កាសែតកឹនធើ

មហាសាមគ្គីជនជាតិ

មហាសាមគ្គីជនជាតិ

លោក​គឹម​មិញ​ឡើយ​ ជា​គំ​រូ​លេច​ធ្លោ​ក្នុង​ការ​បរិច្ចាគ​ដី​កសាង​ផ្លូវ​ជន​បទ​ថ្មី​

នៅ​ភូមិ​បឹង​តា​នួន​ ឃុំ​ហាម​យ៉ាម ខេត្ត​វិញ​ឡុង​ និយាយ​អំ​ពី​លោក​គឹម​មិញ​ឡើយ​ ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ គឺ​មា​មីង​នៅ​ទី​នេះ​អ្នក​ណា​ក៏​ស្គាល់​ដែរ​។ ក្នុង​នាម​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ភូមិ​ លោក​តែង​ធ្វើ​ជា​គំ​រូ​ក្នុង​ការ​ហាត់​ពត់​លត់​ដំ​សីល​ធម៌​បដិវត្តន៍​ ប្រតិ​បត្តិ​ល្អ​តាម​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ និង​សកម្ម​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ចលនា​សកម្ម​ភាព​បដិវត្តន៍​នៅ​ភូមិ​ភាគ​។

អនុ​វត្ត​រោង​សំណាញ​ដាំ​ម្ទេស​ខ្មាំង​

ក្រោយ​រយៈ​ពេល​ស្វែង​យល់​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ បង​គឹម​ង៉ុក​ឡា​ង ប្រ​ធាន​សាខា​សមា​គម​កសិ​ករ​ភូមិ​ផ្នោដើម​ច្រេស​ ឃុំ​ថ្កូវ​ ខេត្ត​វិញ​ឡុង​ មាន​ការ​មោះ​មុត​ដាំ​ម្ទេស​ខ្មាំង​ក្នុង​រោង​សំ​ណាញ់​ គួប​ផ្សំ​ជា​មួយ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ផ្សែង​ក្រូច​។ បច្ចុប្បន្ន​ ដំ​ណាំ​ម្ទេស​កំ​ពុង​លូត​លាស់​ល្អ​ ត្រៀម​ប្រ​មូល​ផល​ បើក​ចេញ​នូវ​ទិស​ដៅ​ផលិត​ថ្មី​សម្រាប់​គ្រួ​សារ​។

គ្រូ​បង្រៀន​ម្នាក់​មាន​ការ​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ ២៨ លើក​

អស់​រយៈ​ពេល​ជាង​ ២០ ឆ្នាំ​ ដែល​លោក​គ្រូ​ ស៊ើង​វត្ថា​ គ្រូ​បង្រៀន​មុខ​វិជ្ជា​ភា​សា​ខ្មែរ​នៃ​សា​លា​បឋម​សិក្សា​ទីវ​កឹង​ ឃុំ​ទីវ​កឹង​ ខេត្ត​វិញ​ឡុង​ បាន​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​សរុប​ ២៨ លើក​។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

ស្ពាន​តភ្ជាប់ "ឆន្ទៈ​បក្ស​និង​ទឹក​ចិត្ត​ប្រ​ជា​ជន"

លោក​ថាច់​វ៉េត ប្រ​ធាន​ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្ស​ត្រ​កូល​ថាច់ និង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​បៀង​ដុង​ B ឃុំ​វិញ​ត្រាច់​ដុង ក្រុង​បាក​លីវ ខេត្ត​បាក​លីវ។

សារុំ​ ជា​មួយ​នឹង​ក្តី​ស្រ​មៃ​ ក្លាយ​ជា​វេជ្ជ​បណ្ឌិត

យ័ញ​សារុំ​ ជាសិស្ស​ដំ​បូង​របស់​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​គៀង​យ៉ាង​ បាន​រដ្ឋ​មន្ត្រី​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ជូន​វិញ្ញា​បន​បត្រ​ដោយ​សម្រេច​បាន​សមិទ្ធ​ផល​ឆ្នើម​ក្នុង​ការ​សិក្សា​និង​បណ្តុះ​បណ្តាល​ ឆ្នាំ​២០២៣។​

