កាសែតកឹនធើ

គោលនយោបាយ

គោលនយោបាយ

ក្តី​រីក​រាយ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ក្នុង​ផ្ទះ​ថ្មី​

ដោយ​បាន​រដ្ឋ​ឧបត្ថម្ភ​ ៧៥ លាន​ដុង​ គ្រួ​សារ​អ្នក​មីង​ ថា​ច់ ធី​ចៀក​ នៅ​ភូមិ​អូរ​ក្តា​រ ឃុំ​ហ៊ឹងមី​ ខេត្ត​វិញ​ឡុង​ ចូល​រួម​ បន្ថែម​ចំ​នួន​ ៤៥ លាន​ដុង​ទៀត​ដើម្បី​សាង​សង់​បាន​ផ្ទះ​មួយ​ខ្នង​យ៉ាង​សម​រម្យ​។ មាន​ជម្រក​ស្នាក់​នៅ​រឹង​មាំ​ រួម​ជា​មួយ​ប្រ​ភព​ចំ​ណូល​បាន​មក​ពី​កូន​ប្រុស​ គ្រួ​សារ​អ្នក​មីង​ជា​ជំ​ហាន​បាន​លំ​នឹង​ជីវ​ភាព​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។

ព្រួត​ដៃ​កសាង​លំ​នៅ​ឋាន​ជូន​គ្រួ​សារ​ដែល​មាន​អ្នក​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជាតិ​ពុល​គី​មី​

ព្រួត​ដៃ​សាង​សង់​លំ​នៅ​ឋាន​ជូន​ដល់​កូន​បង្កើត​របស់​អ្នក​ចូល​រួម​សកម្ម​ភាព​ត​ស៊ូ​សម័យ​សង្គ្រាម រង​ការ​ជ្រាប​សារ​ជាតិ​ពុល​គី​មី គឺ​ជា​ទង្វើ​ជាក់​ស្តែង បញ្ជាក់​ពី​ទំ​នួល​ខុស​ត្រូវ​របស់​គ្រប់​ថ្នាក់​និង​គ្រប់​ផ្នែក និង​ទូ​ទាំង​សង្គម​ក្នុង​ការ​អនុ​វត្ត​គោល​ន​យោ​បាយ​សុខុ​មាល​ភាព​សង្គម។

ឧបត្ថម្ភ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ ជំនួយ​កម្លាំង​ដល់​ជន​ជាតិ​ភាគ​តិច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​

អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច ទី​ក្រុង​កឹង​ធើ បាន​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​របរ​រក​ស៊ី​ចិញ្ចឹម​ជី​វិត បណ្តុះ​បណ្តាល​របរ លើក​កម្ពស់​សមត្ថ​ភាព​ផលិត​ដល់​ប្រ​ជា​ជន។ ចាប់​ពី​គោ​ពូ​ជរ​ហូត​ដល់​បើក​ថ្នាក់​បង្រៀន​របរ​សម​ស្រប ប្រ​ភព​ធន​ធាន​ពី​កម្ម​វិធី​កំ​ពុង​បង្ក​លក្ខ​ណៈបន្ថែម ដើម្បី​ជន​ជាតិ​ភាគ​តិច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ បង្កើន​ប្រាក់​ចំ​ណូល​សន្សឹមៗ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។

ការផ្សាយពាណិជ្ជកម្ម

ការរស់នៅ

គោលនយោបាយ

ច្បាប់

ព័ត៌មានថ្មី

ជួយ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​មាន​ផ្ទះស​ម្បែង​ត្រឹម​ត្រូវ

ផ្ទះ​ថ្មី មាន​ភាព​សម​រម្យ​នៅ​ភូមិ​មិត្ត​ភាព​វៀត​-កូ​រ៉េ​ នៅ​ភូមិ​ថើយ​ហ្វា B ទី​ប្រជុំ​ជន​កើ​-​ដ ស្រុក​កើ​-ដ ក្រុង​កឹង​ធើ ទើប​រៀប​ចំ​​ពិ​ធី​ប្រ​គល់​ផ្ទះ​ដល់​មា​មីង​ជន​ជាតិ​ភាគ​តិច​។

ភាព​ផ្លាស់​ថ្មី​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ

វិញ​ឡុង​ជា​ខេត្ត​មួយ​ក្នុ​ង​ចំ​ណោម​ខេត្ត​ទាំង​ឡាយ​ដែល​អនុ​វត្តនូវកម្ម​វិ​ធី​ គម្រោង​ពិ​សេសដោយ​ឡែក​របស់​រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិ​ច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ ក្នុង​នោះ ផ្លូវ​គមនា​គមន៍​ក្នុង​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មានភាព​ល្អ​ប្រសើរ​។

