កាសែតកឹនធើ

អប់រំ

អប់រំ

ដំ​ណោះ​ស្រាយ​បណ្តុះ​បណ្តា​លគ្រូ​បង្រៀន​ភា​សា​ឡាវ​ និង​ភា​សា​ខ្មែរ​

រសៀល​ថ្ងៃ​ ២៩ តុ​លា​ ឆ្នាំ​២០២៦ នៅ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល បាន​សហ​ការ​ជា​មួយ​សា​លា​ចាត់​តាំង​សិក្ខា​សា​លា​វិទ្យា​សាស្ត្រ​ “ដំ​ណោះ​ស្រាយ​ផ្សព្វ​ផ្សាយ​បណ្តុះ​បណ្តា​លគ្រូ​បង្រៀន​ភា​សា​ឡាវ​ និង​ភា​សា​ខ្មែរ​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​មហា​វិទ្យា​ល័យ​វៀត​ណាម​”។

ធ្វើ​ឌីជី​ថល​កម្ម​ឯក​សារ ធា​នា​គុណ​ភាព​អប់​រំ​ទំនើប​

ក្នុង​បរិ​ការណ៍​ដែល​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​កំ​ពុង​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ខ្លាំង​ក្លា វិស័យ​អប់​រំ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ក៏​កំ​ពុង​ជំ​រុញ​ការ​អនុ​វត្ត​ធ្វើ​ឌីជី​ថល​កម្ម​ឯក​សារ ដូច​ជា៖ សិក្ខា​គា​រិក​អេឡិច​ត្រូ​និក សៀវ​ភៅ​ពិន្ទុ​អេឡិច​ត្រូ​និក ដើម្បី​ធ្វើ​ឌីជី​ថល​កម្ម​រាល់​ព័ត៌​មាន​សិក្សា​របស់​សិស្សា​នុសិស្ស។ នេះ​បាន​ចាត់​ទុក​ជា​ជំ​ហាន​ឈាន​ទៅ​មុខ​ដ៏​សំ​ខាន់​ក្នុង​ការ​ធ្វើ​ទំ​នើប​កម្ម​អប់​រំ​តាម​ទិស​ដៅ​ឯក​ភាព​ព្រមៗ​គ្នា។

កសាង​មិត្ត​ភាព​ល្អ​ និយាយ​ថា​ទេ​ចំ​ពោះ​អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន​

ច្រើន​ឆ្នាំ​មក​នេះ​ ក្រៅ​ពី​យក​ចិត្ត​ទុក​ដាក់​បណ្តា​ចលនា​ប្រឡង​ប្រ​ណាំង​ “បង្រៀន​ល្អ​ រៀន​ល្អ​” បណ្តា​សា​លា​រៀន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ តែង​តែ​យក​ចិត្ត​ទុក​ដាក់​អប់​រំ​សីល​ធម៌​ របៀប​រស់​នៅ​ជូន​សិស្សា​នុសិស្ស​ តាម​រយៈ​វេទិកា​ “កសាង​មិត្ត​ភាព​ល្អ​ និយាយ​ថា​ទេ​ចំ​ពោះ​អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន​” ដោយ​មាន​សកម្ម​ភាព​ជាក់​ស្តែង​ និង​មាន​ប្រ​យោជន៍​ជា​ច្រើន​សម្រាប់​ប្អូន​ៗសិស្សា​នុសិស្ស​។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

បើក​ថ្នាក់បណ្ដុះ​បណ្តាលគ្រូ​បង្រៀន​អនុម​ហា​វិ​ទ្យា​ល័យ​គ​រុ​កោ​សល្យ​ភា​សា​ខ្មែរ​ដំ​បូង​បង្អស់​

សា​លា​អនុ​ម​ហា​វិ​ទ្យា​​ល័យ​គ​រុ​កោ​សល្យ​ សុក​ត្រាំង​សហ​ការ​ជា​មួយ​នឹង​សា​លា​បំ​ពេញ​វិជ្ជា​ មធ្យម​សិក្សា​បា​លី​ណាម​បូ ខេត្ត​សុក​ត្រាំង​ទើប​រៀប​ចំ​ពិ​ធី​បើក​វគ្គ​ថ្នាក់​បណ្តុះ​បណ្តាល​គ្រូ​បង្រៀន​អនុ​មហា​វិទ្យា​ល័យ​គ​រុ​កោ​សល្យ​ភា​សា​ខ្មែរ​។

