កាសែតកឹនធើ

មហាសាមគ្គីជនជាតិ

មហាសាមគ្គីជនជាតិ

លោក​គឹម​មិញ​ឡើយ​ ជា​គំ​រូ​លេច​ធ្លោ​ក្នុង​ការ​បរិច្ចាគ​ដី​កសាង​ផ្លូវ​ជន​បទ​ថ្មី​

នៅ​ភូមិ​បឹង​តា​នួន​ ឃុំ​ហាម​យ៉ាម ខេត្ត​វិញ​ឡុង​ និយាយ​អំ​ពី​លោក​គឹម​មិញ​ឡើយ​ ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ គឺ​មា​មីង​នៅ​ទី​នេះ​អ្នក​ណា​ក៏​ស្គាល់​ដែរ​។ ក្នុង​នាម​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ភូមិ​ លោក​តែង​ធ្វើ​ជា​គំ​រូ​ក្នុង​ការ​ហាត់​ពត់​លត់​ដំ​សីល​ធម៌​បដិវត្តន៍​ ប្រតិ​បត្តិ​ល្អ​តាម​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ និង​សកម្ម​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ចលនា​សកម្ម​ភាព​បដិវត្តន៍​នៅ​ភូមិ​ភាគ​។

អនុ​វត្ត​រោង​សំណាញ​ដាំ​ម្ទេស​ខ្មាំង​

ក្រោយ​រយៈ​ពេល​ស្វែង​យល់​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ បង​គឹម​ង៉ុក​ឡា​ង ប្រ​ធាន​សាខា​សមា​គម​កសិ​ករ​ភូមិ​ផ្នោដើម​ច្រេស​ ឃុំ​ថ្កូវ​ ខេត្ត​វិញ​ឡុង​ មាន​ការ​មោះ​មុត​ដាំ​ម្ទេស​ខ្មាំង​ក្នុង​រោង​សំ​ណាញ់​ គួប​ផ្សំ​ជា​មួយ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ផ្សែង​ក្រូច​។ បច្ចុប្បន្ន​ ដំ​ណាំ​ម្ទេស​កំ​ពុង​លូត​លាស់​ល្អ​ ត្រៀម​ប្រ​មូល​ផល​ បើក​ចេញ​នូវ​ទិស​ដៅ​ផលិត​ថ្មី​សម្រាប់​គ្រួ​សារ​។

គ្រូ​បង្រៀន​ម្នាក់​មាន​ការ​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ ២៨ លើក​

អស់​រយៈ​ពេល​ជាង​ ២០ ឆ្នាំ​ ដែល​លោក​គ្រូ​ ស៊ើង​វត្ថា​ គ្រូ​បង្រៀន​មុខ​វិជ្ជា​ភា​សា​ខ្មែរ​នៃ​សា​លា​បឋម​សិក្សា​ទីវ​កឹង​ ឃុំ​ទីវ​កឹង​ ខេត្ត​វិញ​ឡុង​ បាន​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​សរុប​ ២៨ លើក​។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

ជីវ​ភាព​ប្រ​ជា​ជន​នៅ​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​

ចាប់​តាំង​ពី​ឃុំ​បាន​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ ឃើញ​ថា​ជីវ​ភាព​សម្ភារ​និង​ស្មារតី​របស់​ប្រ​ជា​ជន​នៅ​ឃុំ​ឡុង​ថើយ​ ស្រុក​ទីវ​កឹង​ ខេត្ត​ត្រា​វិញ​ បាន​លើក​ស្ទួយ​ដោយ​ឥត​ឈប់​ឈរ។​

ថ្នាក់​រៀន​ពិសេស​នៅ​វត្ត​មង្គល​ព្រឹក្សា​ព្រែក​ជ្រៃ​ចាស់​

លោក​ យ័ញ​ង៉ែ អា​យុ​៦០​ឆ្នាំ​ នៅ​ភូមិ​ហ្វា​ឡែ ឃុំ​ថើយ​ក្វាង​ ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង​ បាន​ផ្តើម​សហ​ការ​ជា​មួយ​នឹង​វត្ត​មង្គល​ព្រឹក្សា​ព្រែក​ជ្រៃ​ចាស់​ ចលនា​ប្រ​ជា​ជន​នៅ​លើ​ភូមិ​សាស្រ្ត​ និង​ភូមិ​នា​នា​នៅ​ជិត​ខាង​ឱ្យ​កូន​ចៅ​មក​រៀន​អក្សរ​ខ្មែរ​ ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៩ រហូត​ដល់​សព្វ​ថ្ងៃ។​

