កាសែតកឹនធើ

គំរូក្នុងសហគមន៍

គំរូក្នុងសហគមន៍

លោក​គឹម​មិញ​ឡើយ​ ជា​គំ​រូ​លេច​ធ្លោ​ក្នុង​ការ​បរិច្ចាគ​ដី​កសាង​ផ្លូវ​ជន​បទ​ថ្មី​

នៅ​ភូមិ​បឹង​តា​នួន​ ឃុំ​ហាម​យ៉ាម ខេត្ត​វិញ​ឡុង​ និយាយ​អំ​ពី​លោក​គឹម​មិញ​ឡើយ​ ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ គឺ​មា​មីង​នៅ​ទី​នេះ​អ្នក​ណា​ក៏​ស្គាល់​ដែរ​។ ក្នុង​នាម​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ភូមិ​ លោក​តែង​ធ្វើ​ជា​គំ​រូ​ក្នុង​ការ​ហាត់​ពត់​លត់​ដំ​សីល​ធម៌​បដិវត្តន៍​ ប្រតិ​បត្តិ​ល្អ​តាម​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ និង​សកម្ម​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ចលនា​សកម្ម​ភាព​បដិវត្តន៍​នៅ​ភូមិ​ភាគ​។

គ្រូ​បង្រៀន​ម្នាក់​មាន​ការ​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ ២៨ លើក​

អស់​រយៈ​ពេល​ជាង​ ២០ ឆ្នាំ​ ដែល​លោក​គ្រូ​ ស៊ើង​វត្ថា​ គ្រូ​បង្រៀន​មុខ​វិជ្ជា​ភា​សា​ខ្មែរ​នៃ​សា​លា​បឋម​សិក្សា​ទីវ​កឹង​ ឃុំ​ទីវ​កឹង​ ខេត្ត​វិញ​ឡុង​ បាន​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​សរុប​ ២៨ លើក​។

អ្នក​រួម​ចំ​ណែក​រក្សា​ភាព​សុខ​សាន្ត​ភូមិ​ស្រុក​

​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ នៅ​ភូមិ​បៀង​ដុ​ B សង្កាត់​ហ៊ីប​ថាញ់ ខេត្ត​កា​ម៉ាវ​ លោក ថាច់​វ៉េត តែង​សកម្ម​ឃោស​នា ចល​នា​មា​មីង​អនុ​វត្ត​តាម​គោល​ការណ៍ គោល​ម៌ា​គា​របស់​បក្ស គោល​ន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ ព្រម​ទាំង​អប់​រំ​កូន​ចៅ​ឱ្យ​ចៀស​ឆ្ងាយ​ពី​បាប​គ្រោះ​សង្គម រួម​ចំ​ណែក​រក្សា​សន្តិ​សុខ សណ្តាប់​ធ្នាប់ កសាង​ភូមិ​ស្រុក​សុខ​សាន្ត។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

គំ​រូ​អ្នក​មាន​ប្រ​ជា​ប្រិយ​បម្រើ​ការ​ងារ​ល្អ​បាន​ច្រើន​

ជា​ច្រើន​ឆ្នាំ​មក​នេះ​ អ្នក​មាន​ប្រិយ​ភាព​តែង​ដើរ​តួនា​ទី​ជា​ស្ពាន​តភ្ជាប់​នាំ​យក​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ជា​និច្ច។​ ទន្ទឹម​នឹង​នោះ​ ជួយ​បក្ស​ រដ្ឋ​ក្តាប់​ពី​បំ​ណង​ប្រាថ្នា​របស់​ជន​រួម​ជាតិ​ ពង្រីក​ខ្លាំង​ក្លា​កម្លាំង​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ។​

ព្រះ​តេជ​ព្រះ​គុណ​ថាច់​ញើុង ខ្នះ​ខ្នែង​រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី​

