល​មក។

អត្ថ​ន័យ​បង្កប់​នៅ​ក្នុង​របាំ​បុ​រាណ​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ

ជន​រួម​ជាតិ​ខ្មែរ​មាន​បេ​តិក​ភណ្ឌ​វប្ប​ធម៌ និង​សិល្បៈ​ដ៏​ពិ​សេស ដិត​ដាម​ដោយ​អត្តសញ្ញាណ និង​ជា​ចំ​ណី​អា​រម្មណ៍​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវ​ភាព​វប្ប​ធម៌​សហ​គមន៍។ ក្នុង​នោះ សិល្បៈ​របាំ​ខ្មែរ​គឺ​ជា​ផលិត​ផល​មួយ​មិន​ត្រឹម​តែ​បង្ហាញ​ពី​ភាព​ច្នៃ​ប្រ​តិដ្ឋ​ផ្នែក​សិល្បៈ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​អត្ថ​ន័យ​មនុស្ស​ធម៌​យ៉ាង​ជ្រាល​ជ្រៅ​ទៀត​ផង។

កា​ម៉ាវ អនុ​ម័ត​ថវិ​កា​ជាង ១៤ ពាន់​លាន​ដុង ដើម្បី​ជួស​ជុល​បន្ទាន់​កេរ​ដំ​ណែល​ជាតិ​ពិ​សេស​ប្រា​សាទ​បុ​រាណ​វិញ​ហឹង

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ ទើប​ចេញ​សេចក្តី​សម្រេច​លេខ ១៤៧៤/ QĐ​-UBND អនុ​ម័ត​ពី​គោល​ការណ៍​វិនិ​យោគ​គម្រោង​ជួស​ជុល​បន្ទាន់​កេរ​ដំ​ណែល​ជាតិ​ពិ​សេស​ប្រា​សាទ​បុ​រាណ​វិញ​ហឹង ស្ថិត​នៅ​ឃុំ​ចូវ​ថើយ ក្នុង​គោល​បំ​ណង​អភិ​រក្ស​និង​ទប់​ស្កាត់​ស្ថាន​ភាព​ចុះ​ទ្រុឌ​ទ្រោម​យ៉ាង​ខ្លាំង​នៅ​ប្រា​សាទ​បុ​រាណ​មួយ​នេះ។

ខួប​អនុ​ស្សាវ​រីយ៍ ៨០ ឆ្នាំ សម​រភូមិ​យង់​បូម៖ ដឹង​គុណ​អតីត​កាល កសាង​អនា​គត

នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មេ​សា ក្នុង​បរិ​យា​កាស​ដ៏​ពុះ​ពោរ​នៃ​ថ្ងៃ​ខែ​មេ​សា​ប្រវ​ត្តិ​សាស្ត្រ ខេត្ត​កា​ម៉ាវ បាន​ចាត់​តាំង​យ៉ាង​មហោ​ឡា​រិក​ពិធី​ខួប​អនុ​ស្សាវ​រីយ៍ ៨០ ឆ្នាំ សមរ​ភូមិ​យង់​បូម (១៩៤៦​–២០២៦)។

អភិ​រក្ស​របរ​ធ្វើ​ស្ករ​ត្នោត ផ្សារ​ភ្ជាប់​ជា​មួយ​ទេស​ចរណ៍​សហ​គមន៍

ពេល​ផុត​រដូវ​ភ្លៀង អា​កាស​ធាតុ​ឈាន​ចូល​រដូវ​ប្រាំង នេះ​ក៏​ជា​ពេល​ដែល​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ទ្រី​តូង ខេត្ត​អាង​យ៉ាង ចូល​ដល់​រដូវ​រម្ងាស់​ស្ករ​ត្នោត។ ចូល​ទៅ​ជ្រៅ​កណ្តាល​ចម្ការ​ត្នោត ឃើញ​ផ្សែង​ហ៊ុយៗ​តាំង​ពី​ពេល​ព្រឹក​រហូត​ដល់​រសៀល ជា​សញ្ញា​ប្រាប់​ថា រដូវ​ធើ្វ​ស្ករ​ត្នោត​បាន​ចាប់​ផ្តើម។