ផ្តល់​ព័ត៌​មាន​អំ​ពី​ស្ថាន​ភាព​កោះ​ ស​មុទ្រ​

ថ្មី​ៗ​នេះ នៅ​សកល​វិ​ទ្យា​ល័យ​បាក​លីវ​ គណៈឃោស​នា​អប់​រំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​បាក​លីវ​ សហ​ការ​ជា​មួយ​នឹងកង​ពល​តូច​១៦៧-​តំ​បន់​២ នៃ​កង​ទ័ព​ជើង​ទឹក​និង​សម្ព័ន្ធ​យុវ​ជន​ខេត្ត​ ចាត់​តាំង​ពិ​ធី​ផ្តល់​ព័ត៌​មាន​អំ​ពី​ស្ថាន​ភាព​កោះ ស​មុទ្រ ក្នុង​រយៈ​ពេល​ថ្មី​ៗ​ដល់​សម្ព័ន្ធ​យុវ​ជ​​ន យុវ​ជន​ជាង​៣០០​នាក់​ ជា​អ្នក​រាយ​កាណ៍​ ឃោស​និក​និង​កម្មា​ភិ​បាល​សម្ព័ន្ធ​យុវ​ជន​មាន​តួ​នា​ទី​សំ​​ខាន់​ៗ​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត​។

បង្កើន​តួ​នា​ទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​

គណៈ​ជន​ជាតិ​ខេត្ត​ត្រា​វិញ បាន​និង​កំ​ពុង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​ន​យោ​បាយ​ជា​ច្រើន​ទាក់​ទង​ដល់​ជន​រួម​ជាតិ ក្នុង​នោះ មាន​សេចក្តី​សម្រេច​ចិត្ត​លេខ​១៨​/២០១១​/QĐ-​TTg​ ចុះ​ថ្ងៃ​១៨/​៣/​២០១១ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​ស្តី​ពី​ គោល​ន​យោ​បាយ​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​។

ភាពរីក​ចម្រើននៅតំបន់ជនរួមជាតិខ្មែរ

ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​មាណ​៣០​% ម្ល៉ោះ​ហើយ​បាន​ទទួល​ផល​ពី​គោល​ន​យោ​បាយ​អនុ​គ្រោះ​ពិ​សេស​ដោយ​ឡែក​របស់​រដ្ឋ សម្រាប់​ជន​ជាតិ​ភាគ​តិច​។ អា​ស្រ័យ​ហេតុ​នោះ ជីវ​ភាព​សម្ភារៈ​ ស្មារ​តី​របស់​ជន​ជាតិ​ភាគ​តិច​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ​កាន់​តែ​កែ​លម្អ​គួរ​ឲ្យ​កត់​សម្គាល់​។

ស្ងើច​សរ​សើរ​យុវ​ជន​គំ​រូ​២១​រូប​ធ្វើ​តាម​ដំ​បូន្មាន​របស់​អ៊ំ​ហូ

សម្ព័ន្ធ​យុវ​ជន​ប្លុក​ស្ថា​ប័ន​នា​នា​ខេត្ត​កា​ម៉ាវ​ ទើប​ជំ​ហរ​ចាត់​តាំង​ពិ​ធី ដោះ​ដូរ​សម្ព័ន្ធ​យុវ​ជន​ប្លុក​ស្ថា​ប័ន​ខេត្ត ក្រុង​នា​​​នា​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​លើក​ទី​៥​។ ចូល​រួម​ពិ​ធី​ដោះ​ដូរ​មាន​សម្ព័ន្ធ​យុវ​ជន​ប្លុក​ស្ថា​ប័ន​រដ្ឋ​បាល​ស៊ី​វិល​នៃ​ខេត្ត​ ក្រុង​ចំ​នួន​១១​ក្នុង​តំ​បន់​។​