ពេល​រំលឹក​ដល់​វត្ត​សាល​វន​ឧទ្យាន (ព្រែក​ឈូក) ឃុំ​ង៉ាយ​តឺ ខេត្ត​វិញ​ឡុង​ មា​មីង​ខ្មែរ​ភាគ​ច្រើន​តែង​នឹក​ឃើញ​ភ្លាម​ដល់​ព្រះ​ចៅ​អធិ​ការ​វត្ត​ជា​ទីគោ​រព នោះ​គឺ​ព្រះ​តេជ​ព្រះ​គុណ​ថាច់​ញើុង។​ ព្រះ​អង្គ​មិន​ត្រឹម​តែ​ជួយ​គ្រួ​សារ​ក្រី​ក្រ​ជា​ច្រើន​ជម្នះ​ការ​លំ​បាក​ក្នុង​ជីវ​ភាព​ប៉ុណ្ណោះ​ទេ​ ចំ​ពោះ​ព្រះ​អង្គ​ផ្ទាល់​ក៏​មិន​បង្អង់​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូ​ជី​មិញ​ផង​ដែរ។

កសិករ​ចេះ​អនុវត្ត​ទម្រង់​រក​ស៊ី​ធ្វើ​មាន​

ដោយ​ឆន្ទៈ​ព្យា​យាម​និង​ស្មារតី​ជម្នះ​ការ​លំ​បាក​ បង​លី​ថុង នៅ​ភូមិ​ទំ​ពក់​សក់​A ឃុំ​មីទូ ទីក្រុង​កឹង​ធើ ជា​គំរូ​កសិករ​ខ្មែរ​ឆ្នើម​ឈាន​ឡើង​ធ្វើ​មាន​ពី​ការ​ធ្វើ​ស្រែ។​ ជា​មួយ​ទម្រង់​រួម​ផ្សំ​រវាង​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​និង​ធ្វើ​សេវា​កសិកម្ម​ រាល់​ឆ្នាំ​បង​ថុង គាត់​អាច​រក​បាន​ប្រាក់​ចំ​ណូល​ជាង​ ១ ពាន់​លាន​ដុង។​

ចាក​ផុត​ភាព​ក្រី​ក្រ​អា​ស្រ័យ​ដោយ​ការ​ប្តេជ្ញា​ចិត្ត​ឈាន​ឡើង​

ដោយ​ការ​ប្តេជ្ញា​ចិត្ត​និង​ព្យា​យាម​ពល​កម្ម​ មាន​គ្រួ​សារ​នៅ​ភូមិ​ព្រែក​ឈ្វេង​ ឃុំ​ញ៉ូ​យ៉ា ទី​ក្រុង​កឹង​ធើ បាន​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​ ក្លាយ​ជា​គ្រួ​សារ​គំរូ​ក្នុង​ការ​ឈាន​ឡើង​ចាក​ផុត​ភាព​ក្រី​ក្រ​នៅ​ភូមិ​ភាគ។​

យុទ្ធ​ជន​ពិ​ការ​ ឡេ​មិញ​ដួង​ អ្នក​រក្សា​ស្មារតី​បដិវត្តន៍​នៅ​ស្រុក​កំ​ណើត​ហូដាក់​កៀង​

ស្ថិត​នៅ​កណ្តាល​វាល​ស្រែ​ពោរ​ពេញ​ដោយ​កួរ​ស្រូវ​ឱន​ដាក់​គ្រាប់​ និង​ចម្ការ​ឈើ​ហូប​ផ្លែ​ខៀវ​ស្រ​ងាត់​នៅ​តំ​បន់​ដី​ដែល​សម្បូរ​ដោយ​ប្រ​វេណី​បដិវត្តន៍​របស់​ឃុំ​ហូ​ដាក់​កៀង​ ក្រុង​កឹង​ធើ មាន​បុរស​ម្នាក់​សក់​ស្កូវ ប៉ុន្តែ​ស្មារតី​តែង​ពោរ​ពេញ​ដោយ​ភាព​ក្លៀវ​ក្លា​ នោះ​គឺ​លោក​ឡេ​មិញ​ដួង។​