សង្កេត​មក​រយៈ​ពេល ៥១ ឆ្នាំ -ពី "ខេត្ត​ហូវ​យ៉ាង​ធំ" មក​ជា​ទី​ក្រុង​កឹង​ធើ​នា​ពេល​បច្ចុប្បន្ន

សង្កេត​មក​ក្រោយ​រយៈ​ពេល ៥១ ឆ្នាំ ចាប់​តាំង​ពី​ថ្ងៃ​រំ​ដោះ​ភាគ​ខាង​ត្បូង​ទាំង​ស្រុង (៣០ មេសា ១៩៧៥ - ៣០ មេ​សា ២០២៦) ផែន​ទី​រដ្ឋ​បាល​នៃ​តំ​បន់​មជ្ឈ​មណ្ឌល​វាល​រាប​ទន្លេ​គឺវ​ឡុង បាន​ឆ្លង​កាត់​ការ​ប្តូរ​ផ្លាស់​ជា​ច្រើន​លើក។

យុវ​ជន​ជក់​ចិត្ត​នឹង​សិល្បៈ​សូន​រូប

ផ្សារ​ភ្ជាប់​នឹង​សិល្បៈ​គំ​នូរ​និង​ចម្លាក់​ប្រ​ពៃ​ណី​តាំង​ពី​នៅ​សាង​ផ្នួស​មក​ម៉្លេះ បង​ស៊ើង​ប៊ិញ​ឌិញ នៅ​ឃុំ​យ៉ា​ហ្វា ទី​ក្រុង​កឹង​ធើ បច្ចុប្បន្ន គឺ​ជា​សិប្ប​ករ​វ័យ​ក្មេង​ម្នាក់​ក្នុង​ចំ​ណោម​សិប្ប​ករ​កំ​ពុង​បង្ហាត់​បង្រៀន​សិល្បៈ​ចម្លាក់​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ​ក្នុង​ជីវ​ភាព​សម័យ​ទំ​នើប។

ត្រៀម​លក្ខណៈ​រួច​រាល់​សម្រាប់​ពិ​ធី​បុណ្យ​នំ​ប្រ​ពៃ​ណី​ណាម​បូ ឆ្នាំ​២០២៦

ថ្ងៃ​ទី​២៦ ខែ​មេ​សា ពិ​ធី​បុណ្យ​នំ​ប្រ​ពៃ​ណី​ណាម​បូ លើក​ទី​១៣ ឆ្នាំ​២០២៦ ក្រោម​ប្រ​ធាន​បទ "សម្រស់​ចម្រុះ​គ្នា - រស​ជាតិ​ភូមិ​ភាគ​ខាង​ត្បូង" នឹង​ប្រា​រព្ធ​ឡើង​ជា​ផ្លូវ​ការ​នៅ​ទី​លាន​ប៊ិញ​ធ្វី។

រំលឹក​ពី "ឈ្នាង" ឧប​ករណ៍​នេ​សាទ​ប្រ​ពៃ​ណី​ដ៏​ពិ​សេស​របស់​ជន​រួមជាតិ​ខ្មែរ​ណាម​បូ

ចំ​ពោះ​មា​មីង​ជន​ជាតិ​ខ្មែរ ឧប​ករណ៍​នេ​សាទ​ប្រ​ពៃ​ណី​គឺ​ជា​វត្ថុ​ប្រើ​ប្រាស់​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវ​ភាព​រស់​នៅ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។ ឧបក​រណ៍​ទាំង​នេះ​សម្រាប់​ប្រ​កប​របរ​ចិញ្ចឹម​ជី​វិត​ក្នុង​បរិ​ស្ថាន​ព្រែក​ដង​អូរ​នៅ​តំ​បន់​ណាម​បូ ហើយ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​សកម្ម​ភាព​ប្រ​ចាំ​ថ្ងៃ​រហូត​ក្លាយ​ជា​លក្ខណៈ​វប្ប​ធម៌​ពិ​សេស​ដោយ​ឡែក។

