កាសែតកឹនធើ

គំរូក្នុងសហគមន៍

គំរូក្នុងសហគមន៍

លោក​គឹម​មិញ​ឡើយ​ ជា​គំ​រូ​លេច​ធ្លោ​ក្នុង​ការ​បរិច្ចាគ​ដី​កសាង​ផ្លូវ​ជន​បទ​ថ្មី​

នៅ​ភូមិ​បឹង​តា​នួន​ ឃុំ​ហាម​យ៉ាម ខេត្ត​វិញ​ឡុង​ និយាយ​អំ​ពី​លោក​គឹម​មិញ​ឡើយ​ ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ គឺ​មា​មីង​នៅ​ទី​នេះ​អ្នក​ណា​ក៏​ស្គាល់​ដែរ​។ ក្នុង​នាម​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ភូមិ​ លោក​តែង​ធ្វើ​ជា​គំ​រូ​ក្នុង​ការ​ហាត់​ពត់​លត់​ដំ​សីល​ធម៌​បដិវត្តន៍​ ប្រតិ​បត្តិ​ល្អ​តាម​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ និង​សកម្ម​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ចលនា​សកម្ម​ភាព​បដិវត្តន៍​នៅ​ភូមិ​ភាគ​។

គ្រូ​បង្រៀន​ម្នាក់​មាន​ការ​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ ២៨ លើក​

អស់​រយៈ​ពេល​ជាង​ ២០ ឆ្នាំ​ ដែល​លោក​គ្រូ​ ស៊ើង​វត្ថា​ គ្រូ​បង្រៀន​មុខ​វិជ្ជា​ភា​សា​ខ្មែរ​នៃ​សា​លា​បឋម​សិក្សា​ទីវ​កឹង​ ឃុំ​ទីវ​កឹង​ ខេត្ត​វិញ​ឡុង​ បាន​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​សរុប​ ២៨ លើក​។

អ្នក​រួម​ចំ​ណែក​រក្សា​ភាព​សុខ​សាន្ត​ភូមិ​ស្រុក​

​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ នៅ​ភូមិ​បៀង​ដុ​ B សង្កាត់​ហ៊ីប​ថាញ់ ខេត្ត​កា​ម៉ាវ​ លោក ថាច់​វ៉េត តែង​សកម្ម​ឃោស​នា ចល​នា​មា​មីង​អនុ​វត្ត​តាម​គោល​ការណ៍ គោល​ម៌ា​គា​របស់​បក្ស គោល​ន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ ព្រម​ទាំង​អប់​រំ​កូន​ចៅ​ឱ្យ​ចៀស​ឆ្ងាយ​ពី​បាប​គ្រោះ​សង្គម រួម​ចំ​ណែក​រក្សា​សន្តិ​សុខ សណ្តាប់​ធ្នាប់ កសាង​ភូមិ​ស្រុក​សុខ​សាន្ត។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

មោទនៈ​ចំ​ពោះ​កូនៗ

ពូ​ដង​វ៉ាន់​តឿង នៅ​ភូមិ​យ៉ុង​ជួរ A ឃុំ​អាង​ហ៊ីប ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង តែង​មោទនៈ​ចំ​ពោះ​កូន​ទាំង​ពីរ។ ព្រោះ​បច្ចុប្បន្ន កូន​គាត់​ទាំង​ពីរ​នាក់​សុទ្ធ​តែ​ជា​បណ្ឌិត អនុ​បណ្ឌិត ធ្វើ​ការ​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស។

បក្ខ​ជន​ជន​ជាតិ​ភាគ​តិច​ឈាន​មុខ

ឃុំ​ហូ​ធីគី ស្រុក​ថើយ​ប៊ិញ ខេត្ត​កា​ម៉ាវ មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ។ រយៈ​ពេល​កន្លង មាន​បក្ខ​ជន​ជា​ច្រើន​ជា​ជន​ជាតិ​ភាគ​តិច បាន​ពង្រីក​ល្អ​នូវ​តួនា​ទី​ឈាន​មុខ គំរូ​ក្នុង​ការ​អនុវត្ត​នូវ​ចលនា​របស់​ភូមិ​ភាគ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។

បក្ខ​ជន​សកម្ម​កសាង​ភូមិ​ស្រុក

បង​ហ្វិញ​សា​វ៉េត ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ភូមិ​តា​កាន់​ B ឃុំ​ធ្វឹង​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ងារ ពិ​សេស​គឺ​ការ​ងារ​កសាង​ជន​បទ​ថ្មី។

