កាសែតកឹនធើ

សុខភាព

សុខភាព

ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​

ចាប់​ពី​ថ្ងៃ​១៥ ខែ​តុ​លា ដល់​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់ ពិ​និត្យ​ស្វែង​រក​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន។ សកម្ម​ភាព​នេះ​ដើម្បី​រួម​ចំ​ណែក​ឆាប់​រក​ឃើញ​ហា​និ​ភ័យ​ជំងឺ​តម្កាត់ បង្ក​លក្ខណៈ​ដើម្បី​ប្រ​ជា​ជន​កៀក​ជិត​សេ​វា​កម្ម​សុខា​ភិបាល​នៅ​នឹង​មូល​ដ្ឋាន។

ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​ចាប់​ពី​ថ្នាក់​មូល​ដ្ឋាន​

ដំ​ណាក់​សុខា​ភិបាល​ឃុំ​តឹប​ស៊ើង ខេត្ត​វិញ​ឡុង គឺ​ជា​កន្លែង​ពិ​និត្យ ព្យា​បាល​ជំងឺ​ដំ​បូង ជួយ​ឱ្យ​ប្រ​ជា​ជន​ខិត​ជិត​សេ​វា​កម្ម​សុខា​ភិបាល​នៅ​ភូមិ​ភាគ។ ទន្ទឹម​នឹង​ការ​ពិ​និត្យ ព្យា​បាល​ជំងឺ ដំ​ណាក់​ថែម​ទាំង​អនុ​វត្ត​ពិ​និត្យ​សុខ​ភាព​ជម្រើស គ្រប់​គ្រង​ជំ​ងឺ​រ៉ាំ​រ៉ៃ បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​រាល​ដាល រួម​ចំ​ណែក​ថែ​ទាំ​សុខ​ភាព​សហ​គមន៍។

អនុ​វត្ត​បន្ទាន់​នូវ​វិធាន​ការ​បង្ការ ទប់​ស្កាត់​ជំងឺ​ឆ្លង​រាល​ដាល​លើ​សត្វ​ពា​ហនៈ សត្វ​ស្លាប​ក្នុង​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ ២០២៦

មន្ទីរ​កសិ​កម្ម​និង​បរិ​ស្ថាន​ទី​ក្រុង​កឹង​ធើ ទើប​ប្រ​កាស​ឱ្យ​ប្រើ​សារ​លិ​ខិត​លេខ ១៣៣០២​/SNNMT​-CCCN&TY ដល់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ សង្កាត់​អំ​ពី​ការ​ចាត់​តាំង​អនុ​វត្ត​ជា​បន្ទាន់​នូវ​វិធាន​ការ​បង្ការ ទប់​ស្កាត់​ជំងឺ​ឆ្លង​រាល​ដាល​លើ​សត្វ​ពា​ហនៈ​និង​សត្វ​ស្លាប ក្នុង​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ ២០២៦។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

បង្កើត​ទំ​នុក​ចិត្ត​ដល់​អ្នក​ជំងឺ​

បុគ្គ​លិក​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថាញ់​ក្វើយ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ តែង​ខិត​ខំ​ប្រឹង​ប្រែង​ ដើម្បី​អនុវត្ត​ល្អ​នូវ​ភារ​កិច្ច​ថែទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​។​

ដំ​ណាក់​សុខា​ភិបាល​ឃុំ​ដុង​ប៊ិញ

ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ដុង​ប៊ិញ ទីរួម​ខេត្ត​ប៊ិញ​មិញ ខេត្ត​វិញ​ឡុង ត្រូវ​បាន​កសាង​ថ្មី​ក្បែរ​ដង​ផ្លូវ​ប្រ​សព្វ​មុខ​គ្នា​រវាង​ដង​ផ្លូវ​ធំ​ចូល​ទៅ​មជ្ឈ​មណ្ឌល​ឃុំ​និង​ផ្លូវ​ចូល​ភូមិ​អង្គុលី​១ អង្គុលី​២-តំបន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។

