កាសែតកឹនធើ

ការពារប្រទេស

ការពារប្រទេស

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ភាព​ព្រំ​ដែន​សមុទ្រ​

នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​តុ​លា​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ បាន​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ត្រឹង​ដេ ទី​ក្រុង​កឹង​ធើ​ ចាត់​តាំង​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ភាព​ដែន​ដី​ និង​សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​ ឆ្នាំ​២០២៦។

ក្រ​សួង​នគរ​បាល​ចាត់​តាំង​ផ្សព្វ​ផ្សាយ​ពី​ការ​បង្ការ​ទប់​ស្កាត់​អំ​ពើ​ល្មើស​ច្បាប់​ក្នុង​សា​លា​រៀន​នៅ​ឃុំ​ទីវ​កឹង​

នា​យក​ដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ​នៃ​ក្រ​សួង​នគរ​បាល​សហ​ការ​ជា​មួយ​នា​យក​ដ្ឋាន​សិស្ស​ និស្សិត​ ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល នគរ​បាល​ខេត្ត​វិញ​ឡុង​ មន្ទីរ​បណ្តុះ​បណ្តា​លខេត្ត​វិញ​ឡុង​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ទីវ​កឹង​ គណៈ​ចាង​ហ្វាង​សា​លា​ ចាត់​តាំង​"កម្ម​វិធី​ផ្សព្វ​ផ្សាយ​បង្ការ​ទប់​ស្កាត់​អំ​ពើ​ល្មើស​ច្បាប់​ក្នុង​សា​លា​រៀន​នៅ​សា​លា​អនុ​វិទ្យា​ទីវ​កឹង​ដល់​សិស្សា​នុសិស្ស​គ្រប់​ថ្នាក់​។

ត្រៀម​លក្ខណៈ​ដើម្បី​មា​មីង​

សហ​ការ​ដើរ​ល្បាត​ជា​ប្រ​ចាំ ប្រ​ទះ​ឃើញ​ទាន់​ពេល​នូវ​ករណី​ដែល​មាន​សញ្ញា​ល្មើស​ច្បាប់ ក្រុម​ការ​ពារ​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​ភូមិ​ដៃ​ទទឹង ឃុំ​តឹប​ង៉ាយ ខេត្ត​វិញ​ឡុង បាន​រួម​ចំ​ណែក​បន្ថយ​បទ​ល្មើស​លួច​ប្លន់​និង​អបាយ​មុខ​សង្គម។ ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំ​ហឹង​របស់​ក្រុម​ការ​ពារ​សន្តិ​សុខ រួម​ជា​មួយ​នគរ​បាល​ឃុំ​និង​កង​កម្លាំង​មូល​ដ្ឋាន ជួយ​ឱ្យ​មា​មីង​ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

ភាព​កក់​ក្តៅ​នៃ​មនោ​សញ្ចេត​នា​កង​ទ័ព​-ប្រ​ជា​ជន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ

រួម​ជា​មួយ​នឹង​ក្តី​រីក​រាយ​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី មា​មីង​ខ្មែរ​ក្រី​ក្រ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង អ្នក​ទន់​ខ្សោយ និង​អ្នក​មាន​វ័យ​ចំ​ណាស់​គ្មាន​ទី​ពឹង​នៅ​លើ​ភូមិ​ឋាន​ឃុំ​ឡាយ​ហ្វា និង​សង្កាត់​វិញ​ភឿក នៅ​ទាំង​បាន​ទទួល​អំ​ណោយ​របស់​កម្មា​ភិ​បាល យុទ្ធ​ជន​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ដោយ​ទឹក​ចិត្ត​ដ៏​កក់​ក្តៅ។

