កាសែតកឹនធើ

គោលនយោបាយ -ការរស់នៅ

គោលនយោបាយ -ការរស់នៅ

គឹមរតនា – កសិករខ្មែរផលិតពូកែ

ដោយមានបទពិសោធន៍ដាំត្រសក់ជាង ១០ ឆ្នាំ បងគឹមរតនា នៅភូមិក្បាលទូក ឃុំថ្កូវ ខេត្តវិញឡុង ជាជំហានលើកកម្ពស់ប្រសិទ្ធភាពផលិត អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ទម្រង់នេះបានបង្កការងារធ្វើដល់ពលករជនបទ៥នាក់ រួមចំណែកបង្កើនប្រាក់ចំណូលដល់ប្រជាជននៅភូមិភាគ។

ក្តី​រីក​រាយ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ក្នុង​ផ្ទះ​ថ្មី​

ដោយ​បាន​រដ្ឋ​ឧបត្ថម្ភ​ ៧៥ លាន​ដុង​ គ្រួ​សារ​អ្នក​មីង​ ថា​ច់ ធី​ចៀក​ នៅ​ភូមិ​អូរ​ក្តា​រ ឃុំ​ហ៊ឹងមី​ ខេត្ត​វិញ​ឡុង​ ចូល​រួម​ បន្ថែម​ចំ​នួន​ ៤៥ លាន​ដុង​ទៀត​ដើម្បី​សាង​សង់​បាន​ផ្ទះ​មួយ​ខ្នង​យ៉ាង​សម​រម្យ​។ មាន​ជម្រក​ស្នាក់​នៅ​រឹង​មាំ​ រួម​ជា​មួយ​ប្រ​ភព​ចំ​ណូល​បាន​មក​ពី​កូន​ប្រុស​ គ្រួ​សារ​អ្នក​មីង​ជា​ជំ​ហាន​បាន​លំ​នឹង​ជីវ​ភាព​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។

នា​រី​កឹង​ធើ​ សកម្ម​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​

ដើម្បី​ពង្រីក​ស្មារតី​ឧស្សា​ហ៍ព្យា​យាម​ ច្នៃ​ប្រ​តិដ្ឋ​ នា​រី​ខ្មែរ​ទី​ក្រុង​កឹង​ធើ​ខ្នះ​ខ្នែង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ បង្កើន​ប្រាក់​ចំ​ណូល​ កែ​លម្អ​ជីវ​ភាព​ ព្រម​ទាំង​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​។ ទម្រង់​ជាក់​ស្តែង​ទាំង​នេះ​ បាន​រួម​ចំ​ណែក​បញ្ជាក់​ពី​តួ​នា​ទី​របស់​នា​រី​ក្នុង​ការក​សាង​គ្រួ​សារ​សុខ​ដុម​រម​នា​ សុភ​មង្គល​និង​សហ​គម​ន៍អភិវឌ្ឍ​ដោយ​ចីរ​ភាព​។

ការផ្សាយពាណិជ្ជកម្ម

ការរស់នៅ

គោលនយោបាយ

ច្បាប់

ព័ត៌មានថ្មី

ក្តី​រីក​រាយ​ផ្ដើម​ពី​គោល​នយោ​បាយ​

ជា​ច្រើន​ឆ្នាំ​កន្លង ទី​ក្រុង​កឹង​ធើ តែង​យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ដល់​ជន​ជាតិ​ភាគ​តិច។​ ក្នុង​នោះ គោល​នយោ​បាយ​ឧប្ថម្ភ​បុល​ទុន​អា​ទិភាព​ ផ្តល់​ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម លំ​នៅ​ឋាន...បង្ក​ក្តី​ទំ​នុក​ចិត្ត​និង​កម្លាំង​ជំ​រុញ​ដល់​គ្រួ​សារ​លំ​បាក​ឈាន​ឡើង​ក្នុង​ជីវ​ភាព។​

កឹង​ធើ​គូស​សញ្ញា​ខ្វែង​ពណ៌​លឿង​នៅ​ត្រង់​ចំ​ណុច​ផ្លូវ​ប្រ​សព្វប្រ​ជា​ជន​គប្បី​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ជៀស​វាង​ការ​ផាក​ពិន័យ​

