កាសែតកឹនធើ

ការពារប្រទេស

ការពារប្រទេស

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញផ្សព្វ​ផ្សាយ​ច្បាប់​ដល់​សិស្ស​ និង​គ្រូ​បង្រៀន​ជាង​៩០០នាក់​

គាំ​ទ្រ​ទិវា​ច្បាប់​នៃ​សា​ធារ​ណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ (៩ ខែ​វិច្ឆិកា) ឆ្នាំ​ ២០២៦ នៅ​រសៀល​ថ្ងៃ​ទី​ ២ ខែ​វិច្ឆិកា ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​ឃោស​នា​ ផ្សព្វ​ផ្សាយ​ច្បាប់​ស្តី​ពី​គ្រប់​គ្រង​ ប្រើ​ប្រាស់​អា​វុធ​ វត្ថុ​ផ្ទុះដល់​សិស្ស​ និង​គ្រូ​បង្រៀន​ជាង​ ៩០០ នាក់​នៃ​សា​លា​អនុ​វិទ្យា​ល័យ​ និង​វិទ្យា​ល័យ​ត្រឹង​ដេ ទី​ក្រុង​កឹង​ធើ​។

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ភាព​ព្រំ​ដែន​សមុទ្រ​

នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​តុ​លា​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ បាន​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ត្រឹង​ដេ ទី​ក្រុង​កឹង​ធើ​ ចាត់​តាំង​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ភាព​ដែន​ដី​ និង​សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​ ឆ្នាំ​២០២៦។

ក្រ​សួង​នគរ​បាល​ចាត់​តាំង​ផ្សព្វ​ផ្សាយ​ពី​ការ​បង្ការ​ទប់​ស្កាត់​អំ​ពើ​ល្មើស​ច្បាប់​ក្នុង​សា​លា​រៀន​នៅ​ឃុំ​ទីវ​កឹង​

នា​យក​ដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ​នៃ​ក្រ​សួង​នគរ​បាល​សហ​ការ​ជា​មួយ​នា​យក​ដ្ឋាន​សិស្ស​ និស្សិត​ ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល នគរ​បាល​ខេត្ត​វិញ​ឡុង​ មន្ទីរ​បណ្តុះ​បណ្តា​លខេត្ត​វិញ​ឡុង​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ទីវ​កឹង​ គណៈ​ចាង​ហ្វាង​សា​លា​ ចាត់​តាំង​"កម្ម​វិធី​ផ្សព្វ​ផ្សាយ​បង្ការ​ទប់​ស្កាត់​អំ​ពើ​ល្មើស​ច្បាប់​ក្នុង​សា​លា​រៀន​នៅ​សា​លា​អនុ​វិទ្យា​ទីវ​កឹង​ដល់​សិស្សា​នុសិស្ស​គ្រប់​ថ្នាក់​។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

ម​នោ​សញ្ចេត​នា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន

“បុណ្យ​ចូល​​ឆ្នាំ​តេត​កង​ទ័ព​ប្រ​ជា​ជន​” នៅ​ឃុំ​ត្រឿង​ខាញ់ ស្រុក​ឡុ​ងភូ ខេត្ត​សុក​ត្រាំង បាន បន្សល់​ទុក​នូវ​អនុស្សាវរីយ៍ល្អប្រ​ពៃ​ក្នុង​ទឹក​ចិត្តប្រជាជ​ន ពិ​សេស​គឺ​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ឃុំ​។

អនុ​វត្ត​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ប្ដេជ្ញា​ឈ្នះ

ចល​នា​ប្រ​ឡង​ប្រ​ណាំង​ប្ដេជ្ញា​ឈ្នះ របស់​កង​កម្លាំ​ង​ប្រ​ដាប់​អា​វុធ​ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង​បាន​ផ្សារ​ភ្ជាប់​ជា​មួយ និង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ បង្កើត​បាន​ជា​កម្លាំង​ចល​ករ យ៉ាង​ខ្លាំង​ក្លា​ជំរុញ​ទឹក​ចិត្ត​ដល់​កម្មា​ភិ​បាល​យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ ស្រុក​អនុ​វត្ត​សម្រេច​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឲ្យ​។

