កាសែតកឹនធើ

គោលនយោបាយ

គោលនយោបាយ

ក្តី​រីក​រាយ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ក្នុង​ផ្ទះ​ថ្មី​

ដោយ​បាន​រដ្ឋ​ឧបត្ថម្ភ​ ៧៥ លាន​ដុង​ គ្រួ​សារ​អ្នក​មីង​ ថា​ច់ ធី​ចៀក​ នៅ​ភូមិ​អូរ​ក្តា​រ ឃុំ​ហ៊ឹងមី​ ខេត្ត​វិញ​ឡុង​ ចូល​រួម​ បន្ថែម​ចំ​នួន​ ៤៥ លាន​ដុង​ទៀត​ដើម្បី​សាង​សង់​បាន​ផ្ទះ​មួយ​ខ្នង​យ៉ាង​សម​រម្យ​។ មាន​ជម្រក​ស្នាក់​នៅ​រឹង​មាំ​ រួម​ជា​មួយ​ប្រ​ភព​ចំ​ណូល​បាន​មក​ពី​កូន​ប្រុស​ គ្រួ​សារ​អ្នក​មីង​ជា​ជំ​ហាន​បាន​លំ​នឹង​ជីវ​ភាព​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។

ព្រួត​ដៃ​កសាង​លំ​នៅ​ឋាន​ជូន​គ្រួ​សារ​ដែល​មាន​អ្នក​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជាតិ​ពុល​គី​មី​

ព្រួត​ដៃ​សាង​សង់​លំ​នៅ​ឋាន​ជូន​ដល់​កូន​បង្កើត​របស់​អ្នក​ចូល​រួម​សកម្ម​ភាព​ត​ស៊ូ​សម័យ​សង្គ្រាម រង​ការ​ជ្រាប​សារ​ជាតិ​ពុល​គី​មី គឺ​ជា​ទង្វើ​ជាក់​ស្តែង បញ្ជាក់​ពី​ទំ​នួល​ខុស​ត្រូវ​របស់​គ្រប់​ថ្នាក់​និង​គ្រប់​ផ្នែក និង​ទូ​ទាំង​សង្គម​ក្នុង​ការ​អនុ​វត្ត​គោល​ន​យោ​បាយ​សុខុ​មាល​ភាព​សង្គម។

ឧបត្ថម្ភ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ ជំនួយ​កម្លាំង​ដល់​ជន​ជាតិ​ភាគ​តិច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​

អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច ទី​ក្រុង​កឹង​ធើ បាន​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​របរ​រក​ស៊ី​ចិញ្ចឹម​ជី​វិត បណ្តុះ​បណ្តាល​របរ លើក​កម្ពស់​សមត្ថ​ភាព​ផលិត​ដល់​ប្រ​ជា​ជន។ ចាប់​ពី​គោ​ពូ​ជរ​ហូត​ដល់​បើក​ថ្នាក់​បង្រៀន​របរ​សម​ស្រប ប្រ​ភព​ធន​ធាន​ពី​កម្ម​វិធី​កំ​ពុង​បង្ក​លក្ខ​ណៈបន្ថែម ដើម្បី​ជន​ជាតិ​ភាគ​តិច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ បង្កើន​ប្រាក់​ចំ​ណូល​សន្សឹមៗ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។

ការផ្សាយពាណិជ្ជកម្ម

ការរស់នៅ

គោលនយោបាយ

ច្បាប់

ព័ត៌មានថ្មី

កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​ដើម្បី​ឧបត្ថម្ភ​ជន​រួម​ជាតិ​ភាគ​តិច​

ប៉ុន្មាន​ឆ្នាំ​កន្លង​ ប្រ​ព័ន្ធ​នយោ​បាយ​ខណ្ឌ​និញ​កេវ​ ក្រុង​កឹង​ធើ តែង​តែ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ល្អ​គោល​នយោ​បាយ​ ដើម្បី​ជួយ​ជន​រួម​ជាតិ​ភាគ​តិច​លើក​ស្ទួយ​ជីវ​ភាព​ អភិរក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្បធម៌​ជន​ជាតិ។​

ប្រ​សិទ្ធ​ភាព​ផ្ដើម​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​

ស្រុក​មី​ស្វៀង​ ខេត្ត​សុក​ត្រាំង​ បាន​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​- សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ (ហៅ​កាត់​ថា​ កម្ម​វិធី) រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ។​