ធ្វើ​មាន​ពី​ផលិត​ស្រូវ​

ដោយ​សារ​ចេះ​គិត​គូរ​ ស៊ូ​ទ្រាំ​លំ​បាក​ប្រឹង​ប្រែង​ប្រ​កប​ការ​ងារ​រក​ស៊ី​ និង​ហ៊ាន​វិនិ​យោគ​ក្នុង​ការ​ផលិត ទើប​លោក​លី​វើង នៅ​ភូមិ​ដាយ​សូ ឃុំ​ថាញ់​ក្វើយ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ ឆាប់​ធ្វើ​មាន​ផ្ដើម​ពី​ផលិត​ស្រូវ​ ក្នុង​មួយ​ឆ្នាំ​ៗ​រក​បាន​ប្រាក់​ចំ​ណូល​រាប់​ពាន់​លាន​ដុង។​

ចំ​ណូល​រាប់​រយ​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​ ពី​របរ​បណ្តុះ​ផ្សិត​កញ្ចូរ

ជា​មួយ​នឹង​ទម្រង់​បណ្តុះ​ផ្សិត​កញ្ចូរ ដោយ​ឆ្លៀត​យក​អនុ​ផល​ពី​ផលិត​ស្រូវ​ បង​ស្រី​ចូវ​ធីនឿង នៅ​ឃុំ​តា​ដន់ ស្រុក​ទ្រី​តូង​ ខេត្ត​អាង​យ៉ាង​ រក​បាន​ប្រាក់​ចំ​ណូល​ជិត​ ៩០០ លាន​ដុង​/ឆ្នាំ​។​

បុរស​ចូល​ចិត្ត​ធ្វើ​ការ​ងារ​សប្បុរស​ធម៌​

ចាប់​តាំង​ពី​ “មាន​និស្ស័យ​” នឹង​ការ​ងារ​សប្បុរស​ធម៌​ បង​ហ្វិញ​ថាញ​សាង​ នៅ​ភូមិ​សា​ឡាង ឃុំ​អាង​និញ ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​ បាន​ភ្ជាប់​បេះ​ដូង​មនុស្ស​ធម៌​ស្ម័គ្រ​ចិត្ត​ ចែក​រំលែក​ការ​លំ​បាក​ជា​មួយ​មាមីង​ជន​រួម​ជាតិ​ខ្មែរ​តំ​បន់​ជន​បទ។​

របរ​ធ្វើ​ការ​នៅ​ "លំ​ហអា​កាស​"

ត្នោត​ជា​ប្រ​ភេទ​រុក្ខ​ជាតិ​មាន​ខ្លឹម​ ខ្ពស់​រាប់​សិប​ម៉ែ​ត្រ ផ្លែ​ចង្កោម​ជា​ស្មែង ពេល​នៅ​ខ្ចី​ផ្លែ​មាន​ពណ៌​បៃ​តង​ខ្ចី​ លុះ​ពេល​ទុំ​មាន​ពណ៌​ស្វាយ​ក្រ​មៅ​ ទឹក​ផ្អែម​ ក្រអូប​។​ រដូវ​ត្នោត​ទុំ​ គឺចាប់​ពី​ខែ​មិគ​សិរ​ដល់​ខែ​ពិសាខ។​ ខណៈ​នោះ​ ប្រ​ជា​ជន​នៅ​តំ​បន់​បៃ​ណូយ​ ខេត្ត​អាង​យ៉ាង​ តែង​មមា​ញឹក​ជា​មួយ​នឹង​ការ​ងារ​ “រក​ស៊ី​ចិញ្ចឹម​ជីវិត​នៅ​លើ​លំ​ហអា​កាស”។​

ស្ពាន​តភ្ជាប់​ "ឆន្ទៈ​បក្ស​និង​ទឹក​ចិត្ត​ប្រ​ជា​ជន​"

ផ្ទះ​ពូសើុង​តាយ នៅ​ប្រ​ឡាយ​តាម​ង៉ាង​ ទីប្រ​ជុំ​ជន​បៃ​ង៉ាង​ ស្រុក​ចូវ​ថាញ់ A ខេត្ត​ហូវ​យ៉ាង​។​ ពូតាយ គឺអ្នក​មាន​ប្រ​ជា​ប្រិយ​ម្នាក់​ក្នុង​ចំ​ណោម​អ្នក​មាន​ប្រ​ជា​ប្រិយ​ពីរ​នាក់​ដែល​តំ​ណាង​ឱ្យ​ខេត្ត​ហូវ​យ៉ាង​ ទៅ​ចូល​រួម​ក្នុង​ពិធី​ស្ងើច​សរ​សើរ​អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​រដ្ឋ​ធានី​ហា​ណូយ។​

