កាសែតកឹនធើ

កីឡា - ទេសចរណ៍

កីឡា - ទេសចរណ៍

កឹង​ធើ​ត្រៀម​ទទួល​ភ្ញៀវ​ទេស​ចរ​រដូវ​បុណ្យ​អក​អំ​បុក – ប្រ​ណាំង​ទូក ង

ឆ្ពោះ​ដល់​ទិវា​បុណ្យ​វប្ប​ធម៌​វៀត​ណាម (ថ្ងៃ​ទី​២៤ ខែ​វិច្ឆិ​កា) និង​បុណ្យ​អក​អំ​បុក – ប្រ​ណាំង​ទូក ង ឆ្នាំ ២០២៦ ទី​ក្រុង​កឹង​ធើ​កំ​ពុង​ត្រៀម​លក្ខណៈ​ចាត់​តាំង ទន្ទឹម​នឹង​នោះ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​តម្លៃ​វប្ប​ធម៌​ដ៏​ល្អ​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ ផ្សារ​ភ្ជាប់​នឹង​អភិ​វឌ្ឍ​ទេស​ចរណ៍។

កឹង​ធើ​បំ​ផុស​ចលនា​ប្រឡង​ប្រ​ណាំង​ពង្រីក​ស្ថា​ប័ន​វប្ប​ធម៌ កី​ឡា​នៅ​មូល​ដ្ឋាន​

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ចេញ​ផែន​ការ​លេខ ៤៩៣/​KH-UBND ចុះ​ថ្ងៃ​ទី​១៥ ខែ​តុ​លា ឆ្នាំ​២០២៦ អំ​ពី​ការ​ចាត់​តាំង​អនុ​វត្ត​ចលនា​ប្រឡង​ប្រ​ណាំង “ឃុំ សង្កាត់​មួយ​មាន​ទម្រង់​ល្អ​មួយ របៀប​ធ្វើ​មាន​ប្រ​សិទ្ធ​ភាព ពង្រីក​ប្រ​ព័ន្ធ​ស្ថា​ប័ន​វប្ប​ធម៌ កី​ឡា​នៅ​មូល​ដ្ឋាន” ដំ​ណាក់​កាល ២០២៦​-២០៣០។

ស្វែង​យល់​ពី​សោ​ភណ​ភាព​វត្ត​ចុង​ព្រៃ​

វត្ត​ចុង​ព្រៃ​ឋិត​នៅ​ភូមិ​ចុង​ព្រៃ ឃុំ​តឹប​ស៊ើង ខេត្ត​វិញ​ឡុង ជា​មួយ​វត្ត​មួយ​កំ​ពុង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​មក​កម្សាន្ត​និង​គោ​រព​បូ​ជា ដោយ​រក្សា​បាន​នូវ​ស្ថា​បត្យ​កម្ម​វប្ប​ធម៌​ខ្មែរ ចម្លាក់​ព្រះ​ពុទ្ធ​បដិ​មា​និង​សា​វ័ក​៨០​អង្គ​ទ្រង់​ឈរ​តាម​បណ្តោយ​ផ្លូវ​ចូល​វត្ត និង​ព្រះ​វិហារ​សាង​សង់​ពី​ឈើ​ប្រ​ណីត​ដែល​ទើប​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

វត្ត​ខ្មែរ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​រមណី​យដ្ឋាន​ទេស​ចរណ៍​លេច​ធ្លោ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​

វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ ឃុំ​វិញ​ត្រាច់​ដុង​ ក្រុង​បាក​លីវ ខេត្ត​បាក​លីវ ទើប​បាន​សម្ព័ន្ធ​សមាគម​ទេស​ចរណ៍​វាល​រាប​ទន្លេ​គីវ​ឡុង​ ផ្ដល់​ជូន​វិញ្ញា​បន​បត្រ​ជា​រមណី​យដ្ឋាន​ទេស​ចរណ៍​លេច​ធ្លោ​របស់​តំ​បន់​។