រួម​គ្នា​ការ​ពារ​សន្តិ​សុខ សណ្ដាប់​ធ្នាប់​ព្រំ​ដែន

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀង​យ៉ាង (វៀត​ណាម)​ និង​នគរ​បាល​ខេត្ត​កំ​ពត (ព្រះ​រាជា​ ណា​ចក្រ​កម្ពុ​ជា​) ទើប​ជួប​ជុំ​ពិ​ភាក្សា​វាយ​តម្លៃ​លទ្ធ​ផល​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ការ​ពារ​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​តាម​បន្ទាត់​ព្រំ​ដែន ដែន​ស​មុទ្រ​ឆ្នាំ​២០១៧ និង​ពិភាក្សា​ទិស​ដៅ​ភារ​កិច្ច​ឆ្នាំ​២០១៨។

ឃុំ​ជាប់​ព្រំ​ដែន​ចំ​នួន​៤ បាន​ចុះ​ហត្ថ​លេ​ខា​ចង​សម្ព័ន្ធ​មេ​ត្រី​ភាព

ដោយ​បាន​ការ​យល់​ព្រម​របស់​អភិ​បាល​នៃ​គណៈ​អភិ​បាល​ស្រុក​កំ​ពង់​ត្រាច (ខេត្ត​កំ​ពត ព្រះ​រា​ជា​ណាចក្រ​កម្ពុជា​) និង​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រជា​ជន​ក្រុង​ហា​តៀង (ខេត្ត​កៀង​យ៉ាង វៀត​ណាម​) ស្តី​ពី​ការ​ចុះ​ហត្ថ​លេ​ខា​ចង​សម្ព័ន្ធ​មេ​ត្រី​ភាព​រវាង​ឃុំ​និង​ឃុំ នៅ​សង​ខា​ងព្រំ​ដែន​វៀត​ណាម​-កម្ពុជា

ពិ​និត្យ​​​ជំងឺ​និង​ផ្តល់​ឱសថ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​កម្ពុ​ជា

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារព្រំ​ដែន​ខេត្ត​កៀង​យ៉ាង ទើប​ស​ហ​កា​រ​ជា​មួយ​នឹង​សមា​គម​មិត្ត​ភាព​វៀត​ណាម-​កម្ពុ​ជា ស​មា​គម​កាក​បាទ​ក្រ​ហម​“រង្វង់​ដៃ​មនុស្ស​ធម៌​” និង​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​បៀរ​សៃ​ហ្គង​នៅ​ខេត្ត​កៀង​យ៉ាង រៀប​ចំ​ពិ​និត្យ​ជម្ងឺ​ជូន​ឱ​សថ​ដោយ​ឥត​គិត​ថ្លៃ និង​ជូន​អំ​ណោយ​ដល់​ប្រ​ជា​ជន​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​តំ​បន់​ឃុំ​ព្រំ​ដែន ស្រុក​កំ​ពង់​ត្រាច ខេត្ត​កំ​ពត ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា​។

ជន​រួមជាតិ​ខ្មែរ​ស​កម្ម​ចូល​រួម​ធា​នា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់

ន​គរ​បាល​ក្រុង​កឹង​ធើ បាន​រៀប​ចំ​ពិ​ធី​ជួប​ជុំ​ព្រះ​សង្ឃ អ្នក​មុខ​អ្នក​ការ​ព្រះ​ពុទ្ធ​សាស​នា​ឆ្នាំ​២០១៧។ អញ្ជើញ​ចូល​រួម មាន​សម​មិត្ត ត្រឹង​ក្វឹក​ត្រុង ស​មា​ជិក​មជ្ឈិម​បក្ស លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ សម​មិត្ត វ៉​ថាញ់​ថុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​។ល។

