កាសែតកឹនធើ

ភូមិស្រុកផ្លាស់ថ្មី

ភូមិស្រុកផ្លាស់ថ្មី

អនុ​វត្ត​រោង​សំណាញ​ដាំ​ម្ទេស​ខ្មាំង​

ក្រោយ​រយៈ​ពេល​ស្វែង​យល់​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ បង​គឹម​ង៉ុក​ឡា​ង ប្រ​ធាន​សាខា​សមា​គម​កសិ​ករ​ភូមិ​ផ្នោដើម​ច្រេស​ ឃុំ​ថ្កូវ​ ខេត្ត​វិញ​ឡុង​ មាន​ការ​មោះ​មុត​ដាំ​ម្ទេស​ខ្មាំង​ក្នុង​រោង​សំ​ណាញ់​ គួប​ផ្សំ​ជា​មួយ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ផ្សែង​ក្រូច​។ បច្ចុប្បន្ន​ ដំ​ណាំ​ម្ទេស​កំ​ពុង​លូត​លាស់​ល្អ​ ត្រៀម​ប្រ​មូល​ផល​ បើក​ចេញ​នូវ​ទិស​ដៅ​ផលិត​ថ្មី​សម្រាប់​គ្រួ​សារ​។

មា​មីង​ខ្មែរ​ព្រួត​ដៃ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ភូមិ​ស្រុក

ពង្រីក​សក្តា​នុភាព​លើ​វិស័យ​ដី​ធ្លី​និង​បទ​ពិ​សោធន៍​ការ​ផលិត មា​មីង​ខ្មែរ​បាន​សកម្ម​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​ទម្រង់​ដាំ​ដុះ និង​ចិញ្ចឹម​សត្វ​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​គ្រួ​សារ។ ជា​មួយ​នឹង​ចរិត​ឧស្សាហ៍​ព្យា​យាម និង​ម្ចាស់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​របស់​ប្រ​ជា​ជន បណ្តា​សកម្ម​ភាព​ឧបត្ថម្ភ​ដើម​ទុន​និង​ហ្វឹក​ហាត់​បច្ចេក​ទេស បាន​រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ផលិត កែ​លម្អ ប្រាក់​ចំ​ណូល​និង​ជា​ជំ​ហាន​បាន​លំ​នឹង​ជីវ​ភាព។

ជំ​នួយ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​

មាន​ឱ​កាស​បាន​មក​ភូមិ​ផ្នោក​ញ្ជើ ឃុំ​ង៉ុក​តូ ទី​ក្រុង​កឹង​ធើ ជា​កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ។ ប្រ​ការ​ដែល​យើង​ខ្ញុំ​ចាប់​អា​រម្មណ៍​គឺ​ទី​នេះ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន ចាប់​តាំង​ពី​ផ្លូវ​ថ្នល់​រឹង​មាំ ទេស​ភាព​បរិស្ថាន​បៃ​តង ស្អាត រហូត​ដល់​ផ្ទះ​ថ្ម​សាង​សង់​តម្រៀប​គ្នា។ ប្រ​ឡាយ​ទឹក​សាប​បាន​ស្តារ​ដើម្បី​បម្រើ​មា​មីង​បង្កើន​ការ​ផលិត​ស្រូវ ២ រដូវ និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​ឆ្លាស់​គ្នា ជួយ​ឱ្យ​មា​មីង​បង្កើន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

គ្រប់​ជន​ជាតិ​សាម​គ្គី ពង្រីក​លទ្ធ​ភាព​ផ្ទាល់​ខ្លួន ស​មា​​​ហ​រណ​កម្ម​និង​អភិ​វឌ្ឍ​

គ្រប់​ជន​ជាតិ​សាម​គ្គី ពង្រីក​លទ្ធ​ភាព​ផ្ទាល់​ខ្លួន​ ស​មា​ហ​រណ​កម្ម​និង​អភិ​វឌ្ឍ​ នោះ​ជា​ប​ធាន​​បទ​នៃ​ម​ហា​សន្និ​បាត​តំ​ណាង​ជន​ជាតិ​ភាគ​តិច​លើក​ទី III ឆ្នាំ​២០១៩ នៅ​ខេត្ត​បាក​លីវ​ (ហៅ​កាត់​ថា ម​ហា​សន្និ​បាត​)។

