កាសែតកឹនធើ

ភូមិស្រុកផ្លាស់ថ្មី

ភូមិស្រុកផ្លាស់ថ្មី

អនុ​វត្ត​រោង​សំណាញ​ដាំ​ម្ទេស​ខ្មាំង​

ក្រោយ​រយៈ​ពេល​ស្វែង​យល់​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ បង​គឹម​ង៉ុក​ឡា​ង ប្រ​ធាន​សាខា​សមា​គម​កសិ​ករ​ភូមិ​ផ្នោដើម​ច្រេស​ ឃុំ​ថ្កូវ​ ខេត្ត​វិញ​ឡុង​ មាន​ការ​មោះ​មុត​ដាំ​ម្ទេស​ខ្មាំង​ក្នុង​រោង​សំ​ណាញ់​ គួប​ផ្សំ​ជា​មួយ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ផ្សែង​ក្រូច​។ បច្ចុប្បន្ន​ ដំ​ណាំ​ម្ទេស​កំ​ពុង​លូត​លាស់​ល្អ​ ត្រៀម​ប្រ​មូល​ផល​ បើក​ចេញ​នូវ​ទិស​ដៅ​ផលិត​ថ្មី​សម្រាប់​គ្រួ​សារ​។

មា​មីង​ខ្មែរ​ព្រួត​ដៃ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ភូមិ​ស្រុក

ពង្រីក​សក្តា​នុភាព​លើ​វិស័យ​ដី​ធ្លី​និង​បទ​ពិ​សោធន៍​ការ​ផលិត មា​មីង​ខ្មែរ​បាន​សកម្ម​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​ទម្រង់​ដាំ​ដុះ និង​ចិញ្ចឹម​សត្វ​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​គ្រួ​សារ។ ជា​មួយ​នឹង​ចរិត​ឧស្សាហ៍​ព្យា​យាម និង​ម្ចាស់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​របស់​ប្រ​ជា​ជន បណ្តា​សកម្ម​ភាព​ឧបត្ថម្ភ​ដើម​ទុន​និង​ហ្វឹក​ហាត់​បច្ចេក​ទេស បាន​រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ផលិត កែ​លម្អ ប្រាក់​ចំ​ណូល​និង​ជា​ជំ​ហាន​បាន​លំ​នឹង​ជីវ​ភាព។

ជំ​នួយ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​

មាន​ឱ​កាស​បាន​មក​ភូមិ​ផ្នោក​ញ្ជើ ឃុំ​ង៉ុក​តូ ទី​ក្រុង​កឹង​ធើ ជា​កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ។ ប្រ​ការ​ដែល​យើង​ខ្ញុំ​ចាប់​អា​រម្មណ៍​គឺ​ទី​នេះ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន ចាប់​តាំង​ពី​ផ្លូវ​ថ្នល់​រឹង​មាំ ទេស​ភាព​បរិស្ថាន​បៃ​តង ស្អាត រហូត​ដល់​ផ្ទះ​ថ្ម​សាង​សង់​តម្រៀប​គ្នា។ ប្រ​ឡាយ​ទឹក​សាប​បាន​ស្តារ​ដើម្បី​បម្រើ​មា​មីង​បង្កើន​ការ​ផលិត​ស្រូវ ២ រដូវ និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​ឆ្លាស់​គ្នា ជួយ​ឱ្យ​មា​មីង​បង្កើន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

ផ្លាស់​ប្ដូរ​ឌីជី​ថល​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ទី​ក្រុង​កឹង​ធើ​

ក្រោយ​ពី​រួម​បញ្ចូល​អង្គ​ភាព​រដ្ឋ​បាល​ ទី​ក្រុង​កឹង​ធើ​ក្លាយ​ជា​ភូមិ​ភាគ​ដែល​មាន​ទ្រង់​ទ្រាយ​ធំ​ ភូមិ​ឋាន​ទូលាយ​ដោយ​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ។​ ស្ថិត​ក្នុង​បរិ​ការណ៍​នោះ​ ទី​ក្រុង​បាន​កំ​ណត់​ច្បាស់​ ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​គឺ​ជា​ដំ​ណោះ​ស្រាយ​ដ៏​សំ​ខាន់​សំ​ដៅ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង​ បម្រើ​ប្រ​ជា​ជន​និង​បន្ថយ​គម្លាត​អភិ​វឌ្ឍន៍​រវាង​តំ​បន់​នីមួយៗ​ យក​ប្រ​ជា​ជន​ធ្វើ​ជា​ស្នូល​ ជា​ជំ​ហានៗ​ ដាក់​បញ្ចូល​បច្ចេក​វិទ្យា​ទៅ​ក្នុង​ជីវ​ភាព​ប្រ​ជា​ជន។​

ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ពី​ទម្រង់​ ចម្ការ​​ – ស្រះ​ –ទ្រុង​

ពង្រីក​ប្រ​សិទ្ធ​ភាព​អំ​ពី​ដី​ធ្លី​និង​លក្ខ​ណៈធម្ម​ជាតិ​ដែល​មាន​ស្រាប់​ ទម្រង់​ចម្ការ​ – ស្រះ​ – ទ្រុង​ របស់​បង​យ័ញត្វឹង​ នៅ​ភូមិ​វិញ​ហ្វា​២ ឃុំ​ប៊ិញអាង​ ខេត្ត​អាង​យ៉ាង​ បាន​និង​កំ​ពុង​ផ្ដល់​ប្រ​សិទ្ធ​ភាព​ សេដ្ឋ​កិច្ច​ជាក់​ស្ដែង​។

ភាព​វិវត្ត​នៅ​តំបន់​ជន​បទ​វិញ​ធ្វឹង​ដុង​

ផ្តើ​មពី​កម្ម​វិធី​និង​គោ​លន​យោ​បាយ​ជាក់​ស្តែង​ ជា​ច្រើន​របស់​បក្ស​ រដ្ឋ​ ជា​មួយ​នឹង​កា​រដឹក​នាំ​យ៉ាង​ស្វិតស្វាញ​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ បាន​រួម​ចំណែក​ធ្វើ​ឱ្យ​មាន​កា​រវិ​វត្ត​យ៉ាង​ខ្លាំង​សម្រាប់​ជីវ​ភាព​ជន​ជាតិ​ភាគ​តិច​នៅ​ឃុំ​វិញ​ធ្វឹង​ដុង​ ទី​ក្រុង​កឹង​ធើក្នុង​រយៈ​ពេល​កន្លង​។

ទម្រង់​បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត​សម្រាប់​នា​រី​ខ្មែរ​ទី​ក្រុង​កឹង​ធើ

ផ្តើ​មពី​របរ​សិប្ប​កម្ម​ដូច​ត្បា​ញក​ន្រ្តក ត្បាញ​ត្រ​កៀត​ប៉ោង​ មាន​បង​ប្អូន​នា​រី​ខ្មែរ​ជា​ច្រើន​លើ​ភូមិ​ ឋាន​ទី​ក្រុង​កឹង​ធើ មាន​ការ​ងារ​ធ្វើ​ បង្កើន​ប្រាក់​ចំណូល​និង​លំ​នឹង​ជីវ​ភាព​។ ការ​ងារ​នេះ​បាន​បង្ហាញ​ ឱ្យ​ឃើញ​ពី​ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់​បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​។

ភូមិ​ស្រុក​យ៉ាហ្វា​ រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​

ប៉ុន្មាន​ឆ្នាំ​កន្លង​ ដោយ​បាន​ផ្សព្វ​ផ្សាយ​ទាន់​ពេល​នូវ​រាល់​កម្ម​វិធី​ និង​គោ​លន​យោ​បាយ​របស់​ បក្ស​ រដ្ឋ​ និង​កិច្ច​ចង្អុល​ការ​យ៉ាង​ជិត​ដិត​របស់​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​។ ឃើញ​ថា​ជីវ​ភាព​ស្មារតី​ របស់​ប្រ​ជា​ជន​នៅ​ឃុំ​យ៉ាហ្វា​ ទី​ក្រុង​កឹង​ធើ មាន​ការ​ផ្លាស់​ប្តូរជា​វិជ្ជមាន​ ទិដ្ឋភាព​ជន​បទ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​។