វេជ្ជ​បណ្ឌិត​គឹម​ធីជ័យ​ អស់​ពី​ចិត្ត​ដើម្បី​អ្នក​ជំ​ងឺ​

វេជ្ជ​បណ្ឌិត​ គឹម​ធីជ័យ​ នា​យិកា​រង​នៃ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​យ្វៀង​ហាយ ខេត្ត​ត្រា​វិញ​ តែង​អស់​ពី​ចិត្ត​ដើម្បី​អ្នក​ជំ​ងឺ​ ម្ល៉ោះ​ហើយ​បាន​អ្នក​ជំ​ងឺ​និង​អ្នក​ជា​ច្រើន​គោរព​រាប់​អាន។​

ក្តី​រីក​រាយ​របស់​ប្រ​ជា​ជន​លឿង​ហ្វា A

មក​កាន់​ឃុំ​លឿង​ហ្វា A ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ​ ទី​ណា​ក៏​ឃើញ​ប្រ​ជា​ជន​ មាន​ក្តី​រីក​រាយ​ពី​ព្រោះ​សេដ្ឋ​កិច្ច​-សង្គម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​វិវឌ្ឍ​ជា​វិជ្ជ​មាន។​ ពិសេស​ ឃុំ​លឿង​ហ្វា A ទើប​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ផង​ដែរ។​

"នា​រីមាស​" នៃ​កីឡា​របស់​ប្រ​ទេស​

អត្ត​ពលិក​នារី​វៀត​ណាម កំ​ពុង​ប្រ​កួត​លើ​ឆាក​អន្តរ​ជាតិ​ បង្កើត​បាន​គោល​ជំ​ហរ​សម្រាប់​កីឡា​របស់​ប្រ​ទេស​។​ ក្នុង​ចំ​ណោម​សមូហ​ភាព​អត្ត​ពលិក​ឆ្នើម​ៗ​នៃ​កីឡា​បាល់​ទះ​ បាល់​ទាត់​និង​កីឡា​វាយ​សី។ល។​ ក្នុង​នោះ​ មាន​អត្ត​ពលិក​ដ៏​ល្បី​ៗ​ជា​ច្រើន​ គួរ​ឱ្យ​ចាប់​អា​រម្មណ៍។​

អ្នក​អស់​ពី​ចិត្ត​ចំ​ពោះ​វប្ប​ធម៌​ប្រ​ពៃណី​

នោះ​គឺពូត្រឿង​ម៉ឹង នៅ​ភូមិ​ហ្វា​ហ៊ីវ​២ ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង។​ គាត់​ជា​សមាជិក​ស្នូល​ក្នុង​ការ​រៀប​ចំ​និង​តុប​តែង​លម្អ​ក្បូន​ប្រ​ទីប​របស់​វត្ត​ព្រែក​​ព្រលិត​ក្នុង​ពិធី​ប្រ​ឡង​ក្បូន​ប្រ​ទីប​រៀង​រាល់​ឆ្នាំ។​

ធ្វើ​មាន​ផ្តើម​ពី​ចិញ្ចឹម​គោ​ទឹក​ដោះ​

បង​ថាច់​ហាក់ នៅ​ភូមិ​ត្រា​បេប ឃុំ​ថាម​ដូង​ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ ធ្វើ​មាន​ដោយ​ទម្រង់​ចិញ្ចឹម​គោ​ទឹក​ដោះ​ និង​ដាំ​ដំ​ណាំ​ឈើ​ហូប​ផ្លែ។​

ជន​បទ​តំ​បន់​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​រីក​ចម្រើន​

យោង​តាម​ប្រ​សាសន៍​លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ រយៈ​ពេល​កន្លង​ ខេត្ត​បាន​ដាក់​ចេញ​នូវ​សេចក្តី​សម្រេច​ កម្ម​វិធី​និង​ផែន​ការ​ជាច្រើន​ ដើម្បី​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។​ ផ្តើម​ពី​នោះ​ ឃើញ​ថា​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​កាន់​តែរីក​ចម្រើន។​

