កាសែតកឹនធើ

សុខភាព - អប់រំ

សុខភាព - អប់រំ

ដំ​ណោះ​ស្រាយ​បណ្តុះ​បណ្តា​លគ្រូ​បង្រៀន​ភា​សា​ឡាវ​ និង​ភា​សា​ខ្មែរ​

រសៀល​ថ្ងៃ​ ២៩ តុ​លា​ ឆ្នាំ​២០២៦ នៅ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល បាន​សហ​ការ​ជា​មួយ​សា​លា​ចាត់​តាំង​សិក្ខា​សា​លា​វិទ្យា​សាស្ត្រ​ “ដំ​ណោះ​ស្រាយ​ផ្សព្វ​ផ្សាយ​បណ្តុះ​បណ្តា​លគ្រូ​បង្រៀន​ភា​សា​ឡាវ​ និង​ភា​សា​ខ្មែរ​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​មហា​វិទ្យា​ល័យ​វៀត​ណាម​”។

ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​

ចាប់​ពី​ថ្ងៃ​១៥ ខែ​តុ​លា ដល់​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់ ពិ​និត្យ​ស្វែង​រក​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន។ សកម្ម​ភាព​នេះ​ដើម្បី​រួម​ចំ​ណែក​ឆាប់​រក​ឃើញ​ហា​និ​ភ័យ​ជំងឺ​តម្កាត់ បង្ក​លក្ខណៈ​ដើម្បី​ប្រ​ជា​ជន​កៀក​ជិត​សេ​វា​កម្ម​សុខា​ភិបាល​នៅ​នឹង​មូល​ដ្ឋាន។

ធ្វើ​ឌីជី​ថល​កម្ម​ឯក​សារ ធា​នា​គុណ​ភាព​អប់​រំ​ទំនើប​

ក្នុង​បរិ​ការណ៍​ដែល​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​កំ​ពុង​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ខ្លាំង​ក្លា វិស័យ​អប់​រំ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ក៏​កំ​ពុង​ជំ​រុញ​ការ​អនុ​វត្ត​ធ្វើ​ឌីជី​ថល​កម្ម​ឯក​សារ ដូច​ជា៖ សិក្ខា​គា​រិក​អេឡិច​ត្រូ​និក សៀវ​ភៅ​ពិន្ទុ​អេឡិច​ត្រូ​និក ដើម្បី​ធ្វើ​ឌីជី​ថល​កម្ម​រាល់​ព័ត៌​មាន​សិក្សា​របស់​សិស្សា​នុសិស្ស។ នេះ​បាន​ចាត់​ទុក​ជា​ជំ​ហាន​ឈាន​ទៅ​មុខ​ដ៏​សំ​ខាន់​ក្នុង​ការ​ធ្វើ​ទំ​នើប​កម្ម​អប់​រំ​តាម​ទិស​ដៅ​ឯក​ភាព​ព្រមៗ​គ្នា។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

នារី​ខេត្ត​គៀង​យ៉ាង​ ដេរម៉ាស់ចែក​ចាយ​ឥត​គិត​ថ្លៃ​ បង្ការ​ ប្រ​ឆាំង​ជំងឺ​ឆ្លង​ Covid-១​៩​

តាម​ប្រ​សាសន៍​អ្នក​ស្រី​ឡឹម​ឡែហា ប្រ​ធាន​សមាគម​សហព័ន្ធ​នារី​ខេត្ត​គៀង​យ៉ាង​៖ អនុ​វត្ត​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ឆ្លង​ Covid-១​៩​ សមាគម​សហព័ន្ធ​នារី​ស្រុក​គៀង​លឿង​ បាន​ចលនា​សប្បុរ​ស​ជន​ឧប​ត្ថម្ភ​ទឹក​ប្រាក់​បាន​៥​លាន​ដុង

អភិ​វឌ្ឍប្រ​ព័ន្ធ​សាលា​រៀន​សម្រេច​បទ​ដ្ឋាន​ជាតិ​

តាម​ប្រ​សាសន៍​លោក​ ង្វៀន​ភុកតាំង​ នាយ​ក​រង​មន្ទីរ​អប់​រំនិង​បណ្តុះ​បណ្តា​ល​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ បច្ចុ​ប្បន្ន​ ក្រុង​កឹង​ធើ មាន​សាលា​រៀន​៣​២​៧​/៤​៥​៥​ សម្រេច​បទ​ដ្ឋាន​ជាតិ​។​