ពង្រីក​ប្រ​សិទ្ធ​ភាព​ក្លឹប​ប្រ​ទះ​ឃើញ ថ្កោល​ទោស​និង​ព័ទ្ធ​ចាប់​ជន​ល្មើស

ក្លឹប​ប្រ​ទះ​ឃើញ ថ្កោល​ទោស​និង​ព័ទ្ធ​ចាប់​ជន​ល្មើស​នៅ​ភូមិ​ចុង​ទង់ ឃុំ​ចូវ​ថាញ់ ខេត្ត​វិញ​ឡុង បាន​បង្កើត​នៅ​ឆ្នាំ ២០២២ ដោយ​មាន​សមា​ជិក ១៥ នាក់។ ចាប់​ពី​បង្កើត​មក​ទល់​ពេល​នេះ ទម្រង់​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព ផ្តើម​ពី​នោះ ស្ថាន​ភាព​សន្តិ​សុខ សណ្តាប់​ធ្នាប់​បាន​រក្សា​លំ​នឹង បន្ថយ​បទ​ល្មើស​និង​បាប​គ្រោះ​សង្គម​នៅ​ភូមិ​ភាគ​គួរ​ឱ្យ​កត់​សម្គាល់។

ក្រ​សួង​ការ​ពារ​ជាតិ ធ្វើ​ការ​ជា​មួយ​គណៈ​គ្រប់​គ្រង​គម្រោង ១៦៦ អំ​ពី​ល្បឿន​អនុ​វត្ត​បណ្តា​គម្រោង​សំ​ខាន់ៗ​នៅ​ខេត្ត​កា​ម៉ាវ

នា​ព្រឹក​ថ្ងៃ​ទី២ ខែ​មេ​សា គណៈ​ប្រតិ​ភូ​ក្រ​សួង​ការ​ពារ​ជាតិ ដឹក​នាំ​ដោយ​ឧត្តម​សេ​នីយ៍​ឯក​បម្រុង ង្វៀង​ក្វាង​ង៉ុក សមា​ជិក​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​បក្ស អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ បាន​អញ្ជើញ​មក​ធ្វើ​ការ​ជា​មួយ​គណៈ​គ្រប់​គ្រង​គម្រោង ១៦៦ ​​​អំ​ពី​ស្ថាន​ភាព​អនុ​វត្ត​បណ្តា​គម្រោង​សំ​ខាន់​នៅ​លើ​ភូមិ​ឋាន​ខេត្ត​កា​ម៉ាវ។

ឆ្ពោះ​មក​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ

សមា​គម​នារី​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ តែង​ខ្នះ​ខ្នែង​ចូល​រួម សកម្ម​ភាព​សុខុ​មាល​ភាព​សង្គម គិត​គូរ​ដល់​គ្រួ​សារ​ក្រី​ក្រ សិស្ស​ក្រី​ក្រ​លើ​ភូមិ​ឋាន​តំ​បន់​ព្រំ​ដែន​សមុទ្រ រួម​ចំ​ណែក​អនុវត្ត​ជោគ​ជ័យ​ភារ​កិច្ច នយោ​បាយ ព្រួត​ដៃ​ការ​ពារ​អធិប​តេយ្យ សន្តិ​សុខ​ព្រំ​ដែន។

ប្រ​សទ្ធិ​ភាព​នៃ​ទម្រង់​ជួយ​ប្រ​ជា​ជន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ

ក្នុង​រយៈ​កាល ១០ ឆ្នាំ​កន្លង គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​ទម្រង់ កម្ម​វិធី​និង​ចលនា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច- សង្គម​ជិត​៣០​ទម្រង់ នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។

សកម្ម​ភាព​ដ៏​ពុះ​ពោរ " ខែ​មី​នា​ព្រំ​ដែន "

ដើម្បី​គាំ​ទ្រ​សកម្ម​ភាព "ខែ​យុវ​ជន" និង "ខែ​មី​នា​ព្រំ​ដែន" ឆ្នាំ ២០២៦ និង​អប​អរ​សា​ទរ​ខួប​អនុស្សាវ​រីយ៍​លើក​ទី ៩៥ ឆ្នាំ ទិវា​បង្កើត​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​នីស្ត​ហូ​ជី​មិញ ( ២៦/​៣/​១៩៣១​-២៦​/៣/​២០២៦) នៅ​ថ្ងៃ​ទី​២៤ ខែ​មី​នា នៅ​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ

សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​ឆ្ពោះ​ទៅ​រក​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ

គាំ​ទ្រ​ខែ​យុវ​ជន និង "ខែ​មី​នា​ព្រំ​ដែន" ឆ្នាំ ២០២៦ នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ហ្វា​ហាវ - Medic កឹង​ធើ ចាត់​តាំង​កម្ម​វិធី​ចង​សម្ព័ន្ធ​ភាព​រវាង​សម្ព័ន្ធ​យុវ​ជន​នៃ​អង្គ​ភាព​ទាំង​ពីរ និង​អនុ​វត្ត​នូវ​សកម្ម​ភាព​សុខុ​មាល​ភាព​សង្គម​ជាក់​ស្តែង​ជា​ច្រើន​ឆ្ពោះ​ទៅ​រក​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។

សិក្ខា​សា​លា​វិទ្យា​សាស្ត្រ - ភាព​ជាក់​ស្តែង "មូល​ដ្ឋាន​ទ្រឹស្តី និង​តថ​ភាព​ការ​ងារ​ធា​នា​សន្តិ​សុខ​សេដ្ឋ​កិច្ច​ឌីជី​ថល​នៅ​ទី​ក្រុង​កឹង​ធើ"

សិក្ខា​សា​លា​វិទ្យា​សាស្ត្រ - ភាព​ជាក់​ស្តែង “មូល​ដ្ឋាន​ទ្រឹស្តី និង​តថ​ភាព​ការ​ងារ​ធា​នា​សន្តិ​សុខ​សេដ្ឋ​កិច្ច​ឌី​ជី​ថល​នៅ​ទី​ក្រុង​កឹង​ធើ” គឺ​ជា​មូល​ដ្ឋាន​ដ៏​សំ​ខាន់ រួម​ចំ​ណែក​ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​ទ្រឹស្តី ផ្តល់​អំ​ណះ​អំ​ណាង​វិទ្យា​សាស្ត្រ និង​ភាព​ជាក់​ស្តែង​ដល់​ការ​កសាង និង​ធ្វើ​ឱ្យ​សុក្រឹត​នូវ​គោល​នយោ​បាយ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​ធា​នា​សន្តិ​សុខ​សេដ្ឋ​កិច្ច​ឌី​ជី​ថល។

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ប្តូរ​វេន​ការ​ងារ​បក្ស ការ​ងារ​នយោ​បាយ

នៅ​រសៀល​ថ្ងៃ​ទី ១៩ ខែ​មី​នា គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ប្តូរ​វេន​ការ​ងារ​បក្ស ការ​ងារ​នយោ​បាយ ត្រី​មាស​ទី​១ ឆ្នាំ​២០២៦។ លោក​វរសេ​នីយ៍​ឯក ហ្វិញ​ថាញ​ហ៊ុង លេខា​គណៈ​កម្មា​ធិ​ការ​បក្ស ស្នង​ការ​នយោ​បាយ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ​អធិប​តី​កិច្ច​ប្រ​ជុំ។

ខិត​ខំ​ប្រឹង​ប្រែង​ធា​នា​សុ​វត្ថិ​ភាព​ចរា​ចរណ៍​នៅ​លើ​ដង​ផ្លូវ

ដើម្បី​ឱ្យ​មធ្យោ​បាយ​ធ្វើ​ចរា​ចរណ៍​មាន​សុ​វត្ថិ​ភាព​និង​ងាយ​ស្រួល​នៅ​លើ​គ្រប់​ដង​ផ្លូវ​កង​កម្លាំង​ប៉ូ​លិស​ចរា​ចរណ៍​នៃ​នគរ​បាល​ទី​ក្រុង​កឹង​ធើ​បាន​ខិត​ខំ​ប្រឹង​ប្រែង​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​វិធាន​ការ​ជា​ច្រើន​និង​ចំ​ណាត់​ការ​យ៉ាង​ម៉ឺង​ម៉ាត់​ចំ​ពោះ​មធ្យោ​បាយ​ដែល​ល្មើស​ច្បាប់​សុ​វត្ថិ​ភាព​ចរា​ចរណ៍។

អនុ​វត្ត​ល្អ​ការ​ងារ​ជ្រើស​យោ​ធិន​

ដើម្បី​អនុ​វត្ត​ល្អ​ការ​ជ្រើស​រើស និង​អំ​ពាវ​នាវ​ពល​រដ្ឋ​ចូល​បម្រើ​កង​ទ័ព គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​វិញ​គីម ខេត្ត​វិញ​ឡុង​បាន​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា​នូវ​វិធាន​ការ​ជា​ច្រើន សំ​ដៅ​ជ្រើស​រើស​យុវ​ជន​មាន​គ្រប់​ចរិ​យា​សម្បត្តិ សុខ​ភាព កម្រិត​វិជ្ជា​ឆ្លើយ​តប​តាម​សំ​ណូម​ពរ​កសាង​កង​ទ័ព​ការ​ពារ​មាតុ​ភូមិ។

