កាសែតកឹនធើ

សុខភាព - អប់រំ

សុខភាព - អប់រំ

ដំ​ណោះ​ស្រាយ​បណ្តុះ​បណ្តា​លគ្រូ​បង្រៀន​ភា​សា​ឡាវ​ និង​ភា​សា​ខ្មែរ​

រសៀល​ថ្ងៃ​ ២៩ តុ​លា​ ឆ្នាំ​២០២៦ នៅ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល បាន​សហ​ការ​ជា​មួយ​សា​លា​ចាត់​តាំង​សិក្ខា​សា​លា​វិទ្យា​សាស្ត្រ​ “ដំ​ណោះ​ស្រាយ​ផ្សព្វ​ផ្សាយ​បណ្តុះ​បណ្តា​លគ្រូ​បង្រៀន​ភា​សា​ឡាវ​ និង​ភា​សា​ខ្មែរ​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​មហា​វិទ្យា​ល័យ​វៀត​ណាម​”។

ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​

ចាប់​ពី​ថ្ងៃ​១៥ ខែ​តុ​លា ដល់​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់ ពិ​និត្យ​ស្វែង​រក​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន។ សកម្ម​ភាព​នេះ​ដើម្បី​រួម​ចំ​ណែក​ឆាប់​រក​ឃើញ​ហា​និ​ភ័យ​ជំងឺ​តម្កាត់ បង្ក​លក្ខណៈ​ដើម្បី​ប្រ​ជា​ជន​កៀក​ជិត​សេ​វា​កម្ម​សុខា​ភិបាល​នៅ​នឹង​មូល​ដ្ឋាន។

ធ្វើ​ឌីជី​ថល​កម្ម​ឯក​សារ ធា​នា​គុណ​ភាព​អប់​រំ​ទំនើប​

ក្នុង​បរិ​ការណ៍​ដែល​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​កំ​ពុង​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ខ្លាំង​ក្លា វិស័យ​អប់​រំ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ក៏​កំ​ពុង​ជំ​រុញ​ការ​អនុ​វត្ត​ធ្វើ​ឌីជី​ថល​កម្ម​ឯក​សារ ដូច​ជា៖ សិក្ខា​គា​រិក​អេឡិច​ត្រូ​និក សៀវ​ភៅ​ពិន្ទុ​អេឡិច​ត្រូ​និក ដើម្បី​ធ្វើ​ឌីជី​ថល​កម្ម​រាល់​ព័ត៌​មាន​សិក្សា​របស់​សិស្សា​នុសិស្ស។ នេះ​បាន​ចាត់​ទុក​ជា​ជំ​ហាន​ឈាន​ទៅ​មុខ​ដ៏​សំ​ខាន់​ក្នុង​ការ​ធ្វើ​ទំ​នើប​កម្ម​អប់​រំ​តាម​ទិស​ដៅ​ឯក​ភាព​ព្រមៗ​គ្នា។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

គ្រប់​យ៉ាង​ដើម្បី​អនា​គត​កូនៗ

នៅ​តំ​បន់​ជន​បទ ជីវ​ភាព​របស់​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​នៅ​ជួប​ការ​លំ​បាក ប៉ុន្តែ​នៅ​តែ​ប្ដេជ្ញា​ចិត្ត​គិត​គូរ ចិញ្ចឹម​កូនៗ​រៀន​សូត្រ​ដើម្បី​មាន​អនា​គត​ល្អ​ប្រ​សើរ។ តួ​យ៉ាង​ដូច​ជា លោក​លី​ហ្វា​ប៊ិញ នៅ​ភូមិ​បឹង​កក់ និង​លោក​ត្រឹង​ថាញ នៅ​ភូមិ​ពពុះ​ទឹក ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើ បាន​ជម្នះ​ការ​លំ​បាក​នឿយ​ហត់ ដើម្បី​ចិញ្ចឹម​កូន​រៀន​សូត្រ​បាន​ចប់​ចុង​ចប់​ដើម មាន​ការ​ងារ​ធ្វើ​និង​មាន​ប្រាក់​ចំ​ណូល​ស្ថិរ​ភាព។

ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​មិថុ​នា បេក្ខ​សិស្ស​អនុ​វត្ត​ការ​ចុះ​ឈ្មោះ​គោល​បំ​ណង​ពិ​និត្យ​ជ្រើស​រើស​សា​កល​វិទ្យា​ល័យ​

ក្រោយ​ពី​បញ្ចប់​ការ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ ឆ្នាំ​២០២៦ បេក្ខ​សិស្ស​នឹង​អនុ​វត្ត​ការ​ចុះ​ឈ្មោះ​គោល​បំ​ណង​ពិ​និត្យ​ជ្រើស​រើស​ចូល​រៀន​សា​កល​វិទ្យា​ល័យ​នៅ​លើ​ប្រ​ព័ន្ធ ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​មិថុ​ន​។

បណ្តុះ​អក្សរ​នា​ឱ​កាស​វិស្សម​កាល​

ជា​ច្រើន​ឆ្នាំ​កន្លង​ ឱ្យ​តែ​ដល់​វិស្សម​កាល​ វត្ត​អា​រាម​ខ្មែរ​នា​នា​នៅ​លើ​ភូមិ​ដ្ឋាន​ទី​ក្រុង​កឹង​ធើ តែង​មាន​ភាព​អ៊ូ​អរ​ ជា​មួយ​នឹង​សកម្ម​ភាព​បង្រៀន​អក្សរ​ខ្មែរ​។ នេះ​ជា​សកម្ម​ភាព​ប្រ​ចាំ​ឆ្នាំ​ ក្រោយ​ពី​ប្អូន​ៗសិស្សា​នុសិស្ស​ឈាន​ចូល​រដូវវិស្សម​កាល​ ហើយ​បាន​ក្លាយ​ជា​លក្ខ​ណៈដ៏​ប្រ​ពៃ​នៃ​វប្ប​ធម៌​ ដែល​បាន​ថែ​រក្សា​ជា​ច្រើន​ជំនាន់​ រួម​ចំណែក​ក្នុង​ការ​អភិ​រក្ស​ភាសា​ អក្សរ​សាស្ត្រ​ និង​អត្ត​សញ្ញា​ណ​របស់​ជន​រួម​ជាតិ​ខ្មែរ​។

សំឡេងអានមេរៀនកងរំពងនៅទីវត្តអារាម

នៅពេលវិស្សមកាលឈានចូលមកដល់ សំឡេងសត្វរៃយំរំពងពេញព្រៃ ក៏ជាពេលវេលាដែលថ្នាក់រៀនអក្សរខ្មែរនៅវត្តកំពង់រាជបុប្ផា (អង្គុលីខាងជើង) ស្ថិតក្នុងសង្កាត់ដុងថាញ់ ខេត្តវិញឡុង បានបើកបង្រៀនផងដែរ។

ការ​ផ្ដល់​របប​អា​ហា​រូប​ត្ថម្ភ​ពី​ដំ​បូង​សម្រាប់​កុ​មារ

ដើម្បី​កែ​លម្អ​ស្ថាន​ភាព​អា​ហា​រូបត្ថម្ភ​កុ​មារ ទី​ក្រុង​កឹង​ធើ អនុ​វត្ត​ព្រម​គ្នា​នូវ​វិធាន​ការ​នា​នា ចាប់​ពី​ការ​ថ្លឹង​ទម្ងន់ វាស់​កម្ពស់​តាម​កាល​កំ​ណត់ ផ្តល់​បន្ថែម​មី​ក្រូ​សារ​ជាតិ រហូត​ដល់​ការ​បញ្ចុះ​ព្រូន និង​អន្ត​រា​គមន៍​ស្តារ​ស្ថាន​ភាព​កង្វះ អា​ហា​រូបត្ថម្ភ សំ​ដៅ​លើក​កម្ពស់​កាយ​សម្ប​ទា​របស់​កុមារ​តាំង​ពី​ដំ​បូង។