ផ្ដុំ​កម្លាំង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​- សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​

អនុវត្ត​គោ​លការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​ រយៈ​ពេល​៥​ឆ្នាំ​កន្លង​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ត្រឹង​វ៉ាន់​ថើយ​ ខេត្ត​កាម៉ាវ បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​កម្ម​វិធី​ គម្រោង​ជា​ច្រើន​អំ​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​- សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ និង​សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗ​ជា​ច្រើន។​

តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​យ៉ុងរៀង​កាន់​តែ​ផ្លាស់​ថ្មី​

យ៉ុងរៀង​ជា​ស្រុក​មួយ​ក្នុង​ចំ​ណោម​ស្រុក​ចំ​នួន​ពីរ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​ជាង​គេ​នៅ​ខេត្ត​គៀង​យ៉ាង។​ បើ​ប្រៀង​នឹង​ឆ្នាំ​២០១៩ ចំ​នួន​ភូមិ​លំ​បាក​ខ្លាំង​របស់​ស្រុក​បាន​ថយ​ចុះ​ពី​៧​ភូមិ​ នៅ​តែ​១​ភូមិ​ប៉ុណ្ណោះ។​

យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ជីវ​ភាព​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ

សង្កាត់​ទី៩ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ​ បាន​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​សេចក្តី​សម្រេច​លេខ​ ១៧១៩/QĐ-TTg ចុះ​ថ្ងៃ​ទី១៤ ខែ​តុលា​ ឆ្នាំ​២០២១ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ផ្តល់​សច្ចា​នុម័តិ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​២០២១​-២០៣០ ដំ​ណាក់​កាល​ទី១ ឆ្នាំ​២០២១​-២០២៥ ដូច្នេះ​ ឃើញ​ថា​ ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្ត្រ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្បាស់។​

គោ​លនយោ​បាយ​ពង្រីក​ប្រ​សិទ្ធ​ភាព​

ដោយ​សារ​ភូមិ​ភាគ​ម្ចាស់​ការ​រវៀសរ​វៃក្នុង​ការ​ផ្សព្វ​ផ្សាយ​ ផ្គួប​បញ្ចូល​នូវ​គោ​លនយោ​បាយ​ អនុគ្រោះ​វិនិ​យោគ​អភិវឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ម្ល៉ោះ​ហើយ​ ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ កាន់​តែបាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​

ពង្រីក​កម្លាំង​មហា​សាមគ្គី​បណ្តា​ជន​ជាតិ​

នៅ​ស្រុក​ថើយ​ប៊ិញ ខេត្ត​កាម៉ាវ ក្រៅ​ពី​ជន​ជាតិ​កិញ មាន​ជន​ជាតិ​ភាគ​តិច​ជា​ច្រើន​ដូច​៖ ខ្មែរ​ ចិន​ ចាម មឿង តាយ ថៃ​ ស្ទៀង។ល។​ ក្នុង​នោះ​ ជន​ជាតិ​ខ្មែរ​មាន​ចំ​នួន​ច្រើន​ជាង​គេ ដោយ​មាន​១.៦១៧​គ្រួ​សារ​ មាន​មនុស្ស​៦.៧២៥​នាក់ ជន​ជាតិ​ចិន​មាន​១០៤គ្រួ​សារ​ មាន​មនុស្ស​៣៣៦​នាក់; ជន​ជាតិ​ផ្សេង​ទៀត​មាន​ចំ​នួន​មនុស្ស​តិច។​

អភិរក្ស​វប្បធម៌​ចាប់​ពី​មូល​ដ្ឋាន​

ការ​អភិរក្ស​វប្បធម៌​ខ្មែរ​ចាប់​ពី​មូល​ដ្ឋាន​ គឺ​ជា​វិធាន​ការ​មួយ​ដ៏​ល្អ​ត្រូវ​បាន​ភូមិ​ភាគ​នា​នា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ សហកា​រអនុវត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​។​ ផ្តើម​ពី​នោះ​ ការ​ងារ​អភិរក្ស​តម្លៃ​វប្បធម៌​ប្រ​ពៃណី​ខ្មែរ​កាន់​តែមាន​ភាព​លំ​នឹង​និង​រីក​ចម្រើន​ ដោយ​សារ​ការ​ព្រួត​ដៃ​ថែរក្សា​ពី​សំ​ណាក់​ប្រ​ជា​ជន។​