ឆ្ពោះ​ទៅ​កាន់​ជន​រួម​ជាតិ​ខ្មែរ

សា​ខា​ស​មា​គម​និស្សិត​វិញ​ចូវ​ចំ​ណុះ​អន្តរ​សា​ខា​សមា​គម​និស្សិត​សុក​ត្រាំង (សា​កល​វិ​ទ្យា​​ល័យ​កឹង​ធើ)​ រួម​មាន​សមា​ជិក​ជាង​២៣០​នាក់ ក្នុង​នោះ មាន​ស​មា​ជិក​ជន​ជាតិ​ខ្មែរ​ជាង​​១០០​នាក់​។ រយៈ​កាល​កន្លង សា​ខា​ស​មា​គម​រៀប​ចំ​ស​កម្ម​ភាព​ជា​ច្រើន​ដើម្បី​រួម​ចំ​ណែក​អភិ​រក្ស​ ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​រួម​ជាតិ​ខ្មែរ​ ទន្ទឹម​នឹង​នោះ ផ្សព្វ​ផ្សាយ​អនុ​វត្ត​សំ​ណង់​​ការ​ងារ​ជា​ច្រើន​ឆ្ពោះ​ទៅ​កាន់​ភូមិ​កំ​ណើត​។

ជា​និច្ច​កាល​គឺ​ជា​គំ​រូ​ល្អ

“ដ​រាប​ណា​នៅ​មាន​កម្លាំង​ព​លំ​ ដ​រាប​នោះ ខ្ញុំ​តែង​រិះ​គិត​ដល់​ការ​យក​អស់​នូវ​បញ្ញា​ស្មារ​តី​គិត​គូរ​ជូន​ផ្នែក​អប់​រំ​ក្នុង​ខេត្ត​របស់​ខ្លួន​ជា​និច្ច ពិ​សេស គឺ​គិ​ត​គូរ​ដល់​កូន​ចៅ​សិស្សា​នុសិស្ស​ជា​ជន​ជាតិ​ខ្មែរ​។ល។” នោះ​គឺ​ជា​ការ​អះ​អាង​របស់​គ្រូ​បង្រៀន​ប្រ​ជា​ជន ឡឹម​អែស​-​ប្រ​ធាន​ស​មា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​។

លីវ​ហ្វា​ងភូ​- រៀន​ពូកែ​ និង​ជក់​ចិត្ត​ច្នៃ​ប្រ​តិដ្ឋ​

កើត​ក្នុង​គ្រួ​សារ​ក​សិ​ករ​ក្រី​ក្រ​មួយ នៅ​អនុ​សង្កាត់​៣ ​សង្កាត់​៥ ក្រុង​​សុក​ត្រាំង ខេត្ត​សុក​ត្រាំង​ ប៉ុន្តែ​ប្អូន​លីវ​ហ្វាង​ភូ បាន​ខិត​ខំ​ជម្នះ​ការ​លំ​បាក ដើម្បី​រៀន​ពូ​កែ​ និង​ជក់​ចិត្ត​នឹង​ការ​ច្នៃ​ប្រ​តិដ្ឋ​។

លើក​​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​ក្នុង​ជន​ជាតិ​ខ្មែរ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​

អភិ​វឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​និ​យាយ​រួម ក្នុង​ជន​រួ​មជាតិ​ភាគ​តិច​និ​យាយ​ដោយ​ឡែក ក្នុង​នោះ ជន​រួ​ម​ជាតិ​ខ្មែរ​តែង​បាន​បក្ស​និង​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​។ ជុ​ុំវិញ​បញ្ហា​ខាង​លើ​នេះ កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ​បាន​កត់​ត្រា​ម​​​តិ​របស់​ សម​មិត្ត​ហ្វិញ​ធី​សុ​មា​លី ប្រ​ធាន​នា​យក​ដ្ឋាន​​ភូមិ​ភាគIII នៃ​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​។

វត្ត​ព្រែក​អណ្ដើក​បរិច្ចាគ​ដី​សង់​សា​លា​រៀន

វត្ត​ព្រែក​អណ្ដើក ឃុំ​ថាញ់​ភូ ស្រុក​ម៉ី​ស្វៀន​ ខេត្ត​សុក​ត្រាំង បាន​បរិច្ចាគ​ដី​ជាង​២​ហិក​តា ដើម្បី​សង់​សា​លា​រៀន​និង​មជ្ឈ​មណ្ឌល​អប់​​រំ​វិជ្ជា​ជីវៈ​-អប់​រំ​ជា​ប្រ​ចាំ​ស្រុក​ម៉ី​ស្វៀន​។ ទង្វើ​ប្រ​​កប​ដោយ​អត្ថ​ន័យ​នេះ​ មិន​ត្រឹម​តែ​រួម​ចំ​ណែក ផ្តល់​ឱ​កាស​រៀន​សូត្រ​ដល់​សិស្សា​នុសិស្ស​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ព្រួត​ដៃ​ក្នុង​បុព្វ​ហេតុ​បណ្តុះ​បណ្តាល​ធន​ធាន មនុស្ស​នៅ​មូល​ដ្ឋាន​ទៀត​ផង​។