ភាព​អ៊ូ​អរ​នៃ​ថ្នាក់​រៀន​អក្សរ​ខ្មែរ​រដូវវិស្សម​កាល​នៅ​ភូមិ​ស្វាយ​មីង​

រៀង​រាល់​រដូវវិស្សម​កាល​ ថ្នាក់​រៀន​អក្សរ​ខ្មែរ​នៅ​ភូមិ​ស្វាយ​មីង​ ឃុំ​ទីវ​កឹង​ ខេត្ត​វិញ​ឡុង​ តែង​មាន​សិស្សា​នុសិស្ស​ជន​ជាតិ​ខ្មែរ​មក​ចូល​រៀន​យ៉ាង​ច្រើន​កុះ​ករ​។ ផ្ដើម​ពី​ការ​រៀន​ព្យញ្ជនៈ​និង​ស្រៈ​ដំ​បូង​ៗ រហូត​ដល់​ការ​អាន​និង​សរ​សេរ​ ក្មួយ​ៗកំ​ពុង​បន្ត​ថែ​រក្សា​និង​លើក​ស្ទួយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​។ តាម​រយៈ​ថ្នាក់​រៀន​នេះ​ ភាសា​និង​អក្សរ​ខ្មែរ​ ត្រូវ​បាន​អភិ​រក្ស​និង​រក្សា​ដល់​យុវជន​ជំនាន់​ក្រោយ​ រួម​ចំ​ណែ​កប​ណ្តុះ​មោទនភាព​ចំ​ពោះ​ប្រពៃណី​វប្ប​ធម៌​ជន​ជាតិ​ក្នុង​សង្គម​ទំនើប​នា​ពេល​បច្ចុប្បន្ន​។

ជំ​រុញ​កម្លាំង​លើក​ទឹក​ចិត្ត​បន្ថែម​នៅ​ខាង​ក្រៅ​បន្ទប់​ប្រ​ឡង​

សម័យ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ជាតិ ឆ្នាំ​ ២០២៦ ទី​ក្រុង​កឹង​ធើ​មាន​មណ្ឌល​ប្រ​ឡង​សរុប​ចំ​នួន​៨០ ចំ​ណុះ​ឃុំ សង្កាត់​ចំ​នួន ៥៩ នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ ដោយ​មាន​បេក្ខ​ជន​ចូល​រួម​ប្រ​ឡង​ជាង ៣៤.​០០០ នាក់​។ នៅ​ខាង​ក្រៅ​ខ្លោង​ទ្វារ​សា​លា​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​នី​មួយៗ​ តែង​មាន​វត្ត​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ប្រ​ចាំ​ការ​សម្រាប់​ជំ​នួយ​កម្លាំង​រដូវ​ប្រ​ឡង ប្រ​ការ​នេះ​ពិត​ជា​ប្រ​សើរ​ខ្លាំង​ណាស់ អ្នក​ណា​ក៏​មាន​អា​រម្មណ៍​កក់​ក្តៅ​។

ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​នៅ​ក្នុង​សា​លា​រៀន

រយៈ​ពេល​កន្លង សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​កេ​សាត់ បាន​ជំ​រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​និង​អប់រំ​ច្បាប់​នៅ​ក្នុង​សា​លា​រៀន រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង និង​ស្មារ​តី​គោ​រព​ច្បាប់​របស់​សិស្សា​នុសិស្ស។

ទី​ក្រុង​កឹង​ធើ ត្រៀម​រួច​រាល់​សម្រាប់​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ឆ្នាំ​២០២៦

