កាសែតកឹនធើ

សន្តិសុខ - ការពារប្រទេស

សន្តិសុខ - ការពារប្រទេស

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ភាព​ព្រំ​ដែន​សមុទ្រ​

នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​តុ​លា​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ បាន​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ត្រឹង​ដេ ទី​ក្រុង​កឹង​ធើ​ ចាត់​តាំង​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ភាព​ដែន​ដី​ និង​សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​ ឆ្នាំ​២០២៦។

ក្រ​សួង​នគរ​បាល​ចាត់​តាំង​ផ្សព្វ​ផ្សាយ​ពី​ការ​បង្ការ​ទប់​ស្កាត់​អំ​ពើ​ល្មើស​ច្បាប់​ក្នុង​សា​លា​រៀន​នៅ​ឃុំ​ទីវ​កឹង​

នា​យក​ដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ​នៃ​ក្រ​សួង​នគរ​បាល​សហ​ការ​ជា​មួយ​នា​យក​ដ្ឋាន​សិស្ស​ និស្សិត​ ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល នគរ​បាល​ខេត្ត​វិញ​ឡុង​ មន្ទីរ​បណ្តុះ​បណ្តា​លខេត្ត​វិញ​ឡុង​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ទីវ​កឹង​ គណៈ​ចាង​ហ្វាង​សា​លា​ ចាត់​តាំង​"កម្ម​វិធី​ផ្សព្វ​ផ្សាយ​បង្ការ​ទប់​ស្កាត់​អំ​ពើ​ល្មើស​ច្បាប់​ក្នុង​សា​លា​រៀន​នៅ​សា​លា​អនុ​វិទ្យា​ទីវ​កឹង​ដល់​សិស្សា​នុសិស្ស​គ្រប់​ថ្នាក់​។

ត្រៀម​លក្ខណៈ​ដើម្បី​មា​មីង​

សហ​ការ​ដើរ​ល្បាត​ជា​ប្រ​ចាំ ប្រ​ទះ​ឃើញ​ទាន់​ពេល​នូវ​ករណី​ដែល​មាន​សញ្ញា​ល្មើស​ច្បាប់ ក្រុម​ការ​ពារ​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​ភូមិ​ដៃ​ទទឹង ឃុំ​តឹប​ង៉ាយ ខេត្ត​វិញ​ឡុង បាន​រួម​ចំ​ណែក​បន្ថយ​បទ​ល្មើស​លួច​ប្លន់​និង​អបាយ​មុខ​សង្គម។ ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំ​ហឹង​របស់​ក្រុម​ការ​ពារ​សន្តិ​សុខ រួម​ជា​មួយ​នគរ​បាល​ឃុំ​និង​កង​កម្លាំង​មូល​ដ្ឋាន ជួយ​ឱ្យ​មា​មីង​ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

អនុវត្ត​ល្អ​កិច្ច​ការ​ការ​ពារ​សន្តិ​សុខ​តំ​បន់​ព្រំ​ដែន​សមុទ្រ​

​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ បាន​ម្ចាស់​ការ​ច្នៃ​ប្រ​តិដ្ឋ​ ច្បាម​ស្ថាន​ភាព​ ភារ​កិច្ច​ដើម្បី​បញ្ជា​ការ​ ចង្អុល​ការ​ដល់​អង្គ​ភាព​នា​នា​ ក្តាប់​ច្បាស់​ស្ថាន​ភាព​ ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា​នូវ​វិធាន​ការ​ការ​ពារ​ព្រំ​ដែន​។

ផ្សព្វ​ផ្សាយ​គម្រោង​ "កម្មាភិ​បាល​ យុទ្ធ​ជន​ កង​ទ័ព​ជំ​រុញ​ដំ​ណើរ​ប្អូន​ៗទៅ​សាលា​"

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំដែន​ខេត្ត​សុក​ត្រាំង ទើប​រៀប​ចំ​ពិធី​ជួប​ជុំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​ “កម្មាភិ​បាល​ យុទ្ធ​ជន​កង​ទ័ព​ជំរុញ​ដំណើរ​ប្អូន​ៗទៅ​សាលា​” ឆ្នាំ​២០២២។

