កាសែតកឹនធើ

គោលនយោបាយ

គោលនយោបាយ

ក្តី​រីក​រាយ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ក្នុង​ផ្ទះ​ថ្មី​

ដោយ​បាន​រដ្ឋ​ឧបត្ថម្ភ​ ៧៥ លាន​ដុង​ គ្រួ​សារ​អ្នក​មីង​ ថា​ច់ ធី​ចៀក​ នៅ​ភូមិ​អូរ​ក្តា​រ ឃុំ​ហ៊ឹងមី​ ខេត្ត​វិញ​ឡុង​ ចូល​រួម​ បន្ថែម​ចំ​នួន​ ៤៥ លាន​ដុង​ទៀត​ដើម្បី​សាង​សង់​បាន​ផ្ទះ​មួយ​ខ្នង​យ៉ាង​សម​រម្យ​។ មាន​ជម្រក​ស្នាក់​នៅ​រឹង​មាំ​ រួម​ជា​មួយ​ប្រ​ភព​ចំ​ណូល​បាន​មក​ពី​កូន​ប្រុស​ គ្រួ​សារ​អ្នក​មីង​ជា​ជំ​ហាន​បាន​លំ​នឹង​ជីវ​ភាព​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។

ព្រួត​ដៃ​កសាង​លំ​នៅ​ឋាន​ជូន​គ្រួ​សារ​ដែល​មាន​អ្នក​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជាតិ​ពុល​គី​មី​

ព្រួត​ដៃ​សាង​សង់​លំ​នៅ​ឋាន​ជូន​ដល់​កូន​បង្កើត​របស់​អ្នក​ចូល​រួម​សកម្ម​ភាព​ត​ស៊ូ​សម័យ​សង្គ្រាម រង​ការ​ជ្រាប​សារ​ជាតិ​ពុល​គី​មី គឺ​ជា​ទង្វើ​ជាក់​ស្តែង បញ្ជាក់​ពី​ទំ​នួល​ខុស​ត្រូវ​របស់​គ្រប់​ថ្នាក់​និង​គ្រប់​ផ្នែក និង​ទូ​ទាំង​សង្គម​ក្នុង​ការ​អនុ​វត្ត​គោល​ន​យោ​បាយ​សុខុ​មាល​ភាព​សង្គម។

ឧបត្ថម្ភ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ ជំនួយ​កម្លាំង​ដល់​ជន​ជាតិ​ភាគ​តិច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​

អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច ទី​ក្រុង​កឹង​ធើ បាន​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​របរ​រក​ស៊ី​ចិញ្ចឹម​ជី​វិត បណ្តុះ​បណ្តាល​របរ លើក​កម្ពស់​សមត្ថ​ភាព​ផលិត​ដល់​ប្រ​ជា​ជន។ ចាប់​ពី​គោ​ពូ​ជរ​ហូត​ដល់​បើក​ថ្នាក់​បង្រៀន​របរ​សម​ស្រប ប្រ​ភព​ធន​ធាន​ពី​កម្ម​វិធី​កំ​ពុង​បង្ក​លក្ខ​ណៈបន្ថែម ដើម្បី​ជន​ជាតិ​ភាគ​តិច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ បង្កើន​ប្រាក់​ចំ​ណូល​សន្សឹមៗ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។

ការផ្សាយពាណិជ្ជកម្ម

ការរស់នៅ

គោលនយោបាយ

ច្បាប់

ព័ត៌មានថ្មី

ភាពរីកចម្រើននៅតំបន់ជនរួមជាតិខ្មែរឃុំវិញក្វើយ

 វិញ​ក្វើយ ជា​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​នៃ​ក្រុង​ង៉ាណាំ ខេត្ត​សុក​ត្រាំង។ ក្រោយ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ បាន​បក្ស រដ្ឋ​យក​ចិត្តទុ​កដាក់​វិ​និ​យោគ​ទុន​កសាង ឃើញ​ថា​ជីវ​ភាព​សម្ភារៈ​ ស្មារតី​របស់​ជន​ជាតិ​​ខ្មែរ​នៅ​ទី​នេះ​មាន​ការ​លើក​កម្ពស់​។

