កាសែតកឹនធើ

អប់រំ

អប់រំ

ដំ​ណោះ​ស្រាយ​បណ្តុះ​បណ្តា​លគ្រូ​បង្រៀន​ភា​សា​ឡាវ​ និង​ភា​សា​ខ្មែរ​

រសៀល​ថ្ងៃ​ ២៩ តុ​លា​ ឆ្នាំ​២០២៦ នៅ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល បាន​សហ​ការ​ជា​មួយ​សា​លា​ចាត់​តាំង​សិក្ខា​សា​លា​វិទ្យា​សាស្ត្រ​ “ដំ​ណោះ​ស្រាយ​ផ្សព្វ​ផ្សាយ​បណ្តុះ​បណ្តា​លគ្រូ​បង្រៀន​ភា​សា​ឡាវ​ និង​ភា​សា​ខ្មែរ​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​មហា​វិទ្យា​ល័យ​វៀត​ណាម​”។

ធ្វើ​ឌីជី​ថល​កម្ម​ឯក​សារ ធា​នា​គុណ​ភាព​អប់​រំ​ទំនើប​

ក្នុង​បរិ​ការណ៍​ដែល​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​កំ​ពុង​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ខ្លាំង​ក្លា វិស័យ​អប់​រំ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ក៏​កំ​ពុង​ជំ​រុញ​ការ​អនុ​វត្ត​ធ្វើ​ឌីជី​ថល​កម្ម​ឯក​សារ ដូច​ជា៖ សិក្ខា​គា​រិក​អេឡិច​ត្រូ​និក សៀវ​ភៅ​ពិន្ទុ​អេឡិច​ត្រូ​និក ដើម្បី​ធ្វើ​ឌីជី​ថល​កម្ម​រាល់​ព័ត៌​មាន​សិក្សា​របស់​សិស្សា​នុសិស្ស។ នេះ​បាន​ចាត់​ទុក​ជា​ជំ​ហាន​ឈាន​ទៅ​មុខ​ដ៏​សំ​ខាន់​ក្នុង​ការ​ធ្វើ​ទំ​នើប​កម្ម​អប់​រំ​តាម​ទិស​ដៅ​ឯក​ភាព​ព្រមៗ​គ្នា។

កសាង​មិត្ត​ភាព​ល្អ​ និយាយ​ថា​ទេ​ចំ​ពោះ​អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន​

ច្រើន​ឆ្នាំ​មក​នេះ​ ក្រៅ​ពី​យក​ចិត្ត​ទុក​ដាក់​បណ្តា​ចលនា​ប្រឡង​ប្រ​ណាំង​ “បង្រៀន​ល្អ​ រៀន​ល្អ​” បណ្តា​សា​លា​រៀន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ តែង​តែ​យក​ចិត្ត​ទុក​ដាក់​អប់​រំ​សីល​ធម៌​ របៀប​រស់​នៅ​ជូន​សិស្សា​នុសិស្ស​ តាម​រយៈ​វេទិកា​ “កសាង​មិត្ត​ភាព​ល្អ​ និយាយ​ថា​ទេ​ចំ​ពោះ​អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន​” ដោយ​មាន​សកម្ម​ភាព​ជាក់​ស្តែង​ និង​មាន​ប្រ​យោជន៍​ជា​ច្រើន​សម្រាប់​ប្អូន​ៗសិស្សា​នុសិស្ស​។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

អភិ​រក្ស​ភា​សា​ជន​ជាតិ​ផ្តើម​ពី​ការ​អប់រំ​របស់​គ្រួ​សារ

ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ នៅ​តាម​តំ​បន់​ជា​ច្រើន​របស់​ជន​រួម​ជាតិ​ខ្មែរ មាន​តថ​ភាព​គួរ​ឱ្យ​ចាប់​អា​រម្មណ៍ កំ​ពុង​ប្រ​ព្រឹត្ត​ឡើង នោះ​គឺ​ឪ​ពុក​ម្តាយ​ភាគ​ច្រើន​និយាយ​នឹង​កូន​របស់​ខ្លួន​ជា​ភា​សា​វៀត​ណាម​តាំង​ពី​តូច ហើយ​ក្នុង​គ្រួ​សារ​មិន​សូវ​និ​យាយ​ភា​សា​ខ្មែរ។

