កាសែតកឹនធើ

សន្តិសុខ - ការពារប្រទេស

សន្តិសុខ - ការពារប្រទេស

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ភាព​ព្រំ​ដែន​សមុទ្រ​

នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​តុ​លា​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ បាន​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ត្រឹង​ដេ ទី​ក្រុង​កឹង​ធើ​ ចាត់​តាំង​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ភាព​ដែន​ដី​ និង​សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​ ឆ្នាំ​២០២៦។

ក្រ​សួង​នគរ​បាល​ចាត់​តាំង​ផ្សព្វ​ផ្សាយ​ពី​ការ​បង្ការ​ទប់​ស្កាត់​អំ​ពើ​ល្មើស​ច្បាប់​ក្នុង​សា​លា​រៀន​នៅ​ឃុំ​ទីវ​កឹង​

នា​យក​ដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ​នៃ​ក្រ​សួង​នគរ​បាល​សហ​ការ​ជា​មួយ​នា​យក​ដ្ឋាន​សិស្ស​ និស្សិត​ ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល នគរ​បាល​ខេត្ត​វិញ​ឡុង​ មន្ទីរ​បណ្តុះ​បណ្តា​លខេត្ត​វិញ​ឡុង​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ទីវ​កឹង​ គណៈ​ចាង​ហ្វាង​សា​លា​ ចាត់​តាំង​"កម្ម​វិធី​ផ្សព្វ​ផ្សាយ​បង្ការ​ទប់​ស្កាត់​អំ​ពើ​ល្មើស​ច្បាប់​ក្នុង​សា​លា​រៀន​នៅ​សា​លា​អនុ​វិទ្យា​ទីវ​កឹង​ដល់​សិស្សា​នុសិស្ស​គ្រប់​ថ្នាក់​។

ត្រៀម​លក្ខណៈ​ដើម្បី​មា​មីង​

សហ​ការ​ដើរ​ល្បាត​ជា​ប្រ​ចាំ ប្រ​ទះ​ឃើញ​ទាន់​ពេល​នូវ​ករណី​ដែល​មាន​សញ្ញា​ល្មើស​ច្បាប់ ក្រុម​ការ​ពារ​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​ភូមិ​ដៃ​ទទឹង ឃុំ​តឹប​ង៉ាយ ខេត្ត​វិញ​ឡុង បាន​រួម​ចំ​ណែក​បន្ថយ​បទ​ល្មើស​លួច​ប្លន់​និង​អបាយ​មុខ​សង្គម។ ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំ​ហឹង​របស់​ក្រុម​ការ​ពារ​សន្តិ​សុខ រួម​ជា​មួយ​នគរ​បាល​ឃុំ​និង​កង​កម្លាំង​មូល​ដ្ឋាន ជួយ​ឱ្យ​មា​មីង​ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

នគរ​បាល​ទី​ក្រុង​កឹង​ធើ ទទួល​យក​ឯក​សារ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ និង​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក អំ​ឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​

- ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្រ​ជា​ជន​នៅ​លើ​ភូមិ​ឋាន អនុ​វត្ត​សំ​ណុំ​បែប​បទ​រដ្ឋ​បាល​ក្នុង​វិស័យ​អត្ត​សញ្ញាណ​ប័ណ្ណ និង​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក ការិ​យា​ល័យ​នគរ​បាល​គ្រប់​គ្រង​រដ្ឋ​បាល អំ​ពី​សន្តិ​សុខ​សង្គម នគរ​បាល​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ទទួល​យក​ឯក​សារ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ និង​គណ​នី​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក​កម្រិត​២ នៅ​ក្នុង​អំ​ឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម ប៊ិញ ង៉ ឆ្នាំ ២០២៦។

ប្រ​សិទ្ធ​ភាព​ក្លឹប​ផ្សព្វ​ផ្សាយ​អប់រំ​បញ្ចុះ​បញ្ចូល​កែ​ប្រែ​មុខ​សញ្ញា​បំ​ពាន​ច្បាប់​