ភាព​កក់​ក្តៅ​ពីគេហដ្ឋាន​ជំរុញ​ការ​សិក្សា​

ឆ្លង​តាម​រយៈ​ប្រ​ភព​មូល​និធិ​សប្បុរ​ស​ធម៌​ទ្រីតែ្វ សមាគម​ជំរុញ​ការ​សិក្សា​ខេត្ត​ត្រា​វិញ​ បាន​ផ្សព្វ​ផ្សា​យ កសាង​ ពិនិត្យ​ប្រ​គល់​ជូន​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ “គេហដ្ឋាន​ជំរុញ​ការ​សិក្សា​” ចំ​នួន​៦​៦​ខ្នង​ ក្នុង​មួយ​ខ្នង​ៗ​ តម្លៃ​៥​០លាន​ដុង​ ផ្តល់​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ខ្មែរ​មាន​កូន​រៀន​គ្រាន់​បើ​ ពូកែ​ ដែល​មាន​ជីវភាព​ក្រលំ​បាក​។​

ខិត​ខំ​ជម្នះ​លំ​បាក​ដើម្បី​សុខ​ភាព​សហគម​ន៍

ទោះ​បីនៅ​ជួប​ការ​លំ​បាក​ច្រើន​ ប៉ុន្តែ​ជា​ច្រើន​ឆ្នាំ​មក​នេះ​ មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ទ្រីតូង​ តែង​ខិត​ខំ​យ៉ាង​ពេញទំ​ហឹង​ ដើម្បី​បម្រើ​ការ​និង​ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ឱ្យ​កាន់​តែល្អ​ប្រ​សើរ​។​

រួម​ចំ​ណែក​ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​

ក្រុម​ការ​ងារ​សង្គម​នៃ​មន្ទីរ​ពេទ្យ​ពហុ​វិជ្ជា​ខេត្ត​សុកត្រាំង​ តែង​ជួយ​ឧបត្ថម្ភ​អ្នក​ជំងឺ​ដែល​មក​ពិនិត្យ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​។​ តាម​រយៈ​នោះ​ បាន​រួម​ចំ​ណែកលើក​កម្ពស់​គុណ​ភាព​ថែទាំ​អ្នក​ជំងឺ​ កែលម្អ​និង​លើក​កម្ពស់​រូប​ភាព​ផ្នែក​សុខា​ភិបាល​ បង្ក​ទំ​នុក​ចិត្ត​ដល់​អ្នក​ជំងឺ​។​

បង្ក​ភាព​ងាយ​ស្រួល​ដល់​សិស្ស​ជន​រួម​ជាតិ​ភាគ​តិ​ច​

តាម​ប្រ​សាសន៍​លោក​ថាច់​យឿង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​ ប្រ​ព័ន្ធ​សាលា​រៀន​តាំង​ពីកម្រិត​មតេ្តយ្យ​រហូត​ដល់​វិទ្យា​ល័យ​នៅ​តាម​ឃុំ​នានា​តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ បាន​វិនិ​យោគ កសាង​សម​រម្យ​។​

ផ្ដល់​ទំ​នុក​ចិត្ត​ដល់​អ្នក​ជំងឺ​

ជា​ច្រើន​ឆ្នាំ​មក​នេះ ដោយ​ការ​វិ​និ​យោ​គ​មូល​ដ្ឋាន​សម្ភារៈ បំ​ពាក់​គ្រឿង​បរិក្ខារ​ពេទ្យ​របស់​ខេត្ត​ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​បណ្តុះ​បណ្តា​លកម្មា​ភិបាល​ពេទ្យ​កាន់​តែ​មាន​វិជ្ជា​ឯក​ ​ទេស​ខ្ពស់ អនុវត្ត​បច្ចេក​ទេស​ក្នុង​ការ​ព្យា​បាល​ជំងឺ​ មន្ទី​រ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង សង្រ្គោះ​អ្នក​ជំងឺ​សរ​សៃ​ ឈាម​បេះ​ដូង​បាន​ជា​សះ​ស្បើយ​រាប់​រយ​នាក់​។​

តម្លៃ​នៃ​ទឹក​ចិត្ត​អា​ចារ្យ​បង្រៀន​សាលា​វត្ត​

ការ​បង្រៀន​អក្សរ​ខ្មែរ​ បាលី​ ធម្ម​វិន័យ​ជា​ដើម​ នៅ​តាម​វត្ត​ខ្មែរ​ក្នុង​ស្រុក​ទីវ​កឹង​ ខេត្ត​ត្រា​វិញ ភាគ​ច្រើន​អា​ស្រ័យ​អា​ចារ្យ​បង្រៀន​នៅ​ចំ​ណុះ​ជើង​វត្ត​ទទួល​រ៉ាប់​រង​។​ អា​ចារ្យ​បង្រៀន​ភាគ​ច្រើន​ប្រ​កប​ការ​ងារ​ស្រែ​ចម្ការ​ ទៅ​បង្រៀន​ដោយ​សទ្ធា មិន​គិត​ប្រាក់​កម្រៃ​អ្វី​ឡើយ​។