ស្រ​ណោះ​ហោយ​អាង

មាន​អ្នក​ខ្លះ​នឹក​ហោយ​អាង ពី​ព្រោះ​ចូល​ចិត្ត​ ពិ​សា​កៅ​ឡៅ អ្នក​ខ្លះ​ចូល​ចិត្ត​គន់​មើល​ផ្កា​ក្រ​ដាស់ ដំបូង​ក្បឿង​ដុះ​ស្លែ។ល។ ព្រោះ​ថា​អ្វី​ៗ​នៅ​ទី​នេះ ហាក់​មាន​ភាព​ស្និទ្ធ​ស្នាល ភ្ញៀវ​ទេស​ចរម​ក​កាន់​ក្រុង​ហោយ​អាង​ហាក់​ដូច​បាន​ត្រឡប់​មក​ស្រុក​កំ​ណើត​ដែរ។

សុក​ត្រាំង​ មាន​រមណីយ​ដ្ឋាន​ជា​ច្រើន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​

សុក​ត្រាំង​ ជា​ខេត្ត​មួយ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​មាណ​ជាង​ ៣០% មាន​វត្ត​ខ្មែរ​ ៩២ វត្ត​និង​មាន​បេ​តិក​ភណ្ឌ​វប្បធម៌​អរូបី​ជា​ច្រើន​ ត្រូវ​បាន​ទទួល​ស្គាល់​ជា​បេតិ​ក​ភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់​ជាតិ​។​ ទាំង​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ចំ​ណុច​លេច​ធ្លោ​មួយ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍​របស់​ខេត្ត​សុក​ត្រាំង​។​

លក្ខណៈ​ពិសេស​នៃ​វត្ត​ពាម​បួន​ថ្មី​

វត្ត​ពាម​បួន​ថ្មី​ នៅ​សង្កាត់​ ៤ ក្រុង​សុក​ត្រាំង​ ខេត្ត​សុក​ត្រាំង​ តែង​បាន​ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​ហៅ​ថា​ វត្ត​ “ស្រោប​មាស​” ។​ ពីព្រោះ​សំ​ណង់​ស្ថាបត្យ​កម្ម​ និង​ក្បូរ​ក្បាច់​រចនា​សុទ្ធ​សឹង​បាន​លាបពណ៌​ទឹក​មាស​ និង​ពណ៌​ស​មាន​សោ​ភណ​ភាព​ស្រស់​ស្អាត​ ម្ល៉ោះ​ហើយ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​។​

ឋាន​សួគ៌​នៅ​ភ្នំ​បា​ណា

មិន​មែន​ជា​ការ​ចៃ​ដន្យ​ទេ​ដែល​រមណីយ​ដ្ឋាន​ទេស​ចរណ៍​សម្រាក​លម្ហែ​កាយ គួបផ្សំ​នឹង​កម្សាន្ត​សប្បាយ​-ភ្នំ​បា​ណា នៅ​ដា​ណាំង​ត្រូវ​បាន​ហៅ​ថា​ ឋាន​សួគ៌​នោះ​ ដ្បិត​អី​រមណីយ​ដ្ឋាន​នេះ​ពិត​ជា​គោល​ដៅ​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ចូល​ចិត្ត​ទេស​ចរណ៍។​

កឹង​ធើ ធ្វើ​ពិពិធកម្ម​សេវា​ទេស​ចរណ៍

ការ​ទាក់​ទាញ​ពី​អេកូ​ទេស​ចរណ៍​និង​ទេស​ចរណ៍​សហ​គមន៍ កំ​ពុង​តែជំរុញ​ទីក្រុង​មណ្ឈ​មណ្ឌល​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ គឺ​កឹង​ធើបាន​ធ្វើ​ពិ​ពិធកម្ម​សេវា​ទេស​ចរណ៍ ដើម្បី​ “ឃាត់​ដំណើរ​” ភ្ញៀវ​ទេស​ចរ​នៅ​យូរ​ជាង​។​