ខ្នះ​ខ្នែង​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​

មន្ទីរ​ពេទ្យ​ឯក​ទេស​ផ្នែក​សម្ភព​និង​កុមារ​ខេត្ត​សុក​ត្រាំង​ បាន​អនុវត្ត​ល្អ​នូវ​ការ​ងារ​ធ្វើ​រោគ​វិនិច្ឆ័យ​ ព្យា​បាល​និង​ថែទាំ​អ្នក​ជំ​ងឺ​គ្រុន​ឈាម​ Dengue ពង​ដៃ​ជើង​មាត់។​ មន្ទីរ​ពេទ្យ​កំ​ពុង​តែ​អំ​ណះ​អំ​ណាង ជា​ថ្នាក់​ចុង​ក្រោយ​បង្អស់​របស់​ខេត្ត​ក្នុង​ការ​ទទួល​ព្យា​បាល​ជំ​ងឺ​ បង្ក​បាន​ទំ​នុក​ចិត្ត​ក្នុង​ប្រ​ជា​ជន។​

ចលនា​ប្រជា​ជន​ចូល​រួម​ធានា​រ៉ាប់រង​សុខា​ភិបាល​ ធានា​រ៉ាប់​រង​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត​

រយៈ​ពេល​កន្លង​ ឃុំ​ង៉ាយ​ស្វៀង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ​ បាន​សហ​ការ​ជា​មួយ​ផ្នែក​ជំនាញ បង្កើន​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​ ពិសេស​គឺ​កសិករ​និង​ពល​ករតំ​បន់​ជន​បទ​ ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ធា​នា​រ៉ាប់​រង​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត​និង​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​គ្រួ​សារ។

មិន​គួរ​មើល​ស្រាល​ពេល​ត្រូវ​ឪម៉ាល​ទិច

ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗនេះ​ មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ថាញ​វ៉ូវ Medic បាក​លីវ ទើប​ជួយ​សង្គ្រោះ​ជោគ​ជ័យ​អ្នក​ជំងឺ​ត្រូវ​ឪម៉ាល​ទិច។ ឪម៉ាល​ទិច​អាច​បង្ក​ឱ្យ​មាន​អា​ការៈ​ប្រែ​ប្រួល​គ្រោះ​ថ្នាក់​ដល់​អា​យុ​ជី​វិត។

ការ​ប្រើ​ប្រាស់​ថ្នាំ​បន្ត​ក់ភ្នែក​មិន​ត្រឹម​ត្រូវ​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​ភ្នែក​

មាន​មនុស្ស​ជា​ច្រើន​ប្រើ​ប្រាស់​ថ្នាំ​បន្តក់​ភ្នែក​ជា​រៀង​រាល់​ថ្ងៃ​ ក្នុង​រយៈ​ពេល​យូរ។ វេជ្ជ​បណ្ឌិត​ឯក​ទេស​ ជំងឺ​ភ្នែក​នៃ​មន្ទីរ​ពេទ្យ​ភ្នែក​សៃ​ហ្គង​កឹង​ធើ បាន​រំ​លឹក៖ នោះ​គឺ​ទម្លាប់​ដ៏​គ្រោះ​ថ្នាក់​ អាច​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ភ្នែក។

ឆ្លើយ​តប​តម្រូវ​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ​របស់​ប្រ​ជា​ជន​

មន្ទីរ​សុខា​ភិបាល​ខេត្ត​ត្រា​វិញ​ បាន​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​ដោយ​ឥត​ឈប់​ឈរ; លើក​កម្ពស់​គុណ​ភាព​កង​ជួរ​គ្រូ​ពេទ្យ​វេជ្ជ​បណ្ឌិត​ ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ​របស់​ប្រ​ជា​ជន។

អនុវត្ត​ល្អ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​

មូល​ដ្ឋាន​សម្ភារៈ​ត្រូវ​បាន​វិនិ​យោគ​សម​រម្យ​ កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​មាន​មុខ​ជំ​នាញ​រឹង​មាំ ម្ល៉ោះ​ហើយ​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​លីវ​ទូ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ បាន​អនុវត្ត​ល្អ​នូវ​ការ​ងារ​ថែ​ទាំ​ សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន។​

ម្ចាស់​ការ​បង្ការ​ ទប់​ស្កាត់​ជំ​ងឺ​គ្រុន​ឈាម​ក្នុង​រដូវ​វស្សា​

ដំ​ណាក់​សុខា​ភិបាល​ឃុំ​សុង​ឡុក​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ កំ​ពុង​ម្ចាស់​ការ​បង្ការ​ ទប់​ស្កាត់​ជំ​ងឺ​រាល​ដាល​ក្នុង​រដូវ​វស្សា​ ពិសេស​គឺជំ​ងឺ​គ្រុន​ឈាម។​

