កាសែតកឹនធើ

ភូមិស្រុកផ្លាស់ថ្មី

ភូមិស្រុកផ្លាស់ថ្មី

អនុ​វត្ត​រោង​សំណាញ​ដាំ​ម្ទេស​ខ្មាំង​

ក្រោយ​រយៈ​ពេល​ស្វែង​យល់​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ បង​គឹម​ង៉ុក​ឡា​ង ប្រ​ធាន​សាខា​សមា​គម​កសិ​ករ​ភូមិ​ផ្នោដើម​ច្រេស​ ឃុំ​ថ្កូវ​ ខេត្ត​វិញ​ឡុង​ មាន​ការ​មោះ​មុត​ដាំ​ម្ទេស​ខ្មាំង​ក្នុង​រោង​សំ​ណាញ់​ គួប​ផ្សំ​ជា​មួយ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ផ្សែង​ក្រូច​។ បច្ចុប្បន្ន​ ដំ​ណាំ​ម្ទេស​កំ​ពុង​លូត​លាស់​ល្អ​ ត្រៀម​ប្រ​មូល​ផល​ បើក​ចេញ​នូវ​ទិស​ដៅ​ផលិត​ថ្មី​សម្រាប់​គ្រួ​សារ​។

មា​មីង​ខ្មែរ​ព្រួត​ដៃ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ភូមិ​ស្រុក

ពង្រីក​សក្តា​នុភាព​លើ​វិស័យ​ដី​ធ្លី​និង​បទ​ពិ​សោធន៍​ការ​ផលិត មា​មីង​ខ្មែរ​បាន​សកម្ម​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​ទម្រង់​ដាំ​ដុះ និង​ចិញ្ចឹម​សត្វ​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​គ្រួ​សារ។ ជា​មួយ​នឹង​ចរិត​ឧស្សាហ៍​ព្យា​យាម និង​ម្ចាស់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​របស់​ប្រ​ជា​ជន បណ្តា​សកម្ម​ភាព​ឧបត្ថម្ភ​ដើម​ទុន​និង​ហ្វឹក​ហាត់​បច្ចេក​ទេស បាន​រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ផលិត កែ​លម្អ ប្រាក់​ចំ​ណូល​និង​ជា​ជំ​ហាន​បាន​លំ​នឹង​ជីវ​ភាព។

ជំ​នួយ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​

មាន​ឱ​កាស​បាន​មក​ភូមិ​ផ្នោក​ញ្ជើ ឃុំ​ង៉ុក​តូ ទី​ក្រុង​កឹង​ធើ ជា​កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ។ ប្រ​ការ​ដែល​យើង​ខ្ញុំ​ចាប់​អា​រម្មណ៍​គឺ​ទី​នេះ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន ចាប់​តាំង​ពី​ផ្លូវ​ថ្នល់​រឹង​មាំ ទេស​ភាព​បរិស្ថាន​បៃ​តង ស្អាត រហូត​ដល់​ផ្ទះ​ថ្ម​សាង​សង់​តម្រៀប​គ្នា។ ប្រ​ឡាយ​ទឹក​សាប​បាន​ស្តារ​ដើម្បី​បម្រើ​មា​មីង​បង្កើន​ការ​ផលិត​ស្រូវ ២ រដូវ និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​ឆ្លាស់​គ្នា ជួយ​ឱ្យ​មា​មីង​បង្កើន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

បង្ការ​ ទប់​ស្កាត់​ជំ​ងឺ​លើ​សត្វ​ចិញ្ចឹម​

ឃុំ​តឹង​ហ្វា ស្រុក​ទីវ​កឹង​ ខេត្ត​ត្រា​វិញ​ ជំ​នួយ​វ៉ាក់​សាំង​និង​ចលនា​គ្រួ​សារ​ចិញ្ចឹម​សត្វ​ ចាក់​វ៉ាក់សាំង​ បង្ការ​ជំ​ងឺ​ដល់​សត្វ​ចិញ្ចឹម​ ជួយ​ឱ្យ​ការ​ចិញ្ចឹម​សត្វ​លើ​ភូមិ​សាស្រ្ត​សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់​។​

ចាក់​វ៉ាក់​សាំង​ឱ្យ​គោ​ ក្របី​ ដើម្បី​បង្ការ​ជំ​ងឺ​ដុំ​ពក​លើ​ស្បែក​

នៅ​វៀត​ណា​ម ជំ​ងឺ​ដុំ​ពក​លើ​ស្បែក​គោ​ ក្របី​ កើត​មាន​ដំ​បូង​ក្នុង​ខែ​តុលា​ ឆ្នាំ​ ២០២០ មក​ទល់​សព្វ​ថ្ងៃ​ជំ​ងឺ​នេះ​កើត​មាន​ចំ​នួន​ ២.៣០០ ឃុំ​ នៅ​ខេត្ត​ ក្រុង​ចំ​នួន​ ៣២ បូក​សរុប​ចំ​នួន​គោ​ ក្របី​ កើត​ជំ​ងឺ​នេះ​ជាង​ ៦០.០០០ ក្បាល​ ងាប់​និង​កម្ទេច​ចោល​ជាង​ ៩.៥០០ ក្បាល​។​

ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​នៅ​បាក​លីវ​ផ្លាស់​ថ្មី​

ប៉ុន្មាន​ឆ្នាំ​កន្លង​ គោល​នយោ​បាយ​ពិ​សេស​សម្រាប់​ជន​ជាតិ​ភាគ​តិច​របស់​បក្ស​ និង​រដ្ឋ​ តែង​បាន​ខេត្ត​សកម្ម​ផ្សព្វ​ផ្សាយ​អនុវត្ត​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​បង្គួរ​។​

ផ្សព្វ​ផ្សាយ​ទម្រង់​សាក​ល្បង​អគ្គិ​សនី​ថាម​ពល​ពន្លឺ​ព្រះ​អា​ទិត្យ​លើ​ផ្ទៃ​សមុទ្រ​

ក្រុម​ហ៊ុន​ភាគ​ហ៊ុន​អចនា​ទ្រព្យ​សាង​សង់​និង​វិនិ​យោគ​សៃ​ហ្គង (SCTI) រួម​នឹង​អង្គ​ភាព​ដៃ​គូ ទើប​រៀប​ចំ​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ទម្រង់​សាក​ល្បង​អគ្គិ​សនី​ថា​មពល​ពន្លឺ​ព្រះ​អា​ទិត្យ​លើ​ផ្ទៃ​សមុទ្រ​ លើ​ភូមិ​សាស្រ្ត​ឃុំ​ខាញ់​ប៊ិញ​តី ស្រុក​ត្រឹង​វ៉ាន់​ថើយ​ ឋិត​នៅ​ខេត្ត​កា​ម៉ាវ។​

ហ៊ីប​ហ្វា ធ្វើ​ពិពិធ​កម្ម​ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​

ឃុំ​ហ៊ីប​ហ្វា ស្រុក​កូវ​ង៉ាង​ ខេត្ត​ត្រា​វិញ​ ធ្វើ​ពិពិធ​កម្ម​ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​ នាំ​មក​ប្រសិទ្ធ​ភាព​ខ្ពស់​ ជួយ​ដល់​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​មាន​ការ​កែ​លម្អ​ដោយ​ឥត​ឈប់​ឈរ​។​

អ្នក​បោះ​ឆ្នោត​ជា​ជន​ជាតិ​ខ្មែរ​ ត្រៀម​លក្ខណៈ​សម្រាប់​ថ្ងៃ​ជួប​ជុំ​ធំ​

រួម​ជា​មួយ​នឹង​ទូទាំង​ប្រ​ទេស​ អ្នក​បោះ​ឆ្នោត​ជា​ជន​ជាតិ​ខ្មែរ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ បាន​ត្រៀម​លក្ខណៈ​ចូល​រួម​ក្នុង​ថ្ងៃ​ជួប​ជុំ​ធំ​របស់​ប្រ​ទេស​ជាតិ​ - បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​ នីតិ​កាល​ទី ១៥ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ អា​ណត្តិ​កាល​ ២០២១-២០២៦ ប្រ​ព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី ២៣-៥-២០២១។​

មនុស្ស​ធម៌​ផ្តើម​ពី​ទម្រង់​រៀន​តាម​អ៊ំ​

ជំ​រុញ​ការ​ចលនា​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តមគតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​ រយៈ​ពេល​កន្លង​ សម្ព័ន្ធ​យុវ​ជន​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ​ ជា​សន្សឹម​ៗ​មាន​សកម្ម​ភាព​សម្បូរ​បែប​ កសាង​ទម្រង់​ធ្វើ​តាម​អ៊ំ​ បាន​ទាក់​ទាញ​ សមាជិក​សម្ព័ន្ធ​យុវ​ជន​ចូល​រួម​យ៉ាង​ច្រើន​។​

គម្រោង​ផលិត​ផល​ទឹក​ផ្កា​ចាក​កំ​ប៉ុង​ឈ្នះ​"ពាន​រង្វាន់​ Nobel សម្រាប់​និស្សិត​"