កោះហងជូយ ត្រៀមជាស្រេចសម្រាប់ថ្ងៃបោះឆ្នោត

អាស្រ័យភូមិឋានកោះសមុទ្រមានលក្ខណៈពិសេសដោយឡែក ហេតុនោះគណៈកម្មាធិការបោះឆ្នោតខេត្តកាម៉ាវ បានស្នើយោបល់និងយល់ព្រមអំពីក្រុមប្រឹក្សាបោះឆ្នោតជាតិ ខេត្ត​កាម៉ាវនឹងដំណើរការបោះឆ្នោតមុនកំណត់នៅលើប្រជុំកោះចំនួន ២ គឺកោះហងខ្វាយ និងកោះហងជូយ ម្ចាស់ឆ្នោតនឹងបោះឆ្នោតនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៦។

កងទ័ពការពារព្រំដែនទីក្រុងកឹងធើ ចាត់តាំងពិធីបើកប្រឡងភាសាជនជាតិភាគតិច

នៅព្រឹកថ្ងៃទី ១០ ខែមីនា គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានចាត់តាំងប្រឡងភាសាជនជាតិភាគតិច ឆ្នាំ២០២៦។ ចូលរួមមានបេក្ខជន ៣០ រូប មកពីអង្គភាពនានាពិគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង និងប៉ុស្តិ៍ការពារព្រំដែនចំនួន ៥។

យុវ​វ័យ​ទី​ក្រុង​ស្ម័គ្រ​ចិត្ត​បំ​ពេញ​កា​តព្វ​កិច្ច​នគរ​បាល​ប្រ​ជា​ជន

ចូល​រួម​កា​តព្វ​កិច្ច​នគរ​បាល​ប្រ​ជា​ជន មិន​ត្រឹម​តែ​បំ​ពេញ​កា​តព្វ​កិច្ច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ភារ​កិច្ច ជា​កិត្តិ​យស​របស់​យុវ​ជន​វៀត​ណាម​ម្នាក់ៗ​ទៀត​ផង។ ជា​មួយ​នឹង​ការ​ទទួល​ខុស​ត្រូវ បេះ​ដូង​ក្លៀវ​ក្លា យុវ​វ័យ​ទី​ក្រុង​កឹង​ធើ បាន​ស្ម័គ្រ​ចិត្ត​ចុះ​ឈ្មោះ​បំ​ពេញ​កា​តព្វ​កិច្ច​ចូល​រួម​នគរ​បាល​ប្រ​ជា​ជន ដើម្បី​បាន​ហ្វឹក​ហាត់​ខ្លួន​ផង បាន​លះ​បង់​កម្លាំង​យុវ​វ័យ ចំ​ពោះ​មាតុ​ភូមិ​និង​ប្រ​ជា​ជន ដើម្បី​រក្សា​ជីវ​ភាព​សុខ​សាន្ត​ផង។

ពិធី​ជួប​ជុំ​ខួប​អនុ​ស្សាវ​រីយ៍​លើក​ទី​៦៧​ឆ្នាំ ទិវា​ប្រ​វេ​ណី​កង​ទ័ព​ការ​ពារ​ព្រំ​ដែន

គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ចាត់​តាំង​ពិ​ធី​ជួប​ជុំ​សមា​ជិក​គណៈ​ទំ​នាក់​ទំ​នង​ប្រ​វេ​ណី​អំ​ណរ​អនុ​ស្សាវ​រីយ៍​លើក​ទី​៦៧​ឆ្នាំ ទិវា​ប្រ​វេ​ណី​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​(០៣/​៣/​១៩៥៩​-០៣/​៣/​២០២៦); ៣៧​ឆ្នាំ ទិវា​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​(០៣​/៣/​១៩៨៩-​០៣​/៣​/២០២៦)​និង​៦៦​ឆ្នាំ ទិវា​ប្រ​វេ​ណី​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង (បច្ចុប្បន្ន​គឺ​កង​ទ័ព​ការ​ពារ​ព្រ​ដែន​ទី​ក្រុង​កឹង​ធើ) (២៨/​០១/​១៩៦០​-២៨/​០១​/២០២៦)។