តាំង​ពិ​ព័​រណ៍ និង​បង្ហាញ់​មុខ​អ្នក​គំ​រូ​លើក​ទី​៦

គ​ណៈ​ឃោសនា​អប់​រំ​មជ្ឈិម​ ទើប​ស​ហ​ការ​ជា​មួយ​ក្រ​សួង​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរ​រៀប​ចំ​ពិ​ធី​តាំង​ពិ​ព័​រណ៍ និង​បង្ហាញ់​មុខ​បណ្តា​អ្នក​គំ​រូ​សា​មញ្ញា​តែ​ថ្លៃ​ថ្នូរ​លើក​ទី​៦​ស្រប​ឱ​កាស​ខួប​កំ​ណើតអនុ​ស្សាវ​រីយ៍​លើក​ទី​១២៨​របស់​លោក​ប្រ​ធាន​ហូ​ជី​មិញ​ និង​បូក​ស​រុប​២​ឆ្នាំ​អនុ​វត្ត​បទបញ្ជា​លេខ​០៥​របស់​កា​រិ​យា​ល័យ​ន​យោ​បាយ​ អា​ណត្តិ​ទី​១២​ ស្តី​ពី​​“ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​រៀន​សូត្រ​និង​ធ្វើ​ស​តិ​អា​រម្មណ៍ សីល​ធម៌​និង​ឥ​រិ​យា​បថ​ហូ​ជី​មិញ​​”​​។

ក​សិ​ករ​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ជន​បទ

ពង្រីក​តួ​នា​ទី​ផែន​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​ រណសិរ្ស​មាតុ​ភូមិ​ឃុំ​ភឿក​ហាវ​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រាវិ​ញ បាន​បង្កើន​ការ​ចលនា​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​ អនុ​វត្ត​នូវ​ចលនា​​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​។

ពង្រីក​ប្រ​សិ​​ទ្ធ​ភាព​គោល​ន​យោ​បាយ​ពិ​សេស​ដោយ​ឡែក

អាន​យ៉ាង ​ជា​ខេត្ត​មួយ​ក្នុង​ចំ​ណោម​ខេត្ត​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​រាយ​ប៉ាយ​តាម​​បណ្តា​ខ័ណ្ឌ ទី​រួម​ស្រុក ឃុំ​និង​ក្រុង​ឡុង​សៀង​។ ព្រោះ​ហេតុ​នោះ ការ​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​ពិ​សេស​ដោយ​ឡែក​របស់​រដ្ឋ សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​ត្រូវ​បាន​អង្គ​ភាព​នា​នា​អនុ​វត្ត​ជាក់​ស្តែង​សម​ស្រប​នឹង​ភូមិ​សាស្រ្ត​នី​មួយ​ៗ​។

កម្លាំងស្លូលក្នុង​ការការសន្តិសុខមាតុភូមិ

រយៈ​កាល​១២​ឆ្នាំ​បំ​ពេញ​ការ​ងារ​នៅ​ភូមិ​ភាគ បង​គឹម​ថាំង​ ធ្វើ​ជា​នគរ​បាល​ភូមិ​សា​យាំុង ឃុំ​ដូង​ចូវ ស្រុក​យ្វៀង​ហាយ ខេត្ត​ត្រា​វិញ តែង​បាន​ប្រ​ជា​ជន​ជឿ​​ទុក​ចិត្ត ស្រ​ឡាញ់​រាប់​អាន​ ពី​ព្រោះ​បង​តែង​អស់​ពី​ចិត្ត​ពី​ថ្លើម​ក្នុង​ការ​រក្សា​ភាព​សុខ​សាន្ត​ជូន​មា​មីង​ក្នុង​ភូមិ​ស្រុក​។

ភាព​រីក​ចម្រើន​នៅ​តំ​បន់​ជន​បទ

អា​ស្រ័យ​មាន​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ទាន់​ពេល​របស់​រដ្ឋ បាន​ជា​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​​នៅ​​ស្រុក​ទិញ​បៀង ខេត្ត​អាង​​យ៉ាង​មាន​ភាព​ប្តូរ​ផ្លាស់​យ៉ាង​ច្បាស់​ក្រ​ឡែត​។

ពង្រីក​តួ​នា​ទី​របស់​ប្រ​ជា​ជន

រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​នៅ​ភូមិ​ចុង​ព្រៃ ឃុំ​ភឿក​ហឹង ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ តែង​លើក​កម្ពស់​ស្មារ​តី​សាម​គ្គី ខិត​ខំ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សេច​កី្ត​សម្រេច​ដែល​សា​ខា​បក្ស​បាន​ដាក់​ចេញ រួម​ចំ​ណែក​កែ​លម្អ​ជីវ​ភាព​ប្រ​ជា​ជន​។