កឹង​ធើផ្សព្វ​ផ្សាយ​គំនូស​សញ្ញា​ខ្វែង​ពណ៌​លឿង​នៅ​ត្រង់​ចំ​ណុច​ផ្លូវ​ប្រ​សព្វ ប្រ​ជា​ជន​ភាគ​ច្រើន គាំ​ទ្រ ប៉ុន្តែ​មាន​មួយ​ផ្នែក​តូច​នៅ​​មាន​ការ​ភាន់​ច្រ​ឡំ មិន​ទាន់​យល់​ច្បាស់​ពី​បទ​ប្បញ្ញាត្តិ។

មិនទុកឱ្យ​ប្រ​ជា​ជន​ខ្វះ​ទឹកស្អាត

ទីក្រុង​កឹងធើ បាន​និង​កំ​ពុង​អនុវត្ត​ព្រមៗគ្នា​នូវ​ដំណោះ​ស្រាយ​ជាច្រើនសម្រាប់ដំណាក់​កាល​ចំពោះ​មុខ​ក្នុង​រដូវ​ប្រាំង​ឆ្នាំ​២០២៦​និងសម្រាប់ពេល​យូរអង្វែង​ សំដៅធានាផ្គត់​ផ្គង់​ទឹក​ស្អាត​បម្រើ​ប្រជាជន​នៅ​បណ្តា​តំបន់​ប្របមាត់​សមុទ្រ។

អគ្គក្រុមហ៊ុន PVFCCo - ភូមី បាននាំយកកម្មវិធី "និទាឃរដូវផ្សារភ្ជាប់ - បុណ្យចូលឆ្នាំថ្មីវៀតណាមមនោ​សញ្ចេតនា" ជូនជាង ១៦.០០០ គ្រួសារក្នុងទូទាំងប្រទេស

- ក្នុងសកម្មភាព "Petrovietnam៖ និទាឃរដូវផ្សារភ្ជាប់ - បុណ្យចូលឆ្នាំថ្មីវៀតណាមមនោសញ្ចេតនា" នាថ្ងៃទី ២ ខែកុម្ភៈ អគ្គក្រុមហ៊ុនជីនិងគីមី ប្រេងកាត (ហៅកាត់ថា PVFCCo - ភូមី) បានចាត់តាំងជូនអំណោយបុណ្យចូលឆ្នាំថ្មីវៀតណាមនៅឃុំសាភៀង ទីក្រុងកឹងធើ។

អារម្មណ៍កក់ក្តៅពេលបុណ្យចូលឆ្នាំថ្មីមកដល់

បុណ្យចូលឆ្នាំថ្មីមកដល់ កាន់តែបញ្ជាក់ច្បាស់ពីប្រពៃណីជួយគ្នា ចែករំលែកសេចក្តីស្រឡាញ់របស់ប្រជាជនវៀតណាម តាមរយៈសកម្មភាពមនុស្សធម៌ ការជូនអំណោយបុណ្យចូលឆ្នាំថ្មីដល់ប្រជាជនក្រីក្រ គ្រួសារគោលនយោបាយនិងនាក់ងាយរងគ្រោះ។

ពង្រីក​តួនាទី​របស់​កសិករ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​

ជា​ច្រើន​ឆ្នាំ​កន្លង​ សេដ្ឋ​កិច្ច​កសិកម្ម​របស់​កសិករ​នៅ​ឃុំ​សុង​ឡុក​ ខេត្ត​វិញ​ឡុង បាន​ឈាន​ដល់​ការ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ស្ថិរ​ភាព​ជា​បណ្តើរៗ។​ កសិ​ករ​ពង្រីក​ល្អ​នូវ​តួនាទី​ស្នូល​ក្នុង​ការ​កសាង​ជន​បទ​ថ្មី។​ អា​ស្រ័យ​ហេតុ​នេះ​ សេដ្ឋ​កិច្ច​កសិកម្ម​មាន​ការ​រីក​ចម្រើន​ ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​ជន​បទ​ ជីវភាព​ សម្ភារៈ​និង​ស្មារតី​របស់​កសិករ​បាន​កែ​លម្អ​ជា​លំ​ដាប់។​