ក​សាង​ជន​បទ​កាន់​តែ​មាន​ភាព​ល្អ​ប្រ​សើរ​

រយៈ​ពេល​កន្លង ខេត្ត​វិញ​ឡុង អនុ​វត្ត​ល្អ​គោល​ន​យោ​បាយ​ជន​ជាតិ​ក្នុង​ការ​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍​លើ​ភូមិ​សាស្រ្ត បង្កលក្ខណ​​សម្បត្តិ​ជូន​មា​មីង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​។​

សុកត្រាំង ត្រៀមបម្រុងយ៉ាងហ្មត់ចត់សម្រាប់មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចគ្រប់លំដាប់ថ្នាក់

តាមផែនការមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្តសុកត្រាំងលើកទី៣ ឆ្នាំ២០១៩ ចំពោះស្រុកគំរូនឹងចាត់តាំងមហាសន្និបាតនៅចុងខែ ឧសភា រីឯបណ្តាស្រុក ក្រុង ទីក្រុងឯទៀតនឹងចាត់តាំងជាបន្តបន្ទាប់ក្នុងខែមិថុនា។

គិត​​គូរ​ជីវ​ភាព​ជន​រួម​ជា​តិ​ខ្មែរ​

រួម​ជា​មួយ​នឹង​ជន​ជាតិ​ភាគ​តិច​ដ​ទៃ​ទៀត​ ឃើញ​ថា​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ រណ​សិរ្ស​មាតុ​ភូមិ​ និង​អង្គ​ការ​ម​ហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ ចាប់​ពី​មជ្ឈិម​រ​ហូត​ដល់​ភូមិ​ភាគ​ បាន​យក​ចិត្ត​ទុក​ដាក់​ បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​​ពង្រីក​កម្លាំង​ផ្ទៃ​ក្នុង​។

ប៊ិញភូ ខិតខំកសាងភូមិវប្បធម៌ជនបទថ្មី

ឃុំប៊ិញភូ ស្រុកកាងឡុង ខេត្តត្រាវិញ មានភូមិចំនួន១២ មានជនរួមជាតិខ្មែររស់នៅជិត ៣០%។ ជីវភាពរបស់ប្រជាជនសំខាន់គឺប្រកបរបរកសិកម្ម។ ហេតុនោះ បក្ខភាគឃុំប៊ិញភូ បានកំណត់ច្បាស់៖ ការកសាងជនបទថ្មីគឺជាចលនាធំ មានអត្ថន័យសំខាន់ក្នុងការអនុវត្ត ភារកិច្ចនយោបាយ រួមចំណែកលើកស្ទួយជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជន។

ឃុំចូវឡាំងមានកសិករគំរូឈានមុខជាច្រើន

ចូវឡាំង គឺជាឃុំមានជនរួមជាតិខ្មែររស់នៅកុះករ (ស្រូបអត្រា៦៥%នៃចំនួនប្រជាជនទូទាំងឃុំ) របស់ស្រុកទ្រីតូង ខេត្តអានយ៉ាង។ ប៉ុន្មាន ឆ្នាំកន្លង ដោយសារជំរុញចលនាកសិករប្រឡងប្រណាំងផលិតកម្ម ធ្វើអាជីវកម្មពូកែ ម្ល៉ោះហើយប្រសិទ្ធភាពបង្កបង្កើនផលរបស់កសិករនៅឃុំចូវឡាំងត្រូវបានកើនខ្ពស់ ប្រទះឃើញកសិករគំរូឈានមុខជាច្រើន។ល។