ជំ​នួយ​សិស្ស​ និស្សិត​ក្រី​ក្រ​ បន្ត​ការ​សិក្សា

មូល​និ​ធិ​អា​ហា​រូបករណ៍ “លឿង​ឌិញ​កួរ” ខេត្ត​សុក​ត្រាំង​ ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ​២០០៤ អា​ស្រ័យ​ក្រុម​ហ៊ុន​ចំ​កាត់​សមា​ជិក​មួយ​ឆ្នោត​ជាតិ​សុក​ត្រាំង​ធ្វើ​ហិ​រញ្ញ​ប្ប​ទាន​។ មូល​និ​ធិ​អា​ហា​រូប​ករណ៍​នេះ បាន​ជួយ​សិស្ស​និស្សិត​ក្រី​ក្រ​រាប់​ពាន់​នាក់​មាន​លក្ខណ​សម្បត្តិ​បន្ត​ការ​សិក្សា​។

ភាព​អ៊ូ​អរ​នៃ​ពិ​ធី​ប​វេស​ន​កាល​ឆ្នាំ​សិក្សា​ថ្មី​

ព្រ​ម​​ជា​​មួយ​នឹង​ទូ​ទាំង​ប្រ​ទេស​ សិស្សា​នុ​សិស្ស​បណ្តា​ខេត្ត​ក្រុង​នៅ​​​តំ​បន់​​វា​ល​រាប​ទន្លេ​គឺវ​ឡុង​ ខ្ញៀវ​ខ្ញារ​រីក​រាយ​ចូល​រួម​ពិធី​បវេស​ន​កាល​ឆ្នាំ​សិក្សា​២០១៨-២០១៩​ នៅ​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​ ឆ្នាំ​២០​១៨​។

បន្ទប់​បង្រៀន​វិ​ស្ស​ម​កាល​របស់​និស្សិត​ស្ម័គ្រ​ចិត្ត​

ឈាន​ចូល​រដូ​វ​វិស្ស​ម​កាល ប៉ុន្តែ​សា​លា​បឋម​សិក្សា​ហ្វា​ឡាក​C ឃុំ​លឿង​ហ្វាA ស្រុក​ចូវ​ថាញ់​ ពោរ​ពេញ​ទៅ​ដោយ​សំ​ឡេង​សើច​សប្បាយ​សូរ​សំ​ឡេង​អាន​មេ​រៀន​របស់​ប្អូន​ៗ​សិស្សា​​​នុ​សិស្ស​។ នោះ​គឺ​សំ​ឡេង​ដែល​ បន្លឺ​ចេញ​ពី​បន្ទប់​រៀន​អា​ស្រ័យ​ដោយ​យុទ្ធ​ជន​ចូល​រួម​យុទ្ធ​នា​ការ​យុវ​ជន​ស្ម័គ្រ​ចិត្ត​វិស្ស​ម​កាល​របស់​សា​កល​វិ​ទ្យា​ល័យ​ហ្វា​ស៊ាន​ក្រុង​ហូ​ជី​មិញ​រៀប​ចំ​ឡើង​។

កម្ម​វិធី​ទិ​ស​ដៅ​អប់​រំ​នៅ​តំ​បន់​ភ្នំ តំ​បន់​ជន​ជាតិ​ភាគ​តិច និង​តំប​ន់​លំ​បាក

នា​យក​រដ្ឋ​មន្ត្រី ទើប​បាន​អនុ​ម័ត​កម្ម​វិ​ធី​ទិស​ដៅ​អប់​រំ​នៅ​តំបន់​ភ្នំ តំ​បន់​ជន​ជាតិ​ភាគ​តិច និង​តំ​បន់​លំ​បាក ដំ​ណាក់​កាល​ឆ្នាំ​២០១៦​-២០២០​ ។