ស្រុក​ហ្គក្វាវ សុក្រឹត​ខាង​សុខា​ភិបាល​តំ​បន់​ជន​ជា​តិ​ភាគ​តិច​

លោក​លីមិញ​ថាំង នាយ​រង​ខុទ្ទការ​ល័យ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង​ ឱ្យដឹង​៖ ប្រ​ព័ន្ធ​សុខា​ភិបាល​តំ​បន់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​បាន​សម្រេច​ជា​សារ​វន្ត​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ពិនិត្យ​និង​ព្យា​បាល​ជំងឺ​របស់​ប្រ​ជា​ជន​។​

សាលា​រៀន​ "បៃតង​-ជ្រះ​-ស្អាត​-សុវត្ថិ​ភាព​"

ជំរុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិយា​បថ​ហូជីមិញ សាលា​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​-មធ្យម​សិក្សា​មូលដ្ឋាន​ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ តែង​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​រាល់​បធាន​បទ​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​ជាក់​ស្ដែង​របស់​សាលា រួម​ចំ​ណែក​កសាង​ទិស​ដៅ​លើក​កម្ពស់​គុណ​ភាព​អប់​រំលើ​គ្រប់​វិស័យ​។

ជូន​វិញ្ញា​បនបត្រ​ភាសា​ខ្មែរ​ថ្នាក់​ជាតិ​ដល់​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ប្រ​មាណ​៧​២​៧​នាក់​

(សុក​ត្រាំង​) -មជ្ឈមណ្ឌល​បំ​ប៉ន​វប្បធម៌​ និង​បង្ហាត់​ប្រឡង​ភាសា​ខ្មែរ​ សមាគម​ជំរុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ បាន​ប្រារព្ធ​ពិធី​ជូន​វិញ្ញា​បនបត្រ​ភាសា​ខ្មែរ​ថ្នាក់​ជាតិ​ដល់​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ និង​បុគ្គ​លិក​ចំ​នួន​៧​២​៧​នាក់​ ដែល​កំ​ពុង​បម្រើ​ការ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ និង​ខេត្ត​នានា​ជិត​ខាង​។

សកម្ម​ភាព​សុខា​ភិបាល​តំ​បន់​ជន​ជាតិ​កាន់​តែ​ល្អ​ប្រ​សើរ​

តាម​ការ​វាយ​តម្លៃ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​វិញឡុង​ សកម្ម​ភាព​សុខា​ភិបាល​តំ​បន់​ជន​ជាតិ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ ត្រូវ​បាន​ពង្រឹង​និង​ពង្រីក​យ៉ាង​សកម្ម​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ពិនិត្យ​ ព្យា​បាល​ជំងឺ​របស់​ប្រ​ជា​ជន​។​

អស់​ពី​ចិត្ត​ជា​មួយ​អា​ជីព​

លោក​គ្រូ​លីហ្វាង​ថុង នាយក​សាលា​មធ្យម​សិក្សា​មូលដ្ឋាន​ជន​ជាតិ​អន្តេ​វា​សិក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ តែង​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​កសាង​ផ្ទៃ​ក្នុង​សាម​គ្គី​ រឹង​មាំ និង​គុណ​ភាព​រៀន​សូត្រ​សម្រេច​លទ្ធ​ផល​ល្អ​។​

ថើយ​ឡាយ​ ផ្តុំ​កម្លាំង​លើកកម្ពស់​គុណ​ភាព​វិស័យ​អប់​រំ

ស្រុក​ថើយ​ឡាយ​ ក្រុង​កឹង​ធើ​ ផ្តុំ​កម្លាំង​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​សេច​ក្តី​សម្រេច​ចិត្ត​លេខ​២​៩​-NQ/TW របស់​គណៈ​ប្រតិ បត្តិ​ការ​មជ្ឈិម​បក្ស​នីតិ​កាល​១​១​ ស្តីពី​ "ផ្លាស់​ថ្មី​ជា​សារ​វន្ត​ គ្រប់​ជ្រុង​ជ្រោយ​អប់​រំនិង​បណ្តុះ​បណ្តាល