ទ​ទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដោយ​ក្តី​រីក​រាយ​ថ្មី

ជិត​ដល់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ មា​មីង​ជន​រួម​ជាតិ​ខ្មែរ​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ខេត្ត​សុក​ត្រាំង​ អ្នក​ណា​ក៏​សប្បាយ​រីក​រាយ​ត្រៀម​ទ​ទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដែរ​។ ចំ​ពោះ​មា​មីង​ខ្មែរ​នៅ​ឃុំ​ថាញ់​​ភូ ស្រុក​មី​ស្វៀង​ រីក​រាយ​ទ្វេដង​ដ្បិត​ឃុំ​ត្រៀម​ទទួល​កិត្តិ​នាម​ជា​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។

ភាព​ផ្លាស់​ថ្មី​នៅ​ត្រឿង​ឡាក​

តាម​ប្រ​សាសន៍​បង​វ៉​តឺ​ទ្រី​ អ​នុ​ប្រ​ធាន​គណៈ​​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ត្រឿង​ឡាក​ ខណ្ឌ​អូរ​ម៉ូង​ ក្រុង​កឹង​ធើ ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន​ផ្លូវ​ គម​នាគម​ន៍​លើ​ភូមិ​សាស្រ្ត​ស​ង្កាត់​ មាន​ការ​​វិ​វឌ្ឍន៍​យ៉ាង​ស​កម្ម​ ដង​ផ្លូវ​ទាំង​អស់​សុទ្ធ​សឹង​​បាន​ក្រាល​កៅ​ស៊ូ​ ចាក់​បេ​តុង​ និង​ស្ពាន​ជា​ច្រើន​​ខ្សែ​បាន​កសាង​ដោយ​បេ​តុង​ ត​ភ្ជាប់​មណ្ឌល​​នី​មួយ​ៗ​ទៅ​នឹង​ផ្លូវ​ធំ​។

អ្នក​មាន​ប្រជា​ប្រិយ​ភាព​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ

លោក​ថាច់​អែម នៅ​ភូមិ​ចុង​ផ្នោ​ទី២ ឃុំ​ហ្វា​តឹង ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ ជា​អ្នក​មាន​ប្រជា​ប្រិយ​ភាព​នៅ​ភូមិ​ភាគ​។ លោក​តែង​បាន​សហ​គមន៍លើក​តម្កើង ពីព្រោះ​គាត់​តែង​ឈាន​មុខ​នូវ​រាល់​ការ​ចល​នា រួម​ចំ​ណែក​ជា​មួយ​នឹង​បក្ស រដ្ឋ​ក្នុង​ការ​គិត​គូរ​ជីវ​ភាព​សម្ភារៈ ស្មារតី​ជូន​ប្រជា​ជននៅ​ភូមិ​ភាគ​។

ក​សិ​ករស​ង្កាត់​ទី​៩ ជ្រើស​រើស​ប្រ​ភេទ​ដំ​ណាំ​សម​ស្រប​នឹង​ទី​ក្រុង

ប៉ុន្មាន​ឆ្នាំ​កន្លង​ សង្កាត់​ទី​៩ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ​ បាន​ជំ​រុញ​មាំ​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ក​សិ​ករ​បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​ដាំ​ដុះ​ស្រប​តាម​ទិសដៅ​សុ​វត្ថិ​ភាព​ ប្រ​សិទ្ធ​ភាព​និង​ចីរ​ភាព​ រួម​ចំ​ណែក​ការ​ពារ​បរិ​ស្ថាន​ទី​ក្រុង​។​

នាំយកអគ្គិសនីចុះកាន់ជនបទ

រយៈ​ពេល​កន្លង​ ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ចូវ​ថាញ់​ ខេត្ត​សុក​ត្រាំង​ បាន​បក្ស​និង​រដ្ឋ​វិ​និ​យោគ​នូវ​គោល​ន​យោ​បាយ​ជន​ជាតិ​ជា​ច្រើន​ ម្ល៉ោះ​ហើយ​ជីវ​ភាព​ត្រូវ​បាន​លើក​ស្ទួយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

ក​សិ​ករ​ខ្មែរ​ធ្វើ​មាន​ផ្តើម​ពី​ទម្រង់​សុាំនឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​