ជួយ​កសិករ​បង្ខិត​ជិត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស

រយៈ​ពេល​កន្លង​ មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ត្រា​វិញ​ បង្កើន​ការ​ផ្ទេរ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស ជួយ​កសិករ​អនុវត្ត​ទម្រង់​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ វារី​វប្បកម្ម​ជា​ច្រើន​ទម្រង់​យ៉ាង​មាន​ស្រិទ្ធ​ភាព​ បង្កើន​ប្រាក់​ចំ​ណូល។​

ប៊ិញ​អាង​ សម្រេច​គោល​ដៅ​ជន​បទ​ថ្មី​

ដើម​ឆ្នាំ​ ២០២៤ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ចូវ​ថាញ់ រៀប​ចំ​ពិធី​ប្រ​កាស​សេចក្តី​សម្រេច​ទទួល​ស្គាល់​ឃុំ​ប៊ិញ​អាង​ ស្រុក​ចូវ​ថាញ់ ខេត្ត​គៀង​យ៉ាង​ សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ឆ្នាំ​២០២៣ លឿន​ជាង​ ៣ ឆ្នាំ​បើ​ប្រៀប​នឹង​ផែន​ការ​ដែល​បាន​ដាក់​ចេញ…។​

អ៊ំ​ស្រី​ធី​ហ្វែ នៅ​វត្ត​មូល​ជុំ​ព្រែក​ទា

អ៊ំ​ស្រី​ធីហ្វែ នៅ​ឃុំ​ឌិញ​អាង​ ស្រុក​ហ្គ​ក្វាវ ខេត្ត​គៀង​យ៉ាង​ គឺ​ជា​ពុទ្ធ​បរិស័ទ​ម្នាក់​ក្នុង​ចំ​ណោម​ពុទ្ធ​បរិស័ទ​ជា​ច្រើន​ទៀត​ ដែល​តែង​មក​ជួយ​ធ្វើ​កិច្ច​ការ​ក្នុង​វត្ត​ និង​ចូល​រួម​ថវិកា​ដើម្បី​កសាង​ខ្លោង​ទ្វារ​វត្ត​មូល​ជុំ​ព្រែក​ទា។​

ស្ពាន​តភ្ជាប់​ "ឆន្ទៈ​បក្ស​និង​ទឹក​ចិត្ត​ប្រ​ជា​ជន​"

នាំ​២០២០ លោក​គឹម​ជោរ​ (ហៅ​ត្រេវ) គណៈ​កម្ម​ការ​វត្ត​ស្វាយ​សៀម​ចាស់​ ភូមិ​ស្វាយ​ធំ​ ឃុំ​ង៉ាយ​ស្វៀង​ ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ និង​ប្រ​ជា​ជន​បោះ​ឆ្នោត​ជ្រើស​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ។​ រហូត​ដល់​ចុង​ឆ្នាំ​២០២៣ គាត់​មាន​កិត្តិ​យស​បាន​ចូល​ក្នុង​កង​ជួរ​បក្ស។​

កសិករ​ម្ចាស់​ការ​ទប់​ស្កាត់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ

បច្ចុប្បន្ន ស្ថាន​ភាព​គ្រោះ​រាំង​ស្ងួត ជ្រាប​ទឹក​ប្រៃ​កំ​ពុង​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ។ ដើម្បី​ធា​នា​មាន​ប្រ​ភព​ទឹក​ស្រោច​ស្រព​ដំ​ណាំ កសិករ​នៅ​ខេត្ត​សុក​ត្រាំង បាន​អនុវត្ត​វិធាន​ការ​ជា​ច្រើន​ដើម្បី​សម្រប​នឹង​ការ​បម្រែ​បម្រួល​អា​កាស​ធាតុ។

របរ​ត្បាញ​ចចូត​របស់​នារី​ខ្មែរ​នៅ​ឃុំ​ភូមី

នារី​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ឃុំ​ភូមី ស្រុក​យុង​រៀង ខេត្ត​គៀង​យ៉ាង មាន​របរ​ត្បាញ​ស្មៅ​ចចូត​ប្រ​ពៃ​ណី។ មុខ​របរ​នេះ​ត្រូវ​រង​ការ​ត្រ​ដាបត្រដួស​អស់​រយៈ​កាល​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​ឥឡូវ ភូមិ​របរ​ត្បាញ​ស្មៅ​ចចូត​ មាន​ជំ​ហាន​រីក​ចម្រើន​ទៅ​មុខ នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​ជូន​កសិករ។