កសាង​អង្គ​ភាព​រឹង​មាំ​លើ​គ្រប់​វិស័យ​

ប៉ុន្មាន​ឆ្នាំ​កន្លង​ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ហ្វៀក​ហ្វា ស្រុក​ចូវ​ថាញ់​ ខេត្ត​ត្រា​វិញ​ ម្ចាស់​ការ​ក្តាប់​ច្បាស់​ស្ថាន​ភាព​ សកម្ម​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ ឃុំ​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​រាល់​ដំ​ណោះ​ស្រាយ​ សំ​ដៅ​អនុវត្ត​ជោគ​ជ័យ​ភារកិច្ច​យោ​ធា ការ​ពារ​មាតុ​ភូមិ​លើ​ភូមិ​សាស្ត្រ​។

ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​ ច្បាប់​ពាក់​ព័ន្ធ​ដល់​សកម្ម​ភាព​ជំនឿ សាសនា​ ឆ្នាំ​២០២២

ដើម្បី​លើក​កម្ពស់​ស្មារតី​គោ​រព​ច្បាប់​ ស្តី​ពី​សន្តិ​សុខ​បណ្តាញ​ និង​ការ​បង្ការ ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ខ្ពស់​ នគរ​បាល​ក្រុង​កឹង​ធើ បាន​សហ​ការ​ជា​មួយ​មន្ទីរ​មហា​ផ្ទៃ​ក្រុង​បើក​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​ ច្បាប់​ពាក់​ព័ន្ធ​ដល់​សកម្ម​ភាព​ជំនឿ សាសនា​ ឆ្នាំ​២០២២។

ទម្រង់​ឃោស​នា ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ជា​ច្រើន​មាន​ប្រ​សិទ្ធ​ភាព​

រយៈ​ពេល​កន្លង​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​នានា​ចំ​ណុះ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង បាន​រៀប​ចំ​ទម្រង់​ឃោស​នា ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ជា​ច្រើន​ដល់​កម្មាភិ​បាល​ យុទ្ធ​ជន​ និង​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ; រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​ និង​ស្មារតី​គោ​រព​ច្បាប់​ រក្សា​សន្តិ​សុខ​ព្រំដែន​តំ​បន់​សមុទ្រ​របស់​ខេត្ត​។

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង ឃោស​នា​ច្បាប់​ដល់​កម្មា​ភិបាល​ប្រ​ជាជន​តំ​បន់​ព្រំ​ដែន​សមុទ្រ

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង ទើប​រៀប​ចំ​កិច្ច​ប្រ​ជុំ ឃោសនា​ផ្សព្វ​ផ្សាយ អប់រំ​ច្បាប់​ដល់​កម្មាភិ​បាល​ អ្នក​រដ្ឋ​ការ​និងប្រ​ជា​ជន​ជាង ១.០០០ នាក់ នៅ​ឃុំ សង្កាត់ ទីប្រ​ជុំ​ជន​តំ​បន់​ព្រំ​ដែន​ចំ​នួន ១១ ចំ​ណុះ​ស្រុក​ត្រឹង​ដេ ស្រុក​កូវ​ឡៅ​យុង និង​ទី​រួម​ខេត្ត​វិញ​ចូវ ។

ឃុំ​ហ៊ីវ​ទឺ អនុវត្ត​ល្អ​កិច្ច​ការ​យោ​ធា​ការ​ពារ​ប្រ​ទេស​នៅ​ភូមិ​ភាគ​

ប៉ុន្មាន​ឆ្នាំ​កន្លង​ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ហ៊ីវ​ទឺ ស្រុក​ទីវ​កឹង ខេត្ត​ត្រា​វិញ បាន​ដំណើរ​ការ​មាន​របៀប​រៀប​រយ​ មាន​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​អនុវត្ត​ជោគ​ជ័យ​រាល់​ភាគ​កម្រិត ភារ​កិច្ច​យោ​ធា ការ​ពារ​ប្រ​ទេស​នៅ​ភូមិ​ភាគ​។