ឌីជី​ថល​សាស្រ្តា​ស្លឹក​រឹត​នៅ​វត្ត​សំ​រោង​ឯក

គម្រោង​ឌីជី​ថល​សាស្រ្តា​ស្លឹក​រឹត​នៅ​វត្ត​សំ​រោង​ឯក សង្កាត់​ង្វៀត​ហ្វា ខេត្ត​វិញ​ឡុង អា​ស្រ័យ​សា កល​វិទ្យា​ល័យ​ត្រា​វិញ​សហ​ការ​អនុ​វត្ត ក្រោម​ការ​ឧបត្ថម្ភ​ពី​មូល​និធិ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ភូមិ​ភាគ​របស់​ស្ថាន​ទូត​កា​ណា​ដា ប្រ​ចាំ​ការ​នៅ​វៀត​ណាម​ កំ​ពុង​តម្រង់​ទិស​បង្ខិត​ជិត​ថ្មី​នៃ​ការ​អភិ​រក្ស​បេ​តិក​ភណ្ឌ វប្ប​ធម៌​ខ្មែរ។

ទំនៀម​និង​អត្ថ​ន័យ​នៃ​ពិធី​ពូន​ភ្នំ​ខ្សាច់​

ពិធី​ពូន​ភ្នំ​ខ្សាច់​ជា​ពិធី​បុណ្យ​មួយ​ដែល​ផ្សារ​ភ្ជាប់​នឹង​ទស្សន​នៃ​ព្រះ​ពុទ្ធ​សាស​នា តែង​បាន​ជន​រួម​ជាតិ​ខ្មែរ​ចាត់​តាំង​ឡើង ដោយ​រួម​បញ្ចូល​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ​ដូច​ជា៖ បុណ្យ​បញ្ចុះ​សី​មា បុណ្យ​ភ្ជុំ​បិណ្ឌ បុណ្យ​មាឃ​បូ​ជា បុណ្យ​វិសាខ​បូ​ជា បុណ្យ​បច្ច័យ​បួន​។ល។ ប៉ុន្តែ​ប្រា​រព្ធ​ជា​ហូរ​ហែ​គឺ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ ថ្មី​ប្រ​ពៃ​ណី​ជាតិ​របស់​ជន​រួម​ជាតិ​ខ្មែរ។

បេតិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​

វៀត​ណាម​ជា​ប្រ​ទេស​ពហុ​ជាតិ​សាសន៍ មាន ៥៤ ជន​ជាតិ​ជា​បង​ប្អូន​រួម​រស់​ជា​មួយ​គ្នា​ជន​ជាតិ នី​មួយៗ​មាន​លក្ខណៈ​វប្ប​ធម៌​ពិ​សេស​ដោយ​ឡែក រួម​ចំ​ណែក​បង្ក​ជា​ផ្ទាំង​រូប​ភាព​ចម្រុះ​ពណ៌​នៃ​ខឿន​វប្ប​ធម៌​វៀត​ណាម។ ក្នុង​ដំ​ណើរ​ការ​សមា​ហរណ​កម្ម​និង​អភិ​វឌ្ឍន៍ ការ​អភិ​រក្ស​បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​កាន់​តែ​បាន​យក​ចិត្ត​ទុក​ដាក់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

កា​ម៉ាវ​ចាត់​តាំង​ពិធី​ប្រ​ណាំង​ទូក-ង​ខ្នាត​តូច អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ

សម្រប​នឹង​បរិ​យា​កាស​ដ៏​សប្បាយ​រីក​រាយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃ​ណី​ខ្មែរ នា​ថ្ងៃ​ទី ១៤ ខែ​មេ​សា នៅ​វត្ត​សុរិ​យា​រាម ឃុំ​ហឹង​ហោយ ខេត្ត​កា​ម៉ាវ បាន​ចាត់​តាំង​ពិ​ធី​ប្រ​ណាំង​ទូក​-ង​ខ្នាត​តូច (បើក​ទូ​លាយ) ឆ្នាំ​២០២៦។

ហេតុ​អ្វី ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រា​រព្ធ​ឡើង​នៅ​ពាក់​កណ្ដាល​ខែ​មេ​សា?

ខុស​ពី​ចូល​ឆ្នាំ​សកល ឬ​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​ដែល​មាន​កាល​បរិច្ឆេទ​កំ​ណត់​ច្បាស់​លាស់ ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ មាន​លក្ខណៈ​ពិ​សេស​ដោយ​ឡែក ថ្ងៃ​ទទួល​ទេវ​តា​ឆ្នាំ​ថ្មី (ថ្ងៃ​សង្ក្រាន្ត) និង​វេលា​ឆ្លង​ឆ្នាំ តែង​តែ​ផ្លាស់​ប្តូរ​ទៅ​តាម​ឆ្នាំ​នី​មួយៗ។

សកម្ម​ត្រៀម​បម្រុង​សម្រាប់​កម្ម​វិធី​ទូរ​ទស្សន៍​ផ្សាយ​ផ្ទាល់​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៦

យោង​តាម​ផែន​ការ​លេខ ១៤១/​KH​-UBND របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ស្តី​ពី​ការ​ចាត់​តាំង​សកម្ម​ភាព​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ឆ្នាំ​២០២៦។ ក្នុង​នោះ កម្ម​វិធី​ទូរ​ទស្សន៍​ផ្សាយបន្ត​ផ្ទាល់​អប​អរ​សា​ទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី នឹង​បាន​ចាត់​តាំង​ឡើង​នៅ​វត្ត​មជ្ឈិ​មា​រាម​ជ្រោយ​ទឹម​ចាស់ សង្កាត់​មី​ស្វៀង ទី​ក្រុង​កឹង​ធើ។

អភិ​រក្ស​របរ​ធ្វើ​មកុដ មុខ​ខ្មុក​ពី​សហ​គមន៍

ឆ្នាំ​២០២៥ របរ​ធ្វើ​មកុដ មុខខ្មុក​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​វិញ​ឡុង បាន​ទទួល​ស្គាល់​ជា ​បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ ការ​ទទួល​ស្គាល់​នេះ មិន​ត្រឹម​តែ​មាន​អត្ថ​ន័យ​លើក​តម្កើង​នូវ​តម្លៃ​ប្រ​ពៃ​ណី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ដាក់​ចេញ​នូវ​តម្រូវ​ការ​ចាំ​បាច់​ក្នុង​ការ​អភិ​រក្ស និង​ពង្រីក​នូវ​ទម្រង់​របរ​សិប្ប​កម្ម​ផ្សារ​ភ្ជាប់​នឹង​ជីវ​ភាព​វប្ប​ធម៌ សិល្បៈ​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង។

ក្រុមល្ខោនយូរកេរសម្ដែងក្នុងរដូវប្រាំង

នៅពេលធាតុអាកាសឈានចូលរដូវប្រាំង ក៏ជាពេលនៅតាមភូមិស្រុកខ្មែរ រៀបចំបុណ្យកម្សាន្តភូមិយ៉ាងអធិកអធម ជាកាលចាប់ផ្តើមពិធីបុណ្យទានដោយមានសកម្មភាពជំនឿ សាសនា និងវប្បធម៌ដ៏វិសេសវិសាល ហើយនោះក៏ជាពេលដែលក្រុមសិល្បៈល្ខោនយូរកេរទាំង​ឡាយ មមាញឹកក្នុងការត្រៀមលក្ខណៈដើម្បីចេញទៅសម្ដែងបម្រើទស្សនិកជនផង​ដែរ។

