កាសែតកឹនធើ

គោលនយោបាយ

គោលនយោបាយ

ក្តី​រីក​រាយ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ក្នុង​ផ្ទះ​ថ្មី​

ដោយ​បាន​រដ្ឋ​ឧបត្ថម្ភ​ ៧៥ លាន​ដុង​ គ្រួ​សារ​អ្នក​មីង​ ថា​ច់ ធី​ចៀក​ នៅ​ភូមិ​អូរ​ក្តា​រ ឃុំ​ហ៊ឹងមី​ ខេត្ត​វិញ​ឡុង​ ចូល​រួម​ បន្ថែម​ចំ​នួន​ ៤៥ លាន​ដុង​ទៀត​ដើម្បី​សាង​សង់​បាន​ផ្ទះ​មួយ​ខ្នង​យ៉ាង​សម​រម្យ​។ មាន​ជម្រក​ស្នាក់​នៅ​រឹង​មាំ​ រួម​ជា​មួយ​ប្រ​ភព​ចំ​ណូល​បាន​មក​ពី​កូន​ប្រុស​ គ្រួ​សារ​អ្នក​មីង​ជា​ជំ​ហាន​បាន​លំ​នឹង​ជីវ​ភាព​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។

ព្រួត​ដៃ​កសាង​លំ​នៅ​ឋាន​ជូន​គ្រួ​សារ​ដែល​មាន​អ្នក​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជាតិ​ពុល​គី​មី​

ព្រួត​ដៃ​សាង​សង់​លំ​នៅ​ឋាន​ជូន​ដល់​កូន​បង្កើត​របស់​អ្នក​ចូល​រួម​សកម្ម​ភាព​ត​ស៊ូ​សម័យ​សង្គ្រាម រង​ការ​ជ្រាប​សារ​ជាតិ​ពុល​គី​មី គឺ​ជា​ទង្វើ​ជាក់​ស្តែង បញ្ជាក់​ពី​ទំ​នួល​ខុស​ត្រូវ​របស់​គ្រប់​ថ្នាក់​និង​គ្រប់​ផ្នែក និង​ទូ​ទាំង​សង្គម​ក្នុង​ការ​អនុ​វត្ត​គោល​ន​យោ​បាយ​សុខុ​មាល​ភាព​សង្គម។

ឧបត្ថម្ភ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ ជំនួយ​កម្លាំង​ដល់​ជន​ជាតិ​ភាគ​តិច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​

អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច ទី​ក្រុង​កឹង​ធើ បាន​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​របរ​រក​ស៊ី​ចិញ្ចឹម​ជី​វិត បណ្តុះ​បណ្តាល​របរ លើក​កម្ពស់​សមត្ថ​ភាព​ផលិត​ដល់​ប្រ​ជា​ជន។ ចាប់​ពី​គោ​ពូ​ជរ​ហូត​ដល់​បើក​ថ្នាក់​បង្រៀន​របរ​សម​ស្រប ប្រ​ភព​ធន​ធាន​ពី​កម្ម​វិធី​កំ​ពុង​បង្ក​លក្ខ​ណៈបន្ថែម ដើម្បី​ជន​ជាតិ​ភាគ​តិច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ បង្កើន​ប្រាក់​ចំ​ណូល​សន្សឹមៗ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។

ការផ្សាយពាណិជ្ជកម្ម

ការរស់នៅ

គោលនយោបាយ

ច្បាប់

ព័ត៌មានថ្មី

រីករាយពេលមានផ្លូវគមនាគមន៍

តឹង​ហុង​ជា​ឃុំ​ក្រី​ក្រ​មួយ​របស់​ស្រុក​ទីវ​កឹង ខេត្ត​ត្រា​វិញ មានជន​រួម​ជាតិ ខ្មែរ​រស់​នៅ​កុះ​ករ​ស្រូប​អត្រា​ជាង​៤០,៥៤​%។ ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ ឃើញ​ថា​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​នេះកាន់​តែ​មាន​ភាព​ប្ដូរ​ផ្លាស់ ពិ​សេស​ពេល​ប្រ​ព័ន្ធ​ផ្លូវ​គមនា​គមន៍​ជន​បទ បាន​វិ​និ​យោគ​ក​សាង​រួច​រាល់ ជា​កម្លាំង​ចល​ករក្នុង​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម រួម​ចំ​ណែក​កាត់បន្ថយ​ភាព​ក្រី​ក្រនៅ​ភូមិ​ភាគ​។