រសៀល​ថ្ងៃ​ទី​១០ ខែ​មិថុ​នា បេក្ខ​ជន​ជាង ៣៤.​២០០ រូប នៅ​ទី​ក្រុង​កឹង​ធើ (ក្នុង​នោះ​មាន​បេក្ខ​ជន​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាង ២៩.​៤០០ រូប បេក្ខ​ជន​អប់រំ​ជា​ប្រ​ចាំ​ជិត ៣.០០០ រូប និង​បេក្ខ​ជន​ស្វ័យ​រិន​ជាង ១.៨០០ រូប) ទៅ​កាន់​មណ្ឌល​ប្រ​ឡង​នា​នា ដើម្បី​ធ្វើ​បែប​បទ​ប្រ​ឡង កែ​តម្រូវ​ទិន្ន​ន័យ​ខុស​ឆ្គង (បើ​មាន) និង​ស្តាប់​ការ​ផ្សព្វ​ផ្សាយ​លក្ខន្តិកៈ កាល​វិភាគ​លម្អិត​នៃ​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ឆ្នាំ​២០២៦។

កឹង​ធើ​បង្កើន​ការ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន លើក​កម្ពស់​តួ​នា​ទី​ជា​មជ្ឈ​មណ្ឌល​សុខា​ភិ​បាល​របស់​តំ​បន់

នៅ​ទី​ក្រុង​កឹង​ធើ ការ​អនុ​វត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ ៧២-NQ/TW ចុះ​ថ្ងៃ​ទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ របស់​កា​រិយា​ល័យ​នយោ​បាយ ស្តី​ពី​ដំ​ណោះ​ស្រាយ​ឈាន​មុខ​មួយ​ចំ​នួន បង្កើន​ការ​ការ​ពារ ថែ​ទាំ​និង​លើក​កម្ពស់​សុខ​ភាព​ប្រ​ជា​ជន (សេច​ក្តី​សម្រេច​ចិត្ត​លេខ ៧២) កំ​ពុង​បាន​ផ្តុំ​កម្លាំង​អនុ​វត្ត​និង​ការ​ប្តេជ្ញា​ចិត្ត​លើក​កម្ពស់​គុណ​ភាព​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន លើក​កម្ពស់​តួនា​ទី​របស់​ទី​ក្រុង​កឹង​ធើ​ជា​មជ្ឈ​មណ្ឌល​សុខា​ភិបាល​របស់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។

សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​ ខេត្ត​វិញ្ញ​ឡុង ទទួល​ស្វា​គមន៍​សិក្ខា​កាម​នៃ​សា​លា​មធ្យម​សិក្សា​បា​លី​ណាម​បូ ទី​ក្រុង​កឹង​ធើ

រសៀល​ថ្ងៃ​ទី​០៦ ខែ​មិថុ​នា​ ឆ្នាំ​២០២៦ នៅ​សង្កាត់​ង្វៀក​ហ្វា ខេត្ត​វិញ្ញ​ឡុង​ សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​ខេត្ត​វិញ្ញឡុង បាន​ចាត់​តាំង​ពិ​ធី​ទទួល​ស្វាគ​មន៍​សិក្ខា​កាម​ថ្នាក់​បក​ប្រែ​-បក​ប្រែ​ផ្ទាល់​ វគ្គ​ទី ០៥ - ២០២៥ និង​ថ្នាក់​កម្រិត​ខ្ពស់​វគ្គ​ទី ០៧ - ២០២៥ របស់​ទី​ក្រុង​កឹង​ធើ ដែល​មក​ទស្សន​កិច្ច​សិក្សា ដក​ពិ​សោធន៍ និង​ផ្លាស់​ប្តូរ​បទ​ពិ​សោធន៍​នៅ​សា​លា​។

បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​ក្នុង​រដូវ​ក្តៅ

អា​កាស​ធាតុ​ស្អុះ​ស្អាប់​ក្នុង​រដូវ​ក្តៅ គឺ​ជា​លក្ខណៈ​ងាយ​ស្រួយ​សម្រាប់​មេ​រោគ​និង​វីរុស​រាត​ត្បាត ដែល​ធ្វើ​ឱ្យ​កើន​ឡើង​ហា​និភ័យ​កើត​ជំងឺ​ឆ្លង​ផ្សេងៗ ដូច​ជា៖ ជំងឺ​គ្រុន​ឈាម ជំងឺ​ពង​ដៃ ជើង​និង​មាត់ ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល ជំងឺ​កញ្ជ្រឹល...។ ហេតុ​នេះ ត្រូវ​ម្ចាស់​ការ​ក្នុង​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​ក្នុង​រដូវ​ក្តៅ​យ៉ាង​ប្តូរ​ផ្តាច់ ម៉ឺង​ម៉ាត់​ដាច់​ខាត​មិន​ឱ្យ​ជំងឺ​ឆ្លង​រាល​ដាល។

ពង្រីកតួនាទីអង្គការមហាជនក្នុងការការពារបរិស្ថាន

ដើម្បីព្រួតដៃការពារបរិស្ថាន កសាងបរិស្ថានរស់នៅសុវត្ថិភាព តម្លាភាព​ រយៈពេលកន្លង សមាគមអង្គការមហាជននានានៅទីក្រុងកឹងធើ បានផ្សព្វផ្សាយចលនានិងអនុវត្តទម្រង់ជាក់ស្តែងជាច្រើនយ៉ាងសកម្ម។ ផ្តើមពីនោះ បង្កឱ្យសាយភាយក្នុងសហគមន៍ជាជំហានៗបង្ក​ជាផ្នត់រស់នៅបៃតង ជ្រះ ស្អាត និងប្រកបដោយចីរភាព។

កិច្ច​ប្រ​ជុំ​ពិភាក្សា​ការ​ចាត់​តាំង​ពិនិត្យ​សុខ​ភាព​តាម​កាល​កំ​ណត់ និង​ការ​ពិ​និត្យ​រក​ជំងឺ​ជូន​ប្រ​ជា​ជន​

មន្ទីរ​សុខា​ភិ​បាល​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អន​ឡាញ ជា​មួយ​បណ្តា​អង្គ​ភាព​នា​នា​ អំ​ពី​ការ​ចាត់​តាំង​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់ និង​ពិនិត្យ​រក​ជំងឺ​ជូន​ប្រ​ជា​ជន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ ឆ្នាំ ២០២៦។

វិញ​ឡុង​៖ សា​លា​មធ្យម​សិក្សា​បា​លី - ខ្មែរ បូក​សរុប​ឆ្នាំ​សិក្សា ២០២៥ - ២០២៦

សា​លា​មធ្យម​សិក្សា​បា​លី - ខ្មែរ ខេត្ត​វិញ​ឡុង បាន​ចាត់​តាំង​ពិធី​បូក​សរុប​ឆ្នាំ​សិក្សា ២០២៥ - ២០២៦ និង​ដាក់​ចេញ​ទិស​ដៅ ភារ​កិច្ច​សម្រាប់​ឆ្នាំ​សិក្សា ២០២៦ - ២០២៧។

ថែ​ទាំ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​ជូន​ជន​ជាតិ​ភាគ​តិច

រយៈ​ពេល​កន្លង ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ពី​គ្រប់​ថ្នាក់ គ្រប់​ផ្នែក ដោយ​រូប​ភាព​ជា​ច្រើន​ដែល​មាន​អត្ថ​ន័យ​ជាក់​ស្តែង និង​នាំ​មក​នូវ​អត្ថ​ប្រ​យោជន៍​ដោយ​ផ្ទាល់​ដល់​ប្រ​ជា​ជន។

