កាសែតកឹនធើ

មហាសាមគ្គីជនជាតិ

មហាសាមគ្គីជនជាតិ

លោក​គឹម​មិញ​ឡើយ​ ជា​គំ​រូ​លេច​ធ្លោ​ក្នុង​ការ​បរិច្ចាគ​ដី​កសាង​ផ្លូវ​ជន​បទ​ថ្មី​

នៅ​ភូមិ​បឹង​តា​នួន​ ឃុំ​ហាម​យ៉ាម ខេត្ត​វិញ​ឡុង​ និយាយ​អំ​ពី​លោក​គឹម​មិញ​ឡើយ​ ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ គឺ​មា​មីង​នៅ​ទី​នេះ​អ្នក​ណា​ក៏​ស្គាល់​ដែរ​។ ក្នុង​នាម​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ភូមិ​ លោក​តែង​ធ្វើ​ជា​គំ​រូ​ក្នុង​ការ​ហាត់​ពត់​លត់​ដំ​សីល​ធម៌​បដិវត្តន៍​ ប្រតិ​បត្តិ​ល្អ​តាម​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ និង​សកម្ម​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ចលនា​សកម្ម​ភាព​បដិវត្តន៍​នៅ​ភូមិ​ភាគ​។

អនុ​វត្ត​រោង​សំណាញ​ដាំ​ម្ទេស​ខ្មាំង​

ក្រោយ​រយៈ​ពេល​ស្វែង​យល់​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ បង​គឹម​ង៉ុក​ឡា​ង ប្រ​ធាន​សាខា​សមា​គម​កសិ​ករ​ភូមិ​ផ្នោដើម​ច្រេស​ ឃុំ​ថ្កូវ​ ខេត្ត​វិញ​ឡុង​ មាន​ការ​មោះ​មុត​ដាំ​ម្ទេស​ខ្មាំង​ក្នុង​រោង​សំ​ណាញ់​ គួប​ផ្សំ​ជា​មួយ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ផ្សែង​ក្រូច​។ បច្ចុប្បន្ន​ ដំ​ណាំ​ម្ទេស​កំ​ពុង​លូត​លាស់​ល្អ​ ត្រៀម​ប្រ​មូល​ផល​ បើក​ចេញ​នូវ​ទិស​ដៅ​ផលិត​ថ្មី​សម្រាប់​គ្រួ​សារ​។

គ្រូ​បង្រៀន​ម្នាក់​មាន​ការ​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ ២៨ លើក​

អស់​រយៈ​ពេល​ជាង​ ២០ ឆ្នាំ​ ដែល​លោក​គ្រូ​ ស៊ើង​វត្ថា​ គ្រូ​បង្រៀន​មុខ​វិជ្ជា​ភា​សា​ខ្មែរ​នៃ​សា​លា​បឋម​សិក្សា​ទីវ​កឹង​ ឃុំ​ទីវ​កឹង​ ខេត្ត​វិញ​ឡុង​ បាន​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​សរុប​ ២៨ លើក​។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

អស់​ពី​ចិត្ត​ដើម្បី​ភូមិ​ស្រុក

លោក​គឹម​អ៊ុក នៅ​ភូមិ​១៤ ឃុំ​វិញ​មី B ស្រុក​ហ្វា​ប៊ិញ ខេត្ត​បាក​លីវ តែង​ខ្នះ​ខ្នែង​ចលនា​ជន​រួម​ជាតិ​ខ្មែរ អនុវត្ត​ល្អ​ការ​ចលនា​អា​ស្រ័យ ​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​បំ​ផុស ដើម្បី​ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​សុខ​សាន្ត​សម្បូរ​សប្បាយ។

សកម្ម​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ

លោក​ថាច់​ភា នៅ​ភូមិ​ដុំ​ធំ ឃុំ​ថុង​ហ្វា ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ។ គាត់​បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​នៅ​ភូមិ​ភាគ។

ប្រសិទ្ធភាពនៃគម្រោងអភិវឌ្ឍន៍ចិញ្ចឹមគោ

គម្រោងអភិវឌ្ឍន៍ចិញ្ចឹមគោ (ហៅកាត់ថា គម្រោង) ត្រូវបានផ្សព្វផ្សាយអនុវត្តលើភូមិ សាស្ត្រខេត្តសុកត្រាំង បង្កលក្ខណៈដល់កសិករខ្មែរជាច្រើនអភិវឌ្ឍសេដ្ឋកិច្ច ចាកផុតពីភាព ក្រីក្រ ឈានឡើងធ្វើមាន។