ក​សាង​ព្រំ​ដែន​សន្តិ​ភាព​ មិត្ត​ភាព

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀង​យ៉ាង (វៀត​ណាម) និង​បញ្ជា​ការ​យោ​ធា​ខេត្ត​កំ​ពត (កម្ពុ​ជា)​ ទើប​រៀប​ចំ​កិច្ច​ប្រ​ជុំ​វាយ​តម្លៃ​ល​ទ្ធ​ផល​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ការ​ពារ​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន ចូល​រួម​ក្នុង​ការ​ងារ​ខណ្ឌ​សី​មា​បោះ បង្គោល​កំ​ណត់​ព្រំ​ដែន ដើរ​ល្បាត​រួម​ក្នុង​ឆ្នាំ​​២០១៧ និង​ដាក់​ចេញ​ទិស​ដៅ​ឆ្នាំ​២០១៨​។

បង្កើនស្ថិរភាព​នៅតំ​បន់​ព្រំ​ដែន កោះ​ ស​មុទ្រ

រយៈ​ពេល​កន្លង គណៈ​កម្មា​ធិ​ការ​បក្ស បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀង​យ៉ាង ចាត់​ទុក​ការ​ងារ​ចលនា​ម​ហា​ជន​ជា​ការ​ងារ​មួយ​ដ៏​សំ​ខាន់​ក្នុង​ការ​កសាង​ជំ​ហរ​ន​យោ​បាយ​រឹង​មាំ​។ ផ្តើម​ពី​នោះ​ស្ថាន​ភាព​សន្តិ​សុខ​ន​យោ​បាយ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត កន្លែង​ដែល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​គ្រប់​គ្រង​មាន​ភាព​លំ​នឹង​ប្រ​ជា​ជន​ជឿ​ជាក់​លើ​បក្ស​និង​រដ្ឋ បង្ក​លក្ខណៈ​ដើម្បី​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​អ​នុ​វត្ត​សម្រេច​ភារ​កិច្ច​។

សា​លា​មធ្យម​សិក្សា​ប៉ូ​លិស​ប្រ​ជា​ជន​III អំ​ណរ​ខួប​អនុស្សាវ​រីយ៍​១០​ឆ្នាំ​ទិ​វា​បង្កើត​សា​លា​និង​ទទួល​គ្រឿង​ឥស្សរិយ​យស​ការ​ពារ​មាតុ​ភូមិ​ចំ​ណាត់​ថ្នាក់​លេខ​៣

សា​លា​មធ្យម​សិក្សា​ប៉ូ​លិស​ប្រ​ជា​ជន​III ទើប​រៀប​ចំ​ខួប​អនុស្សាវ​រីយ៍​១០​ឆ្នាំ ទិវា​បង្កើត​សា​លា​និង​ទទួល​គ្រឿង​ឥស្ស​រិយ​យស​ការ​ពារ​មាតុ​ភូមិ​ចំ​ណាត់​ថ្នាក់​លេខ​៣​។ អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​នេះ​មាន​ឧត្តម​សេ​នីយ៍​ឯក​បម្រុង ង្វៀន​វុាំង​ថាញ់ ស​មា​ជិក​មជ្ឈិម​បក្ស អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​នគរ​បាល និង​តំ​ណាង​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ គណៈ​នា​យក​សា​លា​មធ្យម​សិក្សា​ប៉ូ​លិស​ប្រ​ជា​ជនII​I​។

បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រ​ទេស​ទាំង​ពីរ

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កៀង​យ៉ាង​ (វៀត​ណាម​) ជា​មួយ​នឹង​ខេត្ត​ព្រះ​សី​ហ​នុ (ប្រ​ទេស កម្ពុ​ជា​) ទើប​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​បណ្ដោះ​អា​សន្ន​ពីរ​ឆ្នាំ​(២០១៥​-២០១៦) នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ខេត្ត​ទាំង​ពីរ និង​ទិស​ដៅ​សហ​ការ​ពីរ​ឆ្នាំ​ជា​បន្ត​ (២០១៧​-២០១៨​)។