ក្លឹប​ផ្សព្វ​ផ្សាយ​អប់រំ បញ្ចុះ​បញ្ចូល​កែ​ប្រែ​មុខ​សញ្ញា​បំ​ពាន​ច្បាប់ នៅ​វត្ត​ត្រោក​កើត ភូមិ​ត្រោក​កើត ឃុំ​ចូវ​ថាញ់ ខេត្ត​វិញ​ឡុង បាន​បង្កើត​នៅ​ឆ្នាំ ២០២២ មាន​សមា​ជិក ២០​នាក់។

និទាឃរដូវដ៏កក់ក្តៅនៃមនោសញ្ចេតនាកងទ័ពនិងប្រជាជននៅតំបន់ព្រំដែនសមុទ្រ

រៀងរាល់ឆ្នាំ ឱ្យតែដល់បុណ្យចូលឆ្នាំវៀតណាម គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ តែងចាត់តាំងសកម្មភាព និងចលនាជាច្រើនឆ្ពោះទៅប្រជាជននៅតំបន់ព្រំដែនសមុទ្រ។ លេចធ្លោគឺមានកម្មវិធី "និទាឃរដូវការពារព្រំដែនកក់ក្តៅចិត្តអ្នកភូមិ" បាននាំមកនូវនិទាឃរដូវដ៏កក់ក្តៅដល់ប្រជាជននៅតំបន់ព្រំដែនសមុទ្ររបស់ទីក្រុង។

បង្ក​ទំនុក​ចិត្ត​ចំ​ពោះ​ប្រ​ជា​ជន​

ក្នុង​ដំ​ណើរ​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​ កង​កម្លាំង​នគរ​បាល​ឃុំ សង្កាត់ ខេត្ត​កា​ម៉ាវ មិន​ត្រឹម​តែ​ជា “ស្រ​ទាប់​ខែល​ការ​ពារដ៏​រឹង​មាំ” តស៊ូ​បង្ការ​ទប់​ស្កាត់​បទ​ល្មើស​​គ្រប់​ប្រ​ភេទ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ទី​បង្អែក​ដ៏​ទុក​ចិត្ត​របស់ ប្រ​ជា​ជន​​ទៀត​ផង។

នគរបាលទីក្រុងកឹងធើ បានក្រសួងនគរបាលស្ងើចសរសើរក្នុងការប្រឆាំងនិងបង្ក្រាប​បទល្មើស

តាមព័ត៌មានពីនគរបាលទីក្រុងកឹងធើ ក្នុងបើក​យុទ្ធនាការចំណុចកំពូលវាយ​លុកនិងបង្ក្រាប​បទ​ល្មើស ធានាសន្តិសុខ សណ្តាប់ធ្នាប់ការពារមហាសន្និបាត​បក្សទូទាំងប្រ​ទេស ​លើក​ទី១៤ ការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុម​ប្រឹក្សាប្រ​ជា​ជន​គ្រប់លំដាប់ថ្នាក់ អាណត្តិកាល២០២៦-២០៣១

ខិត​ខំ​ប្រឹង​ប្រែង​ធានា​សុវត្ថិ​ភាព​ចរាចរ​ណ៍លើ​ដង​ផ្លូវ​

ដើម្បី​ម្ចាស់​ការ​ទប់​ស្កាត់​ហានិភ័យ​បាត់​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​ចរាចរ​ណ៍ មុន​បុណ្យ​ចូល​ឆ្នាំ​វៀតណាម​ បិញង៉ ឆ្នាំ​២០២៦ នគរ​បាល​ខេត្ត​កា​ម៉ាវ បាន​ផ្សព្វ​ផ្សាយ​ព្រម​ៗគ្នានូវ​ដំ​ណោះ​ស្រាយ​សំ​ខាន់​ៗ ពង្រីក​ប្រ​សិទ្ធ​ភាព​ប្រ​ព័ន្ធ​កា​មេ​រ៉ា​ឃ្លាំ​មើល​ ជំ​រុញ​ការ​ផ្លាស់​ប្តូរឌីជី​ថលក្នុង​ការ​គ្រប់​គ្រង​ និង​ដោះ​ស្រាយ​ការ​ប្រព្រឹត្ត​ល្មើស​ ធានា​សុវត្ថិ​ភាព​ចរាចរ​ណ៍ បម្រើ​ប្រ​ជា​ជន​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​វៀតណាម​សុខ​សាន្ត​និង​សុវត្ថិ​ភាព​។