លេខា​សា​ខា​បក្ស បាន​ប្រ​ជា​ជន​ជំ​នឿ​ទុក​ចិត្ត

ជា​លេខា​សា​ខា​បក្ស​ភូមិ​រ៉ាច់​សេន ឃុំ​ថាញ់​ភូ ស្រុក​ម៉ី​ស្វៀង ខេត្ត​សុក​ត្រាំង បង​សើុង​អ៊ុយ តែង​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ការ​ងារ​និង​អស់​ពី​ចិត្ត​ពី​ថ្លើម​ជួយ​អ្នក​ដែល​មាន​ស្ថាន​ភាព​លំ​បាក ដូច្នេះ​គាត់​តែង​បាន​ប្រ​ជា​ជន​ជំ​នឿ​ទុក​ចិត្ត និង​គោ​រព​ស្រ​ឡាញ់។

កសិ​ករ​ខ្មែរ​ជា​មួយ​នឹង​ឆន្ទៈ​ចាក​ភាព​ក្រី​ក្រ

ដោយ​ឆន្ទៈ​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជម្នះ​ការ​លំ​បាក បង​យឿង​ឡាញ់ នៅ​ភូមិ​តាម​សុក​C២ ឃុំ​មី​ទ្វឹង ស្រុក​មី​ទូ ខេត្ត​សុក​ត្រាំង បាន​ជ្រើស​រើស​ទម្រង់​សម​ស្រប​នឹង​លក្ខណៈ​សេដ្ឋ​កិច្ច ជា​ជំ​ហានៗ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ដោយ​ចីរ​ភាព។

ប្រឹង​ប្រែង​អស់​ពីចិត្ត​ដើម្បី​ប្រ​ជា​ជន

បង​ថាច់​មិញ​កាញ លេខា​សា​ខា​បក្ស​និង​ជា​ប្រ​ធាន​ភូមិ​រួម​មិត្ត ឃុំ​លឿង​ហ្វា A ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ។ គាត់​តែង​បំ​ពេញ​ភារ​កិច្ច​របស់​ខ្លួន​ដើម្បី​ប្រ​ជា​ជន។

យុវ​ជន​ខ្មែរ​ធ្វើ​សេដ្ឋ​កិច្ច​ពូកែ

ដោយ​ឆន្ទៈ​និង​កម្លាំង​ចិត្ត​របស់​យុវ​ជន បង​គឹម​វ៉ាន់​វ៉ូវ នៅ​ភូមិ​តឹង​ង៉ុក ឃុំ​ង៉ុក​ចាញ់ ស្រុក​ដឹម​យើុយ​ ខេត្ត​កា​ម៉ាវ មិន​ញ​ញើត​ក្នុង​ការ​លំ​បាក ខ្នះ​ខ្នែង​រៀន​សូត្រ​និង​មោះ​មុត​ក្នុង​ការ​ជ្រើស​រើស​ទម្រង់​សេដ្ឋ​កិច្ច​សម​ស្រប ដើម្បី​អនុវត្ត​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​គ្រួ​សារ​និង​ឈាន​ឡើង​ធូរ​ធារ។

ព្រះ​តេជ​ព្រះ​គុណ​ថាច់​សា​វឿន អស់​ពី​ព្រះ​ទ័យ​ដើម្បី​សាសនា​និង​សង្គម

ព្រះ​តេជ​ព្រះ​គុណ ថាច់​សា​វឿន ព្រះ​ចៅ​អធិ​ការ​វត្ត​ស្លែង​ចាស់ អនុ​ប្រ​ធាន​ការិ​យា​ល័យ​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ ព្រះ​អង្គ​តែង​យក​អស់​ពី​ព្រះ​ទ័យ​ចលនា​ពុទ្ធ​បរិស័ទ​គិត​គូរ​ការ​ងារ​កសាង​វត្ត​អា​រាម និង​សកម្ម​ចូល​រួម​ចលនា​កសាង​ជន​បទ​ថ្មី។

ប្តេជ្ញា​ចិត្ត​ចាក​ភាព​ក្រីក្រ​របស់​បង​ឡឹម​ឡែន

បង​ឡឹម​ឡែន នៅ​ភូមិ​ទំ​ពក់​សក់ ឃុំ​មី​ធ្វឹង ស្រុក​មី​ទូ ខេត្ត​សុក​ត្រាំង តែង​ឧស្សាហ៍​ព្យា​យាម​ប្រ​កប​ការ​ងារ​ ខ្នះ​ខ្នែង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ហេតុ​នោះ​ទើប​គ្រួ​សារ​គាត់​ចាក​ផុត​ពី​ភាព​ក្រីក្រ ឈាន​ឡើង​ធូរ​ធារ។