វិធាន​ការ​មួយ​ចំ​នួន​កាត់​បន្ថយ​ការ​ឈឺ​ឆ្អឹង​ខ្នង​

មហា​បរិញ្ញា​ វេជ្ជ​បណ្ឌិត​ ឯក​ទេស I ង៉ោ​ត្វឹង​អាញ មជ្ឈ​មណ្ឌល​របួស​កែ​ទម្រង់​កាយ​នៃ​ប្រ​ព័ន្ធ​មន្ទីរ​ពហុ​ព្យា​បាល​តឹម​អាញ ឱ្យ​ដឹង៖ អ្នក​ឈឺ​ឆ្អឹង​ខ្នង​ស្រាល​ អាច​នឹង​អនុវត្ត​នូវ​វិធាន​ការ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​នៅ​នឹង​ផ្ទះ​ដូច​ខាង​ក្រោម។​

ដំ​ណាក់​សុខា​ភិបាល​ឃុំ​ហ្វៀង​ហោយ​ ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​

ដោយ​បាន​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​និង​បំ​ពាក់​គឿង​ឧប​ករណ៍ពេទ្យ​សព្វ​គ្រប់​ រួម​ជា​មួយ​នឹង​ការ​រៀប​ចំ​កង​ជួរ​កម្មា​ភិបាល​ពេទ្យ​បាន​ល្អ​ ទើប​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ហ្វៀង​ហោយ​ ស្រុក​កាង​ឡុង​ ខេត្ត​ត្រា​វិញ​ ក្លាយ​ជា​កន្លែង​គួរ​ជា​ទី​ទុក​ចិត្ត​របស់​ប្រ​ជា​ជន។​

បង្កើន​ការ​ត្រួត​ពិនិត្យ​ កម្ចាត់​ជំ​ងឺ​គ្រុន​ឈាម​

បច្ចុប្បន្ន​ ស្ថាន​ភាព​ជំងឺ​គ្រុន​ឈាម​នៅ​ខេត្ត​សុក​ត្រាំង​ មាន​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ​ ភូមិ​ភាគ​នា​នា​កំ​ពុង​ពន្លឿន​ការ​ងារ​ត្រួត​ពិនិត្យ​ កម្ចាត់​សម្បុក​រោគ ដើម្បី​ជៀស​វាង​ការ​ឆ្លង​រាល​ដាល​ពាស​ពេញ។​

កិច្ច​សហ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ផ្នែក​សុខា​ភិបាល​

បន្ទាប់​ពី​មាន​កិច្ច​សហ​ការ​រយៈ​ពេល​ ១០ ឆ្នាំ​ មហា​វិទ្យា​ល័យ​ឱសថ​សាស្ត្រ​កឹង​ធើ បាន​រួម​ចំ​ណែក​ប​ណ្តុះ​បណ្តាល​និង​លើក​កម្ពស់​គុណ​ភាព​កង​ជួរ​កម្មាភិ​បាល​សុខា​ភិបាល​ដល់​ខេត្ត​វិញ​ឡុង។

ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​បាន​ល្អ​

ការ​ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​សុខា​ភិបាល​មូល​ដ្ឋាន​ គឺ​ជា​ចំ​ណុច​ចាប់​ផ្តើម​ដើម្បី​ភូមិ​ភាគ​នានា​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​បាន​ល្អ​និយាយ​រួម​ និង​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក។

យក​ចិត្ត​ទុក​ដាក់​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​

ពេល​បាន​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​ និង​បំ​ពាក់​ឧប​ករណ៍​សុខា​ភិបាល​គ្រប់​សព្វ​ កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ដំ​ណាក់​សុខា​ភិបាល​សង្កាត់​ ៩ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ​ បាន​អនុវត្ត​ល្អ​នូវ​ការ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​ និង​បង្ការ​ទប់​ស្កាត់​ជំងឺ​រាល​ដាល​នៅ​ភូមិ​ភាគ។

មន្ទីរ​ពេទ្យ​ពហុព្យា​បាល​សុក​ត្រាំង សង្រ្គោះ​ជោគ​ជ័យ​អ្នក​ជំងឺ​ធ្ងន់​ ឆ្លង​គ្រោះ​ថ្នាក់​ជា​ច្រើន​នាក់​