ដើម្បី​សិស្ស​ជា​ទី​ស្រ​ឡាញ់​

អស់​រយៈ​ពេល​ជាង​ ៣២ ឆ្នាំ​ ផ្សារ​ភ្ជាប់​នឹង​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ ក្រុង​កឹង​ធើ លោក​គ្រូ​ថាច់​រឹទ្ធ នា​យក​រង​សា​លា​តែង​បាន​មិត្ត​រួម​អា​ជីព​និង​សិស្ស​គោ​រព​រាប់​អាន។​ ព្រោះ​ក្នុង​អំ​ឡុង​ពេល​នោះ​ លោក​គ្រូ​គឺជា​អ្នក​គ្រប់​គ្រង​ដ៏​ល្អ​មួយ​រូប​ អស់​ពី​ចិត្ត​ក្នុង​ការ​បង្ហាត់​បង្រៀន​ដល់​សិស្ស​និង​ជួយ​មិត្ត​រួម​អា​ជីព​ដើម្បី​សម្រេច​ល្អ​ភារ​កិច្ច។​

កសិករ​ខ្មែរ​ឈាន​ឡើង​ផ្តើម​ពី​ដំ​ណាំ​ស្រូវ​

មក​កាន់​ភូមិ​លេខ​៧ ឃុំ​តឹង​ឡុក​ ខេត្ត​កា​ម៉ាវ សួរ​រក​ពូលី​ហ្វិញ​ខឿង អ្នក​ណា​ក៏​ស្គាល់​និង​គោ​រព​រាប់​អាន​គាត់​ដែរ។​ ពី​ព្រោះ​គាត់​ជា​កសិករ​ ដឹង​ពី​របៀប​ធ្វើ​មាន​ពី​ដំ​ណាំ​ស្រូវ​ផង​ និង​ជោគ​ជ័យ​ក្នុង​ការ​ចិញ្ចឹម​កូន​រៀន​សូត្រ​ ខ្នះ​ខ្នែង​រួម​ចំ​ណែក​ក្នុង​ការ​កសាង​តំ​បន់​ជន​បទ​ផង។​

នា​រីប្រ​ធាន​គណៈ​កម្ម​ការ​រណសិរ្ស​ភូមិ​គំ​រូ​ ជិត​ដិតនឹង​ប្រ​ជា​ជន​

ដោយ​ការ​ប្តេជ្ញា​ចិត្ត​ ទទួល​ខុស​ត្រូវ​ចំ​ពោះ​ការ​ងារ​និង​ប្រ​ជា​ជន​ ជា​គំ​រូ​ឈាន​មុខ​ក្នុង​ការ​ចលនា​របស់​ភូមិ​ភាគ​ ទាំង​អស់​នេះ​គឺ​ជា​ការ​បញ្ជាក់​របស់​ថ្នាក់​ដឹក​នាំ​កម្មា​ភិបាល​ បក្ខ​ជន​និង​ប្រ​ជា​ជន​ ពេល​និយាយ​ពី​អ្នក​មីង​ ឡឹម​ធី​ង៉ុក​ម៉ាយ​ ប្រ​ធាន​គណៈ​កម្ម​ការ​រណ​សិរ្ស​ភូមិ​តាម​សុក​ B១ ឃុំ​មីទូ ក្រុង​កឹង​ធើ។​

រៀន​សូត្រ​តាម​អ៊ំ ខិត​ខំ​រក​ស៊ី​ដើម្បី​ចាក​ភាព​ក្រី​ក្រ

អា​ស្រ័យ​ដោយ​ការ​ឧស្សាហ៍​ព្យា​យាម ស៊ូ​ទ្រាំ​លំ​បាក រវៀស​រវៃ​ក្នុង​ការ​អនុវត្ត​ទម្រង់​ផលិត​កម្ម​ចម្រុះ បង​ថាច់​ថា នៅ​ភូមិ​ដី​ក្រ​ហម ឃុំ​ហាម​យ៉ាង ខេត្ត​វិញ​ឡុង បាន​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។