សកម្មភាពអត្ថន័យជាក់ស្តែងជាច្រើន ក្នុងទិវាបុណ្យការពារព្រំដែនទូទាំងប្រជាជន

នាថ្ងៃទី ២៧ ខែកុម្ភៈ នៅឃុំឡាយហ្វា គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡាយហ្វា បានសហការជាមួយនឹងគណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់វិញភឿក​ ព្រមទាំងប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា គណៈបញ្ជាការយោធាការពារព្រំដែនទីក្រុងកឹងធើ រួមចាត់តាំងទិវាបុណ្យការពារព្រំដែនទូទាំងប្រជាជន ឆ្នាំ ២០២៦។

ពិធី​ជួប​ជុំ​ខួប​អនុ​ស្សាវ​រីយ៍​លើក​ទី​ ៧១​ឆ្នាំ ទិវា​គ្រូ​ពេទ្យ​វៀត​ណាម​

- នា​រសៀល​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ជួប​ជុំ​ខួប​អនុ​ស្សាវ​រីយ៍​លើក​ទី ៧១​ឆ្នាំ ទិវា​គ្រូ​ពេទ្យ​វៀត​ណាម (២៧/​០២/​១៩៥៥ – ២៧/​០២/​២០២៦)។ លោក​វរៈ​សេ​នីយ៍​ឯក ផាម​ឡេ​ស្វឹង​ប៊ិញ មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង បាន​អញ្ជើញ​ចូល​រួម​ជា​អធិប​តី​ក្នុង​ពិធី​ជួប​ជុំ​នេះ។

រីក​សាយ​ភាយ​មនោ​សញ្ចេត​នា​កង​ទ័ព​និង​ប្រ​ជា​ជន​

សកម្ម​ភាព​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន​ ឆ្នាំ​២០២៦ បាន​ចាត់​តាំង​ឡើង​នៅ​ឃុំ​ថើយ​ប៊ិញ ខេត្ត​កា​ម៉ាវ​កន្លង​ហើយ​ កង​កម្លាំង​នគរ​បាល​ខេត្ត​កា​ម៉ាវ បាន​បន្សល់​នូវ​ចំ​ណាប់​អា​រម្មណ៍​ដ៏​ជ្រាល​ជ្រៅ​ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន។

ប្រ​សិទ្ធ​ភាព​ក្លឹប​ផ្សព្វ​ផ្សាយ​អប់រំ​បញ្ចុះ​បញ្ចូល​កែ​ប្រែ​មុខ​សញ្ញា​បំ​ពាន​ច្បាប់​

ក្លឹប​ផ្សព្វ​ផ្សាយ​អប់រំ បញ្ចុះ​បញ្ចូល​កែ​ប្រែ​មុខ​សញ្ញា​បំ​ពាន​ច្បាប់ នៅ​វត្ត​ត្រោក​កើត ភូមិ​ត្រោក​កើត ឃុំ​ចូវ​ថាញ់ ខេត្ត​វិញ​ឡុង បាន​បង្កើត​នៅ​ឆ្នាំ ២០២២ មាន​សមា​ជិក ២០​នាក់។

និទាឃរដូវដ៏កក់ក្តៅនៃមនោសញ្ចេតនាកងទ័ពនិងប្រជាជននៅតំបន់ព្រំដែនសមុទ្រ

រៀងរាល់ឆ្នាំ ឱ្យតែដល់បុណ្យចូលឆ្នាំវៀតណាម គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ តែងចាត់តាំងសកម្មភាព និងចលនាជាច្រើនឆ្ពោះទៅប្រជាជននៅតំបន់ព្រំដែនសមុទ្រ។ លេចធ្លោគឺមានកម្មវិធី "និទាឃរដូវការពារព្រំដែនកក់ក្តៅចិត្តអ្នកភូមិ" បាននាំមកនូវនិទាឃរដូវដ៏កក់ក្តៅដល់ប្រជាជននៅតំបន់ព្រំដែនសមុទ្ររបស់ទីក្រុង។