ប្រ​សិ​ទ្ធ​ភាព​សេដ្ឋ​កិច្ច​ពី​ទម្រង់​ដាំ​ខ្ទឹមក្រហម​និង​ម្ទេស​នៅ​តំ​បន់​ឆ្នេរ​សមុទ្រ​ទី​ក្រុង​កឹង​ធើ​

ខ្ទឹមក្រហម​និង​ម្ទេស​ដៃ​នាង ជាដំណាំ​ពី​រប្រ​ភេទ​ផ្ដល់​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​ សមស្រប​តាម​លក្ខណៈ​រដូវ​កាល​ដាំ​ដុះ​នៅ​សង្កាត់​វិញ​ភឿក និង​សង្កាត់​ វិញ​ចូវ​ ទី​ក្រុង​កឹង​ធើ​។​ នេះ​ជា​ទម្រង់​ដែល​ផ្នែក​កសិកកម្ម​ភូមិ​ភាគ​ លើ​ក ទឹក​ចិត្ត​ដើម្បី​ឆ្លៀត​ប្រើ​ប្រាស់​ដី​ខ្សាច់​តំ​បន់​ឆ្នេរ​សមុទ្រ​ងាយ​ដាំ​ដុះ​ និង​ វិនិ​យោ​គ​ដើម​ទុន​តិច​ ប៉ុន្តែ​នាំ​មក​នូវ​ប្រ​សិ​ទ្ធ​ភាព​សេដ្ឋ​កិច្ច​លំ​នឹង​។​

រួម​ដំ​ណើរ​ជា​មួយ​កសិករ​ក្នុង​ល័ក្ខ​ខ័ណ្ឌ​ប្រែ​ប្រួល​អា​កាស​ធាតុ​

ខេត្ត​កា​ម៉ាវ តាំង​ពី​មុន​មក​តែង​បាន​គេ​ស្គាល់​ថា​ជា​ “តំបន់​” បង្គា​របស់​ប្រ​ទេស។ ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​ ឥទ្ធិ​ពល​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ប្រ​ជុំ​ជីវ​ភាព​និង​ការ​ផលិត​ ហេ​តុ​នេះ​ខេត្ត​បាន​និង​ជំ​រុញ​ការ​អនុ​វត្ត​ទម្រង់​បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ដើម្បី​ជួយ​ដល់​ប្រ​ជា​ជន​ស្ងប់​អា​រម្មណ៍​ក្នុង​ការ​ផលិត​ លំ​នឹង​ជីវ​ភាព។

នា​រី​ឃុំ​សា​ភៀង ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​

ក្នុង​បរិ​ការណ៍​នៃ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ដែល​កំ​ពុង​ក្លាយ​ជា​និន្នា​ការ​ សំ​ខាន់​លើ​គ្រប់​វិស័យ​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​សា​ភៀង បាន​ម្ចាស់​ការ​ច្នៃ​ប្រ​តិដ្ឋ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវ​សកម្ម​ភាព​ជា​ច្រើន​ដើម្បី​ជួយ​ឱ្យសមា​ជិក​បង្កើន​បំ​ណិន​ឌីជី​ថល កៀក​ជិត​នឹង​សេវា​កម្ម​នា​នា​បាន​ងាយ​ស្រួល​ ព្រម​ទាំង​ពង្រីក​តួ​នា​ទី​ក្នុង​ការ​កសាង​ជន​បទ​ថ្មី។

ចលនា​កសិករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូកែ​ រួម​ចំ​ណែក​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ​

ជា​ច្រើន​ឆ្នាំ​កន្លង​ ចលនា​កសិករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូកែ​ នៅ​ឃុំ​ចូវ​ថាញ់ ខេត្ត​វិញ​ឡុង​ តែង​រក្សា​ខ្ជាប់​ និង​ក្លាយ​ជា​កម្លាំង​ដ៏​សំ​ខាន់​ ជំ​រុញ​ផលិត​កសិកម្ម​និង​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​របស់​ភូមិ​ភាគ។​