តំបន់ជនរួមជាតិខ្មែរនៅវីថាញ់អភិវឌ្ឍឥតឈប់ឈរ

រយៈពេលកន្លង ក្រុងវីថាញ់មានការរីកចម្រើនដោយឥតឈប់ឈរ សក្តិសមជាមជ្ឈមណ្ឌល របស់ខេត្តហូវយ៉ាង។ ជាមួយគ្នានឹងការរីកចម្រើនរួម ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនរួមជាតិមានភាពសមរម្យ ជីវភាពរបស់ជនរួមជាតិភាគតិចលើភូមិសាស្រ្តមានការរីកចម្រើន។

ព្រះតេជព្រះគុណលឺស្មិត រួមកម្លាំងកសាងជនបទថ្មី

ព្រះតេជព្រះគុណ លឺស្មិត ព្រះចៅអធិការវត្តសាលាពិភក្ការាម (តាសឹក) ឃុំឡុងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ តែងយកអស់ពីព្រះទ័យដើម្បីការងារសាសនា ការងារសង្គម និងខ្នះខ្នែងសហការជាមួយនឹង រដ្ឋអំណាចភូមិភាគ ដើម្បីអនុវត្តល្អការចលនាកសាងជនបទថ្មី។

អ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ

ព្រះឧបជ្ឈាយ៍ ចៅទី អគ្គមហាសង្ឃរាជាធីបតីរង ក្រុមប្រឹក្សាវិន័យធរនៃសមាគមពុទ្ធសាសនា វៀតណាម ព្រះចៅអធិការវត្តស្វាយស ឃុំណូយតូ ស្រុកទ្រីតូង ខេត្តអាងយ៉ាង ជាព្រះសមណៈ ដែលមានប្រជាប្រិយនៅភូមិស្រុក។ ព្រះអង្គបានពង្រីកតួនាទីជាស្ពានតភ្ជាប់កសាងធ្លុងមហាសាមគ្គីជនជាតិ។

យក​ចិត្ត​ទុក​ដាក់​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដើម្បី​កសាង​ជន​បទថ្មី

ផ្តើម​ពី​ប្រ​ភព​ទុន​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី ឃុំ​តឹង​ហ៊ីប ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ បាន​វិនិ​យោគ​កសាង​សំ​ណង់​ជា​ច្រើន​នៅ​តាម​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ធ្វើ​ឱ្យ​មុខ​មាត់​ជន​បទ​មាន​ភាព​ផ្លាស់​ថ្មី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ជម្នះ​ការ​លំ​បាក ឈាន​ឡើង​ធូរ​ធារ

ដោយ​ស្មារតី​ស៊ូ​ទ្រាំ​លំ​បាក ព្យា​យាម​ពល​កម្ម សំ​ខាន់​គឺ​ឆន្ទៈ​ឈាន​ឡើង​ខ្លួន​ឯង បង ថាច់​យ៉ែន នៅ​ភូមិ​ព​ពុះ​ទឹក ឃុំ​ភូមី ស្រុក​មី​ទូ ខេត្ត​សុក​ត្រាំង បាន​លើក​ស្ទួយ​ជីវ​ភាព​គ្រួសារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ និង​ឈាន​ឡើង​ធូរ​ធារ។

បង​ស្រី​ហឿង ជម្នះ​លំ​បាក​ចាក​ផុត​ពី​ភាព​ក្រី​ក្រ

បង​ស្រី​ធី​ហឿង នៅ​ភូមិ​ទី​២ ឃុំ​ហ្វិញ​ហ្វា​ហឹង​ណាម ស្រុក​ហ្គ​ក្វាវ ខេត្ត​គៀង​យ៉ាង ជា​មនុស្ស​ស្មោះ​ត្រង់ មាន​ប្រ​ជា​ប្រិយ​និង​រួស​រាយ​ក្នុង​ការ​ជួញ​ដូរ ទើប​ទទួល​បាន​ការ​គាំ​ទ្រ​ពី​អតិ​ថិ​ជន។ បង​ស្រី​ក៏​ជា​គំរូ​ឧស្សាហ៍​ព្យា​យាម ជម្នះ​លំ​បាក ឈាន​ឡើង​ក្នុង​ជីវ​ភាព...។