ទីក្រុងកឹងធើ បណ្តុះបណ្តាលភាសាខ្មែរដល់កម្មាភិបាល យុទ្ធជនន គរបាលចំនួន ៤០ នាក់

ព្រឹកថ្ងៃទី ២២ ខែឧសភា នៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ នគរបាលទីក្រុងកឹងធើសហការនឹងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ចាត់តាំងពិធីបើកវគ្គបណ្តុះបណ្តាលភាសាខ្មែរដល់កម្មាភិបាល និងយុទ្ធជននគរបាលចំនួន ៤០ នាក់ មកពីអង្គភាពឃុំ សង្កាត់នានាលើភូមិឋានទីក្រុង។

សា​លា​វិទ្យា​ល័យ​ទាំង​ឡាយ បាន​ត្រៀម​ជា​ស្រេច​សម្រាប់​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ឆ្នាំ​២០២៦

សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ឆ្នាំ​២០២៦ នឹង​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១០ដល់​ថ្ងៃ​ទី​១២ ខែ​មិថុ​នា​ ឆ្នាំ​២០២៦។ ដើម្បី​ត្រៀម​លក្ខណៈ​បាន​ល្អ​សម្រាប់​សម័យ​ប្រ​ឡង នៅ​តាម​សា​លា​វិទ្យា​ល័យ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ កំ​ពុង​ផ្សព្វ​ផ្សាយ​នូវ​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ក្នុង​ការ​រំលឹក​មេ​រៀន​និង​ចាត់​តាំង​ប្រឡង​សាក​ល្បង​ដល់​សិស្ស​ថ្នាក់​ទី​១២ ដើម្បី​ជួយ​សិស្ស​បាន​ស៊ាំ​នឹង​ទម្រង់​រូប​វិញ្ញា​សា លក្ខ​ន្តកៈ​និង​បំ​ណិន​ធ្វើ​មេ​រៀន​មុន​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ឆ្នាំ​២០២៦។

បណ្តា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ ត្រៀម​កា​ងារ​ជ្រើស​សិស្ស​

នៅ​ពេល​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ផ្តល់​សច្ចា​ប័ន​លើ​ផែន​ការ​ជ្រើស​សិស្ស​ឆ្នាំ​សិក្សា ២០២៦​-២០២៧ មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ទី​ក្រុង បាន​ចង្អុល​ការ​បណ្តា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក កសាង​ផែន​ការ​ជ្រើស​សិស្ស​ឱ្យ​សម​ស្រប​ជា​មួយ​អង្គ​ភាព។

អត្ថន័យទម្រង់សួនបន្លែកងយុវជនសិស្សសាលាជនជាតិអន្តេវាសិកតឹងថាញ់

មកកាន់សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកតឹងថាញ់ ឃុំតឹងថាញ់ ទីក្រុងកឹងធើ យើងខ្ញុំមានចំណាប់ចំពោះទម្រង់់ “សួនបន្លែពួកប្អូន” របស់ក្រុមយុវជនសិស្សក្នុងសាលា។ ទម្រង់នេះមិនត្រឹមតែជា “ថ្នាក់រៀន” ពិសេសសម្រាប់ហ្វឹកហាត់បំណិនជីវិត និងស្មារតីចែករំលែកប៉ុណ្ណោះទេ នៅថែមទាំងបង្កើតប្រភពមូលនិធិសម្រាប់ជួយឧបត្ថម្ភសិស្សដែលមានជីវភាពលំបាកទៀតផង។

បំ​ផុស​ចំ​ណូល​ចិត្ត​អាន​សៀវ​ភៅ​ក្នុង​សម័យ​ឌី​ជី​ថល

ក្នុង​បរិ​ការណ៍​ដែល​បច្ចេក​វិទ្យា​កំ​ពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លា ទម្លាប់​អាន​សៀវ​ភៅ​នៅ​តែ​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​បណ្តុះ​ចំ​ណេះ​ដឹង លត់​ដំ​បុគ្គ​លិក​លក្ខណៈ​និង​ចិញ្ចឹម​សេចក្តី​ប្រាថ្នា​រៀន​សូត្រ​គ្មាន​ទី​បញ្ចប់​របស់​យុវ​ជន​ជំ​នាន់​ក្រោយ។

ទី​ក្រុង​កឹងធើនិង​សា​កល​វិទ្យា​ល័យជាតិ​ទី​ក្រុង​ហូ​ជី​មិញ ចុះ​ហត្ថ​លេខា​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ

នៅ​សាល​ប្រ​ជុំ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​និង​សា​កល​វិទ្យា​ល័យ​ជាតិ​ទី​ក្រុង​ហូ​ជី​មិញ បាន​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ។ នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជំ​ហាន​ដ៏​សំ​ខាន់​មួយ ដើម្បី​ធ្វើ​ឱ្យ​ជាក់​ច្បាស់​នូវ​ទិស​ដៅ​កសាង​ទី​ក្រុង​កឹង​ធើ​ឱ្យ​ក្លាយ​ជា​មជ្ឈ​មណ្ឌល​អប់រំ​និង​បណ្តុះ​បណ្តាល វេជ្ជ​សាស្ត្រ​ឯក​ទេស មាន​តួ​នា​ទី​ជា​ប៉ូល​កំ​ណើន​ជាតិ​និង​ជា​កម្លាំង​ជំ​រុញ​រីក​សាយ​ភាយ​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ទាំង​មូល។

បង្កើន​ការ​រំ​លឹក​មេ​រៀន​ឱ្យ​សិស្ស​ថ្នាក់​ទី ៩

សម័យ​ប្រ​ឡង​ជ្រើស​រើស​សិស្ស​ចូល​រៀន​ថ្នាក់​ទី ១០ សា​លា​វិទ្យា​ល័យ​ ឆ្នាំ​សិក្សា ២០២៦​-២០២៧ នៅ​ទី​ក្រុង​កឹង​ធើ នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦។ អំ​ឡុង​ពេល​នេះ បណ្តា​សា​លា​អនុ​វិទ្យា​ល័យ​លើ​ភូមិ​ភាគ​ទី​ក្រុង កំ​ពុង​ឈាន​ចូល​ដំ​ណាក់​កាល "មមា​ញឹក" បង្កើន​ការ​រំ​លឹក​មេ​រៀន ពង្រឹង​ចំ​ណេះ​ដឹង និង​ហ្វឹក​ហាត់​បំ​ណិន​ធ្វើ​មេ​រៀន ដើម្បី​ជួយ​ឱ្យ​សិស្ស​ថ្នាក់​ទី ៩ ទទួល​បាន​លទ្ធ​ផល​ល្អ។

អ្នក​គ្រូ ព្យា​យាម​បណ្ដុះ​ចំ​ណេះ​ដឹង​នៅ​សា​លា​ជន​ជាតិ​អន្តេវា​សិក

ផ្សារ​ភ្ជាប់​នឹង​អា​ជីព​ជា​គ្រូ​បង្រៀន​ជាង​មួយ​ទស​វត្សរ៍ អ្នក​គ្រូ​ថាច់​ធី​ហ្វា​វី ជា​គ្រូ​បង្រៀន​វិញ្ញា​សា​គំ​នូរ នៅ​សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​កេ​សាត់ ឃុំ​ថើយ​អាង​ហូយ ទី​ក្រុង​កឹង​ធើ តែង​តែ​យក​ចិត្ត​ទុក ដាក់​ក្នុង​ការ​ណែ​នាំ​សិស្សា​នុសិស្ស ដោយ​ក្ដី​ស្រ​ឡាញ់​និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។

រួម​ដំ​ណើរ​ជា​មួយ​សិស្សា​នុសិស្ស​ក្រី​ក្រ

រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង សមា​គម​ជំ​រុញ​ការ​សិក្សា​ទី​ក្រុង​កឹង​ធើ តែង​ផ្តល់​អា​ហា​រូប​ករណ៍​យឿង​គី​ហេប រាប់​ពាន់​ចំ​ណែក​ដល់​សិស្ស​ក្រី​ក្រ សិស្ស​ជន​ជាតិ​ខ្មែរ​ដែល​មាន​ជីវ​ភាពលំ​បាក កំ​ព្រា​និង​ពិ​ការ។

រៀន​ដើម្បី​មាន​អនា​គត​ភ្លឺ​ស្វាង

អ្នក​គ្រូ​ទ្រិញ​ធី​ទ្រុក​លិញ នា​យិ​កា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ហូវ​យ៉ាង ទី​ក្រុង​កឹង​ធើ ឧទ្ទេស​នាម៖ “ប្អូន​យ័ញ​ដេវ៉ី​និង​ទ្រឿង​យ៉ា​ហ្វី សិស្ស​ថ្នាក់ ទី ១២A១ សុទ្ធ​តែ​ជា​សិស្ស​គំរូ​របស់​សា​លា; រៀន​ពូ​កែ សុភាព​រាប​សា ស្លូត​បូត​តែង​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​សា​លា។ ពិ​សេស ប្អូន​ទាំង​ពីរ​មាន​ស្ថាន​ភាព​គ្រួ​សារ​ក្រ ប៉ុន្តែ​មាន​ឆន្ទៈ​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​រៀន​សូត្រ”។