ជន​បទ​ថាញ់​ធើយ​អាង​ នា​បច្ចុប្បន្ន​

ធ្លាប់​ជា​ឃុំ​ដែល​មាន​ចំ​ណុច​ចាប់​ផ្តើម​ទាប​ នៅ​ឆ្នាំ​ ២០១១ ឃុំ​សម្រេច​ត្រឹម​តែ​៣/​១៩​ លក្ខ​ឋាន​កសាង​ជន​បទ​ថ្មី​ប៉ុណ្ណោះ។​ អា​ស្រ័យ​មាន​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ ទើប​ថាញ់​ធើយ​អាង​ សព្វ​ថ្ងៃ​មាន​ភាព​រីក​ចម្រើន​ធ្វើ​ឱ្យ​មុខ​មាត់​ជន​បទ​កាន់​តែ​ស្រស់​បំ​ព្រង។​ ដើម​ឆ្នាំ​២០២៥ ឃុំ​បាន​ទទួល​ស្គាល់​ជា​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី។​

រក​បាន​ប្រាក់​ចំណូល​ខ្ពស់​ពី​ការ​ដាំ​ដំ​ណាំ​

អា​ស្រ័យ​ដោយ​អនុ​វត្ត​វិទ្យា​សាស្ត្រ​ បច្ចេក​ទេស​មាន​ប្រ​សិទ្ធ​ភាព​ កសិករ​ឃុំ​ហឹង​មី​ ខេត្ត​វិញ​ឡុង​ ដាំ​ដំ​ណាំ​រួម​ផ្សំ​ខុសរ​ដូវ​ក្នុង​ឆ្នាំ​នេះ​ ដើម្បី​ឆ្លើយ​តប​បាន​ល្អ​ទៅ​នឹង​តម្រូវ​ការ​ប្រើ​ប្រាស់​របស់​ប្រ​ជា​ជន​ក្នុង​និង​ក្រៅ​ខេត្ត​។

កសិ​ករ​ឃុំ​ឡាយ​ហ្វា​ ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​

ពង្រីក​តួ​នា​ទី​អង្គ​ប្រ​ធាន​ក្នុង​កា​រក​សាង​ជន​បទ​ថ្មី​ កសិករ​នៅ​ឃុំ​ឡាយ​ហ្វា​ ទី​ក្រុង​កឹង​ធើ បាន​បើក​យុទ្ធ​នា​ការ​ព្រម​ៗគ្នា​អនា​ម័យ​បរិស្ថាន​ រៀប​ចំ​កែ​លម្អ​ដង​ផ្លូវ​ជន​បទ​ រួម​ចំ​ណែក​បង្ក​ទិដ្ឋភាព​ បៃតង​ - ជ្រះ​ - ស្អាត​ លើក​កម្ពស់​គុណ​ភាព​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​។

ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ អា​ស្រ័យ​ដាំ​ដំណាំ​

ដោយ​មោះ​មុត​ក្នុង​ការ​បង្វែរ​មក​ដាំ​បន្លែ​រយៈ​ពេល​ខ្លី​ មាន​ដូច៖ ខ្ទឹម​ស្លឹក​ ស្ពៃ​ជ្រក់​ ស្ពៃ​មើម​ ជា​ដើម​ មាន​គ្រួ​សារ​កសិករ​ខ្មែរ​ជា​ច្រើន​នៅ​ទី​ក្រុង​កឹង​ធើ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។

អាង​និញ នា​បច្ចុប្បន្ន​

ដោយ​បាន​ផ្សព្វ​ផ្សាយ​ទាន់​ពេល ​និង​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​គោល​ន​យោ​បាយ​របស់​បក្ស​ រដ្ឋ​ និង​កិច្ច​ចង្អុល​ការ​យ៉ាង​ហ្មត់​ចត់​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ។ ផ្តើ​មពី​នោះ​ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​នៅ​ឃុំ​អាង​និញ ទី​ក្រុង​កឹង​ធើ មាន​ភាព​រីក​ចម្រើន​ ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​ជន​បទ​ មាន​ភាព​ផ្លាស់​ថ្មី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ការ​កែ​ទម្រង់​រដ្ឋ​បាល

ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ការ​កែ​ទម្រង់​រដ្ឋ​បាល​នៅ​តាម​ភូមិ ភាគ​តំ​បន់​ជន​ជាតិ​ភាគ​តិច​របស់​ទី​ក្រុង​កឹង​ធើ ជួយ​ឱ្យ​រដ្ឋ​អំ​ណាច​កាន់​តែ​ជិត​ដិត​នឹង​ប្រ​ជា​ជន បង្កើន​ប្រ​សិទ្ធ​ភាព​បម្រើ​ការ​ងារ​និង​បន្ថយ​ពេល​វេលា​ដោះ​ស្រាយ​នីតិ​វិធី​ជូន​ប្រ​ជា​ជន។