ខិតខំផ្គត់ផ្គង់ព័ត៌មានជូនជនរួមជាតិខ្មែរ

អាស្រ័យការយកចិត្តទុកដាក់ជំនួយរបស់គណៈកម្មាធិការបក្ស ក្រុងកឹង ធើ រយៈពេលជិត១០ឆ្នាំកន្លង កាសែតកឹងធើភាសាខ្មែរខិតខំយ៉ាងពេញ ទំហឹងក្នុងការអនុវត្តគោលសីលធម៌ ជូនព័ត៌មានទាន់ពេលអំពីគោល ការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋជូនជនរួមជាតិខ្មេរ។

ភាពផ្លាស់ថ្មីនៅបឹងទន្សា

បន្ទាប់​ពី​ច្រើន​ឆ្នាំ បាន​ទទួល​ផល​ពី​បណ្តា​គោល​ន​យោ​បាយ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​របស់​បក្ស រដ្ឋ ភូមិ​បឹង​ទន្សា ឃុំ​វៀង​អាង ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង មាន​ភាព​ផ្លាស់​ថ្មី​សម្បូរ​សប្បាយ​។

ទម្រង់រូបភាពប្រិតសំចៃ ដើម្បីឧបត្ថម្ភបក្ខជនក្រីក្រ

ទម្រង់​រូប​ភាព​ប្រិត​សំ​ចៃ​ប្រាក់​ស្រស់​ស្រូប​ពេល​ព្រឹក ដើម្បី​រួម​វិ​ភាគ​ទាន​ក្នុង​មូល​និ​ធិ​ឧបត្ថម្ភ​សង់​ផ្ទះ​ជូន​បក្ខ​ជន ជួប​ការ​លំ​បាក​លើ​ភូមិ​សាស្រ្ត​ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គ​ក្វាវ ខេត្ត​កៀង​យ៉ាង​។ ចលនា​នេះ ទោះ​បី​បក្ខ​ភាគ​ឃុំ ទើប​តែ​បំ​ផុស​ឡើង​ប៉ុន្តែ​កំ​ពុង​បាន​ពង្រីក​និង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​។

យកចិត្តទុកដាក់ពង្រីកបក្ខជនជាជនជាតិខ្មែរ

ស្រុកកើ-ដ មានជនជាតិខ្មែរចំនួន៨.៩៥០រូប ស្រូបអត្រា៨,០៥% នៃចំ នួនប្រជាជនទូទាំងស្រុក។ ដើម្បីបង្កើនការដឹកនាំរបស់បក្សនៅតំបន់ ដែលមានជនរួមជាតិខ្មែររស់នៅកុះករ ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការ បក្សស្រុកកើ-ដ គ្រប់លំដាប់ថ្នាក់ តែងយកចិត្តទុកដាក់ដល់ការងារបំ ពាក់បំប៉ន ពង្រីកបក្ខជនក្នុងជនរួមជាតិខ្មែរ។

សញ្ញាគួរឲ្យរីករាយពីអាងយ៉ាង

 អា​ស្រ័យ​បណ្តាក​ម្ម​វិ​ធី​ទិស​ដៅ​បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រី​​ក្រ សុ​ខុ​មាល​ភាព​សង្គម បណ្តា​កម្ម​វិ​ធី​ជំ​នួយ​ជន​ជាតិ​ភាគ​តិច​ត្រូវ​បាន​អនុវត្ត​​ព្រម​ៗ​គ្នានិង​មាន​ប្រ​សិទ្ធភាព​ ហេតុ​នោះ​ជីវ​ភាព​របស់ជន​ជាតិ​ភាគ​​តិច​លើភូមិ​សាស្រ្ត​ខេត្ត​អាង​យ៉ាង​មាន​ការរីក​ចម្រើន​យ៉ាង​ច្រើន​។

ស្រុកទ្រីតូង គិតគូរជីវភាពជូនជនរួមជាតិភាគតិច

បង​ស្រី​នាង​សម្បូរណ៍ ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ទ្រី​តូង រីក​រាយ ឲ្យ​ដឹង​៖" ថ្វី​ត្បិត​តែ​អា​កាស​ធាតុ​ក្ដៅ​ខ្លាំង​ក្ដី ប៉ុន្តែ​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ទ្រី​តូង នៅ​តែ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រ​កប​ដោយ​ភាព​រីក​រាយ​និង​សុខ​ដុម​រមនា​។ ត្បិត​អី​មា​មីង​បាន​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំតា​ម ទិស​ដៅ​ធន់​នឹង​ភាព​រាំ​ង​ស្ងួត​ រក​បាន​ប្រាក់​ចំ​ណូល​គួរ​ឲ្យ​កត់​សម្គាល់​"។

នារីជាមួយនឹងចលនា"ទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស"