ចំ​ពោះ​មុខ​ស្ថាន​ភាព​ប្រែ​ប្រួល​អាកាស​ធា​តុពីមួ​យ​ថ្ងៃ​ទៅ​មួយ​ថៃ្ង​កាន់​តែមាន​ស​ភាព​ធ្ងន់​ធ្ងរ​ ដោយ​សារ​ការ​ជ្រាប​ទឹក​ប្រៃ​ ភាព​រាំង​ស្ងួត​ និង​កង្វះ​ ទឹក​សាប​ក្នុង​ការ​បង្ក​បង្កើន​ផល​។ល។ បាន​ជះ​ឥទ្ធិ​ពល​យ៉ាង​ច្រើន​ដល់​ការ​ផលិត​របស់​ក​សិ​ករ​។

ក្តីរីករាយជនបទថ្មីនៅអាងហ៊ីប

អាង​ហ៊ីប គឺ​ជាឃុំ​លំ​បាក​ពិ​សេស មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅជាង​៦៥%​របស់​ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​។ ដោយ​ការ​ខិត​ខំប្រឹង​ប្រែង​ រយៈ​ពេល​៨​ឆ្នាំ​កន្លង​ ឃើញ​ថា​ឃុំ​អាង​ហ៊ីប បាន​អ​នុ​វត្ត​សម្រេច​លក្ខ​ឋាន​ទាំង​១៩ ហើយ​បាន​ទទួល​ស្គាល់​ជា​ឃុំសម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។

ស​មា​គម​នា​រី​គ្រប់​លំ​ដាប់​ថ្នាក់ ជួយ​គ្នា​ឆ្លង​កាត់​ការ​លំ​បាក

តាម​ប្រ​សាសន៍​លោក​ស្រី វ៉​គឹម​ថា្វ អ​នុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​ស​មា​គមសហ​ព័ន្ធ​នា​រី​ក្រុង​កឹង​ធើ ឲ្យ​ដឹង​៖ រយៈ​ពេល​កន្លង គោល​ន​យោ​បាយ គិត​គូរ​ដល់​បង​ប្អូន​នា​រី​របស់​បក្ស​និង​រដ្ឋ ត្រូវ​បាន​សមា​គម​នា​រី​ក្រុង​អនុវត្ត​យ៉ាង​ល្អ​។ ក្នុង​នោះ សមា​គម​នា​រី​គ្រប់​លំ​ដាប់​ថ្នាក់ តែង​យក​ចិត្តទុក​ដាក់​ខ្ពស់​ដល់​សមា​ជិក​ជន​ជាតិ​ភាគ​តិច​នៅ​មូល​ដ្ឋាន។

ចៅ​រៀន ក​សិ​ករ​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ

ដោយ​សារ​មាន​ច​រិត​ឧស្សាហ៍​ព្យា​យាម​ និង​ស​កម្ម​រៀន​សូត្រ អ​នុ​វត្តវិ​ទ្យា​សាស្រ្ត​បប្ចេក​ទេស​ក្នុង​ការ​ផ​លិត​ បាន​ជា​បង​ចៅ​រៀន​ (កើត​ឆ្នាំ ១៩​៨៤​) នៅ​ភូមិ​ភឿក​-ថ ឃុំ​អូរ​ឡឹម​ ស្រុក​ទ្រី​តូង​ ខេត្ត​អាន​យ៉ាង​ មាន​ជីវ​ភាពឈាន​ឡើង​ធូរ​ធារ​។

អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ តាម​រ​យៈ ការ​ឧបត្ថម្ភ​សហ​ប្រតិ​​បត្តិ​​ការ​​អន្តរ​​ជាតិ​​នៅ​​អាង​​យ៉ាង

តាម​គណៈ​ជន​ជាតិ​ខេត្ត​អាង​យ៉ាង​ ផ្សព្វ​ផ្សាយ​អនុ​វត្ត​គ្រោង​​ការ “បង្កើន​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ឧបត្ថម្ភ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច -សង្គម​​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​” ចាប់​ពី​ឆ្នាំ​២០១៤​មក​ទល់​ពេល ​នេះ អាង​យ៉ាង​មាន​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​បរ​ទេស​និង​អង្គ​ការ ក្នុង​ប្រ​ទេស​ចំ​នួន​២៧ ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​និង​ក្រៅគម្រោង​​ជា​ដើម​។

ពង្រីក​តួ​នា​ទី​បក្ខ​ជន​ខ្មែរ​ខេត្ត​សុក​ត្រាំង

ខេត្ត​សុក​ត្រាំង បច្ចុប្បន្ន​មាន​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ​​ជា​ជន​ជាតិ​ខ្មែរប្រ​មាណ​៣៩៤​នាក់ កំ​ពុង​កាន់​មុខ​ដំ​ណែង​ជា​ថ្នាក់​ដឹ​ក​នាំ​គ្រប់​គ្រង នៅគ្រប់​លំ​ដាប់​ថ្នាក់។ ជា​ពិ​សេស ក្នុង​នោះ​មាន​បក្ខ​ជន​ជា​ជន​ជាតិ​ខ្មែរប្រ​មាណ​១៤​% ។

សាម​គ្គី​ក​សាង​ជីវ​ភាព​នៅ​ភូមិ​អង្គុ​លី​ខាង​ជើង

ប៉ុន្មាន​ឆ្នាំ​កន្លង គណៈ​បំ​ពេញ​ការ​ងារ​រណ​សិរ្ស​មាតុ​ភូមិ​ភូ​លី​២ (អង្គុ​លីខាង​ជើង​) ឃុំ​ដុង​ប៊ិញ ក្រុង​ប៊ិញ​មិញ​ ខេត្ត​វិញ​ឡុង​ បាន​សហ​ការ​ជា​ មួយស​មា​ជិក អនុ​វត្ត​ល្អ​រាល់​ការ​ឃោស​នា ចល​នា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហាជាតិ​; មិន​បង្អង់​ពង្រឹង​និង​ពង្រីក​កម្លាំង​ម​ហា​សាម​គ្គី​ជន​ជាតិ​។ល។​ ផ្តើមពី​នោះ រួម​ចំ​ណែក​លើក​ស្ទួយ​ជីវ​ភាព​សម្ភារៈ​ និង​ស្មារ​តី​របស់​ប្រ​ជាជន​ក្នុង​ភូមិ​។

ភាព​ផ្លាស់​ថ្មី​នៅ​សា​ភៀង

ឃុំ​សា​ភៀង​ ស្រុក​ឡុង​មី​ ខេត្ត​ហូវ​យ៉ាង​ ជា​ឃុំ​ក្រ​មាន​គ្រួ​សារ​ជន​រួម​ជាតិខ្មែរ​ស្រូប​អត្រា​ជាង​២៧%។ ក្រោយ​ពី​រយៈ​ជា​ច្រើន​ឆ្នាំ​ផ្សព្វ​ផ្សាយ​ អនុ​វត្តនូវ​គោល​ន​យោ​បាយ​ជន​ជាតិ​ ជីវ​ភាព​ប្រ​ជា​ជន​នៅ​ទី​នេះ​ត្រូវ​បាន​លើកកម្ពស់​ និង​ធ្វើឲ្យ​មុខ​មាត់​ជន​បទ​មាន​ភាព​ផ្លាស់​ថ្មី​យ៉ាង​ស​កម្ម​ ។

សហប្រតិបត្តិការអន្តរជាតិជំនួយអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ

ឆ្នាំ​២០១៨ គណៈ​ជនជាតិ​ក្រុង​កឹង​ធើ បាន​សហ​ការ​ជា​​មួយ​នឹងផ្នែក​ពាក់​ព័ន្ធ​នា​នា ស​កម្ម​អំ​ពាវ​នា​វ​រក​ប្រ​ភព​ទុន​អនុ​វត្ត​គម្រោងបង្កើន​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ជំ​នួយ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម នៅ​តំប​ន់​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់នៅ​កុះ​ករ​លើភូមិ​សាស្រ្ត​ក្រុង​។ ក្នុង​នោះ​មាន​​គម្រោង​មួយ​ចំ​នួន​បានផ្សព្វ​ផ្សាយ​អនុ​វត្ត​នាំមក​នូវ​ប្រ​សិទ្ធ​ភាព។