ទិដ្ឋ​ភាព​ថ្មី​នៅ​តំ​បន់​ជន​បទ​ហូ​ដាក់​កៀង

បច្ចុប្បន្ន បើ​បាន​មក​កាន់​ឃុំ​ហូ​ដាក់​កៀង ទី​ក្រុង​កឹង​ធើ នឹង​បាន​ឃើញ​ច្បាស់​ពី​ភាព “ទិដ្ឋ​ភាព​ផ្លាស់​ថ្មី” នៃ​តំ​បន់​ជន​បទ​ជំ​នាញ​ផលិត​កសិ​កម្ម។

ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ជួយ​បង្កើន​ទិន្ន​ផល​ដំ​ណាំ​

ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ មាន​គ្រួ​សារ​កសិករ​ជា​ច្រើន​នៅ​លើ​ភូមិ​ឋាន​ ទី​ក្រុង​កឹង​ធើ​ បាន​ម្ចាស់​ការ​វិនិ​យោគ​ដាក់​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​សម្រាប់​ដាំ​ដំ​ណាំ។​ បំ​ណង​ដើម្បី​បន្ថយ​ការ​ចំ​ណាយ​ ប្រិត​សំ​ចៃ​កម្លាំង​ពល​កម្ម​ បង្កើន​ទិន្ន​ផល​ គុណ​ភាព​ផលិត​ផល​ និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​កសិ​កម្ម។​

លោត​ផ្លោះ​ផ្តើម​ពី​សំ​ណង់​និង​គម្រោង​សំ​ខាន់ៗ​

ខេត្ត​កា​ម៉ាវ បាន​សម្ពោធ​សំ​ណង់​និង​គម្រោង​សំ​ខាន់ៗ​ចំ​នួន​ ១១​ សំ​ណង់​ គិត​ជា​ទឹក​ប្រាក់​រាប់​រយ​ពាន់​លាន​ដុង។​ នេះ​គឺ​ជា​គម្រោង​និង​សំ​ណង់​សំ​ខាន់ៗ​ បើក​ឱកាស​អំ​ពី​ហេដ្ឋា​រចនា​សម្ព័ន ដើម្បី​ជំ​រុញ​សេដ្ឋ​កិច្ច​ - សង្គម​ ទាញ​យក​ផល​ពី​សក្តានុ​ភាព​របស់​ខេត្ត។​

ចំ​ណុច​លេច​ធ្លោ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី នៅ​ឃុំ​អាង​និញ

ក្នុង​ដំ​ណើរ​ការ​កសាង​ជន​បទ​ថ្មី ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​បាន​ចាត់​ទុក​ថា​ជា​កត្តា​សំ​ខាន់​បំ​ផុត រួម​ចំ​ណែក​បង្កើន​គុណ​ភាព​ជីវ​ភាព​របស់​ប្រ​ជា​ជន និង​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​នៅ​មូល​ដ្ឋាន។ នៅ​ឃុំ​អាង​និញ ទម្រង់ “ផ្លូវ​គំរូ” មិន​ត្រឹម​តែ​ផ្តល់​ភាព​ស្រស់​ស្អាត​និង​សម​រម្យ​ដល់​ជន​បទ​នោះ​ទេ ថែម​ទាំង​បង្ហាញ​ពី​ការ​ស្រុះ​ចិត្ត​គំ​និត ការ​ព្រួត​ដៃ​របស់​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​នៅ​មូល​ដ្ឋាន​ទៀត​ផង។

ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់

ដោយ​ចេះ​អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ផលិត គ្រួ​សារ​បង​ឡឹម​ង៉ុក​ហាយ នៅ​ភូមិ​កា​ង៉ាម ឃុំ​សុង​ឡុក ខេត្ត​វិញ​ឡុង បាន​ឈាន​ឡើង​ធូរ​ធារ ដោយ​សារ​ទម្រង់​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់។