ប៉ុន្មាន​ឆ្នាំ​កន្លង ស​មា​គម​ស​ហ​ព័ន្ធ​នា​រី​ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង បាន​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព នូវ​អន្តរៈ​សេច​ក្ដី​សម្រេច​ជា​មួយ​នឹង​នគរ​បាល​ស្រុក ស្ដី​ពី​ការ​អប់​រំ​គ្រប់​គ្រង​កូន​ចៅ​ក្នុង​គ្រួ​សារ មិន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​និង​បាប​គ្រោះ​សង្គម និង​អ​នុ​វត្ត​ចល​នា​"

កម្មាភិបាលអស់ពីចិត្តជាមួយនឹងការងារជនជាតិ

ពូ​ដាវ​ញ៉ុម នៅ​មណ្ឌល​ប៊ិញ​អៀង សង្កាត់​ត្រឿង​ឡាក ខណ្ឌ​អូរ​ម៉ូង ក្រុង​កឹង​ធើ មាន​រយៈ​ពេល​ជាង​២០​ឆ្នាំ ផ្សារ​ភ្ជាប់​នឹ​ង​ការ​ងារ​ជន​ជាតិ​របស់​ខណ្ឌ​អូរ​ម៉ូង​។ បច្ចុប្បន្ន ទោះ​បី​មាន​ជន្មា​យុ​៦០​ឆ្នាំ​ប្លាយ ប៉ុន្តែ​ពូ​ដាវ​ញ៉ុម នៅ​តែ​ខ្នះ​ខ្នែង​បន្ត​ការ​ផ្សារ​ភ្ជាប់​នឹង​ការ​ងារ និង​ឧបត្ថម្ភ​មា​មីង​ជន​ជាតិ​ខ្មែរ ពិ​សេស​គឺ​កូន​ចៅ​មា​មីង​ខ្មែរ​ក្រី​ក្រ។

ភូមិស្រុកផ្លាស់ថ្មី

ខេត្ត​បាក​លីវ​មាន​គ្រួ​សារ​ខ្មែរ​​ចំ​នួន​១៤.៦៧៨ គ្រួ​សារ​ដោយ​មាន​ចំ​នួន​មនុស្ស​៨៨.១៧៦​នាក់ ស្រូប​អត្រា​៧,៦៦​%ប្រ​ជាជ​ន​ទូ​ទាំង​ខេត្ត​។ ប៉ុន្មាន ឆ្នាំ​កន្ល​ង​ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ការ​វិវឌ្ឍន៍។​ល។

ខិតខំសម្រេចបទដ្ឋានជនបទថ្មី

ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ ឃុំ​ថាញ់​គ្វើយ ស្រុក​មី​ស្វៀង ខេត្ត​សុក​ត្រាំង ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៥១​% អា​ស្រ័យ​បាន​ការ​វិ​និ​យោគ​ពី​កម្ម​វិធី​គម្រោង​នា​នា​សម្រាប់​អភិ​វឌ្ឍ​នៅ​តំ​បន់​ជ​ន​រួម​ជាតិ​ខ្មែរ ពិ​សេស​អនុ​វត្ត​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​ស្តី​ពី​ការ​កសាង​ជន​បទ​ថ្មី ឃើញ​ថា​ជីវ​ភាព​របស់​ប្រ​ជា​ជន​ត្រូវ​បាន​លើក​ស្ទួយ​​មុខ​មាត់​ជន​បទ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ស្រស់​បំ​ព្រង​។

កសិករវ័យចំណាស់បរិច្ចាគដីកសាងផ្លូវគមនាគមន៍ជនបទ

ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​នៅ​ឃុំ​ឌិញ​ម៉ូង ស្រុក​ថើយ​ឡាយ ក្រុង​កឹង​ធើ បាន​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​គម​នា​គមន៍​ជន​បទ ជួយ​ឲ្យ​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មក​មាន​ភាព​ងាយ​ស្រួល រួម​ចំ​ណែក​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គម​នា គមន៍​ជន​បទ​នៅ​ភូមិ​ភាគ​។

កសាងជនបទថ្មីដោយកម្លាំងប្រជាជន

កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ ដើម្បី​រួម​ចំ​ណែក​ធ្វើ​ឲ្យ​សម្រេច​ជា​ស្ថា​ពរនូវ​លក្ខ​ឋាន​នា​នា ស្ដី​ពី​កម្ម​វិ​ធី​ជន​បទ​ថ្មី ឃុំ​ឡុង​ហ៊ីប ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ បាន​កៀរ​គរ​កម្លាំង​ប្រ​ជា​ជន​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ល។​