លេខា​សម្ព័ន្ធ​យុវ​ជន​នារីគំរូ

គៀង​ធី​ហុង​ហាញ់ ជា​លេខា​សម្ព័ន្ធ​យុវ​ជន​សង្កាត់ ៩ ក្រុង​តា្រ​វិញ។ បង​ស្រី​តែង​កំ​ណត់​ច្បាស់​ខ្លួន​ឯង ត្រូវ​មាន​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិយា​បថ​ហូជី​មិញ ចាប់​ផ្តើម​ពី​ការ​ងារ​សាមញ្ញៗ ប្រ​ចាំ​ថ្ងៃ។

អ្នក​ដឹក​នាំ​យុវ​ជន​ពោរ​ពេញ​ដោយ​ឆន្ទៈ

ជា​មួយ​នឹង​ស្មារតី “ទី​ណា​ត្រូវ​ការ​យុវ​ជន​មាន​មុខ ការ​អ្វី​លំ​បាក​មាន មុខ​យុវ​ជន” ថាច់​ប៊ឺវ​តឹង លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ភូមី ស្រុក​មីទូ ​ខេត្ត​សុក​ត្រាំង បាន​ពង្រីក​កម្លាំង​យុវ​វ័យ​ឈាន​មុខ មាន​គំនិត​ច្នៃ​ប្រតិដ្ឋ​ក្នុង​សកម្ម​ភាព​របស់​សម្ព័ន្ធ​យុវ​ជន។ ដោយ​មាន​ការ​រួម​ចំណែក​របស់​ប៊ឺវ​តឹង ឆ្នាំ​២០២៣ សម្ព័ន្ធ​យុវ​ជន​ឃុំ​ភូមី​ជា​អង្គ​ភាព​រឹង​មាំ​ឆ្នើម​ទូទាំង​ស្រុក។

ចលនា​កសិករ​បង្វែរ​ដី​ផលិត​ស្រូវ​ផ្តល់​ទិន្ន​ផល​ទាប ងាក​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ

ប៉ុន្មាន​ឆ្នាំ​មក​នេះ គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ភឿក​ហាវ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ល្អ​ផែន​ការ​បង្វែរ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផលិត​កម្ម ចលនា​កសិករ​បង្វែរ​ដី​ផលិត​ស្រូវ ផ្តល់​ទិន្ន​ផល​ទាប ងាក​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​វិញ។

ធ្វើ​ឱ្យសុក្រឹត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដើម្បី​កសាង​ស្រុក​ជន​បទ​ថ្មី

អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី រយៈ​ពេល​កន្លង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ បាន​ប្រើ​ប្រាស់​ប្រ​ភព​ទុន សំ​ខាន់​គឺ​ទុន​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ ដំ​ណាក់​កាល​២០២១-​២០៣០ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល សម្រាប់​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ។

ប្រឹង​ប្រែង​ឈាន​ឡើង​ដោយ​ខ្លួន​ឯង

បង​ដាវ​វ៉ាន់​ត្រុង នៅ​មណ្ឌល​ប៊ិញ​ខាញ់ សង្កាត់​ភឿក​ថើយ ខណ្ឌ​អូរ​ម៉ូង ក្រុង​កឹង​ធើ គឺ​ជា​គំរូ​ប្រឹង​​ប្រែង​ឈាន​ឡើង​ដោយ​ខ្លួន​ឯង​គួរ​ឱ្យ​ស្ងើរ​សរ​សើរ។

អ្នក​អស់​ពីចិត្ត​ដើម្បី​ភូមិ​ស្រុក

លោក​ឡឹម​អ៊ូន នៅ​ភូមិ​ត្រា​កាន់ B ឃុំ​ធ្វឹង​​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​គំរូ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច កសាង​គ្រួ​សារ​វប្ប​ធម៌ និង​រួម​ចំ​ណែក​ជា​ច្រើន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី ។

បង​ស្រី​ម៉ូយ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​សារ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ចិញ្ចឹម​ជ្រូក​និង​ត្រី​

សម្ព័ន្ធ​សមាគម​នា​រីឃុំ​ថាញ់​អៀង​ ស្រូក​អ៊ូ​មិញ​ថឿង ខេត្ត​គៀង​យ៉ាង​ តែង​យក​ចិត្ត​ទុក​ដាក់​ដល់​សកម្ម​ភាព​ឧបត្ថម្ភ​នា​រី ជួយ​ដល់​បង​ប្អូន​នា​រីក្រី​ក្រនិង​ប្រ​កៀក​បន្ទាត់​ក្រ។​