យកចិត្តទុកដាក់គិតគូរដល់ជីវភាពជនរួមជាតិខ្មែរ

ពី​មុន ជីវ​ភាពរបស់ជន​រួមជាតិខ្មែរនៅតំបន់​ភ្នំ តំបន់​ព្រំដែន ខេត្ត​អាងយ៉ាង ជួប​ការ​លំបាក​ច្រើន អត្រា​គ្រួ​សារ​ក្រីក្រ​មាន​ជាង​៥០​%។ បក្ស​និងរដ្ឋ​បាន​ប្រ​កៀក​ស្មាជា​មួ​យ​នឹង​ជន​រួម​ជាតិ អនុ​វត្ត​នូវ​គោល​ន​យោ​បាយ អា​ទិ​ភាព​ជា​ច្រើន ដើម្បី​គិត​គូរ​ជីវភាព​ជូន​ជន​រួម​ជាតិ​ឆ្លង​កាត់​ការ​លំ​បាក​ឈាន​ឡើង​ជា​សន្សឹម​ៗ​។

ពង្រឹងការអប់រំច្បាប់ដល់កម្មាភិបាលប្រជាជនតំបន់ព្រំដែន

គម្រោង​ការ​ "ពង្រឹង​ការ​ផ្សព្វ​ផ្សាយ​អប់​រំ​ច្បាប់​ដល់​កម្មា​ភិ​បាល​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​ កោះ ស​មុទ្រ ដំ​ណាក់​កាល​២០១៣-​២០១៦​" ត្រូវ​បាន​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នៅ​ឆ្នាំ​២០១៤ រួម​ចំ​ណែក​បង្កើន​ចំ​ណេះ​ដឹង​ជូន​ប្រ​ជា​ជន​អំ​ពី​ការ​អនុ​វត្តន៍​ច្បាប់​របស់​រដ្ឋ​។

ទ្រឿងខាញ់នាបច្ចុប្បន្ន

ឃុំ​ទ្រឿង​ខាញ់ ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង ជា​ឃុំមួ​យ​ក្នុង​ចំ​ណោម​ឃុំ​ទាំង​២២ របស់​ខេត្តសុក​ត្រាំង ត្រូវ​បាន​ជ្រើស​ជា​ឃុំ​គំ​រូក​សាង​ជន​បទថ្មី។​ ជាង៤​ឆ្នាំអ​នុវត្ត​ទ្រឿង​ខាញ់ កសាង​សម្រេច​បាន​១៩/​១៩​លក្ខ​ឋាន​ រួច​កំ​ពុង​រង់​ចាំ​គណៈ​កម្មា​ធិ​ការ​ប្រជា​ជន​ខេត្ត​ទទួល​ស្គាល់ជា​ឃុំ​ជន​បទ​ថ្មី។

ភាពផ្លាស់ថ្មីនៅស្រុកវីធ្វី

រយៈ​ពេលកន្លង ឃុំ​វី​ប៊ិញ​និង​វីធ្វី​របស់​ស្រុក​វី​ធ្វី ខេត្ត​ហូវ​យ៉ាង បាន​រដ្ឋ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​ទុន​ ដូច្នេះ​ជីវ​ភាព​មា​មីង​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត​ត្រូវ​បាន​កែ​ល្អជា​បណ្តើរ​ៗ​។

កសិករខេត្តសុកត្រាំងកសាងជនបទថ្មី

ស​កម្ម​ចូល​រួម​ការ​ចលនា "ទូ​ទាំង​ប្រ​ទេស​ព្រួត​ដៃ​កសាង​ជន​ប​ទ​ថ្មី​" ក​សិ​ករ​ខេត្ត​សុក​ត្រាំង បាន​បរិ​ច្ចាគ​ដី ដើម​ឈើ ដំ​ណាំរួ​ម​ផ្សំ​កម្លាំង​ពល​កម្ម ដើម្បី​កសាង​សំ​ណង់​ជន​បទ​រួម​ចំ​ណែក​ញ៉ាំង​ឲ្យ​ឃុំ​ចំ​នួន​៩ របស់​ខេត្ត​​សម្រេច​បទ​ដ្ឋាន​ជាតិ​ខាង​ជន​បទ​ថ្មី​។

ភាពផ្លាស់ប្តូរនៅតំបន់ភ្នំទិញបៀង

គិត​ដល់​ចុង​ឆ្នាំ​២០១៤ គ្រួ​សារ​ក្រី​ក្រ​របស់​ស្រុក​តំ​បន់​ភ្នំ​ទិញ​បៀង ខេត្ត​អាង​យ៉ាង​ កាត់​បន្ថ​យ​នៅ​ត្រឹម​តែ​២.៩៩៧​គ្រួ​សារ ស្រូប​អត្រា​ជិត​១០% បើប្រៀប​នឹង​ចំ​នួន​គ្រួ​សារប្រជាជន​រួម​។ ដោយ​ឡែក​ជន​រួម​ជាតិ​ខ្មែរ ​គ្រួ​សារ​ក្រី​ក្រ​កាត់​បន្ថយ​នៅ​ត្រឹម​តែ​៤,៧៥​% ប្រ​ហាក់​ប្រ​ហែល​នឹង ១.៤៣៧​គ្រួ​សារ​។

ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពក្នុងការចលនា "ទូទាំងប្រជាជនការពារសន្តិសុខ"

រយៈ​ពេល​កន្លង ខេត្ត​បាក​លីវ បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​នូវ​បទ​បញ្ជា​០៦​/២០០៨ របស់​នាយក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ស្តី​ពី​​" ពង្រីក​តួ​នា​ទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច ក្នុង​ការ​ក​សាង​និង​ការ​ពារ​មាតុ​ភូមិ​"។ អា​ស្រ័យ​ហេតុ​នោះ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់នៅ​ភូមិ​ភាគ​នា​នា ដែល​មា​ន​​ជន​​ជាតិ​​ភាគ​​តិ​ច​​រ​ស់​​នៅ​​មាន​​ភាព​លំ​​នឹង​​ជា​​និច្ច​​។ល។

ភាពផ្លាស់ថ្មីនៅភូមិ៧

 មា​មីង​នៅ​ភូមិ​៧ ឃុំ​វី​តឹង ក្រុង​វី​ថាញ់ ខេត្ត​ហូវ​យ៉ាង សប្បាយ​រីក​រាយយ៉ាង​ខ្លាំង ពី​ព្រោះភូ​មិ​៧​បាន​សម្រេច​លក្ខ​ឋាន​នា​នា ជា​ការ​រួម​ចំ​ណែក​ដើម្បី​ឃុំ​វីតឹង ជាឃុំ​មួយ​ក្នុង​ចំ​ណោម​ឃុំ​ទាំង​ឡាយ​របស់​ខេត្ត​ហូវ​យ៉ាង បាន​ទទួល​ស្គាល់​ជាឃុំ​ជន​បទ​ថ្មី​។

អស់ពីចិត្តដើម្បីភូមិស្រុក

មា​មីង​ខ្មែរ​នៅ​ភូមិ​ព្រែក​ពិន្ទង ឃុំ​ភូ​មី ស្រុក​មី​ទូ ខេត្ត​សុក​ត្រាំង តែង​មាន ការ​គោ​រព​រាប់​អាន​លោក​អ៊ំ​តាំង​ហឿ​ហាន​ជា​និច្ច ពី​ព្រោះ​លោក​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​មួយ​រូប​តែង​មាន​សន្ដា​នចិត្ត​ជួយ​អ្នក​ក្រ​។

ភាពផ្លាស់ថ្មីនៅឃុំត្វឹងទឹក

អា​ស្រ័យ​ដោយ​បាន​ការ​វិ​និ​យោគ​ទុន​របស់​រដ្ឋ បា​ន​ជា​ជីវ​ភាព​របស់​ជន​ជាតិ​ខ្មែរ​នៅ​ឃុំ​ត្វឹង​ទឹក ស្រុក​ថាញ​ទ្រី ខេត្ត​សុក​ត្រាំង ពី​មួយ​​ថ្ងៃ​ទៅ​មួយ​ថ្ងៃកាន់​តែ​បាន​លើក​កម្ពស់​ ​មុខ​មាត់​ជន​បទ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ស​​កម្ម​ ។ល។

ផ្លាស់ថ្មីនៅលីវទូ

 ដង​ផ្លូវ​បេ​តុង​ទាំង​ឡាយ​ត្រង់​ភ្លឹង ហើយ​រាប​រលូន​ជា​មួយ​នឹង​ផ្ទះ​ឥដ្ឋ​ដ៏​សម​រម្យ​ជា​ច្រើន​ទើប​នឹង​សង់​ថ្មី ប្រ​ឡាយ​ធា​រា​សាស្រ្ត​ពោរ​ពេ​ញ​ទៅ​ដោយ​ទឹក​សាប​សម្រាប់​បម្រើត​ម្រូវ​ការ​ផលិត​កម្ម​។ សមិ​ទ្ធិផ​ល​ទាំង​នេះ បាន​ធ្វើ​ឲ្យ​មុខ​មាត់​ជប​ទឃុំលីវ​ទូ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​មាន​ភាព​ផ្លាស់​ថ្មី​យ៉ាង​ស​កម្ម​។