ចាប់​ពី​ថ្ងៃ​ទី ២៤ ខែ​មេ​សា បេក្ខ​ជន​ចាប់​ផ្តើម​ចុះ​ឈ្មោះ​ប្រ​ឡង និង​ចុះ​ឈ្មោះ​ស្នើ​សុំ​ទទួល​ស្គាល់​បញ្ចប់​ការ​សិក្សា​កម្រិត​វិទ្យា​ល័យ ឆ្នាំ ២០២៦

មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ទី​ក្រុង​កឹង​ធើ ទើប​ចេញ​សេចក្តី​ណែ​នាំ​អំ​ពី​ការ​ចាត់​តាំង​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ និង​ការ​ពិ​និត្យ​ទទួល​ស្គាល់​បញ្ចប់​ការ​សិក្សា​កម្រិត​វិទ្យា​ល័យ ឆ្នាំ​២០២៦។

លោត​ផ្លោះ​ក្នុង​ការ​អភិ​វឌ្ឍ​វិស័យ​អប់រំ​និង​បណ្តុះ​បណ្តាល

សេច​ក្តី​សម្រេច​ចិត្ត​លេខ ៧១​-NQ/TW ចុះ​ថ្ងៃ​ទី​២២ ខែ​សី​ហា​ ឆ្នាំ​២០២៥ របស់​កា​រិយា​ល័យ​នយោ​បាយ​ស្តី​ពី​លោត​ផ្លោះ​ក្នុង​ការ​អភិ​វឌ្ឍ​វិស័យ​អប់រំ​និង​បណ្តុះ​បណ្តាល ដោយ​កំ​ណត់​ច្បាស់​ថា​ វិស័យ​អប់រំ​និង​បណ្តុះ​បណ្តាល​ជា​គោល​នយោ​បាយ​ជាតិ​ឈាន​មុខ​គេ ជា​គន្លឹះ​ចម្បង ជា​កម្លាំង​ជំ​រុញ​ដ៏​សំ​ខាន់​បង្កើន​ការ​ផលិត បង្ក​ភាព​លោត​ផ្លោះ​នៃ​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​ជាតិ ចិញ្ចឹម​ក្តី​ស្រ​មៃ​អភិ​វឌ្ឍន៍។

ដំ​ណើរ​ការ​បង្កើត​និង​អភិវឌ្ឍន៍​របស់​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​

សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ គឺ​ជា​សា​លា​មួយ​ជំ​នាញ​បណ្តុះ​បណ្តាល​សមណ​សិស្ស​ដែល​មក​ពី​ខេត្ត​ ក្រុង​នា​នា​តំ​បន់​ណាម​បូ។ អស់​រយៈ​ពេល​៣២​ឆ្នាំ​ ប្រឹង​ប្រែង​ដោយ​ឥត​ឈប់​ឈរ សមូហ​ភាព​កម្មា​ភិបាល គ្រូ​បង្រៀន​និង​បុគ្គ​លិក​របស់​សា​លា បង្ក​បាន​សមិទ្ធ​ផល​គួរ​ជា​ទី​មោ​ទនៈក្នុង​ការ​បណ្តុះ​បណ្តាល​បញ្ញ​វន្ត​សម្រាប់​ប្រ​ទេស​ជាតិ​រក្សា​អត្ត​សញ្ញាណ​ វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​និង​លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​បម្រើ​សង្គម។

ទទួល​ថវិ​កា​ជិត ៤៦០ លាន​ដុង សម្រាប់​មូល​និធិ​ជំ​រុញ​ការ​សិក្សា​យឿង​គី​ហេប

នា​ព្រឹក​ថ្ងៃ​ទី ២០ ខែ​មេ​សា នៅ​ភូមិ​ទ្រឿង​អាង ឃុំ​ទ្រឿង​ខាញ់ សមា​គម​ជំ​រុញ​ការសិក្សា​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​ក្រុម​គ្រួ​សារ​អ្នក​បដិវត្តន៍​យឿង​គី​ហេប បាន​ចាត់​តាំង​ពិធី​រំ​លឹក​ខួប ២៦ ឆ្នាំ នៃ​ថ្ងៃ​មរណ​ភាព​របស់​លោក និង​ទទួល​មូល​និធិ​ជំ​រុញ​ការ​សិក្សា​ដែល​មាន​ឈ្មោះ​ថា យឿង​គី​ហេប ចំ​នួន​ទឹក​ប្រាក់​ជិត ៤៦០ លាន​ដុង ដែល​ក្រុម​គ្រួ​សារ​និង​សប្បុ​រស​ជន​នា​នា​ផ្តល់​ជូន។