ក្រុម​សិល្បៈ​ខ្មែរ​ទី​ក្រុង​កឹង​ធើ ខិត​ខំ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​សម្ដែង​បម្រើ​ទស្ស​និក​ជន​ក្នុង​រដូវ​ប្រាំង

ជា​រៀង​រាល់​ឆ្នាំ រដូវ​ប្រាំង​គឺ​ជា​ពេល​វេលា​ដែល​ពន្លឺ​ភ្លើង​ឆាក​សិល្បៈ​ល្ខោន​យូរ​កេ​បាន​ចាប់​ផ្តើម​បំ​ភ្លឺ​ឡើង​ដើម្បី​សម្ដែង​បម្រើ​ជូន​ជន​រួម​ជាតិ។ មុន​ពេល​ឈាន​ចូល​រដូវ​កាល​ចេញ​ទៅ​សម្តែង​ឆ្នាំ​នេះ ក្រុម​សិល្បៈ​ខ្មែរ​របស់​ទី​ក្រុង​បាន​ហាត់​សម​យ៉ាងសស្រាក់​សស្រាំ និង​ដំ​ឡើង​ឈុត​ឆាក​តាំង​ពី​ចម្ងាយ ដោយ​បំ​ណង​នាំ​យក​នូវ​ឈុត​សម្ដែង​ពិ​សេសៗ​បម្រើ​ជូន​ទស្ស​និក​ជន។

ដំ​ណើរ​ការ​បង្កើត​និង​ការ​ខិត​ខំ​អភិ​រក្ស​របរ​ត្បាញ​ហូល​ខ្មែរ​នៅ​ឃុំ​អាង​កឺ

របរ​ត្បាញ​ហូល​ខ្មែរ​វ៉ាន់​យ៉ាវ ឃុំ​អាង​កឺ ខេត្ត​អាង​យ៉ាង មាន​ប្រ​វត្តិ​ជាង​១០០​ឆ្នាំ ប្រ​ជា​ជន​ទី​នេះ​មាន​កី​តម្បាញ​សឹង​រាល់​គ្រួ​សារ។ ថ្វី​ដ្បិត ក្នុង​សម័យ​សង្គ្រាម​ព្រំ​ដែន​តី​ណាម​នៅ​ឆ្នាំ​១៩៧៨ ប្រ​ជា​ជន នៅ​ទី​នេះ ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ខេត្ត​កឹង​ធើ វិញ​ឡុង កា​ម៉ាវ​។ល។ មួយ​រយៈ​ពេល ធ្វើ​ឱ្យ​របរ​ប្រ​ពៃ​ណី​រង​ការ​សាប​រលាប​បន្តិច​ម្តងៗ។

បុណ្យ​នំ​ប្រ​ពៃ​ណី​ណាម​បូ បើក​ពិ​ធី​នៅ​រាត្រី​ថ្ងៃ​ទី​២៦ ខែ​មេ​សា ផ្សាយ​បន្ត​ផ្ទាល់​លើ​ប៉ុស្តិ៍​កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​កឹង​ធើ

ពិធី​បុណ្យ​នំ​ប្រ​ពៃ​ណី​ណាម​បូ​លើក​ទី​១៣ ឆ្នាំ​២០២៦ នឹង​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី២៦ ខែ​មេ​សា ដល់​ថ្ងៃ​ទី​១ ខែ​ឧស​ភា ជា​មួយ​នឹង​សកម្ម​ភាព​ពិ​សេសៗ​ជា​ច្រើន រួម​ចំ​ណែក​លើក​តម្កើង​តម្លៃ​នំ​ប្រ​ពៃ​ណី​និង​ម្ហូប​អា​ហារ​ប្រ​ពៃ​ណី​ណាម​បូ។