មាន​អារម្មណ៍​ថា​ខ្លួន​មាន​សុខ​ភាព​ល្អ​ពេល​បាន​ចូល​រួម​ប្រ​ណាំង​ទូក​-​ង

នោះ​គឺ​ជា​ការ​សំ​ណេះ​សំ​ណាល​របស់​បង ស្រី​ធី​មី កីឡា​ការិនី​ទូក-ង វត្ត​មុនី​រង្សី​សិរី​សំពៅ​មាស​សំ​រោង ឃុំ​បាង​ថាច់ ស្រុក​យ៉ុង​រៀង ខេត្ត​គៀង​យ៉ាង។ សមា​ជិក​ក្នុង​ក្រុម​ខ្លះ​ហៅ​គាត់ ថា​មីង​ខ្លះ​ហៅ​ថា​អ៊ំ។ ចំ​ណែក​នៅ​ផ្ទះ​គាត់​ជា​ជី​ដូន​របស់​ចៅ ១០ នាក់។

អ្នក​មាន​ប្រ​ជា​ប្រិយ​អនុវត្ត​ល្អ​ការ​ងារ​សម្រុះ​សម្រួល​នៅ​មូល​ដ្ឋាន

ដោយ​បាន​ប្រ​ជា​ជន​មាន​ទំ​នុក​ចិត្ត បោះ​ឆ្នោត​ជ្រើស​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ឆ្នាំ ២០២២ លោក​ត្រឹម​ញ៉ុង នៅ​ភូមិ​ពល អា​ស្រ័យ​ឃុំ​ង៉ូវ​ឡាក់ ស្រុក​យ្វៀង​ហាយ ខេត្ត​ត្រា​វិញ តែង​ខ្នះ​ខ្នែង​រួម​នឹង​ភូមិ​ភាគ​អនុវត្ត​ល្អ​ការ​ងារ​សម្រុះ​សម្រួល​និង​ពង្រីក​កម្លាំង​ផែន​មហា​សាមគ្គី​ជន​ជាតិ។

អស់​ពី​ចិត្ត​ដើម្បី​ភូមិ​ស្រុក

លោក​គឹម​អ៊ុក នៅ​ភូមិ​១៤ ឃុំ​វិញ​មី B ស្រុក​ហ្វា​ប៊ិញ ខេត្ត​បាក​លីវ តែង​ខ្នះ​ខ្នែង​ចលនា​ជន​រួម​ជាតិ​ខ្មែរ អនុវត្ត​ល្អ​ការ​ចលនា​អា​ស្រ័យ ​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​បំ​ផុស ដើម្បី​ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​សុខ​សាន្ត​សម្បូរ​សប្បាយ។

សកម្ម​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ

លោក​ថាច់​ភា នៅ​ភូមិ​ដុំ​ធំ ឃុំ​ថុង​ហ្វា ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ។ គាត់​បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​នៅ​ភូមិ​ភាគ។

ព្រះតេជព្រះគុណលឺស្មិត រួមកម្លាំងកសាងជនបទថ្មី

ព្រះតេជព្រះគុណ លឺស្មិត ព្រះចៅអធិការវត្តសាលាពិភក្ការាម (តាសឹក) ឃុំឡុងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ តែងយកអស់ពីព្រះទ័យដើម្បីការងារសាសនា ការងារសង្គម និងខ្នះខ្នែងសហការជាមួយនឹង រដ្ឋអំណាចភូមិភាគ ដើម្បីអនុវត្តល្អការចលនាកសាងជនបទថ្មី។

អ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ

ព្រះឧបជ្ឈាយ៍ ចៅទី អគ្គមហាសង្ឃរាជាធីបតីរង ក្រុមប្រឹក្សាវិន័យធរនៃសមាគមពុទ្ធសាសនា វៀតណាម ព្រះចៅអធិការវត្តស្វាយស ឃុំណូយតូ ស្រុកទ្រីតូង ខេត្តអាងយ៉ាង ជាព្រះសមណៈ ដែលមានប្រជាប្រិយនៅភូមិស្រុក។ ព្រះអង្គបានពង្រីកតួនាទីជាស្ពានតភ្ជាប់កសាងធ្លុងមហាសាមគ្គីជនជាតិ។