ជូន​ទង់​ជាតិ​ចំ​នួន ១០.០០០ ដល់​កម្មាភិបាល​ យុទ្ធ​ជន​និង​ប្រ​ជាជន​នៅតំ​បន់​ព្រំ​ដែន​ខេត្ត​អាង​យ៉ាង

កាសែត​អ្នក​ពល​កម្ម​ ទើប​សហការ​ជា​មួយ​គណៈកម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង រៀប​ចំ​កម្ម​វិធី “ទង់​ជាតិ​នៅ​តំ​បន់​ព្រំដែន”

រីក​សាយ​ភាយ​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ

រយៈ​ពេល​កន្លង​ នគរ​បាល​ខណ្ឌ​អូរ​ម៉ូង ក្រុង​កឹង​ធើ ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ។ ឆ្លង​តាម​រយៈនោះ បាន​ពង្រីក​តួនាទី​របស់​ប្រ​ជា​ជន​ក្នុង​ការ​បង្ការ ថ្កោល​ទោសបទ​ល្មើស រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​។

សុក​ត្រាំង​ ផ្សព្វ​ផ្សាយ​ច្បាប់​ការ​ពារ​ព្រំ​ដែន​វៀត​ណាម​ដល់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ បាន​សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡាក់​ហ្វា ទីរួម​ខេត្ត​វិញ​ចូវ​ រៀប​ចំ​ផ្សព្វ​ផ្សាយ​ច្បាប់​ការ​ពារ​ព្រំ​ដែន​វៀត​ណាម​ដល់​អង្គ​ការ​មហា​ជន​ និង​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​។​

រួម​ចំ​ណែក​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្ត្រ​

កិច្ច​ការ​ធានា​ការ​ពារ​ប្រ​ទេស​យោ​ធា​ភូមិ​ភាគ​ ពិសេស​កិច្ច​ការ​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្ត្រ​ ត្រូវ​បាន​គណៈ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ អនុវត្ត​យ៉ាង​ល្អ​ប្រ​សើរ​។​

បញ្ជា​ការដ្ឋាន​យោ​ធា​ខេត្ត​ត្រា​វិញ រៀប​ចំ​បើក​វគ្គបំ​ពាក់​បំប៉ន​ចំ​ណេះ​ដឹង​ភាសា​ជន​ជាតិ

បញ្ជា​ការដ្ឋាន​យោ​ធា​ខេត្ត​ត្រា​វិញ ទើប​សហការ​ជា​មួយ​សាកល​វិទ្យា​ល័យ​ត្រា​វិញ រៀប​ចំ​បើក​វគ្គ​បំ​ពាក់​បំប៉ន​ភាសា​ជន​ជាតិ​ឆ្នាំ ២០២២។

ប្រ​សិទ្ធ​ភាព​ពីការ​អនុវត្ត​លក្ខន្តិកៈ​នៃ​កិច្ច​សហ​ការ

ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​អាង​ថាញ់បា កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ខ្លឹម​សារ​ដែល​បាន​ចុះ​ហត្ថ​លេខា​លើ​លក្ខន្តិកៈ​នៃ​កិច្ច​សហ​ការ​ជា​មួយ​ស្រុក​កូវ​ឡៅ​យុង ដើម្បី​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​ភារ​កិច្ច​គ្រប់​គ្រង​ ការ​ពារ​រឹង​មាំអធិប​តេយ្យ​សន្ដិ​សុខ​ព្រំ​ដែន​សមុទ្រ​។​

ជូន​រង្វាន់​ជា​បន្ទាន់​ដល់​នគរ​បាល​ស្រុក​កេ​សាច់សម្រេច​ស្នាដៃ​ឆ្នើម​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​បទ​ល្មើស​

នគរ​បាល​ខេត្ត​សុក​ត្រាំង​ ទើប​ជូន​រង្វាន់​ជា​បន្ទាន់​ដល់​នគរ​បាល​ស្រុក​កេ​សាច់ ព្រោះ​សម្រេច​បាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ បទ​ល្មើស​។​