ជន​រួម​ជាតិ​ខ្មែរ​បង្កើន​ការ​បង្ការ​ទប់​ស្កាត់​វីរុស​កូរ៉ូ​ណា​

ចំ​ពោះ​មុខ​ស្ថាន​ភាព​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ​ឆ្លង​រាល​ដាល​បណ្ដាល​មក​ពី​វីរុស​កូរ៉ូ​ណា ​(CoVid-១​៩​) កំ​ពុង​មាន​ការ​ប្រែប្រួល​យ៉ាង​ស្មុគ្រស្មាញ​ ឃុំ​ឡុង​ហ៊ីប ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ កំ​ពុង​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​វិធាន​ការ​បង្កើន​ការ​បង្ការ​ទប់​ស្កាត់​វីរុស​កូរ៉ូ​ណា​ដល់​ប្រ​ជា​ជន​។

មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ទីវ​កឹង​ បង្កើន​ការ​បង្ការ​បង្រ្កាប​រោគ​ឆ្លង​រាល​ដាល​លើ​មនុស្ស​

តាម​ប្រ​សាសន៍​របស់​វេជ្ជ​បណ្ឌិត​ ត្រឿង​វ៉ាន់​យ៉ាង​ អនុប្រ​ធាន​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ទីវ​កឹង​ ខេត្ត​ត្រា​វិញ៖ កាល​ពី​ឆ្នាំ​២​០​១​៩​, ជំងឺ​គ្រុន​ឈាម​ និង​ជំងឺ​ពង​ដៃ​ជើង​មាត់​មាន​ការ​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ទូទាំង​ខេត្ត​។​

លើក​កម្ពស់​ប្រ​ជា​បញ្ញា​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​

តាម​ប្រ​សាសន៍​លោក​ដុង​វ៉ាន់​ថាញ់ អនុប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ហូវ​យ៉ាង​ ឱ្យដឹង​៖ ការ​ងារ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​តំ​បន់​ជន​ជាតិ​ភាគ​តិច​របស់​ខេត្ត​ ត្រូវ​បាន​គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ល្អ​ រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​ជា​បញ្ញា​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​។​

ព័ត៌​មាន​ស្ដី​ពី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ​បង្ក​ដោយ​វីរុស​កូរ៉ូ​ណា​

ដើម្បី​ជួយ​ឱ្យ​ប្រ​ជា​ជន​យល់​ច្បាស់​អំ​ពី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ ​បង្ក​ដោយ​វីរុស​កូរ៉ូ​ណា​ប្រ​ភេទ​ថ្មី​ (nCoV) ការ​ឆ្លង​រាល​ដាល​ រោគ​សញ្ញា​អា​ការៈ​ប្រែ​ប្រួល​ របៀប​បង្ការ​ លេខ​ទូរ​សព័្ទ​ទាន់​ហេតុ​ការណ៍​សម្រាប់​ផ្តល់​ព័ត៌​មាន​ស្ដី​ពី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ​បង្ក​ដោយ​វីរុស​កូរ៉ូ​ណា​ប្រ​ភេទ​ថ្មី​ (nCoV)។​ល។​

បេក្ខ​សម​ណសិស្ស​និង​សិស្ស​ប្រ​ឡង​ជាប់៩​៩​,០​៦%

(ត្រាវិ​ញ) -សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ត្រាវិញ ទើប​ចាត់​តាំង​ពិធី​ប្រ​ឡង​យក​សញ្ញា​បត្រ​ពុទ្ធិ​កសិក្សា​បឋម​ភូមិ​-ទុតិយភូមិ​ឆ្នាំ​សិក្សា​២​០​១​៩​-២​០​២​០​នៅ​មណ្ឌល​ប្រ​ឡង​វត្ត​ពិសី​វរារាម(ពិសី​)

អស់​ពី​ចិត្ត​ក្នុង​ការ​ងារ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​

លោក​គ្រូ​ថាច់​ធារី គ្រូ​បង្រៀន​សាលា​ចំណេះទូទៅជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ទីវ​កឹង​ ខេត្ត​ត្រាវិញ ​គាត់​ជា​បុគ្គ​លគំ​រូ​មួយ​រូប​សកម្ម​ក្នុង​ការ​ងារ​ ទឹក​ចិត្ត​សន្ដោស​មេត្តា​ អស់​ពី​ចិត្ត​ចំ​ពោះ​ការ​ងារ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ បាន​មិត្ត​រួម​អា​ជីព​ និង​សិស្សា​នុសិស្ស​គោ​រព​ស្រ​ឡាញ់។​