ធ្វើ​មាន​ជា​មួយ​នឹង​ទម្រង់​សេដ្ឋ​កិច្ច​ចម្រុះ​

នោះ​គឺ​ជា​ទម្រង់​ផលិត​កម្ម​មាន​ប្រ​សិទ្ធ​ភាព​របស់​បង​សើុង​ សា​វេត កសិ​ករ​នៅ​ភូមិ​ចុង​ទ័ព ឃុំ​លឿង​ហ្វា A ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ។ បង​សា​វេត បាន​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស ដើម្បី​អនុវត្ត​ទម្រង់​ចម្រុះ​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់ ផលិត​ស្រូវ​និង​ចិញ្ចឹម​សត្វ ម្ល៉ោះ​ហើយ​រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់។

គៀង​យ៉ាង ជួយ​នារី​ជន​ជាតិ​ភាគ​តិច​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច

ប៉ុន្មាន​ឆ្នាំ​កន្លង ការ​ងារ​ផ្សព្វ​ផ្សាយ ចលនា​សមា​ជិក​នារី​ជន​ជាតិ​ខ្មែរ​ចូល​រួម​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច ផ្សារ​ភ្ជាប់​នឹង​ដំ​ណោះ​ស្រាយ​ឧបត្ថម្ភ​ប្រ​ភព​ទុន ត្រូវ​បាន​សមា​គម​សហ​ព័ន្ធ​នារី​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ល្អ ជួយ​ប្រ​ជា​ជន​រាប់​ពាន់​គ្រួ​សារ​ឈាន​ឡើង ចាក​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។

ដំ​ណើរ​នៃ​ការ​ជំ​រុញ​ទឹក​ចិត្ត​យុវ​តី​ខ្មែរ ហិ្វញ​គឹម​លៀង

​ហ្វិញ​គឹម​លៀង ជា​យុវ​តី​កើត​ក្នុង​គ្រួ​សារ​ក្រ​លំ​បាក​មួយ​នៅ​ខេត្ត​កា​ម៉ាវ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា រូប​នាង​មិន​ត្រឹម​តែ​ជា​និស្សិត​ឆ្នើម​មួយ​រូប​នោះ​ទេ ថែម​ទាំង​ជា​កម្មា​ភិបាល​សម្ព័ន្ធ​យុវ​ជន - សមា​គម​គំរូ​ទៀត​ផង

ជម្នះ​លំ​បាក​ដើម្បី​ឈាន​ឡើង​ធូរ​ធារ

ដោយ​ការ​ប្រឹង​ប្រែង​ប្រ​កប​ការ​ងារ​រក​ស៊ី មិន​រា​រែក​ក្នុង​ការ​អនុវត្ត​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ផលិត​សម្រេច​ប្រ​សិទ្ធ​ភាព ពូ​ឌៀង​ដេន នៅ​អនុ​សង្កាត់​ទី​៦​ សង្កាត់​ទី​៧ ក្រុង​សុក​ត្រាំង ខេត្ត​សុក​ត្រាំង បាន​ជួយ​ឱ្យ​គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ក្លាយ​ជា​គ្រួ​សារ​មួយ​មាន​ជីវ​ភាព​ធូរ​ធារ​ក្នុង​ភូមិ​ស្រុក។

រក​បាន​ប្រាក់​ចំណូល​ពី​ការ​ចិញ្ចឹម​ត្រី​ក្នុង​រដូវ​ទឹក​ឡើង

ក្នុង​រដូវ​ទឹក​ឡើង កសិករ​នៅ​ស្រុក​ហុង​យឹង ខេត្ត​បាក​លីវ អនុវត្ត​ទម្រង់​ចិញ្ចឹម​ត្រី​ជា​ច្រើន បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់ និង​ទទួល​បាន​ប្រាក់​ចំ​ណូល​បន្ថែម​ក្នុង​ពេល​ទំ​នេរ។

ជន​បទ​ផ្លាស់​ប្តូរ​អា​ស្រ័យ​ការ​ឧបត្ថម្ភ​ពិសេស​ដោយ​ឡែក​របស់​រដ្ឋ

តាម​ប្រ​សាសន៍​លោក ថាច់​យ៉ឿង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត​មាន​ការ​ផ្លាស់​ប្តូរ​ដោយ​ឥត​ឈប់​ឈរ ​អា​ស្រ័យ​កម្ម​វិធី គម្រោង​ផ្សេងៗ​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព។