ត្រួតពិនិត្យទូទៅការស្នាក់នៅ បម្រើការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាល ទី១៦

- តាមនគរបាលទីក្រុងកឹងធើ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងការស្នាក់នៅ ធានាសន្តិសុខ សណ្តាប់ធ្នាប់ និងបម្រើការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ ឱ្យបានល្អ នគរបាលឃុំ សង្កាត់ នៅលើភូមិឋានទីក្រុង បានអនុវត្តផែនការពិនិត្យ​ទូទៅការស្នាក់នៅ។

នាំមកនូវនិទាឃរដូវដ៏កក់ក្តៅដល់មាមីងនៅឃុំកោះកូវឡាវយុង

នៅថ្ងៃទី ២៨ ខែមករា នៅប៉ុស្តិ៍ការពារព្រំដែនអាងថាញ់បា គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានចាត់តាំងកម្មវិធី "និទាឃរដូវកក់ក្តៅទឹកចិត្តអ្នកភូមិ" ឆ្នាំ២០២៦។ នេះគឺជាអង្គភាពទី២ ដែលបានជ្រើសរើសឱ្យចាត់តាំងមុនគេ ព្រឹត្តិការណ៍សកម្មភាពបុណ្យចូលឆ្នាំកងទ័ព-ប្រជាជន ឆ្នាំ ២០២៦ របស់ទីក្

និទាឃរដូវនៅតំបន់ព្រំដែនសមុទ្រហ្គាញ់ហាវ

- ថ្ងៃទី ២៥ ខែមករា នៅប៉ុស្តិ៍ការពារព្រំដែនហ្ហាញ់ហាវ គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្តកាម៉ាវ បានចាត់តាំងកម្មវិធី "និទាឃរដូវការពារព្រំដែនកក់ក្តៅទឹកចិត្តអ្នកភូមិ" និង "និទាឃរដូវព្រំដែនកោះសមុទ្រ - បុណ្យចូលឆ្នាំពោរពេញដោយមនោសញ្ចេតនាកងទ័ពនិងប្រជាជន" ឆ្នាំ ២០២៦។

កឹងធើជំនួយថ្លៃសេវាផ្កាយរណប ឧបករណ៍ត្រួតពិនិត្យដំណើរដល់កប៉ាល់នេសាទ ២០២ គ្រឿង

មន្ទីរកសិកម្មនិងបរិស្ថានទីក្រុងកឹងធើ សហការជាមួយគណៈកម្មាធិការប្រជាជនឃុំត្រឹងដេចាត់តាំងសន្និបាត ផ្តល់ព័ត៌មាន ផ្សព្វផ្សាយពីសេចក្តីកំណត់ប្រឆាំងការទាញយកផល IUU; ផ្សព្វផ្សាយលទ្ធផលផ្តល់សច្ចាប័នជំនួយថ្លៃសេវាផ្ការណប ឧបករណ៍ត្រួតពិនិត្យដំណើរ (VMS) ឆ្នាំ២០២៥ ដល់ម្ចាស់កប៉ាល់នេសាទ។

គិត​គូរ​ដល់​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ​បាន​ល្អ​

ជា​រៀង​រាល់​ឆ្នាំ​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ ធើ ផ្សព្វ​ផ្សា​យ​កម្ម​វិធី​ “និទា​ឃរដូវ​ព្រំ​ដែន​កក់​ ក្តៅ​ទឹក​ចិត្ត​អ្នក​ភូមិ​” យក​ចិត្ត​ទុក​ដាក់​គិត​គូរ​បុណ្យ​ ចូល​ឆ្នាំ​វៀត​ណា​មដល់​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ​។​

សហការធានាសុវត្ថិភាពដាច់ខាតលើភូមិឋានទីក្រុងកឹងធើ អំឡុងពេលប្រព្រឹត្តឡើងនៃមហាសន្និបាត លើកទី ១៤ របស់បក្ស

តាមនគរបាលទីក្រុងកឹងធើ ដើម្បីធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម អំណរមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី១៤ របស់បក្ស នគរបាលទីក្រុងបានបង្កើតក្រុមការងារចំនួន ៨ ក្រុម អាស្រ័យថ្នាក់ដឹកនាំនគរបាលទីក្រុង ធ្វើជាប្រធានក្រុម ធ្វើការត្រួតពិនិត្យ ចង្អុលការណែនាំការងារចំពោះនគរបាលអង្គភាព និងមូលដ្ឋាននានានៅលើភូមិឋាន។

គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើបំផុស​ចលនា​ប្រឡង​ប្រ​ណាំង​ប្តេជ្ញាឈ្នះ​ឆ្នាំ​២០២៦

គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ចាត់​តាំង​សន្និបាត​សកម្ម​ភាព​នយោបាយ​បញ្ជ្រាប​ស្ថាន​ភាព​ភារ​កិច្ច​ការ​ងារ​ការ​ពារ​ព្រំ​ដែន​ និង​បំផុស​ចលនា​ប្រឡង​ប្រ​ណាំង​ប្តេជ្ញាឈ្នះ​ឆ្នាំ​២០២៦។

ភាព​កក់​ក្ដៅ​មនោ​សញ្ចេតនា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​

ឆ្នាំ​២០២៦ ជា​ឆ្នាំ​ទី​ ២០ ដែល​ទី​ក្រុង​កឹង​ធើចាត់​តាំង​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន​។ ជា​មួយ​នឹង​សកម្ម​ភាព​ប្រ​កប​ដោយ​អត្ថ​ន័យ​ជា​ច្រើន​ បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន​ បាន​ក្លាយ​ជា​លក្ខ​ណៈវប្ប​ធម៌​ប្រពៃណី​ដ៏​ល្អ​ប្រសើរ​ និង​បង្កប់​នូវ​គុណ​តម្លៃ​មនុស្ស​ធម៌​យ៉ាង​ជ្រាល​ជ្រៅ​។

ទម្រង់​ផ្សព្វ​ផ្សាយ​អប់​រំ​កែ​ប្រែ​មុខ​សញ្ញា​នៅ​មូល​ដ្ឋាន​សាសនា​

តាម​រយៈ​សកម្ម​ភាព​របស់​ក្លឹប​ផ្សព្វ​ផ្សាយ​ អប់​រំ​កែ​ប្រែ​មុខ​សញ្ញា​នៅ​មូល​ដ្ឋាន​សាសនា​ ភូមិ​ប្រ​ខុប​ ឃុំ​ង៉ូវឡាក​ ខេត្ត​វិញ​ឡុង​ រយៈ​ពេល​ កន្លង​ ឃើញ​ថា​ចំ​ណេះ​ដឹង​ខាង​ច្បាប់​របស់​ប្រ​ជា​ជន​ភូមិ​ភាគ​មាន​កា​រវិ​វត្ត​ន៍ជា​វិជ្ជមាន​។ អា​ ស្រ័យ​ហេ​តុ​នោះ​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ ធ្នាប់​បាន​រក្សា​រឹង​មាំ​ ការ​ប្រព្រឹត្ត​ល្មើស​ច្បាប់​ បាន​បន្ថយ​គួរ​កត់​សម្គាល់​។

ឃោស​នា​រក្សា​រឹង​មាំ​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​ចរាចរ​មុន​ ក្នុង​និង​ក្រោយ​មហា​សន្និ​បាត​ទូ​ទាំង​ប្រ​ទេស​លើក​ទី​ XIV របស់​បក្ស​

យោង​តាម​នគរ​បាល​ឃុំ​ដុង​ធ្វឹង​ (ទី​ក្រុង​កឹង​ធើ) អនុ​វត្ត​ផែន​ការ​ល្បាត​ ត្រួត​ពិនិត្យ​ធានា​សណ្ដាប់​ធ្នាប់​សា​ធារ​ណៈ​សណ្តាប់​ធ្នាប់​ទី​ក្រុង​មុន​ ក្នុង​និង​ក្រោយ​មហា​សន្និ​បាត​ទូ​ទាំង​ប្រ​ទេស​លើក​ទី​ XIV របស់​បក្ស​ បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​នីតិ​កាល​ទី​ XVI និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​អា​ណត្តិ​កាល​ ២០២៦- ២០៣១

បិទ​វគ្គ​បំប៉ន​ភាសា​ខ្មែរ​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ចំ​នួន​២០នាក់​

នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​នឹង​សា​លា​មធ្យម​សិក្សា​បំពេញ​វិជ្ជា​បា​លី​ណាម​បូ​ ចាត់​តាំង​ពិធី​បិទ​វគ្គ​បំប៉ន​ភាសា​ខ្មែរ​ឆ្នាំ​២០២៥ ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​។

នាវាប៉ូលិសសមុទ្រចេញល្បាតក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម ប៊ិញ ង៉ ឆ្នាំ២០២៦

ក្នុងបរិយាកាសដ៏ពុះពោរដែលទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ពបញ្ចេញកម្លាំងប្រឡងប្រណាំងបង្កើតស្នាដៃអំណរមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី ១៤ របស់បក្ស នៅថ្ងៃទី៦ ខែមករា នាវាប៉ូលិសសមុទ្រលេខ ៩០០៣ នៃកងនាវាចរណ៍ លេខ ៤០១ ចំណុះអគ្គមេបញ្ជាការដ្ឋានប៉ូលិសសមុទ្រតំបន់ំ ៤ ចេញពីកំពង់ផែធ្វើដំណើរអនុវត្តភារកិច្ចល្បាត ត្រៀមប្រយុទ្ធក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម ប៊ិញ ង៉ ឆ្នាំ២០២៦។

ប្រ​កាស​សេ​ចក្តីសម្រេច​ស្តីពី​ការ​រួម​បញ្ចូល​សមាគម​អតីត​នគរ​បាល​ប្រ​ជា​ជន​

- នៅ​ថ្ងៃ​ទី​៧ ខែ​មក​រា​ ឆ្នាំ​ ២០២៦ លោក​ង្វៀង​វ៉ាំងខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អញ្ជើញ​ចូល​រួម​កិច្ច​ប្រ​ជុំ​ប្រ​កាស​សេ​ចក្តីសម្រេច​របស់​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ស្តីពី​ការ​អនុញ្ញាត​ឱ្យ​រួម​បញ្ចូល​សមាគម​អតីត​នគរ​បាល​ប្រ​ជា​ជន​ខេត្ត​ហូវយ៉ាង​ និង​សមាគម​អតីត​នគរ​បាល​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ រួម​បញ្ចូល​ជា​មួ​យស​មា​គម​អតីត​នគរ​បាល​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ។

អនុ​វត្ត​ប្តូរផ្តា​ច់ ព្រម​ៗគ្នា​នូវ​វិធាន​កា​រក​សាង​ "ឃុំ​ សង្កាត់​គ្មាន​គ្រឿង​ញៀន​"

អនុ​វត្ត​ទិស​ដៅ​កសាង​ភូមិ​ឋាន​ “ឃុំ​ សង្កាត់​គ្មាន​គ្រឿង​ញៀន​” ដំ​ណាក់​កាល​២០២៥ - ២០៣០ នគរ​បាល​ខេត្ត​កា​ម៉ាវ បាន​រៀប​ចំ​ព្រម​ៗគ្នា​នូវ​វិធាន​ការ​ជា​ច្រើន​យ៉ាង​ប្តូរផ្តា​ច់ ជំ​ហាន​ដំ​បូង​នាំ​មក​ប្រ​សិទ្ធ​ភាព​ជា​វិជ្ជមាន​។