អភិ​រក្ស​ភា​សា​ជន​ជាតិ​ផ្តើម​ពី​ការ​អប់រំ​របស់​គ្រួ​សារ

ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ នៅ​តាម​តំ​បន់​ជា​ច្រើន​របស់​ជន​រួម​ជាតិ​ខ្មែរ មាន​តថ​ភាព​គួរ​ឱ្យ​ចាប់​អា​រម្មណ៍ កំ​ពុង​ប្រ​ព្រឹត្ត​ឡើង នោះ​គឺ​ឪ​ពុក​ម្តាយ​ភាគ​ច្រើន​និយាយ​នឹង​កូន​របស់​ខ្លួន​ជា​ភា​សា​វៀត​ណាម​តាំង​ពី​តូច ហើយ​ក្នុង​គ្រួ​សារ​មិន​សូវ​និ​យាយ​ភា​សា​ខ្មែរ។

ខេត្ត​កា​ម៉ាវ៖ មនុស្ស​ម្នាក់​ស្លាប់ និង​ពីរ​នាក់​មាន​សភាព​ធ្ងន់​ធ្ងរ ដោយ​សង្ស័យ​ថា​ពុល​ជាតិ​មេ​តា​ណុល

មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​កា​ម៉ាវ ឱ្យ​ដឹង​ថា អ្នក​ជំងឺ​ចំ​នួន ៣ នាក់ នៅ​អនុ​សង្កាត់ ៤ សង្កាត់​លី​វ៉ាំង​ឡឹម​ បាន​ចូល​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ ដោយ​មាន​រោគ​សញ្ញា​ឈឺ​ក្បាល ក្អួត​ចង្អោរ វិល​មុខ និង​ស្រ​វាំង​ភ្នែក បន្ទាប់​ពី​បាន​ផឹក​ស្រា​រួច​។ លទ្ធ​ផល​ធ្វើ​រោគ​វិនិច្ឆ័យ​ដំ​បូង​បង្ហាញ​ថា អ្នក​ជំ​ងឺ​បាន​ពុល​ជាតិ​មេ​តា​ណុល ដែល​ជា​ប្រ​ភេទ​អាល់​កុល​ឧស្សា​ហ​កម្ម តែង​មាន​ក្នុង​ស្រា​ដែល​គ្មាន​ប្រ​ភព​ច្បាស់​លាស់។

ទីក្រុងកឹងធើ បណ្តុះបណ្តាលភាសាខ្មែរដល់កម្មាភិបាល យុទ្ធជនន គរបាលចំនួន ៤០ នាក់

ព្រឹកថ្ងៃទី ២២ ខែឧសភា នៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ នគរបាលទីក្រុងកឹងធើសហការនឹងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ចាត់តាំងពិធីបើកវគ្គបណ្តុះបណ្តាលភាសាខ្មែរដល់កម្មាភិបាល និងយុទ្ធជននគរបាលចំនួន ៤០ នាក់ មកពីអង្គភាពឃុំ សង្កាត់នានាលើភូមិឋានទីក្រុង។

សា​លា​វិទ្យា​ល័យ​ទាំង​ឡាយ បាន​ត្រៀម​ជា​ស្រេច​សម្រាប់​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ឆ្នាំ​២០២៦

សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ឆ្នាំ​២០២៦ នឹង​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១០ដល់​ថ្ងៃ​ទី​១២ ខែ​មិថុ​នា​ ឆ្នាំ​២០២៦។ ដើម្បី​ត្រៀម​លក្ខណៈ​បាន​ល្អ​សម្រាប់​សម័យ​ប្រ​ឡង នៅ​តាម​សា​លា​វិទ្យា​ល័យ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ កំ​ពុង​ផ្សព្វ​ផ្សាយ​នូវ​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ក្នុង​ការ​រំលឹក​មេ​រៀន​និង​ចាត់​តាំង​ប្រឡង​សាក​ល្បង​ដល់​សិស្ស​ថ្នាក់​ទី​១២ ដើម្បី​ជួយ​សិស្ស​បាន​ស៊ាំ​នឹង​ទម្រង់​រូប​វិញ្ញា​សា លក្ខ​ន្តកៈ​និង​បំ​ណិន​ធ្វើ​មេ​រៀន​មុន​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ឆ្នាំ​២០២៦។