គ្រប់​យ៉ាង​ដើម្បី​សិស្ស​ជា​ទី​ស្រ​ឡាញ់

ពី​ព្រោះ​ចង់​បង្រៀន​អក្សរ​ខ្មែរ លោក​គ្រូ ឡឹម​ហ៊ីប​ប៉ា គ្រូ​បង្រៀន​អនុ​វិទ្យា​ល័យ​ជន​ជាតិអន្តេ​វា​សិក​ឡុង​ភូ ខេត្ត​សុក​ត្រាំង បាន​បន្ត​សិក្សា​ថ្នាក់​មហា​វិទ្យា​ល័យ​ភា​សា​ខ្មែរ​ណាម​បូ។ លោក​គ្រូ​ប៉ា បាន​បំ​ប៉ន​សិស្ស​ជា​ច្រើន​ឈ្នះ​រង្វាន់​ជា​សិស្ស​ពូ​កែ​ភា​សា​ខ្មែរ​ថ្នាក់​ខេត្ត។

៣៨​ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​ការ​បង្រៀន​អក្សរ​ខ្មែរ

ជាង ៣៨ ឆ្នាំ​កន្លង លោក​គ្រូ​គៀង​ម៉ួង តែង​យក​អស់​ពី​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​បង្ហាត់​បង្រៀន​អក្សរ​សាស្រ្ត​ខ្មែរ​ដល់​កូន​ចៅ​ខ្មែរ និង​ព្រះ​សង្ឃ​នៅ​វត្ត​ប្រ​ខុប ឃុំ​ង៉ូវ​ឡាក។ មក​ទល់​ពេល​នេះ មាន​សិស្ស​ជា​ច្រើន​របស់​លោក​គ្រូ មាន​វ័យ​វឌ្ឍនា​ការ​និង​សម្រេច​ជោគ​ជ័យ ប៉ុន្តែ​គាត់​នៅ​តែ​បន្ត​ការ​ងារ​របស់​ខ្លួន គឺ​បណ្តុះ​ពន្លក​សិស្ស​ជំ​នាន់​ថ្មី។

ផលិត​កសិកម្ម​បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​

អង្គ​សិក្ខា​សាលា​ ស្តីពី​ “វិធាន​ការ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ ផលិត​កសិកម្ម​ចីរ​ភាព​បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​” រៀប​ចំ​ដោយ​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​បាក​លីវ​ សហ​ការ​ជា​មួយ​អង្គ​ការ​អភិរក្ស​ធម្ម​ជាតិ​ពិភព​លោក​ (WWF)។​

កាម៉ាវៈ ពិពិធ​កម្ម​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត ពង្រីក​លទ្ធ​ភាព​ផ្ទាល់​ខ្លួន​

ស្រុក​អ៊ូ​មិញ​ ខេត្ត​កា​ម៉ាវ គឺ​ជា​ភូមិ​សាស្ត្រ​មួយ​នៅ​ជួប​ការ​លំ​បាក​ច្រើន​ អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​មាន​កម្រិត​ខ្ពស់។​ ប៉ុន្មាន​ឆ្នាំ​កន្លង​ ស្រុក​តែង​អនុវត្ត​តាម​គោល​លំ​នាំ​ពង្រីក​លទ្ធ​ភាព​ផ្ទាល់​ខ្លួន​ ឆ្លៀត​យក​និង​ប្រើ​ប្រាស់​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ប្រ​ភព​ធន​ធាន​ខាង​ក្រៅ​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។​

នា​រីប្រ​ធាន​ភូមិ​ "ពី​រពូកែ​"

អា​ស្រ័យ​អស់​ពី​ចិត្ត​ជា​មួយ​ការ​ងារ​និង​ពូកែ​ធ្វើ​សេដ្ឋ​កិច្ច​ បង​ស្រី​ ត្រឿង​ធីធូ​ថាវ ប្រ​ធាន​ភូមិ​ពពុះ​ទឹក​ ឃុំ​ភូមី ស្រុក​មីទូ ខេត្ត​សុក​ត្រាំង​ ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​សកម្ម​ពី​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ។​