មន្ទីរ​ពេទ្យ​ពហុព្យា​បាល​សុក​ត្រាំង ទើប​សង្រ្គោះ​ជោគ​ជ័យ​អ្នក​ជំងឺ​ឡឹម​ធី​គឹម​ថាញ អា​យុ ១៩ ឆ្នាំ​ នៅ​ស្រុក​មីទូ កើត​មាន​សហ​រោគ​សញ្ញា Guillain-Barré ជា​ជំងឺ​កម្រ​ជួប​ប្រ​ទះ​និង​ពិបាក​ព្យា​បាល។

មន្ទីរ​ពេទ្យ​ពហុព្យា​បាល​មជ្ឈិម​កឹង​ធើ បាន​ទទួល​វិញ្ញា​បនបត្រ​ប្លា​ទីន អំ​ពី​ការ​ព្យា​បាល​ជំងឺ​ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល

តាម​ព័ត៌​មាន​ពី​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​មជ្ឈិម​កឹង​ធើ ផ្នែក​ជំងឺ​ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល​នៃ​មន្ទីរ​ពេទ្យ​ទើប​តែ​ទទួល​វិញ្ញា​បន​បត្រ​សម្រេច​បទដ្ឋាន​ PLATINUM (ប្លា​ទីន) ស្តី​ពី​ការ​ព្យា​បាល​ជំងឺ​ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល​របស់​សមា​គម​ជំងឺ​ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល ពិភព​លោក​ (WSO)។

ងាយ​នឹង​ពុល​ចំ​ណី​អា​ហារ​មក​​ពី​ទម្លាប់​ហូប​ចុក​

វេជ្ជ​បណ្ឌិត​ដោ​ហុង​ញ៉ាង អនុ​ប្រ​ធាន​ផ្នែក​អា​ហា​រូបត្ថម្ភ​នៃ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ក្រុង​កឹង​ធើ បាន​លើក​ឡើង​អំ​ពី​ទម្លាប់​មិន​ល្អ​និង​ផ្តល់​អនុសាសន៍​ដ៏​មាន​ប្រ​យោជន៍​ ជួយ​ដល់​ការ​រក្សា​ទុក​ចំ​ណី​អា​ហារ​ និង​អនុវត្ត​របប​អា​ហា​រូបត្ថម្ភ​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ ពិសេស​គឺ​សម្រាប់​មនុស្ស​ចាស់​ និង​ក្មេង​តូចៗ។

ប្រព័ន្ធ​ផ្សាយ​សំ​ឡេង​មូល​ដ្ឋាន​ រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​បង្ការទប់​ស្កាត់​ជំងឺ​ COVID-១៩

ជំងឺ​ COVID-១៩ នៅ​បង្កប់​ភាព​ស្មុគ​ស្មាញ ដូច្នេះ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ចូវ​ថាញ់​ ខេត្ត​ត្រា​វិញ​ កំ​ពុង​ជំរុញ​ការ​ងារ​ឃោសនា​តាម​ប្រ​ព័ន្ធ​ផ្សាយ​សំ​ឡេង​មូល​ដ្ឋាន​ ដើម្បី​ប្រ​ជា​ជន​ក្តាប់​បាន​និង​យល់​ដឹង​ពី​វិធី​បង្ការ ទប់​ស្កាត់​ជំងឺ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។

ព្យាករណ៍​ជំងឺ​គ្រុន​ឈាម​បន្ត​កើន​ឡើង​

មជ្ឈ​មណ្ឌល​ត្រួត​ពិនិត្យ​ជំងឺ​ (CDC) ក្រុង​កឹង​ធើ បាន​ព្យា​ករណ៍​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ ចំ​នួន​ករណី​ជំងឺ​គ្រុន​ឈាម​នៅ​តែ​បន្ត​កើន​ឡើង​ ដោយ​សារ​ឆ្នាំ​នេះ​ឆាប់​ភ្លៀង។ ដូច្នេះ​ ប្រ​ជា​ជន​ត្រូវ​ប្រុង​ប្រ​យ័ត្ន​ ខ្ពស់​ចំ​ពោះ​ជំងឺ​ឆ្លង​នេះ។