ជម្នះ​ការ​លំ​បាក ឈាន​ឡើង​ធូរ​ធារ

ដោយ​ស្មារតី​ស៊ូ​ទ្រាំ​លំ​បាក ព្យា​យាម​ពល​កម្ម សំ​ខាន់​គឺ​ឆន្ទៈ​ឈាន​ឡើង​ខ្លួន​ឯង បង ថាច់​យ៉ែន នៅ​ភូមិ​ព​ពុះ​ទឹក ឃុំ​ភូមី ស្រុក​មី​ទូ ខេត្ត​សុក​ត្រាំង បាន​លើក​ស្ទួយ​ជីវ​ភាព​គ្រួសារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ និង​ឈាន​ឡើង​ធូរ​ធារ។

បង​ស្រី​ហឿង ជម្នះ​លំ​បាក​ចាក​ផុត​ពី​ភាព​ក្រី​ក្រ

បង​ស្រី​ធី​ហឿង នៅ​ភូមិ​ទី​២ ឃុំ​ហ្វិញ​ហ្វា​ហឹង​ណាម ស្រុក​ហ្គ​ក្វាវ ខេត្ត​គៀង​យ៉ាង ជា​មនុស្ស​ស្មោះ​ត្រង់ មាន​ប្រ​ជា​ប្រិយ​និង​រួស​រាយ​ក្នុង​ការ​ជួញ​ដូរ ទើប​ទទួល​បាន​ការ​គាំ​ទ្រ​ពី​អតិ​ថិ​ជន។ បង​ស្រី​ក៏​ជា​គំរូ​ឧស្សាហ៍​ព្យា​យាម ជម្នះ​លំ​បាក ឈាន​ឡើង​ក្នុង​ជីវ​ភាព...។

ដំ​ណើរ​នៃ​ការ​ជំ​រុញ​ទឹក​ចិត្ត​យុវ​តី​ខ្មែរ ហិ្វញ​គឹម​លៀង

​ហ្វិញ​គឹម​លៀង ជា​យុវ​តី​កើត​ក្នុង​គ្រួ​សារ​ក្រ​លំ​បាក​មួយ​នៅ​ខេត្ត​កា​ម៉ាវ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា រូប​នាង​មិន​ត្រឹម​តែ​ជា​និស្សិត​ឆ្នើម​មួយ​រូប​នោះ​ទេ ថែម​ទាំង​ជា​កម្មា​ភិបាល​សម្ព័ន្ធ​យុវ​ជន - សមា​គម​គំរូ​ទៀត​ផង

ជម្នះ​លំ​បាក​ដើម្បី​ឈាន​ឡើង​ធូរ​ធារ

ដោយ​ការ​ប្រឹង​ប្រែង​ប្រ​កប​ការ​ងារ​រក​ស៊ី មិន​រា​រែក​ក្នុង​ការ​អនុវត្ត​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ផលិត​សម្រេច​ប្រ​សិទ្ធ​ភាព ពូ​ឌៀង​ដេន នៅ​អនុ​សង្កាត់​ទី​៦​ សង្កាត់​ទី​៧ ក្រុង​សុក​ត្រាំង ខេត្ត​សុក​ត្រាំង បាន​ជួយ​ឱ្យ​គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ក្លាយ​ជា​គ្រួ​សារ​មួយ​មាន​ជីវ​ភាព​ធូរ​ធារ​ក្នុង​ភូមិ​ស្រុក។

គ្រប់​យ៉ាង​ដើម្បី​សិស្ស​ជា​ទី​ស្រ​ឡាញ់

ពី​ព្រោះ​ចង់​បង្រៀន​អក្សរ​ខ្មែរ លោក​គ្រូ ឡឹម​ហ៊ីប​ប៉ា គ្រូ​បង្រៀន​អនុ​វិទ្យា​ល័យ​ជន​ជាតិអន្តេ​វា​សិក​ឡុង​ភូ ខេត្ត​សុក​ត្រាំង បាន​បន្ត​សិក្សា​ថ្នាក់​មហា​វិទ្យា​ល័យ​ភា​សា​ខ្មែរ​ណាម​បូ។ លោក​គ្រូ​ប៉ា បាន​បំ​ប៉ន​សិស្ស​ជា​ច្រើន​ឈ្នះ​រង្វាន់​ជា​សិស្ស​ពូ​កែ​ភា​សា​ខ្មែរ​ថ្នាក់​ខេត្ត។