គិត​គូរ​ពី​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​

ឃុំ​លឿង​ហ្វា A ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ មាន​ប្រ​ជា​ជន​២.៥១៧​គ្រួ​សារ​ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជិត​៧៣%។​ ការ​គិត​គូរ​ពី​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ គឺជា​ភារ​កិច្ច​សំ​ខាន់​មួយ​ ត្រូវ​បាន​ឃុំ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​យ៉ាង​ល្អ។​

បាក​លីវ ពង្រីក​ប្រ​សិទ្ធ​ភាព​គោល​ន​យោ​បាយ​ជន​ជាតិ

រយៈ​ពេល​កន្លង គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​របស់​បក្ស​និង​រដ្ឋ ត្រូវ​បាន​ខេត្ត​បាក​លីវ អនុវត្ត​ទាន់​ពេល​និង​មាន​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​ និង​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ។

តំបន់​ជន​ជាតិ​នៅ​កា​ម៉ាវ មាន​ភាព​ផ្លាស់​ថ្មី​អា​ស្រ័យ​គោល​នយោ​បាយ

រយៈ​ពេល​កន្លង អា​ស្រ័យ​អនុវត្ត​ល្អ​នូវ​គោល​ន​យោ​បាយ​របស់​រដ្ឋ​សម្រាប់​តំបន់​ជន​រួម​ជាតិ​ភាគ​តិច បាន​ធ្វើ​ឱ្យ​មុខ​មាត់​ជន​បទ​និង​ជីវ​ភាព​សម្ភារៈ ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្ត្រ​ស្រុក​ត្រឹង​វ៉ាន់​ថើយ ត្រូវ​បាន​កែ​លម្អ​ដោយ​ឥត​ឈប់​ឈរ។

ឧបត្ថម្ភ​សម្ភារៈ​និង​ស្មារតី​ដល់​គ្រួសារ​ជន​ជាតិ​ភាគតិ​ច​ដែល​ក្រ​លំ​បាក​

យោង​តាម​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង អា​ស្រ័យ​ការ​ដឹក​នាំ​ជាប់​ជា​និច្ច​ ទាន់​ពេល​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត និង​ការ​ដឹក​នាំ​ចំ​ទិស​ដៅ រវៀស​រវៃ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត បណ្តា​កម្ម​វិធី គោល​នយោ​បាយ​ជន​ជាតិ​ជា​ច្រើន​លើ​ភូមិ​សាស្រ្ត​ត្រូវ​បាន​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព។ ផ្តើម​ពី​នោះ សេដ្ឋ​កិច្ច-សង្គ​ម​តំបន់​ជន​ជាតិ​ភាគ​តិច​បាន​កែ​លម្អ​យ៉ាង​ច្បាស់។

អា​យុ​ចូល​និវត្តន៍​របស់​កម្ម​ករ​និយោ​ជិត​ឆ្នាំ​២០២៤

ឆ្នាំ​២០២៤ អា​យុ​ចូល​និវត្តន៍​របស់​កម្ម​ករ និយោ​ជិត​ជា​បុរស គឺ​៦១ឆ្នាំ ជា​ស្រ្តី​គឺ​៥៦​ឆ្នាំ ៤​ខែ។ យោង​តាម​មាត្រា​១៦៩ នៃ​ក្រម​ច្បាប់​ការ​ងារ ២០១៩ កម្ម​ករ​និយោ​ជិត ត្រូវ​ធានា​លក្ខ​ខណ្ឌ អំពី​ពេល​វេលា​បង់​ធានា​រ៉ាប់​រង​សង្គម​តាម​កំណត់​នៃ​ច្បាប់​ស្តី​ពី​ធានា​រ៉ាប់​រង​សង្គម ទើប​បាន​ទទួល​ប្រាក់​ចូល​និវត្តន៍​ខណៈ​ពេល​គ្រប់​អា​យុ​ចូល​និវត្តន៍។