ការបង្រៀនអក្សរខ្មែរឱកាសវិស្សមកាល នៅខេត្តសុកត្រាំង

ពេល​ឈាន​ចូល​ដល់​វិ​ស្សម​កាល​រៀង​រាល់​ឆ្នាំ បណ្តា​វត្ត​ខ្មែរ​ នៅ​ខេត្ត​សុក​ត្រាំង តែង​រៀប​ចំ​បើក​​បង្រៀន​អក្សរ​ខ្មែរ​សម្រាប់​កូន​ចៅ ពុទ្ធ​ប​រិ​ស័ទ​មក​សិក្សា​រៀន​សូត្រ​។

នា​យក​រដ្ឋ​មន្ត្រី បញ្ជា​ជម្រុញ​ខ្លាំង​ក្លា​អនុ​វត្ត​ការ​ផ្លាស់​ថ្មី កម្ម​វិ​ធី​សៀវ​ភៅ​សិក្សា​អប់​រំ​ទូ​ទៅ

ប​ទ​បញ្ជា​នេះ​បាន​បញ្ជាក់​ច្បាស់ ក្រ​សួង​​អប់​រំ​និង​បណ្តុះ​បណ្តាល​ ភូមិ​ភាគ​នានា​និង​ក្រ​សួង​ ផ្នែក​ដែល​ពាក់​ព័ន្ធ​ បាន​កសាង​សម្រេច​កម្ម​វិ​ធី​អប់​រំ​ទូ​ទៅ​ ផ្សព្វ​ផ្សាយ​កម្ម​វិ​ធី មុខ​វិជ្ជា​ស​កម្ម​ភាព​អប់រំ​ ត្រួត​ពិ​និត្យ​ មូល​ដ្ឋាន​សម្ភារៈ​ កង​ជួរ​គ្រូ​បង្រៀន​ រៀប​ចំ​មូល​ដ្ឋាន​បណ្តុះ​បណ្តាល​គ្រូ​បង្រៀន​។

ប្រ​​កាស​ពិន្ទុ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាតិ​ឆ្នាំ​២០១៨

ក្រ​សួង​អប់​រំ​និង​បណ្ដុះ​បណ្ដាល​ទើប​ប្រ​កាស​នូវ​ពិន្ទុ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ​ឆ្នាំ​​២០១៨ របស់​ខេត្ត​ ក្រុង​ទាំង​៦៣​។ តាម​ការ​វាយ​តម្លៃ​របស់​ក្រ​សួង​អប់​រំ​និង​បណ្ដុះ​បណ្តាល​​ចំ​នួន​បេក្ខ​ជន​ មាន​ពិន្ទុ​លើ​មធ្យម​ភាគ​នៃ​មេ​រៀន​​ប្រ​ឡង​ វិញ្ញា​សា​ប្រ​ឡង តែង​ស្រូប​អត្រា​ប្រ​មាណ​ពី​៥០​%​ដល់​៧០​% (វៀរ​លែង​វិញ្ញា​សា​ប្រ​វត្តិ​សាស្រ្ត​និង​ភា​សា​អង់​គ្លេស​)។

បើក​វគ្គ​បណ្ដុះ​បណ្ដាល​នាយ​ទា​ហាន​រង​មេ​បញ្ជា​ការ​ និង​បុគ្គ​លិក​ជំ​នាញ​ឯក​ទេស​

សា​លា​យោ​ធា​យោធ​ភូមិ​ភាគ​៩ ទើប​​រៀប​​​ចំ​​បើក​វគ្គ​បណ្ដុះ​បណ្ដាល​នា​យ​ទា​ហាន​រង​មេ​បញ្ជា​ការ​និង​បុគ្គ​លិក​ជំ​នាញ​ឯក​ទេស​ (វគ្គ​៣៣)​ ឆ្នាំ​២០១៨ ដល់​សិក្ខា​កាម​១៨៣៧​នាក់ ដែល​ជា​យុទ្ធ​ជន​ចំ​ណុះ​ស្ថា​ប័ន អង្គ​ភាព​ក្នុង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ​។

បង្កើន​គុណ​ភាព​បណ្ដុះ​បណ្ដាល

នៅ​មូល​ដ្ឋាន​អប់​រំ​វិជ្ជា​ជីវៈ​ទាំង​៨ ដែល​បាន​ក្រ​សួង​ការ​ងារ​-យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ ប្រ​គល់​ភារ​កិច្ច​បណ្ដុះ​បណ្ដាល​មុខ​របរ​សំ​ខាន់​ៗ​ គ្រប់​លំដាប់​ថ្នាក់​សា​លា​អនុ​ម​ហា​វិ​ទ្យា​ល័យ​សេដ្ឋ​កិច្ច​-បច្ចេក​ទេស​កឹង​ធើ​( CTEC) បាន​បណ្ដុះ​បណ្ដាល​មុខ​វិជ្ជា​ថ្នាក់​ជាតិ​ចំ​នួន​៥​។