អតីត​យុទ្ធ​ជន​គំរូ​ ធ្វើ​សេដ្ឋ​កិច្ច​ពូកែ​

បង​លី​ឌឿង ប្រ​ធាន​សាខា​សមា​គម​អតីត​យុទ្ធ​ជន​ភូមិ​បឹង​កក់​ ឃុំ​ភូមី ស្រុក​មីទូ ខេត្ត​សុក​ត្រាំង​ តែង​អស់​ពី​ចិត្ត​ពី​ថ្លើម​និង​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ការ​ងារ​ ព្រម​ទាំង​ជា​គំរូ​ឈាន​មុខ​រាល់​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ទៀត​ផង។​

អតីត​យុទ្ធ​ជន​កៀង​ថា​ រួម​ចំ​ណែក​ជូន​សហគមន៍

ក្រោយ​ពី​រំសាយ​ពី​កង​ទ័ព​ លោក​កៀង​ថា​ ត្រ​ឡប់​មក​រស់​ជា​មួយ​ក្រុម​គ្រួ​សារ​នៅ​អនុសង្កាត់​៣ សង្កាត់​៩ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ។​ គាត់​តែង​ខិត​ខំ​ប្រឹង​ប្រែង​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​ និង​សកម្ម​ចូល​រួម​រាល់​ការ​ចលនា​នៅ​ភូមិ​ភាគ។​

ចំ​ណូល​ខ្ពស់​ផ្ដើម​ពី​ចិញ្ចឹម​ត្រី​ត្រ​ចៀក​ដំ​រី​ស្បែក​ខ្លារ​ខិន

រៀង​រាល់​ឆ្នាំ​ បង​ង្វៀង​ទ្រី​ធឹក (អា​យុ​២៨ឆ្នាំ​) នៅ​ភូមិ​ដុង​មី ទី​ប្រ​ជុំ​ជន​ង៉ា​សៅ​ ស្រុក​ចូវ​ថាញ់ ខេត្ត​ហូវ​យ៉ាង​ លក់​ត្រី​ត្រ​ចៀក​ដំ​រីស្បែក​ខ្លារ​ខិន​រាប់​រយ​ពាន់​ក្បាល​ រក​បាន​ប្រាក់​ចំ​ណូល​ជាង​ ៦០០លាន​ដុង។​

ឃុំ​លីវ​ទូ ឈាន​ឆ្ពោះ​ទៅ​កាន់​ឃុំ​ជន​បទ​ថ្មី​

បច្ចុប្បន្ន​ ឃុំ​លីវ​ទូ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ បាន​កសាង​សម្រេច​ ១៨/១៩ លក្ខ​ឋាន​ស្តីពី​ការ​កសាង​ជន​បទ​ថ្មី​ ធ្វើ​ឱ្យ​មុខ​មាត់​តំ​បន់​ជន​បទ​មាន​ភាព​ផ្លាស់​ថ្មី​ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ប្រ​ជា​ជន​ត្រូវ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​

អ្នក​មីង​ហាយ​សិត នៅ​ភូមិ​វិញ​ហា​

អ្នក​មីង​នាង​សិត ប្រ​ធាន​សាខា​សមាគម​នារី​ភូមិ​វិញ​ហា​ ឃុំ​វិញ​ទ្រុង​ ទីរួម​ខេត្ត​ទិញ​បៀង​ ខេត្ត​អាង​យ៉ាង​ តែង​បាន​មាមីង​ហៅ​ដោយ​ស្និទ្ធ​ស្នាល​ថា​ មីង​ហាយ​សិត។​

អ្នក​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ ៣១ លើក​

អ្នក​គ្រូ​វ៉ធី​ឡែ​ហាំង គ្រូ​បង្រៀន​សាលា​បឋម​សិក្សា​ឡុង​ភូ A ឃុំ​ឡុង​ភូ ខេត្ត​សុក​ត្រាំង​ ជា​អ្នក​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ ៣១ លើក​។​ អ្នក​គ្រូ​ហាំង បាន​ចូល​រួម​កម្ម​វិធី​ស្ងើច​សរ​សើរ​អ្នក​ប​រិច្ចាគ​ឈាម​លេច​ធ្លោ​ទូទាំង​ប្រ​ទេស​ ឆ្នាំ​២០២២។​