មាន​គោល​នយោ​បាយ​ជាច្រើន​គិត​គូរ​ដល់​គ្រួ​សារ​ក្រី​ក្រ

រយៈ​ពេល​កន្លង​ ឃុំ​លិត​ហោយ​ធឿង ទី​ក្រុង​កឹង​ធើ​ បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ល្អ​នូវ​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច ដូច​ជា​ឧបត្ថម្ភ​លំ​នៅ​ឋាន​ ដី​សង់​លំ​នៅ​ឋាន​ ផ្លាស់​ប្តូរ​មុខ​របរ​ ឧបត្ថម្ភ​ដី​ផលិត​។ល។​ ផ្តើម​ពី​នោះ​ ជួយ​ឱ្យ​មា​មីង​មាន​លក្ខណៈ​បន្ថែម​ដើម្បី​ឈាន​ឡើង​ក្នុង​ជីវ​ភាព។​

៣ ដំ​ណាក់​កាល​បង់​ពន្ធ​សំ​ខាន់​ៗ គប្បី​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ជៀស​វាង​ការ​ពិន័យ​

ដើម​ឆ្នាំ​២០២៦ អ្នក​បង់​ពន្ធ​អា​ជីវ​កម្ម​និង​គ្រួ​សារ​ធ្វើ​អា​ជីវ​កម្ម​ គប្បី​យក​ចិត្ត​ទុក​ដាក់​លើ​ដំ​ណាក់​កាល​នៃ​ការ​ប្រ​កាស​ពន្ធ​ ការ​បង់​ពន្ធ​និង​កា​រទូ​ទាត់​បញ្ជី​ពន្ធ​ប្រ​ចាំ​ឆ្នាំ​ ២០២៥ ដើម្បី​ជៀស​វាង​ការ​យឺត​យ៉ាវ​ បង្ក​ឱ្យ​មាន​ការ​ពិន័យ​ជា​ប្រាក់​និង​ហានិភ័យ​ផ្លូវ​ច្បាប់​ផ្សេង​ៗ។

ទី​ក្រុង​កឹង​ធើ បើក​ទី​តាំង​ផ្គត់​ផ្គង់​ទឹក​ស្អាត​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​នៅ​​តាម​ឃុំ​ជាប់​មាត់​សមុទ្រ​ និង​តំបន់​ដាច់​ស្រយាល​ចំ​នួន​ ៣៧កន្លែង​

-ដើម្បី​ជួយ​ដល់​ប្រ​ជា​ជន​នៅ​តាម​តំ​បន់​ជាប់​មាត់​ស​មុទ្រ និង​តំបន់​ដែល​រង​​ឥទ្ធិ​ពល​ដោយ​សារ​រាំង​ស្ងួត​និង​ជ្រាប​ទឹក​ប្រៃ ធា​នា​មាន​ប្រ​ភព​ទឹក​ស្អាត​សម្រាប់​ប្រើ​ប្រាស់​ មជ្ឈ​មណ្ឌល​ទឹក​ស្អាត​និង​អនា​ម័យ​បរិ​ស្ថាន​ជន​បទ ចំ​ណុះ​មន្ទីរ​កសិកម្ម​និង​បរិស្ថាន​ទី​ក្រុង​កឹង​ធើ (ហៅ​កាត់​ថា មជ្ឈ​មណ្ឌល​ទឹក​ស្អាត) បាន​ដំណើរ​កា​របើក​ទី​តាំង​ផ្គត់​ផ្គង់​ទឹក​ស្អាត​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​​នៅ ៣៧ កន្លែង ។

"ពោង​សង្គ្រោះ​ជីវិត​" សម្រាប់​អ្នក​ក្រ​

បណ្តា​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំបាក​ ប៉ុន្តែ​អា​ស្រ័យ​ការ​ជួយ​ជ្រោមជ្រែង​ពី​ប្រ​ភព​ទុន​បុល​អាទិ​ភាព​របស់​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ រួម​ជា​មួយ​កា​រខិត​ខំ​ជម្នះ​ការ​លំបាក​ ប្រឹង​ប្រែង​ឈាន​ឡើង​ ធ្វើ​ឱ្យ​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ អាច​អភិវឌ្ឍ​ការ​ផលិត​ និង​មាន​ជីវ​ភាព​ធូរ​ធារ​ឡើង​ជា​បណ្ដើរ​ៗ។

ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រពៃណី​ដ៏​ល្អ​របស់​ជន​ជាតិ​ភាគ​តិច​ ផ្សារ​ភ្ជាប់​នឹង​អភិវឌ្ឍ​ទេសចរណ៍​

ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រពៃណី​ដ៏​ល្អ​ របស់​ជន​ជាតិ​ភាគ​តិច​ ផ្សារ​ភ្ជាប់​នឹង​អភិវឌ្ឍ​ទេស​ចរ​ណ៍ គឺ​ជា​ទិស​ដៅ​ដ៏​សំ​ខាន់​ប្រ​កប​ដោយ​លក្ខ​ណៈយូរ​អង្វែង​របស់​ខេត្ត​វិញ​ឡុង​។

ស៊ើបអង្កេតទូទៅនៅតំបន់ជនបទ កសិកម្ម ឆ្នាំ ២០២៥ ឆ្លុះបញ្ចាំងផ្ទាំងទស្សនីយភាពទិដ្ឋភាពរួមនៅជនបទ កសិកម្ម

ឆ្នាំ ២០២៥ ទូទាំងប្រទេសអនុវត្តទម្រង់រដ្ឋអំណាចភូមិភាគ២ថ្នាក់ តម្រូវការអំពីព័ត៌មាន ទិន្នន័យស្ថិតិតាមអង្គភាពរដ្ឋបាលថ្មី គឺជាការចាំបាច់ដើម្បីបម្រើកិច្ចចង្អុលការ ដឹកនាំនៅគ្រប់ថ្នាក់។

ក្រុម​មុខ​តំ​ណែ​ង​ការ​ងារ​ចំ​នួន​ ៣​ របស់​បុគ្គ​លិក​ក្នុង​អង្គ​ភាព​បម្រើ​បុព្វ​ហេ​តុ​រដ្ឋ​

ច្បាប់​បុគ្គ​លិក​ឆ្នាំ​ ២​០​២​៥​ បាន​កំ​ណត់​អំ​ពី​ការ​បែង​ប្រ​ភេទ​មុខ​តំ​ណែ​ង​ការ​ងារ​ ដែល​រួម​មាន​ ៣​ ក្រុម​ធំ​។​

ផ្លូវ​ល្បឿន​លឿន​ កឹង​ធើ - កា​ម៉ាវ បើក​ឱ្យ​ចរាចរ​ណ៍ អ្នក​បើក​បរ​សប្បាយ​រីក​រាយ​ បន្ថយ​ការ​រង​សម្ពាធ​

នៅ​ថ្ងៃ​ដំ​បូង​តភ្ជាប់​ដង​ផ្លូវ​ល្បឿន​លឿន​ កឹង​ធើ - កា​ម៉ាវ បាន​នាំ​មក​នូវ​អា​រម្មណ៍​ "ធូរ​ស្រាល​" យ៉ាង​ខ្លាំង​សម្រាប់​អ្នក​បើក​បរ​។ ផ្លូវ​រា​បរ​លូន​ ស្រ​ឡះ​ល្អ​ បន្ថយ​ពេល​វេលា​ធ្វើ​ដំណើរ​បាន​យ៉ាង​ច្រើន​ និង​បន្ថយ​សម្ពាធ​នៅ​តាម​ផ្លូវ​ជាតិ​ដែល​ធ្លាប់​តែ​មា​នភា​ពក​កស្ទះ​។

ភាព​ផ្លាស់​ថ្មី​នៅ​តំបន់​ជន​រួម​ជាតិ​ខ្មែរ​

ឃុំ​តឹបសើុង ខេត្ត​វិញ​ឡុង​ ជា​ភូមិ​ភាគ​មួយ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។ ដោយ​កំ​ណត់​ថា​ ការ​អនុ​វត្ត​គោ​លន​យោ​បាយ​ជន​ជាតិ​គឺ​ជា​ភារ​កិច្ច​ស្នូល​ដ៏​សំ​ខាន់​មួយ​។ អា​ស្រ័យ​ការ​អនុ​វត្ត​រាល់​វិធាន​ការ​ព្រម​ៗគ្នា​ និង​មាន​ប្រ​សិទ្ធ​ភាព​ ទើប​ជីវ​ភាព​សេដ្ឋ​កិច្ច​ - សង្គម​នៅ​តំបន់​ជន​រួម​ជាតិ​ខ្មែរ​របស់​ឃុំ​ កាន់​តែ​មាន​ភាព​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

"បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន​ ផ្ទះ​ទ្រុឌទ្រោម" និទាឃរដូវ​ផ្ដល់​ភាព​កក់​ក្ដៅ​ជូន​អ្នក​ក្រ