ធ្វើ​មាន​សម្រាប់​គ្រួ​សារ​និង​សហគមន៍

មិន​ត្រឹម​តែ​ជា​គ្រួ​សារ “អ្នក​មាន​ក្នុង​ភូមិ” ប៉ុណ្ណោះ​ទេ លោក​ថាច់​រឿង អា​យុ​៥៦​ឆ្នាំ នៅ​ភូមិ៥ ឃុំ​វិញ​តឿង ក្រុង​កឹង​ធើ ក៏​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ ដោយ​មាន​ការ​រួម​ចំ​ណែក​ជា​ច្រើន​ដើម្បី​អភិវឌ្ឍន៍​ភូមិ​ស្រុក​និង​រក្សា​លំ​នឹង​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​ទៀត​ផង។

គំរូ​ល្អ​ក្នុង​ការ​កសាង​គ្រួ​សារ​សុភ​មង្គល

លោក​គ្រូសើុង​បួន នៅ​ភូមិ​តា​អុង ឃុំ​លីវ​ទូ ក្រុង​កឹង​ធើ​ មិន​ត្រឹម​តែ​ជា​គ្រូ​បង្រៀន​អស់​ពី​ចិត្ត ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​វិស័យ​អប់រំ​ជាង ៣០ ឆ្នាំ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​គំរូ​ល្អ​ក្នុង​ការ​កសាង​គ្រួ​សារ​សុភ​មង្គល​សាយ​ភាយ​នូវ​តម្លៃ​រស់​នៅ​ល្អ​ដល់​សហ​គមន៍​យក​តម្រាប់​តាម​ទៀត​ផង។

លោក​ថាច់​ភី អ្នក​មាន​ប្រ​ជា​ប្រិយ

ជា​បក្ខ​ជន​មួយ​រូប ដូច្នេះ លោក​ថាច់​ភី នៅ​ភូមិ​ផ្នោ​អណ្តែត ឃុំ​ចូវ​ថាញ់ ខេត្ត​វិញ​ឡុង តែង​ជា​បុគ្គល​គំរូ​ក្នុង​ការ​លត់​ដំ​ចរិយា​មារ​យាទ សីល​ធម៌​បដិវត្តន៍​និង​អនុវត្ត​ល្អ​គោល​មា​គ៌ា គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ។

ថាច់​ញ៉ឹក​ហាវ ជក់​ចិត្ត​នឹង​ភ្លេង​ប្រ​ពៃ​ណី

ថាច់​ញ៉ឹក​ហាវ ទើប​បញ្ចប់​ការ​សិក្សា​ផ្នែក​ប្រ​គំ​ភ្លេង​ប្រ​ពៃ​ណី​ខ្មែរ មហា​វិទ្យា​ល័យ​ភា​សា​វប្ប​ធម៌​វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​និង​មនុស្ស​សាស្ត្រ​នៃ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ។ ញ៉ឹក​ហាវ ជក់​ចិត្ត​និង​ប្តេជ្ញា​ចិត្ត​ស្នង​បន្ត​សិល្បៈ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។

គ្រូ​បង្រៀន​របស់​ភូមិ​ស្រុក

នៅ​ភូមិ​ឡឹម​យ៉ោ ឃុំ​ត្រឹង​ដេ ក្រុង​កឹង​ធើ នៅ​ពេល​ដែល​រំលឹក​ដល់​ឈ្មោះ​លោក​គ្រូ​ថាច់ស៊ាន មា​មីង​នៅ​ភូមិ​ស្រុក​អ្នក​ណា​ក៏​ស្គាល់​គាត់​ទាំង​អស់ ហើយ​តែង​គោ​រព​ហៅ​គាត់​ថា “គ្រូ​ស៊ាន”។

ជម្នះ​លំ​បាក​បំ​ពេញ​ក្តី​ស្រ​មៃ

ដោយ​ជីវ​ភាព​គ្រួ​សារ​មាន​ការ​លំ​បាក ម៉្លោះ​ហើយ​ពេល​បាន​ចូល​រៀន​នៅ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​បាក​លីវ ប្អូន​ថាច់​ង៉ុក​បាវ​ត្រឹង តែង​ខិត​ខំ​រៀន​សូត្រ​បាន​ល្អ ដើម្បី​បំ​ពេញ​ក្តី​ស្រ​មៃ​ចង់​ក្លាយ​ជា​គ្រូ​បង្រៀន។ ក្នុង​អំ​ឡុង​៣​ឆ្នាំ​នេះ ប្អូន​តែង​ទទួល​បាន​កិត្តិ​នាម​ជា​សិស្ស​ពូ​កែ​របស់​សា​លា។