ខេត្តត្រាវិញខិតខំមានបន្ថែម៨ឃុំ សម្រេចបទដ្ឋានឃុំជនបទថ្មី

គណៈ​ចង្អុល​ការ​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ ស្ដី​ពី​ការ​កសាង​ជន​​បទ​ថ្មី​ខេត្ត​ត្រា​វិញ ឲ្យ​ដឹង៖ ឆ្នាំ​២០១៦ ខេត្ត​ខិត​ខំ​មាន​បន្ថែម​៨​ឃុំ​សម្រេច​បទ​ដ្ឋាន​ឃុំ​ជន​បទ​ថ្មី​។ ជាក់​ស្តែង​មាន​ដូច​ឃុំ​លឺវ​ង៉ីប​អាញ់ (ស្រុក​ថ្កូវ​) មី​កឹម (ស្រុក​កាង​ឡុង) ចូវ​ដៀង (ស្រុក​កូវ​កែ)​ ឡុង​ថើយ (ស្រុក​ទីវ​កឹង​) វិញ​កីម (ស្រុកកូវ​ង៉ាង​) ហ្វា​ទ្វឹង (ស្រុក​ចូវ​ថាញ់)​ ដុង​ហាយ ​(ស្រុក​យ្វៀងហាយ​) និង​ឡុង​ត្វង (ក្រុង​យ្វៀង​ហាយ)​។

ខ្នះខ្នែងបង្កើតឡើងវិញសន្តិសុខសណ្តាប់ធ្នាប់សង្គម

ជា​ច្រើន​ឆ្នាំ​កន្លង រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​នៅ​ភូមិ​កូវ​ត្រែ តែង​ចាត់​ទុក​ការ​ការ​ពារ​សន្តិ​សុខ​ភូមិ​ស្រុក​គឺ​ជា​ភារ​កិច្ច​សំ​ខាន់​និង​ជា​និច្ច​កាល ​ដើម្បី​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​។

ភាពផ្លាស់ថ្មីនៅតំបន់ជនបទវិញភូ

ឃុំ​វិញ​ភូ ស្រុក​យង់​រៀង ខេត្ត​កៀង​យ៉ាង គឺជា​ភូមិ​ភាគមាន​ជនរួម​ជាតិខ្មែររស់នៅកុះករ ស្រូប​អត្រា​ជាង៦២%នៃ​ចំ​នួន​ប្រជាជនទូ​ទាំងឃុំ​។ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ ឃុំ​វិញ​ភូ មាន​ភាព​ផ្លាស់​ថ្មី​ឥត​ឈប់​ឈរ​។ល។​

អតីតយុទ្ធជនមានប្រជាប្រិយភាព

ជាង​២០​ឆ្នាំ ពូ​គឹម​ចែង នៅ​ភូមិ​កិញ​ដាវ ឃុំ​ឡុង​វិញ ស្រុកហ្វៀង​ហាយ ខេត្ត​ត្រា​វិញ ខ្នះ​ខ្នែង​ពល​កម្ម​ផលិត​ ឥឡូវ​នេះ​ជីវ​ភាព​គ្រួ​សារ​ពូ​បាន​ធូរ​ធារ​។ ពូ​មិន​ត្រឹម​តែ​ពូកែ​ធ្វើ​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ ថែម​ទាំ​ង​ជា​កម្មា​ភិ​បាល ស​មា​គម​អតីត​យុទ្ធជន​មួយ​រូប​ អស់ពី​ចិត្ត​ពី​ថ្លើម​ចែក​រំ​លែក​នូវ​បទ​ពិ​សោធន៍​ក្នុង​ការ​ផលិត ក៏​ដូច​ជា​ផ្សព្វ​ផ្សាយ​នូវ​គោល​ន​យោ​បាយ​របស់​បក្ស ច្បាប់​របស់​រដ្ឋ​ដល់​មា​មីង​ខ្មែរ​ទៀត​ផង។

ពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយភាព

មាន​តំ​ណាង​៤៣០​រូប ត្រូវ​បាន​ជន​រួម​ជាតិ​ខ្មែរ​នៅ​តាម​ភូមិ អនុ​សង្កាត់ ក្នុង​ខេត្ត​ជ្រើស​ជា​អ្នក ​​​​​មាន​​​ប្រ​ជា​ប្រិយ​ភាព​ទៅ​ចូល​រួម​សន្និ​បាត​ស្ងើច​សរ​សើរ​អ្នក​មាន​ប្រ​ជាប្រិ​យ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិ​ច​ ដំ​ណាក់​កាល២០១៤ -២០១៥ របស់​ខេត្ត​ត្រា​វិញ​។

ប្រសិទ្ធភាពនៃការចលនា "ទិវាដើម្បីអ្នកក្រ"

ផ្តើម​ពី​មូល​និ​ធិ​ដើម្បី​អ្នក​ក្រ អាស្រ័យ​ដោយ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​បំ​ផុស​ចលនា បាន​រួម​ចំ​ណែក​អនុវត្ត​ការងារ​សុ​ខុ​មាល​ភាព​សង្គម និង​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ការ​ងារ​ លុប​បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​ក្នុង​ខេត្ត។