កំ​ណត់​ការ​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន​ ផ្ទះ​ទ្រុឌទ្រោម​ ជាភារកិច្ច​សំ​ខាន់​ ហេតុ​នោះ​រយៈ​ពេល​កន្លង​ គណៈ​កម្មា​ធិ​ការ​បក្ស​ និង​រដ្ឋ​អំ​ណា​ច​ទី​ក្រុង​កឹង​ធើ​ បាន​ផ្សព្វ​ផ្សា​យ​អនុ​វត្ត​យ៉ាង​មាន​ប្រ​សិ​ទ្ធ​ភាព​។​

បើក​ "មហា​វិថី​" ជំ​រុញ​កម្លាំង​កំ​ណើន​វិស័យ​សេដ្ឋ​កិច្ច​ឯក​ជន​

សេ​ចក្តីសម្រេច​ចិត្ត​លេខ​ ៦៨-NQ/TW ចុះ​ថ្ងៃ​ទី​៤ ខែ​ឧសភា​ ឆ្នាំ​២០២៥ ស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ឯក​ជន​ (សេ​ចក្តីសម្រេច​ចិត្ត​លេខ​ ៦៨) ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ជំ​ហាន​វិវឌ្ឍន៍ដ៏​ធំ​ ក្នុង​ទស្សនៈ​ទ្រឹស្តីនិង​កិច្ច​ចង្អុល​ការ​ជាក់​ស្ដែង​របស់​បក្ស​ ដោយ​ចាត់​ទុក​ “សេដ្ឋ​កិច្ច​ឯក​ជន​ គឺ​ជា​កម្លាំង​ជំ​រុញ​ដ៏​សំ​ខាន់​បំផុត​មួយ​នៃ​ខឿន​សេដ្ឋ​កិច្ច​ជាតិ​”។

ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មក​រា​ ឆ្នាំ​២០២៦ នឹង​រួច​ពន្ធ​ប្រើ​ប្រាស់​ដី​កសិកម្ម​ រហូត​ដល់​ចុង​ឆ្នាំ​ ២០៣០ សម្រាប់​ករណី​ជា​ច្រើន​

អនុ​ក្រឹត្យ​លេខ​ ២៩២ របស់​រដ្ឋាភិបាល​ បាន​កំ​ណត់​អំ​ពី​មុខ​សញ្ញា​ដែល​ត្រូវ​បាន​រួច​ពន្ធ​ប្រើ​ប្រាស់​ ដី​កសិកម្ម​ រហូត​ដល់​ថ្ងៃ​ទី​ ៣១ ខែ​ធ្នូ​ ឆ្នាំ​ ២០៣០។

កា​ម៉ា​វ ឆ្ពោះ​ដល់​ទិស​ដៅ​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​

ជា​ច្រើន​ឆ្នាំ​កន្លង​ ខេត្ត​កា​ម៉ាវ​បាន​ខិត​ខំ​ប្រឹង​ប្រែង​អនុ​វត្ត​ព្រមៗ​គ្នា​នូវ​ដំ​ណោះ​ស្រាយ​បន្ថយ​ភាព​ក្រី​ក្រ និង​សម្រេច​បាន​លទ្ធ​ផល​គួរ​ឱ្យ​ចាប់​អា​រម្មណ៍។​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ពហុ​វិមាត្រ​បាន​ថយ​ចុះ​ជា​បន្ត​បន្ទាប់​គួរ​ឱ្យ​កត់​សម្គាល់។​ ជីវ​ភាព​របស់​ជន​ជាតិ​ភាគ​តិច​បាន​កែ​លម្អ​យ៉ាង​ច្បាស់។​

ព្រួត​ដៃ​ដោះ​ស្រាយ​បញ្ហា​ចាំ​បាច់​ដល់​នារី​និង​កុមារ​

អនុវត្ត​គម្រោង​៨​ អំ​ពី​សម​ភាព​ភេទ​និង​ដោះ​ស្រាយ​បញ្ហា​ជា​ចាំ​បាច់​ដល់​ស្ត្រី​និង​កុមារ​ (ហៅ​កាត់​ថា​ គម្រោង​) ស្ថិត​ក្នុង​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ទី​ក្រុង​កឹង​ធើ​បាន​ផ្សព្វ​ផ្សាយ​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន។​