យក​ចិត្ត​ទុក​ដាក់ គិត​គូរ​ដល់​កូន​ចៅ​ជន​ជាតិ​ភាគ​តិច

ជា​តំ​បន់​មួយ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ជា​ច្រើន​ឆ្នាំ​កន្លង គណៈ​កម្មា​ធិ​ការ​បក្ស​និង​រដ្ឋ​អំ​ណាច​ទី​ក្រុង​កឹង​ធើ បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារ:​ទំ​នើបៗ និង​អនុ​វត្ត​គ្រប់​សព្វ​នូវ​គោល​នយោ​បាយ​អនុ​គ្រោះ។

លើក​កម្ពស់​គុណ​ភាព​អប់រំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច

តាម​រយៈ​ការ​អនុវត្ត​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង​ជា​ច្រើន​ ដូច​ជា​ ការ​ផ្លាស់​ថ្មី​វិធី​សាស្រ្ត​បង្រៀន ​អនុ​វត្ត​សកម្ម​ភាព​អប់រំ​ STEM រក្សា​ស្ថិរ​ភាព​ចំ​នួន​សិស្ស និង​ឧបត្ថម្ភ​សិស្ស​ជួប​ការ​លំ​បាក សា​លា​បឋម​សិក្សា​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ទី​ក្រុង​កឹង​ធើ​ កំ​ពុង​លើក​កម្ពស់​គុណ​ភាព​អប់រំ​ជា​សន្សឹមៗ។

ពង្រឹង​មូល​ដ្ឋាន​គ្រឹះ លើក​កម្ពស់​គុណ​ភាព​អប់រំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច

ឆ្នាំ​សិក្សា​២០២៥​-២០២៦ ផ្នែក​អប់រំ​ទី​ក្រុង​កឹង​ធើ បន្ត​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​វិស័យ​អប់រំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន បង្ក​ឱកាស​រៀន​សូត្រ​ស្មើ​ភាព​សម្រាប់​សិស្ស។

ខេត្ត​កា​ម៉ាវ ប្រ​គល់​អា​ហា​រូប​ករណ៍ ១៣៥ ចំ​ណែក ដល់​សិស្ស​ក្រី​ក្រ​សង្វាត​រៀន​សូត្រ

នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មី​នា មន្ទីរ​អប់រំ និង​បណ្តុះ​បណ្តាល​ខេត្ត​កា​ម៉ាវ បាន​សហ​ការ​ជា​មួយ​សមា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​កា​ម៉ាវ ចាត់​តាំង​កម្ម​វិធី​ប្រ​គល់​អា​ហា​រូប​ករណ៍​ចំ​នួន ១៣៥ ចំ​ណែក ដល់​សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ក្នុង​ខេត្ត។

រួម​ដំ​ណើរ​ជា​មួយ​សិស្ស​ក្រី​ក្រ

នៅ​ទី​ក្រុង​កឹង​ធើ មូល​និធិ​អា​ហា​រូប​ករណ៍ វ៉ឺអា​យឹន និង​ក្លឹប “ដើម្បី​ហ្វាង​សា – ទ្រឿង​សា ជា​ទី​ស្រ​ឡាញ់” បាន​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍​រាប់​រយ​ចំ​ណែក​ដល់​សិស្ស និស្សិត​ជន​ជាតិ​ភាគ​តិច និង​ប្អូនៗ​នៅ​តំ​បន់​កោះ​សមុទ្រ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត ឈាន​ឡើង​រៀន​សូត្រ​ល្អ រួម​ចំ​ណែក​ចែក​រំលែក​ការ​លំ​បាក ជំ​រុញ​កម្លាំង​ចិត្ត​និង​រីក​សាយ​ភាយ​ស្មារតី​សង្វាត​រៀន​សូត្រ​ដល់​សិស្ស​ក្រី​ក្រ។