យោ​ងតាម​សាក​លវិទ្យា​ល័យ​ត្រា​វិញ​ លទ្ធ​ផល​ចុង​ក្រោយ​វៀត​ណាម​ក្នុង​ការ​ចូល​រួម​ប្រ​ឡង​ Hult Prize តំ​បន់​អា​ស៊ី​អា​គ្នេយ៍ ឆ្នាំ​ ២០២០-២០២១ គម្រោង​"Bottled Nectar Nipa - ទឹក​ផ្កា​ចាក​ កំ​ប៉ុង​" របស់​ក្រុម​និស្សិត​សាក​លវិទ្យា​ល័យ​ត្រា​វិញ​ ទទួល​បាន​រង្វាន់​លេខ​៣។​

ថា​ញ់ក្វើយនា​បច្ចុប្បន្ន​

ឃុំ​ថាញ់​ក្វើយ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ មាន​ជន​រួម​ជាតិ​ខ្មែរ​ជាង​ ៥៤% ។​ ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​ថាញ់​ក្វើយ​មាន​ភាព​ផ្លាស់​ថ្មី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ នោះ​គឺអា​ស្រ័យ​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស​ រដ្ឋ​ ព្រម​ជា​មួយ​នឹង​ការ​ឈាន​ឡើង​របស់​ប្រ​ជា​ជន​។​

ព្រះ​តេជ​ព្រះ​គុណ​អស់​ពី​ព្រះ​ទ័យ​ចំ​ពោះ​សាសនា​និង​សង្គម​

អស់​រយៈ​ពេល​ជិត​ ៣០ ឆ្នាំ​ កាន់​តំ​ណែង​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​ដៃ​តា​សួស ឃុំ​ភូមិ​ភូមី ស្រុក​មីទូ ខេត្ត​សុក​ត្រាំង​ ព្រះ​តេជ​ព្រះ​គុណ​ត្រឹង​សៀ តែង​បាន​មាមីង​ពុទ្ធ​បរិស័ទ​គោ​រព​ជា​និច្ច​។

សេដ្ឋី​ដំ​ណាំ​មៀន​សាច់ក្រាស់​លឿង​

អ្នក​ដាំ​មៀន​នៅ​ឃុំ​វិញ​ត្រាច់​ដុង​ ក្រុង​បាក​លីវ​ ខេត្ត​បាក​លីវ​ តែង​ហៅ​លោក​លី​ទៃ ថា​សេដ្ឋី​ដំ​ណាំ​មៀន​សាច់ក្រាស់​លឿង​។​ ជា​ច្រើន​ឆ្នាំ​មក​នេះ​ លោក​លី​ទៃ ត្រូវ​បាន​ចាត់​ទុក​ជា​អ្នក​សម្រេច​ជោគ​ជ័យ​ជាង​គេ ពីរ​បៀប​ វិនិច្ឆ័យ​មៀន​ឱ្យ​ចេញ​ផ្លែ​ខុស​រដូវ​ រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​។​

កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​បាក​លីវ​ ខេត្ត​បាក​លីវ​ បាន​ដាក់​ចេញ​ផែន​ការ​លេខ​ ១៤៥ ស្តីពី​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កសាង​ឃុំ​ជន​បទ​ថ្មី​ចំ​នួន​ ៣ គឺវិញ​ត្រាច់ វិញ​ត្រាច់​ដុង​ និង​ហ៊ីប​ថាញ់ សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​។​

បង្កើន​តម្លៃ​កសិផល​

កម្ម​វិធី​ឃុំ​មួយ​ផលិត​ផល​មួយ​ (កម្ម​វិធី​ OCOP) កំ​ពុង​បាន​ភូមិ​ភាគ​នា​នា​ក្នុង​ស្រុក​ថើយ​ប៊ិញ ខេត្ត​កាម៉ាវ ផ្សព្វ​ផ្សាយ​អនុវត្ត​ ហើយ​រំពឹង​ថា​ នឹង​បង្កើន​តម្លៃ​កសិផល​នៅ​ភូមិ​ភាគ​។​

ចាក​ផុត​ពី​ភាព​ក្រី​ក្រ អា​ស្រ័យ​ការ​ដាំ​ដំ​ណាំ​

កាល​ពី​ ៥ ឆ្នាំ​មុន​ គ្រួ​សារ​បង​ថាច់​ថឿន ជាគ្រួ​សារ​ក្រី​ក្រមួយ​ខ្វះ​ដី​ផលិត នៅ​ភូមិ​អំ​ពាំង​សាន្ត​ ឃុំ​ទ្រឿង​-ថ ស្រុក​កូវ​ង៉ាង​ ខេត្ត​ត្រា​វិញ​ អា​ស្រ័យ​មាន​បទ​ពិ​សោធន​៍ដាំ​ដំ​ណាំ​កាល​ទៅ​ធ្វើ​ការ​ឈ្នួល​នៅ​ដុង​ណាយ ឡុង​អាង​។​ល។