ធានា​សុវត្ថិ​ភាព​ដល់​អ្នក​ចរា​ចរណ៍

នៅ​តំ​បន់​ជន​រួម​ជាតិ​នៃ​ខេត្ត​ហូវ​យ៉ាង​ ទន្ទឹម​នឹង​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​សុក្រឹត គឺ​មាន​ទាំង​ប្រ​ព័ន្ធ​អំ​ពូល​ភ្លើ​ង​អុជ​បំ​ភ្លឺ​និង​ផ្លាក​សញ្ញា​ចរា​ចរណ៍ ដើម្បី​ធានា​សុវត្ថិ​ភាព​ដល់​អ្នក​ចរា​ចរណ៍។​

កាម៉ាវរក្សា​ខ្ជាប់​សន្តិ​សុខ​នយោ​បាយ​ សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​

តាម​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កាម៉ាវ រយៈ​ពេល​កន្លង​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ បាន​សហ​ការ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ កម្ម​វិធី​ជាតិ​ស្តីពី​ការ​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​។​

ក្រុម​សម្រុះ​សម្រួល​ភូមិ​ចុង​ក្រោម​

ក្រុម​សម្រុះ​សម្រួល​ភូមិ​ចុង​ក្រោម​ ឃុំ​មី​ចាញ់​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ បាន​បង្កើត​ឡើង​ដោយ​មាន​សមាជិក​ ៧ នាក់​ អា​ស្រ័យ​ប្រ​ធាន​គណៈ​កម្ម​ការ​ប្រ​ជាជន​ភូមិ​ធ្វើ​ជា​ប្រ​ធាន​ក្រុម​។​

ធានា​សន្តិ​សុខ​ សុវត្ថិ​ភាព​ជាដាច់​ខាត​សម្រាប់​ទិវា​បុណ្យ​

នគរ​បាល​ខេត្ត​សុក​ត្រាំង​ ទើប​រៀប​ចំ​បើក​យុទ្ធនា​ការ​ចំ​ណុច​ខ្ពស់​វាយ​លុក បង្ក្រាប​បទ​ល្មើស​ ធានា​សន្តិ​សុខ​ សុវត្ថិ​ភាព​សណ្ដាប់​ធ្នា​ប់​សម្រាប់​សកម្ម​ភាព​នៃ​ទិវា​បុណ្យ​វប្បធម៌​ កីឡា​ ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ លើក​ទី VIII នៅ​ខេត្ត​សុក​ត្រាំង​ និង​ពិធី​បុណ្យ​អក​អំ​បុក​ - អុំ​ទូក​ ខេត្ត​សុក​ត្រាំង​លើក​ទី V តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។​

ស្ងើច​សរ​សើរ​ជូន​រង្វាន់​បន្ទាន់​ដល់​កម្មា​ភិបាល​ការ​ពារ​ព្រំ​ដែន​ដែល​មាន​ស្នាដៃ​បង្ក្រាប​ការ​រត់​ពន្ធ​

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ បាន​ស្ងើច​សរ​សើរ​ជូន​រង្វាន់​បន្ទាន់​ដល់​កម្មា​ភិបាល​ចំ​ណុះ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ខេត្ត​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​យាម​ល្បាត​ ប្រ​ទះ​ឃើញ​និង​ធ្វើ​ការ​ឃាត់​កប៉ាល់​នេសាទ​ពាក់​ផ្លាក​លេខ​ CM៩៩២៤៨TS ដែល​ដឹក​ជញ្ជូន​ប្រេង​ DO ២០.៥០០លីត្រ​ ខុស​ច្បាប់​តាម​សមុទ្រ​។​

រៀន​ភា​សា​ខ្មែរ​ដើម្បី​ជិត​ដិតនិង​យល់​ប្រ​ជា​ជន​

កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ បាន​ចូល​រួម​ថ្នាក់​រៀន​អក្សរ​ខ្មែរ​ ដើម្បី​ជិត​ដិតនឹង​ប្រ​ជា​ជន​ រួម​ចំ​ណែក​កសាង​រឹង​មាំ​យុទ្ធ​សាស្រ្ត​ទឹក​ចិត្ត​ប្រ​ជា​ជន​ និង​រូប​ភាព​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ក្នុង​ទឹក​ចិត្ត​ជន​រួម​ជាតិ​។​