ភាពរីកចម្រើននៅភូមិចាម

 ក្រោយ​ពី​រ​យៈ​កាល​៤០​ឆ្នាំ​កសាង​និង​អភិ​វឌ្ឍ​ភូមិ​ស្រុក ជីវ​ភាព​ជន​រួម​ជាតិ​ចាម​នៅ​អាង​យ៉ាង មាន​ការ​ផ្លាស់​ថ្មី​គួរ​ឲ្យ​កត់​សម្គាល់​ជឿ​ជាក់​ទៅ​លើ​ខ្លួន​ឯង​ក្នុង​ការ​កសាង​ជីវ​ភាពថ្មី សាម​គ្គី​ក្នុង​សហ​គមន៍​បណ្តា​ជន​ជាតិ​ជា​បង​ប្អូន ដើម្បី​ភាព​រីក​ចំ​រើន​ទាំ​ង​អស់​គ្នា​។ល។

ជួយស្រ្ដីខ្មែរលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់

សមាគមសហពន្ធនារីឃុំវិញភឿកB ស្រុកហ្កក្វាវ (គៀងយ៉ាង) បំផុសចលនាសមាជិកនារីជាជនជាតិខ្មែរភូមិអាងភូ បង្កើតក្លឹបនារីជាមួយនឹងច្បាប់។ ឆ្លងតាមរយៈនោះ ជួយដល់បងប្អូននារីលើកកម្ពស់ការយល់ដឹង ពីច្បាប់អនុវត្តបានល្អនូវគោលមាគ៌ា គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ។

ភាពផ្លាស់ថ្មីនៅទំបន់ព្រំដែនយ៉ាងថាញ់

 ផ្តើម​ពី​ស្រុក​មួយ​នៅ​ជួប​ការ​លំ​បាក ឥ​ឡូវ​យ៉ាង​ថាញ់​ (កៀង​យ៉ាង​) មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ជាក់​ស្តែង​គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវ​បាន​ផ្តុំ​កម្លាំង​វិនិ​យោគ​ទុន​កសាង និង​គោល​នយោ​បាយ​ជា​ច្រើន​គិត​​គូរ​ជីវ​ភាព​ជូន​ជន​រួម​ជាតិ​ខ្មែរ ត្រូវ​បាន​ផ្សព្វ​ផ្សាយ បង្ក​ជា​ជំ​ហាន​អភិ​វឌ្ឍ​ថ្មី​សម្រាប់​ស្រុក​តំ​បន់​ព្រំ​ដែន​។

អស់ពីចិត្តជាមួយនិងមាមីងខ្មែរ

លោក​យឿង​ផល លេ​ខា​សា​ខា​បក្ស​អនុ​សង្កាត់​៥ សង្កាត់​៩ ក្រុង​សុក​ត្រាំង ខេត្ត​សុក​ត្រាំង ត្រូវ​បាន​ជ្រើស​រើស​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ក្នុង​អនុ​សង្កាត់ ពី​ព្រោះ​លោក​អស់​ពី​ចិត្ត​និង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​​គិត​គូរ​ចំ​ពោះ​មា​មីង​។

កាម៉ាវ អនុវត្តល្អការងារគិតគូរជូនជនរួមជាតិភាគតិច

ក្រុមបំពេញការងារនៃគណៈកម្មាធិការជនជាតិ ដឹកនាំដោយលោក យ៉ាងស៊ាវភឺ- រដ្ឋមន្រ្តីប្រធានគណៈ​កម្មា​ធិការជនជាតិ ទើបនឹងអញ្ជើញមកធ្វើការជាមួយថ្នាក់ដឹកនាំ ខេត្តកាម៉ាវ អំពី "ស្ថានភាពផ្សព្វផ្សាយអនុ វត្តការងារជនជាតិនិងគោលនយោបាយជនជាតិដំណាក់កាល ឆ្នាំ២០១១​-​២០១៥"។

សកម្មកសាងជនបទថ្មី

ក្រុង​កា​ម៉ាវ ខេត្ត​កាម៉ា​វ កំ​ពុង​ជម្រុញ​ល្បឿន​កសាង​ជន​បទ​ថ្មី ខិត​ខំ​ដល់​ឆ្នាំ២​០១៦ ឃុំទាំ​ង​៧នៅ​ជាយ​ក្រុង​នឹង​សម្រេច​លក្ខ​ឋាន​កសាង​ជនបទ​​ថ្មី។​

រស់នៅសុខ រកទទួលទានសុខ

រួម​ជា​មួយ​នឹង​ការ​វិ​និ​យោគ​ទុន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ រដ្ឋ​នៅ​ទាំង​ឧបត្ថម្ភ​ផ្ទះ​នៅ ទុន​ផលិត​កម្ម​បង្រៀន​របរ​។ល។ ជួយ​ជន​រួម​ជាតិ​ខ្មែ​រ​នៅ​ខេត្ត​សុក​ត្រាំង បាន​រស់​នៅ​សុខ រក​ទទួល​ទាន​សុខ​។