ជីវ​ភាព​ឈាន​ឡើង​អា​ស្រ័យ​ចិញ្ចឹម​ត្រី​កន្ធរ​

តាម​បណ្តោយ​ភ្លឺ​ប្រ​ឡាយ​ចំ​ណុះ​ភូមិ​ដាបាក​ A ផ្ទះ​ឥដ្ឋដំ​បូលប្រក់​ក្បឿង​យ៉ាង​សមរម្យ​ សាង​សង់​តាម​ស្ថាបត្យ​កម្ម​ទំ​នើប​។​ នេះ​គឺសមិទ្ធ​ផល​ ក្រោយ​ពី​រយៈ​កាល​ជាច្រើន​ឆ្នាំ​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទីនេះ​ប្រ​កប​របរ​ធ្វើ​ងៀត​ត្រី​កន្ធរ​។​

រវៀសរ​វៃស្វែង​រក​មុខ​របរចិញ្ចឹម​ជីវិត​

តាម​ប្រ​សាសន៍​បង​ស្រី​ លីធីទូត្រិន ប្រ​ធាន​សមាគម​សហព័ន្ធ​នារី​ សង្កាត់​ត្រឿង​ឡាក ខ័ណ្ឌ​អូរ​ម៉ូង​ ក្រុង​កឹង​ធើ ម្តាយ​និង​កូន​បង​ស្រី​លីធី​យ៉ាវ និង​ថាច់​ធីសូត បាន​ចាក​ផុត​ពីភាព​ក្រី​ក្រ អា​ស្រ័យ​ដោយ​កម្ម​វិធី​ឧបត្ថម្ភ​មុខ​របរ​ចិញ្ចឹម​ជីវិត​។

ឈាន​ដល់​ឃុំ​ជន​បទ​ថ្មី​លើក​កម្ពស់​

ក្រោយ​ពី​រយៈ​កាល​ជិត​ ២ ឆ្នាំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ឃុំ​ហ្វា​លឺវ ក្រុង​វីថា​ញ ខេត្ត​ហូវ​យ៉ាង​ កំ​ពុង​លើក​កម្ពស់​គុណ​ភាព​លក្ខឋាន​ ដើម្បី​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​លើក​កម្ពស់​។​

ភូមិ​របរ​ត្រី​ងៀត​ ត្រៀម​ជា​ស្រេច​សម្រាប់​ទីផ្សារក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​តេត

បណ្តា​មូល​ដ្ឋាន​ គ្រួ​សារ​ផលិត កែ​ច្នៃ​ ធ្វើ​អា​ជីវ​កម្ម​ត្រី​ងៀត​ទាំង​ឡាយ​នៅ​ភូមិ​កាង​ ទីប្រ​ជុំ​ជន​ត្រឹង​ដេ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ កំ​ពុង​ជំ​រុញ​ដំ​ណើរ​ការ​ផលិត ដើម្បី​មាន​ផលិត​ផល​សម្រាប់​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​តេត ២០២១។​

ធ្វើ​ឱ្យ​សុក្រឹត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជំ​រុញ​អភិវឌ្ឍន៍​តំ​បន់​ជន​បទ​

សមិទ្ធ​ផល​លេច​ធ្លោ​បំ​ផុត​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​នៅ​ខេត្ត​បាក​លីវ​ គឺហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍​ជន​បទ​ ធារា​សាស្រ្ត​ត្រូវ​បាន​វិនិ​យោគ​ល្អ​បង្គួរ​។​ ឆ្លង​តាម​រយៈ​នោះ​ បាន​រួម​ចំ​ណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​បទ​ តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។​

ច្នៃ​ប្រ​តិដ្ឋ​វិធី​ផ្សាំ ជំ​នួយ​កម្លាំង​ដល់​ក្រូច​ថ្លុង​សម្បក​បៃ​តង

គាប់​ជួន​ការ​ផ្សាំ​មែកក្រូច​ថ្លុង​ទៅ​លើ​ក្រូច​ថ្លុង​សម្បក​បៃ​តង ពូហ្វិញ​ថាញ់​តុង (នៅ​ភូមិ​ ៥ ឃុំ​អាង​ខាញ់​ ស្រុក​ចូវ​ថាញ់ ខេត្ត​បេ​នត្រែ) បាន​ច្នៃ​ប្រ​តិដ្ឋ​វិធី​ផ្សាំ​ជំ​នួយ​កម្លាំង​យ៉ាង​ពិសេស​ ជួយ​ដើម​ក្រូច​ថ្លុង​ដែល​លឿង​ស្លឹក​ រលួយ​ឫស​រស់​ឡើង​វិញ​។​