ឧបត្ថម្ភ​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន កោះ​សមុទ្រ

កន្លងហើយ គណៈ​សេដ្ឋ​កិច្ច​ការ​ពារ​ប្រ​ទេស​៩១៥ នៃ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​កៀង​យ៉ាង បោះ​ជំ​រំ​លើ​ភូមិ​សាស្រ្ត​ឃុំ​ភូ​ម៉ី ស្រុក​តំ​បន់​ជាយ​ដែន​យ៉ាង​ថាញ់ បាន​ផ្សព្វ​ផ្សាយ​ស​កម្ម​ភាព​ជា ច្រើន ដើម្បី​បង្កើន​ជីវ​ភាព​សម្ភារៈ​និង​ស្មា​រតី​របស់​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន កោះ​ស​មុទ្រ​ខេត្ត​កៀងយ៉ាង​។

បើក​ដំ​ណើរ​ការ​កា​សែត​កង​ទ័ព​ប្រ​ជាជ​ន​អេ​ឡិក​ត្រូ​និច ជា​ភា​សា​ឡាវ​ ភា​សា​ខ្មែរ

កា​សែត​កង​ទ័ព​ប្រ​ជា​ជន ទើប​បើក​ដំ​ណើរ​ការ​បង្កើត​កា​សែត​អេឡិក​ត្រូ​និច​ជាភា​សា​ឡាវ ភា​សា​ខ្មែរ​។ កា​សែត​កង​ទ័ព​ប្រ​ជា​ជន​អេឡិច​ត្រូ​និច ភា​សា​ឡាវ ភា​សា​ខ្មែរ ចេញ​ផ្សាយ​ស្រប​នឹង​ខួប​អនុ​ស្សាវ​រីយ៍​៦៧​ឆ្នាំ ទិ​វា​បង្កើត​កា​សែត​កង​ទ័ព​ប្រ​ជា​ជន​ចុះ​ផ្សាយ​លេខ​ដំ​បូង​បង្អស់​(២០​/១០​/​១៩៥០​-២០​/១០​/២០១៧)​។

នគរ​​បាល​​ក្រុ​ង​​កឹង​​ធើ ​រៀប​ចំ​​ការ​ដោះ​ដូរ ផ្សព្វ​​ផ្សាយ​ច្បាប់​ដល់​និស្សិត

បណ្តា​វិ​បាក​ពុំ​អាច​ស្មាន​បាន បណ្តា​ការ​ធ្វើ​ជំ​នួញ​តាម​បែប​ច្រើន​ជាន់​ថ្នាក់​គឺ​ជា​បញ្ហា​ដែល​មិត្ត​និស្សិត​លើក​ឡើង​ជា​សំ​នួរ ដើម្បី​កត់​សម្គាល់​និង​បង្ការ​បញ្ចៀស​នៅ​ក្នុង​ពេល​ពិ​ភា​ក្សា ផ្សព្វ​ផ្សាយ​ច្បាប់​“និស្សិត​កឹង​ធើ-​ផ្តើម​ពី​ការ​យល់​ដឹង​ដល់​ការ​ប្រ​ព្រឹត្ត​”។

បង្កើន​ការ​ធា​នា​សុ​វត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​ទឹក​ក្នុង​ផ្ទៃ​ស្រុក

ខេត្ត​សុក​ត្រាំង ទើប​ផ្សព្វ​ផ្សាយ​នូវ​វិ​ធាន​ការ​ជា​ច្រើន​សំ​ដៅ​ធា​នា​សុ​វត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​ទឹក​។ រី​ឯ​នគរ​បាល​ខេត្ត​សុក​ត្រាំង បាន​កសាង​ផែន​ការ​យាម​ល្បាត ត្រួត​ពិ​និត្យ រៀង​រាល់​សប្តាហ៍ រៀង​រាល់​ខែ និង​បង្កើន​ការ​ចាត់​កង​កម្លាំង​យាម​ល្បាត​ស្វយ័ត​លើ​ភូមិ​សាស្រ្ត ពិ​សេស គឺ​នៅ​រដូវ​ភ្លៀង​ ទឹក​ជំ​នន់​។