កសាង​និង​អភិវឌ្ឍន៍​កង​ជួរ​កម្មា​ភិបាល​ជន​ជាតិ​ខ្មែរ​នៅ​ណាម​បូ

រយៈ​ពេល​កន្លង ការ​ងារ​កសាង​កង​ជួរ​កម្មា​ភិបាល​ជន​ជាតិ​ខ្មែរ​ក្នុង​ប្រ​ព័ន្ធ​នយោ​បាយ ត្រូវ​បាន​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ រដ្ឋ​អំ​ណាច​និង​ភូមិ​ភាគ​នានា​នៅ​ណាម​បូ យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ ចង្អុល​ការ​អនុវត្ត​និង​សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់ៗ​ជា​ច្រើន។ល។

អភិវឌ្ឍន៍​តំបន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​កា​ម៉ាវ

សេដ្ឋ​កិច្ច​នៅ​តំបន់​ជន​រួម​ជាតិ​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់។ មុខ​មាត់​ជន​បទ​មាន​ការ​វិវឌ្ឍន៍​ជា​វិជ្ជ​មាន; ជីវ​ភាព​បាន​ប្រ​សើរ​ឡើង; អត្រា​គ្រួសារ​ក្រីក្រ​បាន​ថយចុះ​ជា​រៀង​រាល់​ឆ្នាំ។ល។ នេះគឺ​ជា​ការ​វាយ​តម្លៃ​រួម

បង្កើត​ការ​ងារ​ធ្វើ​ដល់​នារី​ខ្មែរ​នៅ​តំបន់​ដាច់​ស្រ​យាល​វិញ​ធ្វឹង

ជា​ភូមិ​ដាច់​ស្រ​យាល មាន​ស្ថាន​ភាព​នៅ​លំ​បាក​ច្រើន ប៉ុន្តែ​ជា​មួយ​នឹង​ភាព​រវាស​រវៃ និង​ការ​ប្តេជ្ញា​ចិត្ត​ឈាន​ឡើង បង​ស្រី​ធី​សា​រ៉ាន​ ប្រ​ធាន​សា​ខា​សមា​គមនារី​ភូមិ​វិញ​ថាញ់ ឃុំ​ផុង​ដុង ស្រុក​វិញ​ធ្វឹង ខេត្ត​គៀង​យ៉ាង

គិត​គូរ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ

នៅ​ណាម​បូ ជន​រួម​ជាតិ​ភាគ​តិច​ស្រូប​អត្រា​ប្រ​មាណ​៧,៦៥% ​នៃ​ចំ​នួន​ប្រ​ជា​ជន​ទូទាំង​តំបន់។ ក្នុង​នោះ ជន​រួម​ជាតិ​ខ្មែរ​មាន​ចំ​នួន​ច្រើន​បំ​ផុត​ប្រ​មាណ​៤,៤៥%។

ប្រ​សិទ្ធ​ភាព​នៃ​ការ​វិនិ​យោគ​អភិវឌ្ឍ​តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​

ខេត្ត​គៀង​យ៉ាង​ បាន​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​ នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១ - ២០៣០ (កម្ម​វិធី​) ជួយ​ឱ្យ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​វិវឌ្ឍ​ន៍ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​

បណ្តុះ​បណ្តា​ល​និង​បំ​ពាក់​បំ​ប៉ន​ប្រ​ភព​ធន​ធាន​មនុស្ស​ជន​ជាតិ​ភាគ​តិច​នៅ​ក្រុង​កឹង​ធើ

រយៈ​ពេល​កន្លង​ បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ គណៈ​កម្មា​ធិការ​ប្រ​ជាជន​ គណៈ​ ផ្នែក​ពាក់​ព័ន្ធ​នៅ​ក្រុង​កឹង​ធើ ការ​ងារ​បណ្ដុះ​បណ្ដាល​ បំ​ពាក់​បំ​ប៉ន​កង​ជួរ​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​និយាយ​រួម​និង​កង​ជួរ​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ជន​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​ សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗ​ជា​ច្រើន។​

បាក​លីវ គិត​គូរ​ដល់​គ្រួសារ​ក្រី​ក្រ

ខេត្ត​បាក​លីវ បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ម៉ឺង​មាត់ ប្រ​សិទ្ធ​ភាព​កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រីក្រ​ប្រ​កប​ដោយ​ចីរ​ភាព ដើម្បី​បង្ក​លក្ខណៈ​ដល់​គ្រួ​សារ​ក្រីក្រ គ្រួសារ​ប្រ​កៀក​បន្ទាត់​ក្រ មាន​ដើម​ទុន​រក​ស៊ី បង្កើត​ការ​ងារ​ធ្វើ​ រក​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព។