កាសែតកឹនធើ

ការពារប្រទេស

ការពារប្រទេស

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ភាព​ព្រំ​ដែន​សមុទ្រ​

នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​តុ​លា​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ បាន​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ត្រឹង​ដេ ទី​ក្រុង​កឹង​ធើ​ ចាត់​តាំង​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ភាព​ដែន​ដី​ និង​សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​ ឆ្នាំ​២០២៦។

ក្រ​សួង​នគរ​បាល​ចាត់​តាំង​ផ្សព្វ​ផ្សាយ​ពី​ការ​បង្ការ​ទប់​ស្កាត់​អំ​ពើ​ល្មើស​ច្បាប់​ក្នុង​សា​លា​រៀន​នៅ​ឃុំ​ទីវ​កឹង​

នា​យក​ដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ​នៃ​ក្រ​សួង​នគរ​បាល​សហ​ការ​ជា​មួយ​នា​យក​ដ្ឋាន​សិស្ស​ និស្សិត​ ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល នគរ​បាល​ខេត្ត​វិញ​ឡុង​ មន្ទីរ​បណ្តុះ​បណ្តា​លខេត្ត​វិញ​ឡុង​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ទីវ​កឹង​ គណៈ​ចាង​ហ្វាង​សា​លា​ ចាត់​តាំង​"កម្ម​វិធី​ផ្សព្វ​ផ្សាយ​បង្ការ​ទប់​ស្កាត់​អំ​ពើ​ល្មើស​ច្បាប់​ក្នុង​សា​លា​រៀន​នៅ​សា​លា​អនុ​វិទ្យា​ទីវ​កឹង​ដល់​សិស្សា​នុសិស្ស​គ្រប់​ថ្នាក់​។

ត្រៀម​លក្ខណៈ​ដើម្បី​មា​មីង​

សហ​ការ​ដើរ​ល្បាត​ជា​ប្រ​ចាំ ប្រ​ទះ​ឃើញ​ទាន់​ពេល​នូវ​ករណី​ដែល​មាន​សញ្ញា​ល្មើស​ច្បាប់ ក្រុម​ការ​ពារ​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​ភូមិ​ដៃ​ទទឹង ឃុំ​តឹប​ង៉ាយ ខេត្ត​វិញ​ឡុង បាន​រួម​ចំ​ណែក​បន្ថយ​បទ​ល្មើស​លួច​ប្លន់​និង​អបាយ​មុខ​សង្គម។ ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំ​ហឹង​របស់​ក្រុម​ការ​ពារ​សន្តិ​សុខ រួម​ជា​មួយ​នគរ​បាល​ឃុំ​និង​កង​កម្លាំង​មូល​ដ្ឋាន ជួយ​ឱ្យ​មា​មីង​ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

កសាង​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​រឹង​មាំ

រយៈ​ពេល​កន្លង​ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ហ្វៀង​ហោយ​ ស្រុក​កាង​ឡុង​ ខេត្ត​ត្រា​វិញ​ បាន​ផ្ដុំ​កម្លាំង​កសាង​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​រឹង​មាំ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ភារ​កិច្ច។​

កសាង​ធ្លុង​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​

នា​ពេល​កន្លង​ កម្លាំង​សន្តិ​សុខ​ផ្ទៃ​ក្នុង​នៃ​នគរ​បាល​ខេត្ត​បាក​លីវ​ តែង​ទៅ​ទាក់​ទង​ចលនា​អ្នក​មុខ​អ្នក​ការ​សាសនា​ និង​គណៈ​កម្ម​ការ​វត្ត​ខ្មែរ​ទាំង​ឡាយ​ ដើម្បី​លើក​កម្ពស់​តួនា​ទី​និង​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ការ​រឹត​បន្តឹង​ធ្លុង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ។​

បើក​យុទ្ធ​នា​ការ​ត្រួត​ពិនិត្យ​ ពិន័យ​សិស្ស​មិន​ទាន់​គ្រប់​អា​យុ​បើក​បរយាន​ជំ​និះ​

កម្លាំង​ប៉ូលិស​ចរា​ចរណ៍ នគរ​បាល​ក្រុង​កឹង​ធើ ទើប​បើក​យុទ្ធ​នា​ការ​ព្រម​ៗ​គ្នា​ អនុវត្ត​ផែន​ការ​ចំ​ណុច​កំ​ពូល​របស់​នគរ​បាល​ក្រុង​កឹង​ធើ អំ​ពី​ការ​ធានា​សណ្ដាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរា​ចរណ៍​សម្រាប់​កម្រិត​អា​យុ​សិស្ស​សាលា​លើ​ភូមិ​សាស្រ្ត​ក្រុង។​

រួម​កម្លាំង​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​

នគរ​បាល​ខេត្ត​សុក​ត្រាំង​ បាន​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ចលនា​ “ជំ​រុញ​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ក្នុង​ជន​រួម​ជាតិ​អ្នក​កាន់​សាសនា​” របស់​ក្រ​សួង​នគរ​បាល​ ហេតុ​នោះ​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​មាន​ស្ថិរ​ភាព។​

កង​កម្លាំង​យោ​ធា​ឃុំ​តឹប​ងាយ​ចូល​រួម​ការ​ពារ​បរិស្ថាន

គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​តឹប​ងាយ ស្រុក​ទីវ​កឹង ខេត្ត​ត្រា​វិញ បាន​និង​កំ​ពុង​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​បទ​បញ្ជា​លេខ ២៧​-CT/TU ចុះ​ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ​២០២២ របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ត្រា​វិញ​ដាក់​ជា​ធរ​មាន

ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​នៅ​ឌិញ​ហ្វា​បាន​រក្សា​លំ​នឹង​

តាម​ប្រ​សាសន៍​លោក​ស្រី​ ឡេ​ធី​ហុង​ហាញ់ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្ត្រ​ឃុំ​ ត្រូវ​បាន​រក្សា​លំ​នឹង។​

ឆ្ពោះ​ទៅ​រក​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ​

មិន​ត្រឹម​តែ​អនុវត្ត​ល្អ​នូវ​ភារ​កិច្ច​ការ​ពារ​អធិប​តេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​តំ​បន់​សមុទ្រ​ប៉ុណ្ណោះ​ទេ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ថែម​ទាំង​កសាង​កម្ម​វិធី​ ទម្រង់​ជា​ច្រើន​មាន​ប្រ​សិទ្ធ​ភាព​ ជួយ​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ​លំ​នឹង​ជីវ​ភាព។​

ចូល​រួម​បង្ការ ទប់​ស្កាត់​បទ​ល្មើស​លួច​ប្លន់​ទ្រព្យ​សម្បត្តិ

បទ​ល្មើស​លួច​ប្លន់​ទ្រព្យ​សម្បត្តិ​នៅ​ខេត្ត​បាក​លីវ បាន​កើត​មាន​ឡើង​ដោយ​វិធី​និង​ល្បិច​កល​កាន់​តែ​ស្មុគ​ស្មាញ។ ហេតុ​នោះ នគរ​បា​ខេត្ត បាន​ក្រើន​រំលឹក​ដល់​ប្រ​ជា​ជន​គប្បី​បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន ហើយ​មោះ​មុត​ក្នុង​ការ​ប្រ​យុទ្ធ ប្រ​ឆាំង​បទ​ល្មើស​ចោរ​កម្ម សំ​ដៅ​រួម​ចំ​ណែក​រក្សា​សន្តិ​សុខ សណ្ដាប់​ធ្នាប់​នៅ​មូល​ដ្ឋាន។

រួម​ចំ​ណែក​ធានា​ជីវ​ភាព​សុខ​សាន្ត​ជូន​ប្រ​ជា​ជន

ប៉ុន្មាន​ឆ្នាំ​កន្លង កង​កម្លាំង​បច្ចេក​ទេស​ព្រហ្ម​ទណ្ឌ​នគរ​បាល​ខេត្ត​បាក​លីវ រួម​ចំ​ណែក​បំ​បែក​រឿង​ក្តី​ជា​ច្រើន​ដោយ​ជោគ​ជ័យ​ បម្រើ​ដល់​ការ​តស៊ូ បង្ការ​បង្ក្រាប​បទ​ល្មើស រក្សា​សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត​ខេត្ត។

រួម​ចំ​ណែក​រក្សា​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​តំ​បន់​ជន​បទ​

សំ​ណង់​ “អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ជន​បទ​” បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​រក្សា​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​តំ​បន់​ជន​បទ​ ហើយ​កំ​ពុង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សំ​ណាក់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ភូមី ស្រុក​មីទូ ខេត្ត​សុក​ត្រាំង។​

រួម​គ្នា​កសាង​ផ្លូវ​ជន​បទ​សុវត្ថិ​ភាព​

ជាឃុំ​ជន​បទ​ថ្មី​ ម្ល៉ោះ​ហើយ​ទ្រុង​ថាញ់ ស្រុក​វុង​លីម ខេត្ត​វិញ​ឡុង​ មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​ជន​បទ​រីក​ចម្រើន។​ ផ្លូវ​ចាប់​ពី​មជ្ឈ​មណ្ឌល​ឃុំ​ចុះ​ទៅ​តាម​ភូមិ​ ត្រូវ​បាន​ក្រាល​កៅ​ស៊ូ​ ចាក់​បេ​តុង​ស្ទើរ​ទាំង​អស់។​ អា​ស្រ័យ​ហេតុ​នោះ​ ការ​ធានា​សុវត្ថិ​ភាព​ចរា​ចរណ៍​ត្រូវ​បាន​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​និង​អង្គ​ការ​មហា​ជន​នា​នា​រួម​គ្នា​អនុវត្ត​ល្អ។​

អង្គ​ភាព​នាំ​មុខ​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ប្តេជ្ញា​ឈ្នះ

គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ភឿង​ថាញ់ ស្រុក​កាង​ឡុង ខេត្ត​ត្រា​វិញ អនុវត្ត​ល្អ​នូវ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ប្តេជ្ញា​ឈ្នះ។ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ភឿង​ថាញ់ បាន​បញ្ជា​ការ​ដ្ឋាន​យោ​ភូមិ​ភាគ៩ ជូន​កិត្តិ​នាម​អង្គ​ភាព​ប្រ​ឡង​ប្រ​ណាំង​ប្តេជ្ញា​ឈ្នះ ៣​ឆ្នាំ​បន្ត​បន្ទាប់ (២០២១- ២០២៣) ។

កសាង​រឹង​មាំជំ​ហរ​យុទ្ធ​សាស្ត្រ​ទឹក​ចិត្ត​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ​

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ អនុវត្ត​ល្អ​នូវ​ភារ​កិច្ច​គ្រប់​គ្រង​ ការ​ពារ​អធិប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​; រួម​ចំ​ណែក​ជួយ​ជន​រួម​ជាតិ​ខ្មែរ​តំ​បន់​សមុទ្រ​លំ​នឹង​ជីវ​ភាព។​

រីក​សាយ​ភាយ "ទិវា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ"

ឆ្លង​កាត់​១៨​លើក​រៀប​ចំ “ទិវា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខមាតុ​ភូមិ” នៅ​ខេត្ត​បាក​លីវ បាន​រីក​សាយ​ភាយ និង​ជា​សន្សឹមៗ​បាន​ជ្រាប​ចូល​ក្នុង​ជីវ​ភាព រួម​ចំ​ណែក​លើក​ទឹក​ចិត្ត​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់ ចូល​រួម​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់។

បង្កើន​ការ​បង្ការ​ បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​

នគរ​បាល​ខេត្ត​បាក​លីវ​ បាន​ផ្សព្វ​ផ្សាយ​ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ច្បាប់​បង្ការ​បង្ក្រាប​គ្រឿង​ញៀន​; បង្កើន​ការ​ឃោស​នា​ដើម្បី​ប្រ​ជា​ជន​លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​ ប្រុង​ប្រ​យ័ត្ន​និង​ម្ចាស់​ការ​បង្ការ​បាប​គ្រោះ​គ្រឿង​ញៀន​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្ត្រ។​

ពង្រឹង​វិន័យ​កង​ទ័ព​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ភារ​កិច្ច​

គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ង្វៀក​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ អនុវត្ត​ល្អ​ការ​គោ​រព​វិន័យ​កង​ទ័ព​និង​ធានា​សុវត្ថិ​ភាព​អង្គ​ភាព​ រួម​ចំ​ណែក​កសាង​អង្គ​ភាព​រឹង​មាំ​គ្រប់​ផ្នែក​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ភារ​កិច្ច​ការ​ពារ​មាតុ​ភូមិ។​

កឹង​ធើ បង្ហាញ​មុខ​កងក​ម្លាំង​ចូល​រួម​ការ​ពារ​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​មូលដ្ឋាន

ក្រុម​ការ​ងារ​នៃ​ក្រ​សួង​នគរ​បាល ដឹក​នាំ​ដោយ​ឧត្ដម​សេនីយ៍​ត្រី កាវ​ដាំង​ហឹង អនុ​ប្រ​ធាន​កា​រិយា​ល័យ​នៃ​ក្រ​សួង​នគរ​បាល អញ្ជើញ​មក​ត្រួត​ពិនិត្យ​ការ​ត្រៀម​បម្រុង​រៀប​ចំ​ពិធី​បង្ហាញ​មុខ​កង​កម្លាំង​ចូល​រួម​ការ​ពារ​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​មូល​ដ្ឋាន នៅ​នគរ​បាល​ក្រុង​កឹង​ធើ។

នា​រីអូរ​ម៉ូង​ចូល​រួម​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​និង​បង្ការ​ពន្លត់​អគ្គិ​ភ័យ​

អ្នក​ស្រី​ វ៉ធី​ធ្វីដង​ ប្រ​ធាន​សមាគម​សហ​ព័ន្ធ​នារី​ខ័ណ្ឌ​អូរម៉ូង​ ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ អនុវត្ត​ផែន​ការ​លេខ​ ២៤/KHPH​-HLHP-CA អង្គ​ភាព​នា​នា​បាន​រៀប​ចំ​ពិធី​បង្ហាញ​ទម្រង់​ “ក្រុម​នារី​ចូល​រួម​បង្ការ​ពន្លត់​អគ្គិ​ភ័យ​នៅ​នឹង​កន្លែង​ បំ​ពាក់​បំ​ពង់​ពន្លត់​អគ្គិ​ភ័យ​ខ្នាត់​តូចនៅ​ក្នុង​គ្រួ​សារ​”

បង្កើន​ការ​ផ្សព្វ​ផ្សាយ​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​ក្នុង​សាលា​រៀន​

ការិ​យាល័យ​ប៉ូលិស​សើុប​អង្កេត​បទ​ល្មើស​គ្រឿង​ញៀន​ នគរ​បាល​ក្រុង​កឹង​ធើ​ទើប​សហការ​ជា​មួយ​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ជំ​ងឺ​តម្កាត់​ក្រុង​កឹង​ធើ បាន​រៀប​ចំ​ផ្សព្វ​ផ្សាយ​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​ និង​ផ្សព្វ​ផ្សាយ​អប់​រំច្បាប់​ អំ​ពី​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​ និង​HIV/AIDS ក្នុង​សា​លា​រៀន។​

បង្កើន​ការ​ផលិត ធានា​ផ្គត់​ផ្គង់​ប្រ​ភព​បន្លែ​ស្អាត​ដល់​អង្គ​ភាព​

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​អា​ង​ថាញ់បា កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ គឺជា​អង្គ​ភាព​ឈាន​មុខ​គេក្នុង​ការ​ដាំ​បន្លែ​លើ​ទឹក​ក្នុង​ផ្ទះ​សំ​ណាញ់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ធានា​បាន​ប្រ​ភព​បន្លែ​ បៃ​តង​ សុវត្ថិ​ភាព​សម្រាប់​បម្រើ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​របស់​កម្មា​ភិបាល​ និង​យុទ្ធ​ជន​នៅ​ក្នុង​អង្គ​ភាព។​