កាសែតកឹនធើ

គោលនយោបាយ

គោលនយោបាយ

ក្តី​រីក​រាយ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ក្នុង​ផ្ទះ​ថ្មី​

ដោយ​បាន​រដ្ឋ​ឧបត្ថម្ភ​ ៧៥ លាន​ដុង​ គ្រួ​សារ​អ្នក​មីង​ ថា​ច់ ធី​ចៀក​ នៅ​ភូមិ​អូរ​ក្តា​រ ឃុំ​ហ៊ឹងមី​ ខេត្ត​វិញ​ឡុង​ ចូល​រួម​ បន្ថែម​ចំ​នួន​ ៤៥ លាន​ដុង​ទៀត​ដើម្បី​សាង​សង់​បាន​ផ្ទះ​មួយ​ខ្នង​យ៉ាង​សម​រម្យ​។ មាន​ជម្រក​ស្នាក់​នៅ​រឹង​មាំ​ រួម​ជា​មួយ​ប្រ​ភព​ចំ​ណូល​បាន​មក​ពី​កូន​ប្រុស​ គ្រួ​សារ​អ្នក​មីង​ជា​ជំ​ហាន​បាន​លំ​នឹង​ជីវ​ភាព​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។

ព្រួត​ដៃ​កសាង​លំ​នៅ​ឋាន​ជូន​គ្រួ​សារ​ដែល​មាន​អ្នក​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជាតិ​ពុល​គី​មី​

ព្រួត​ដៃ​សាង​សង់​លំ​នៅ​ឋាន​ជូន​ដល់​កូន​បង្កើត​របស់​អ្នក​ចូល​រួម​សកម្ម​ភាព​ត​ស៊ូ​សម័យ​សង្គ្រាម រង​ការ​ជ្រាប​សារ​ជាតិ​ពុល​គី​មី គឺ​ជា​ទង្វើ​ជាក់​ស្តែង បញ្ជាក់​ពី​ទំ​នួល​ខុស​ត្រូវ​របស់​គ្រប់​ថ្នាក់​និង​គ្រប់​ផ្នែក និង​ទូ​ទាំង​សង្គម​ក្នុង​ការ​អនុ​វត្ត​គោល​ន​យោ​បាយ​សុខុ​មាល​ភាព​សង្គម។

ឧបត្ថម្ភ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ ជំនួយ​កម្លាំង​ដល់​ជន​ជាតិ​ភាគ​តិច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​

អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច ទី​ក្រុង​កឹង​ធើ បាន​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​របរ​រក​ស៊ី​ចិញ្ចឹម​ជី​វិត បណ្តុះ​បណ្តាល​របរ លើក​កម្ពស់​សមត្ថ​ភាព​ផលិត​ដល់​ប្រ​ជា​ជន។ ចាប់​ពី​គោ​ពូ​ជរ​ហូត​ដល់​បើក​ថ្នាក់​បង្រៀន​របរ​សម​ស្រប ប្រ​ភព​ធន​ធាន​ពី​កម្ម​វិធី​កំ​ពុង​បង្ក​លក្ខ​ណៈបន្ថែម ដើម្បី​ជន​ជាតិ​ភាគ​តិច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ បង្កើន​ប្រាក់​ចំ​ណូល​សន្សឹមៗ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។

ការផ្សាយពាណិជ្ជកម្ម

ការរស់នៅ

គោលនយោបាយ

ច្បាប់

ព័ត៌មានថ្មី

គិត​គូរ​ពី​លំ​នៅ​ឋាន​ជូន​គ្រួ​សារ​ជួប​ការ​លំ​បាក

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កន្លង​ហើយ គណៈ​ចង្អុល​ការ​លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​ហ្គវ៉ាវ ខេត្ត​គៀង​យ៉ាង បាន​ប្រ​គល់​ជូន​ផ្ទះ​មហា​សាម​គ្គី ១៧ ខ្នង។ ក្នុង​នោះ សង់​ថ្មី ១៥ ខ្នង ជួស​ជុល ២ ខ្នង ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​នៅ​ឃុំ​ចំ​នួន ៣ គឺ​ឃុំ​ឌិញ​អាង ឌិញ​ហ្វា និង​ថើយ​ក្វាង។