បង្កើន​ការ​ផ្សព្វ​ផ្សាយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ

តាម​សេច​ក្តី​ណែ​នាំ​លេខ​១២០៧ របស់​ស្នង​ការ​ន​យោ​បាយ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន ស្តី​ពី​ការ​អនុ​វត្ត​បទ​បញ្ជា​លេខ​៥៧២​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​យោ​ធា​មជ្ឈិម​”ស្តី​ពី​កង​ទ័ព​អនុ​វត្ត​ការ​ងារ​ជន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​” គណៈ​កម្មា​ធិ​ការ​បក្ស បញ្ជា​កា​រដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កៀង​យ៉ាង ស​ហ​ការ​ជា​មួយ​នឹង​គណៈ​ជន​ជាតិ​ខេត្ត ក​សាង​កម្ម​វិ​ធី​ផែន​ការ​ស​ហ​ការ​ស​កម្ម​ភាព​ចល​នា​ជន​រួម​ជាតិ រួម​ចំ​ណែក​ចូល​រួម​ការ​ពារ​អ​ធិប​តេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​ប្រ​ទេស​ជាតិ​។

សហ​ប្រ​តិ​បត្តិ​ការ​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ដែន​សមុទ្រ

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កៀង​យ៉ាង និង​នា​យកដ្ឋាន​នគរ​បាល​ការ​ពារ​ព្រំ​ដែន​សមុទ្រ​ប្រ​ទេសកម្ពុជា បាន​រៀប​ចំ​សន្និ​បាត​បូក​សរុប​បណ្តោះ​អា​សន្ន កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​សមុទ្រ​ឆ្នាំ​២០១៦ ព្រម​ទាំង​ចុះ​ហត្ថ​លេ​ខា​លើ​អនុស្សា​រណៈ​អនុ​វត្ត​ឆ្នាំ​២០១៧​។

វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការ កសាងច្បាប់យោធា ការពារប្រទេស

ក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារប្រទេស កម្ពុជា ឯកភាពបង្កើនកិច្ចសហប្រតិ បត្តិការក្នុងវិស័យកសាងច្បាប់យោធា ការពារប្រទេស រួមចំណែកយ៉ាងសកម្ម ក្នុងការពង្រឹងពង្រីកចំណងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពដ៏ប្រសើររវាងយោធានៃប្រទេសទាំង២។

ភាពស្ងាត់ស្ងៀមនៃយុទ្ធជន "ពាក់សក្តិខៀវ"នៅកោះខាងជើង

ប៉ុន្មានឆ្នាំជិតៗនេះ ចាប់ពីមានផ្លូវកាត់ព្រៃ តភ្ជាប់ពីខាងត្បូងទៅខាង ជើងកោះ ពីខាងកើតទៅខាងលិចកោះ ឃើញថាជីវភាពមាមីងនៅតំ បន់កោះភាគខាងជើង (រួមមានឃុំហ្គាញ់យ៉ូវ បាយថើម)

នៅពេលកងប្រជាស្វ័យត្រាណសកម្មភាពមានប្រសិទ្ធភាព

មកកាន់គណៈបញ្ជាការដ្ឋានយោធាស្រុកបូវដូប ខេត្តប៊ិញភឿក នៅ ពេលជិតថ្ងៃត្រង់ ទោះបីក្តៅស្អុះស្អាប់យ៉ាងណាក៏ដោយ ប៉ុន្តែយើងខ្ញុំ នៅតែឃើញយុទ្ធជនកងប្រជាស្វ័យត្រាណ កំពុងហ្វឹកហាត់ក្បាច់គុនដែរ។

សហប្រតិបត្តិការការពារសន្តិសុខសណ្តាប់ធ្នាប់ព្រំដែន

អនុវត្តសេចក្ដីកំណត់ហេតុនៃកិច្ចប្រជុំរវាងប្រតិភូ តំណាងកងទ័ពការ ពារព្រំដែនខេត្តកៀងយ៉ាង និងតំណាងអនុតំបន់ប្រតិបត្តិការយោធា ខេត្តកំពត កាលពីថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០១៥ នៅស្រុកកោះភូក្វឹក