ស្លាក់​ស្នាម​បណ្ឌិត "ផាង​អាង" ក្នុង​ការ​អភិវឌ្ឍ​ទេស​ចរណ៍​សហ​គមន៍​នៅ​ត្រា​វិញ

លោក​សាស្ត្រា​ចារ្យ​រង បណ្ឌិត ផាង​អាង គឺ​ជា​អ្នក “ឈាន​មុខ” សំ​ណើ​ទម្រង់​ទេស​ចរណ៍​ជាតិ​ពន្ធុ​វិទ្យា​នៅ​ត្រា​វិញ (ចាស់) ដែល​ជា​ទម្រង់​ទេស​ចរណ៍​មួយ​ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌ ជួយ​ភ្ញៀវ​ទេស​ចរ​ស្វែង​យល់ និង​ដឹង​កាន់​តែ​ច្បាស់​ពី​ជីវ​ភាព ទំ​នៀម​ទម្លាប់​របស់​សហ​គមន៍​ជាតិ​ពន្ធុ​ដែល​កំ​ពុង​រស់​នៅ​ឆ្លាស់​គ្នា​នៅ​ទី​នេះ។

កម្មា​ភិបាល​អស់​ពី​ចិត្ត​ជា​មួយ​នឹង​ការ​ងារ​សម្រុះ​សម្រួល

បង​ស្រី ​ថាច់​ធី​ហ្វា ​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​វិញ​ត្រាច់​ដុង​ ក្រុង​បាក​លីវ​ ខេត្ត​បាក​លីវ​ ជា​កម្មា​ភិបាល​នារី ​ម្នាក់​ពូកែ​ក្នុង​ការ​ងារ​សម្រុះ​សម្រួល​ បាន​ជន​រួម​ជាតិ​ខ្មែរ​ស្រ​ឡាញ់​រាប់​អាន​ ថ្នាក់​ដឹក​នាំ​ឃុំ​ជឿ​ទុក​ចិត្ត។

គំរូ​លេច​ធ្លោ​ក្នុង​ការ​ចលនា​រៀន​សូត្រ​ធ្វើ​តាម​គំរូ​អ៊ំ

មក​កាន់​ឃុំ​តឹប​ង៉ាយ ​ស្រុក​ទីវ​កឹង ​ខេត្ត​ត្រា​វិញ ​និយាយ​ដល់​លោក​ត្រឿង​សៀ ​ប្រជា​ជន​នៅ​ទី​នេះ​អ្នក​ណាក៏​ស្គាល់​និង​គោរព​រាប់​អាន​គាត់​ដែរ។

អស់​ពី​ចិត្ត​នឹង​អាជីព​ជា​គ្រូ​បង្រៀន

រយៈ​ពេល​ជាង​ ២០​ ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​ផ្នែក​អប់រំ​ អ្នក​គ្រូ​ហ្វិញ​ធី​ថាញ​ត្រា ​គ្រូ​បង្រៀន​វិញ្ញាសា​អក្សរ​សាស្រ្ត​ខ្មែរ​ថ្នាក់​ទី១​ ថ្នាក់​ទី៣ ​និង​ថ្នាក់​ទី៥​។

នាយិកា​សាលា ​រក្សា​ព្រ​លឹង​វប្ប​ធម៌​ខ្មែរ​​ខេត្ត​ត្រា​វិញ

ជា​បណ្ឌិត​នារី​ខ្មែរ​ដំបូង​របស់​ខេត្ត​ត្រា​វិញ​ លោក​ស្រី​ង៉ោ​សុភា ​មិន​ត្រឹម​តែ​ខិត​ខំ​ប្រឹង​ប្រែង​ជម្នះ​ការ​លំ​បាក​ក្នុង​ការ​សិក្សា​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​យក​អស់​ពី​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស ​និង​អភិ​រក្ស​វប្ប​ធម៌​ខ្មែរ​ណាម​បូ​ទៀត​ផង​។