ផ្ដល់​ទំ​នុក​ចិត្ត​ជូន​អ្នក​ក្រ

ផ្តើម​ពី​ប្រ​ភព​ទុន​ឧបត្ថម្ភ​របស់​រដ្ឋ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ជា​ជន​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​មី​ស្វៀង ខេត្ត​សុក​ត្រាំង មាន​លក្ខណៈ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ចាក​ផុត​ពី​ភាព​ក្រី​ក្រ លំ​នឹង​ជីវ​ភាព។

រួម​ដំ​ណើរ​ជា​មួយ​ភូមិ​ភាគ

តាម​ថេរ​ដី​កា​របស់​ព្រះ​តេជ​ព្រះ​គុណ សើុង​ង៉ុក​ហ្វិញ ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​វិញ​ឡុង​ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ ម្ល៉ោះ​ហើយ កិច្ច​ការ​សាសនា​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​រយៈ​ពេល​កន្លង បាន​សមា​គម​អនុវត្ត​ល្អ​ប្រ​សើរ។

រៀនសូត្រតាមអ៊ំ ដើម្បីគិតគូរជូនប្រជាជនបានល្អជាង

ប៉ុន្មាន​ឆ្នាំ​កន្លង ការ​ចលនា​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិយា​បថ​ហូ​ជី​មិញ បន្ត​ការ​រីក​សាយ​ភាយ​ស៊ី​ជម្រៅ​យ៉ាង​ទូ​លំ​ទូលាយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ។

បង្ក​លក្ខណៈ​ជូន​ជន​រួម​ជាតិ​ភាគ​តិច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ​លំ​នឹង​ជីវ​ភាព

​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍន៍​សេដ្ឋ ​កិច្ច -​ សង្គម​នៅតំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ ​ដំណាក់​កាល ​២០២១-​២០៣០ ​ដំណាក់​កាល​១៖ ​២០២១-​២០២៥ ​(ហៅ​កាត់​ថា ​កម្ម​វិធី)​ បាន​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ជា​វិជ្ជ​មាន ​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​ខេត្ត។​

​កាម៉ាវ ​ ជា​សារ​វន្ត​សម្រេច​រួច​រាល់​ទិស​ដៅ ​និង​ភាគ​កម្រិត​សំ​ខាន់ៗ​មួយ​ចំ​នួន​នៃ​កម្ម​វិធី ​តាម​ល្បឿន​ការ​ងារ​ដាក់​ចេញ​ក្នុង​ផែន​ការ​ដំ​ណាក់​កាល​៥​ឆ្នាំ

​ជា​មួយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​និង​ប្តេជ្ញា​ចិត្ត​ខ្ពស់​ គ្រប់​មន្ទីរ​ ផ្នែក​និង​ភូមិ​ភាគ​ក្នុង​ខេត្ត​ លទ្ធ​ផល​អនុ​វត្ត​ក្នុង​រយៈ​ពេល​ជិត​៣​ឆ្នាំ ​ខេត្ត​កាម៉ាវ​ជា​សារ​វន្ត​សម្រេច​រួច​រាល់​ទិស​ដៅ​និង​ភាគ​កម្រិត​សំ​ខាន់ៗ​មួយ​ចំនួន​នៃ​កម្ម​វិធី ​តាម​ល្បឿន​ការ​ងារ​ដាក់​ចេញ​ក្នុង​ផែន​ការ ​ដំណាក់​កាល​៥ឆ្នាំ។