បើក​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ជន​បទ​

បន្ត​ការ​អនុ​វត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ​១៩៥៦​/QĐ-TTg របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​​ស្តី​ពី​ការ​ផ្តល់​សច្ចា​ប័ន​លើ​គម្រោង​បណ្តុះ​បណ្តាល​វិជ្ជា​​ជីវៈ​ដល់​ពល​ករ​-កា​រិ​នី​ជន​បទ​ដល់​ឆ្នាំ​២០២០​។ សា​លា​មធ្យម​សិក្សា​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ

ប្រ​គល់​សញ្ញា​ប័ត្រដល់​សមណ​សិស្ស២៥អង្គ​

សា​​លា​​មធ្យម​​សិក្សា​បា​​លី​-ខ្មែរ​​ខេត្ត​ត្រា​វិញ ទើប​​រៀប​​​ចំ​​ពិ​​ធី​​បូក​ស​រុប​បញ្ចប់​ឆ្នាំ សិក្សា​២០១៧​-២០១៨ និង​ប្រ​គល់​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​បា​លី​-ខ្មែរ​ដល់​សមណ​សិស្ស​២៥​អង្គ​ ជំ​នាន់​ទី​II។

ត្រៀម​បម្រុង​ជា​ស្រេច​សម្រាប់​ស​ម័យ​ប្រ​ឡង​ មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាតិ​ ឆ្នាំ​២០១៨

ឆ្នាំ​២០១៨​នេះ ទូ​ទាំង​ប្រ​ទេស​មាន​បណ្ដុំ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាតិ​ ចំ​នួន​៦៣​។ មក​ទល់​ពេល​នេះ ​ទូ​ទាំង​ប្រ​ទេស​បាន​ចាត់ចែង​ការ​ចុះ​ឈ្មោះ​ប្រ​ឡង​ជូន​បេក្ខ​ជន​សម្រេច​រួច​រាល់​។ ឆ្លង​តាម​រយៈ​នោះ ស​ម័យ​ប្រ​ឡង​នឹងប្រ​ព្រឹត្ត​ឡើង​ក្នុង​អំ​ឡុង​៣ ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​២៥​-២៧​ ខែ​មិ​ថុ​នា​ ឆ្នាំ​២០១​៨។

ចំណុចសំខាន់ធ្វើមេរៀនប្រឡងបានល្អ

ស​ម័យ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាតិ​ឆ្នាំ​២០១៨ សិស្ស​ត្រូវ​ប្រ​ឡង​៥​វិញ្ញា​សា ក្នុង​នោះ មាន​ស​មា​យោគ​វិញ្ញា​សា​ចំ​នួន​២​ដែល​សិស្ស​ជ្រើស​ដោយ​ខ្លួន​ឯង​។ ដើម្បី​ជួយ​ឲ្យ​បេក្ខ​សិស្ស​ធ្វើ​មេ​រៀន​ប្រ​ឡង​សម្រេច​បាន​ប្រ​សិទ្ធ​ភាព លោក​គ្រូ អ្នក​គ្រូ សិស្ស​ប្រ​ឡង​ជាប់​ពិន្ទុ​​​ខ្ពស់​បំ​ផុត​ក្នុង​វគ្គ​ប្រ​ឡង​ឆ្នាំ​២០១៧ បាន​ចែក​រំ​លែក​បទ​ពិ​សោធន៍​ធ្វើ​លំ​ហាត់​ រំ​លឹក​មេ​រៀន​ ដូច​ខាង​ក្រោម​។

ត្រៀមបម្រុងបាន​ល្អ​សម្រាប់​ស​ម័យ​ប្រ​ឡង

មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាតិ ឆ្នាំ​២០១​៨​ ដើម្បី​ជួយ​បេក្ខ​សិស្ស​ធ្វើ​មេ​រៀន​បាន​ល្អ​នៅ​ស​ម័យ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាតិ ឆ្នាំ​២០១៨ ប៉ុន្មាន​ថ្ងៃ​នេះ សា​លា​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ ខ្នះ​ខ្នែង​ផ្តុំ​កម្លាំង​រៀន​សា​ឡើង​វិញ​យ៉ាង​ស្វិត​ស្វាញ​ ដើម្បី​ជួយ​ប្អូន​ៗ​ក្ដាប់​ច្បាស់​ចំ​ណេះ​ដឹង​ និង​ជឿ​ជាក់​ពេល​ចូល​កាន់​បន្ទប់​ប្រ​ឡង​។