ថ្នាក់​រៀន​មេត្តា​ធម៌​របស់​អ្នក​គ្រូ​មឿន​

អ្នក​គ្រូ​ត្រឹង​ធី​មឿន​ ជន​ជាតិ​ខ្មែរ​នៅ​អនុ​សង្កាត់​ទី​៣ សង្កាត់​ទី​៥ ក្រុង​សុក​ត្រាំង​ ខេត្ត​សុក​ត្រាំង​ បាន​ចំ​ណាយ​កម្លាំង​​ចិត្ត​មេត្តា ដើម្បី​​​បើក​ថ្នាក់​មេត្តា​ធម៌​នៅ​ផ្ទះ​របស់​គាត់​។

ភាព​​ជាក់​ស្តែង​នៃ​ការ​ឧបត្ថម្ភ​ក​សិ​ករ​

សមា​គមកសិ​ករ​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ក្រុង​កឹង​ធើ មាន​វិធាន​ការ​ឧបត្ថម្ភ​យ៉ាង​ជាក់​ស្តែង​អំ​ពី​ដើម​ទុន ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម​ វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​។ល។ ជួយ​ឲ្យ​គ្រួ​សារ​ក​សិ​ករ​ជា​ច្រើន​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​។

មាតុ​ភូមិ​​ផ្លាស់​ថ្មី

នោះ​គឺ​ជា​ចំ​ណុច​លេច​ធ្លោ​ដែល​ជន​រួម​ជាតិខ្មែរ​​នៅ​ខេត្ត​ហូវ​យ៉ាង សង្កេត​ឃើញ​ក្រោយ​រយៈ​​ពេល​ដែល​ខេត្ត​ផ្ដុំ​កម្លាំង​វិ​និ​យោគ​ទុន​អភិ​វឌ្ឍ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។​

​ប្រ​ធាន​ភូមិ​អស់​ពី​ចិត្ត​បម្រើ​ប្រ​ជា​ជន

លោក​វី​ទី​វ៉ា​ល័យ​ ជា​លេ​ខា​សា​ខា​បក្ស​និង​​​ជា​ប្រ​ធាន​ភូមិ​អង្គុ​លី​ខាង​ត្បូង​ (ឃុំ​ដុង​​ប៊ិញ ក្រុង​ប៊ិញ​មិញ​ ខេត្ត​វិញ​ឡុង​ តែង​បាន​ប្រ​ជា​ជន​គោ​រព​រាប់​អាន​។

អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព លី​ធី​ហុង​ភឿង​

អ្នក​ស្រី​លី​ធី​ហុង​ភឿង​ មិន​ត្រឹម​តែ​ជា​ប្រ​ធាន​ក្រុម​ប្រ​ជា​ជន​ក្រុង​នៅ​មណ្ឌល​១ សង្កាត់ស្វឹង​ខាញ់​ ខណ្ឌ​និញ​កេវ ក្រុង​កឹង​ធើ ថែម​ទាំង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួមជាតិ​ខ្មែរ​នៅ​ទី​នេះ​ទៀត​ផង​។

ព្រួត​ដៃ​កសាង​ភូមិ​ស្រុក

វត្ត​ព្រែក​ត្រ​កួន នៅ​ឃុំ​ថាញ់​ក្វើយ ស្រុក​ម៉ី​ស្វៀង ខេត្ត​សុក​ត្រាំង​ មិន​ត្រឹម​តែ​អនុ​វត្ត​ល្អ​ការងារ​សា​សនាប៉ុណ្ណោះ​ទេ នៅ​ទាំង​ស​កម្ម​ចូល​រួម​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ចលនាសប្បុ​រស​ជន​រួម​ចំ​ណែក​ជា​មួយ​ភូមិ​ភាគ​កសាង​ជន​បទ​ថ្មី​។

ជន​បទ​ថ្មី​ប៊ិញ​មិញ

ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្រុង​ប៊ិញ​មិញ ខេត្ត​វិញ​ឡុង បាន​រួម​ចំ​ណែក​ក្នុង​ការ​កសាង​ក្រុង​ជន​បទ​ថ្មី​សម្រេច​ដោយ​ជោគ​ជ័យ​។

ផ្ដើម​អា​ជីព​ដោយ​ខ្លួន​ឯង

បង​ស្រី​ថាច់​ធី​ហាំង​ គឺ​យុវ​នា​រី​គំ​រូ​លេច​ធ្លោ​ម្នាក់​ក្នុងចលនា​យុវ​ជន​ – យុវ​នា​រី​ផ្ដើម​អា​ជីវ​ព​ដោយ​​ខ្លួន​ឯង​របស់​ភូមិ​ឡុង​ថាញ់ ឃុំ​តឹង​ឡុង ទី​រួម​ខេត្ត​ង៉ា​ណាម​ ខេត្ត​សុក​ត្រាំង​។