របត់​ទម្លុះ​ទម្លាយ​សម្រាប់​ការ​ងារ​ជន​ជាតិ​ និង​គោល​នយោ​បាយ​ជន​ជាតិ​

នៅ​ថ្ងៃ​ទី ​១៨-​១១​-២០១៩​ រដ្ឋ​សភា​បាន​ចេញ​សេចក្តី​សម្រេច​ចិត្ត​លេខ ​៨៨/​២០១៩/​QH១៤ ​អនុ​ម័ត​លើ​គ្រោង​ការ​មេ​សម្រាប់​ដើម្បី​សេដ្ឋ​កិច្ច-​សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​ តំ​បន់​ភ្នំ​ដំ​ណាក់កាល​ ២០២១​-២០៣០​។

មាន​គោល​នយោ​បាយ​ជា​ច្រើន​ដើម្បី​អភិ​រក្ស​និង​ពង្រីក​បេតិក​ភ័ណ្ឌ​វប្ប​ធម៌​អរូបី

ជា​ច្រើន​ឆ្នាំ​មក​នេះ ការ​ងារ​អភិ​រក្ស​និង​ពង្រីក​បេតិក​ភ័ណ្ឌ​វប្ប​ធម៌​អរូបី​នៅ​លើ​ភូមិ​សាស្ត្រ​ខេត្ត​អាង​យ៉ាង មិន​ត្រឹម​តែ​រួម​ចំ​ណែក​អភិ​រក្ស​អត្ត​សញ្ញាណ​ជន​ជាតិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​តួនា​ទី​ដ៏​សំ​ខាន់​ក្នុង​ការ​អភិវឌ្ឍ​ទេស​ចរណ៍ លើក​ស្ទួយ​ជីវ​ភាព​ស្មារតី​ដល់​ប្រ​ជា​ជន​ទៀត​ផង។

ខិត​ខំ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច

យោង​តាម​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ត្រឹង​វ៉ាន់​ថើយ ខេត្ត​កា​ម៉ាវ ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​និយា​យា​រួម និង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក ត្រូវ​បាន​គ្រប់​ថ្នាក់ គ្រប់ផ្នែក យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព។

ភាព​ផ្លាស់​ថ្មី​នៅ​វិញ​ហ្វា​ហ៊ឹង​ណាម

នៅ​ឃុំ​ជា​ច្រើន​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ខេត្ត​គៀង​យ៉ាង​ បាន​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​២០២១ -២០៣០ ឃើញ​ថា​ ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​មាន​ការ​វិវឌ្ឍ​យ៉ាង​ច្បាស់​ក្រ​ឡែត។​

ស្នើ​គ្រួ​សារ​ទើប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​និង​ទើប​ចាក​ផុត​ពី​បន្ទាត់​ក្រ​ជា​ជន​ជាតិ​ភាគ​តិច បាន​ទទួល​ផល​ពី​កម្ម​វិធី​ដើម្បី​លំ​នឹង​ជីវ​ភាព

រយៈ​ពេល​កន្លង ក្រុង​ផ្តុំ​កម្លាំង​ចង្អុល​ការ​គួប​ផ្សំ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គម្រោង​ផ្សេងៗ ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្ត្រ​ក្រុង​កឹង​ធើ ដំ​ណាក់​កាល ២០២១​- ២០៣០ ដំ​ណាក់​កាល​ទី​ ១ ចាប់​ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៥

អភិ​រក្ស​វប្ប​ធម៌​មាន​ប្រ​សិទ្ធ​ភាព​ពេល​អនុវត្ត​កម្ម​វិធី

យោង​តាម​ប្រ​សាសន៍​លោក ថាច់​យឿង ប្រ​ធាន​មន្ទីរ​សាស​នា​និង​ជន​ជាតិ​ខេត្ត​វិញ​ឡុង ដំ​ណាក់​កាល​ទី ១ (២០២១- ២០២៥) នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២១ - ២០៣០ កំ​ពុង​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ជា​វិជ្ជ​មាន។

ទ្រី​តូង៖ ប្រ​មូល​ផ្តុំ​ប្រ​ភព​កម្លាំង​អភិវឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច

ទ្រី​តូង ជា​ស្រុក​តំ​បន់​ភ្នំ ជន​ជាតិ ព្រំ​ដែន និង​ជា​ស្រុក​ក្រ​របស់​ខេត្ត​អាង​យ៉ាង។ ដោយ​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​ជាង ៣៣,​៣១%។ ហេតុ​នេះ រយៈ​ពេល​កន្លង ស្រុក​ក៏​បាន​ប្រ​មូល​ផ្តុំ​ប្រ​ភព​កម្លាំង​ជា​ច្រើន​សម្រាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។

ជំ​រុញ​ការ​អភិវឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច

ដោះ​ដូរ​យោ​បល់​ជា​មួយ​អ្នក​យក​ព័ត៌​មាន​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ លោក​ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ខេត្ត​សុក​ត្រាំង ឱ្យ​ដឹង៖

គោល​នយោ​បាយ​ជន​ជាតិ រួម​ចំ​ណែក​យ៉ាង​សកម្ម​ធ្វើ​ឱ្យ​វិវឌ្ឍ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច

“គោល​នយោ​បាយ​ជន​ជាតិ​នា​ពេល​កន្លង បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ធ្វើ​ឱ្យ​វិវឌ្ឍ​យ៉ាង​ច្បាស់​ក្រ​ឡែត​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច” - នោះ​គឺ​ជា​មតិ​របស់​លោក ង្វៀង​ថាញ់​ណេម អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ ពេល​ឆ្លើយ​បទ​សម្ភាស​ជា​មួយ​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ អំ​ពី​ប្រ​សិទ្ធ​ភាព​នៃ​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​លើ​ភូមិ​សាស្រ្ត​ខេត្ត​កា​ម៉ាវ។

ពង្រីក​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច

តាម​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង លទ្ធ​ផល​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច-​សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល​២០២១​-២០៣០ (ហៅ​កាត់​ថា កម្ម​វិធី) នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត គឺ​ល្អ​បង្គួរ។

អនុវត្ត​ល្អ​គោល​នយោ​បាយ​ជន​ជាតិ​ពិ​សេស​ដោយ​ឡែក​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច

បញ្ជ្រាប​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​គោល​ការណ៍ គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស​និង​រដ្ឋ ឆ្នាំ​កន្លង ភូមិ​ភាគ​នានា​នៅ​តំ​បន់​ណាម​បូ បន្ត​អនុ​វត្ត​ល្អ​នូវ​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច។

កម្ម​វិធី​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច

កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ ដំ​ណាក់​កាល ២០២១ - ២០៣០ បាន​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ខេត្ត​បាក​លីវ។

បក្ស​កុម្មុយ​និស្ដ​វៀត​ណាម – ៩៥​ឆ្នាំ រួម​ដំ​ណើរ​ជា​មួយ​ប្រ​ទេស​ជាតិ​អភិវឌ្ឍន៍

ចាប់​តាំង​ពី​បង្កើត​មក​ទល់​បច្ចុប្បន្ន បក្ស​កុម្មុយ​និស្ដ​វៀត​ណាម​បាន​ឆ្លង​កាត់​រយៈ​ពេល​៩៥​ឆ្នាំ​កសាង រីក​ចម្រើន​ជា​មួយ​ប្រ​ទេស​ជាតិ ក៏​ដូច​ជា​រួម​ដំ​ណើរ​និង​អភិវឌ្ឍន៍។

ជួយ​ប្រ​ជា​ជន​លំ​នឹង​ជីវ​ភាព

ដើម្បី​ជួយ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​ជួប​ការ​លំ​បាក​អំ​ពី​លំ​នៅ​ឋាន​លំ​នឹង​ជីវ​ភាព គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​ហ៊ីប ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ បាន​ប្រើ​ប្រាស់​ប្រ​ភព​ទុន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ ដើម្បី​ប្រ​ជា​ជន "មាន​ផ្ទះ​សម្បែង​សម​រម្យ ស្ងប់​អា​រម្មណ៍​រក​សុី" ឈាន​ឡើង​ក្នុង​ជីវ​ភាព។