ទិស​ដៅ​ចីរ​ភាព​សម្រាប់​ការ​ចិញ្ចឹម​បង្គា

ខេត្ត​បាក​លីវ​ កំ​ណត់​ច្បាស់​ការ​ចិញ្ចឹម​បង្គា បច្ចេក​វិជ្ជា​ខ្ពស់​ គឺជា​ទិស​ដៅ​ចីរ​ភាព​និង​ប្រ​សិទ្ធ​ភាព​ឆាប់​ជំ​រុញ​ខេត្ត​បាក​លីវ​ ក្លាយ​ជា​មជ្ឈ​មណ្ឌល​ ផ្នែក​ឧស្សា​ហកម្ម​បង្គា​ទូទាំង​ប្រ​ទេស។​

ភាព​ផ្លាស់​ថ្មី​នៅ​ឃុំ​ជន​បទ​ថ្មី​

យោង​តាម​ប្រ​សាសន៍​លោក​ ង្វៀង​ខាញ់​ហ្វា លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ង៉ាយ​ស្វៀង​ ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ ឃុំ​ទើប​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ កំ​ពុង​បន្ត​ការ​បង្កើន​កម្រិត​លក្ខ​ឋាន​ ដើម្បី​កសាង​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់។​

អ្នក​គ្រូ​សាវី ជា​មួយ​នឹង​ការ​ស្រ​ឡាញ់​ចូល​ចិត្ត​នំប្រ​ពៃ​ណី​

អ្នក​គ្រូ​ដាវ​ធី​សាវី ជា​គ្រូ​បង្រៀន​ថ្នា​ក់​ទី ៥ សាលា​បឋម​សិក្សា​ទ្រឿង​ថាំង ឃុំ​ទ្រឿង​ថាំង ក្រុង​កឹង​ធើ អ្នក​គ្រូ​ផ្សារ​ភ្ជាប់​នឹង​អា​ជីព​ជាង​ ១២ ឆ្នាំ​។​ ក្រៅ​ពី​ម៉ោង​បង្រៀន​ អ្នក​គ្រូ​តែង​ឆ្លៀត​ស្វែង​យល់​ពីរបៀប​ធ្វើ​នំប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ។​

ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់​ដាំ​ក្រូច​ឆ្មារ​ឥត​គ្រាប់

កសិករខ្មែរ​ នៅ​ឃុំ​ហ្វៀង​ហូយ ស្រុក​កាង​ឡុង​ ខេត្ត​ត្រា​វិញ​ កំ​ពុង​អនុវត្ត​ទម្រង់​ដាំ​ក្រូច​ឆ្មារ​ឥត​គ្រាប់ ដោយ​អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន។ ទម្រង់​នេះ​ បាន​នាំ​មក​ប្រសិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។

តំ​បន់​ជន​ជាតិ​នៅ​ខេត្ត​ហូវ​យ៉ាង​មាន​ភាព​រីក​ចម្រើន​

ឆ្លង​តាម​រយៈ​ទម្រង់​ប្រ​កប​ការ​ងារ​ចិញ្ចឹម​ជីវិត​ កម្ម​វិធី​ និង​គម្រោង​នានា​ តំ​បន់​ជន​ជាតិ​នៅ​ខេត្ត​ហូវ​យ៉ាង មាន​ការ​រីក​ចម្រើន​ឈាន​ឡើង​ជា​លំ​ដាប់​។ ផ្ដើម​ពី​ភាព​ផ្លាស់​ថ្មី​ទាំង​នេះ ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច​ក៏​មាន​ភាព​ល្អ​ប្រ​សើរ​ លំ​នឹង​ថែម​ទៀត​។

លេខា​អស់​ពី​ចិត្ត​ចំ​ពោះ​ប្រ​ជា​ជន​

ជា​លេខា​សាខា​ប​ក្ស​ភូមិ​បាក់​យឹង ឃុំ​ភូមី ស្រុក​មីទូ ខេត្ត​សុក​ត្រាំង លោក​ឡឹម​ឃូ តែង​ជា​គំរូ​ឈាន​មុខ​ក្នុង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ ជួយ​ប្រ​ជា​ជន​ដោយ​អស់​ពី​ចិត្ត​និង​កសាង​តំ​បន់​ជន​បទ​កាន់​តែ​សម្បូរ​សប្បាយ។