ដណ្តើមបាន​ពាន​ជើង​ឯក​ជូន​អ្នក​គាំ​ទ្រ

បន្ទាប់​ពីការ​ទន្ទឹង​រង់​ចាំ​អស់​កាល​ដ៏​យូរ​ អ្នក​គាំ​ទ្រ​កីឡា​វាយ​សីក៏​បាន​ពេញចិត្ត​ពេញថ្លើម​ ខណៈ​កីឡា​ការិនី សំ​ណព្វ​ចិត្ត​របស់​ពួក​គេ​ង្វៀង​ធ្វីលិញ បាន​ឈ្នះ​ពាន​ជើង​ឯក​វៀត​ណាម​បើក​ទូលាយ​ឆ្នាំ​ ២០២២។

ទៅ​ទេស​ចរ​ភូក្វឹ​ក កុំ​ភ្លេច​ឆៀងចូល​វត្ត​ហោ​ក្វឹក

វត្ត​ហោ​ក្វឹក មិន​ត្រឹម​តែជា​រមណី​យដ្ឋាន​ទេស​ចរណ៍​ដ៏​ទាក់​ទាញ​អា​រម្មណ៍​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​អា​សយដ្ឋាន​វប្ប​ធម៌​ដ៏​ពិសិដ្ឋ​សម្រាប់​ភ្ញៀវ​ទេស​ចរ​និង​ប្រ​ជា​ជន​ភូមិ​ភាគ​មក​ទស្សនា​កម្សាន្ត​ទៀត​ផង​។​

មក​កាន់​តំ​បន់​ឈើ​ហូប​ផ្លែ​

ទិវា​អេកូទេស​ចរណ៍​ផុង​ដៀង-កឹង​ធើ (ទិវា​បុណ្យ​) លើក​ទី IX ទើប​បាន​រៀប​ចំ​ឡើង​ ទាក់​ទាញ​ភ្ញៀវ​ ទេស​ចរ​រាប់​ពាន់​លើក​នាក់​មក​ទស្សនា​ ភ្លក់​រស​ជាតិ​ផ្លែ​ឈើ​ឆ្ងាញ់​ៗ​នៃ​តំ​បន់​ឈើ​ហូប​ផ្លែ​ដុង​ដៀង។​

ភាព​ទាក់​ទាញ​របស់​ក្រុង​ដា​ណាំង​

មាន​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​ មិន​អាច​បក​ស្រាយ​ពីមូល​ហេតុ​ដែល​ខ្លួន​ចូល​ចិត្ត​ទៅ​ដា​ណាំង​។​ អ្នក​រាល់​គ្នា​គ្រាន់​តែនឹក​មមៃថា​ ដោយ​សារ​ភាព​ស្រស់​ស្អាត​នៃ​សមុទ្រ​មីខេ និង​សម្រស់​ធម្ម​ជាតិ​ដ៏​បរិសុទ្ធ​នៅ​បា​ណា​ហីល។ល។​ ឬ​ក៏​សា​មញ្ញ​បំ​ផុត​ ដ្បិត​នៅ​ទីនេះ​មាន​រហស្ស​នាម​ថា​ ក្រុង​គួរ​ជា​ទីមនោ​រម្យ​។​

កីឡា​ផុង​ដៀង “ទទួល​បាន​ចំ​ណាត់​ថ្នាក់​លេខ​ ១”

មហា​សន្និ​បាត​កីឡា​អប់រំ​កាយ​ក្រុង​កឹង​ធើ លើក​ទី IX ឆ្នាំ​ ២០២២ បាន​បញ្ចប់​ដោយ​ជោគ​ជ័យ​ លទ្ធ​ផល​លេខ​ ១ ទូទាំង​ក្រុម​បាន​មក​លើ​អង្គ​ភាព​ស្រុក​ផុងដៀង។​

បាក​លីវ​ មាន​រមណី​យដ្ឋាន​ជា​ច្រើន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​

ឆ្នាំ​ ២០២២ ផ្នែក​ទេស​ចរណ៍​ខេត្ត​បាក​លីវ​ កំ​ពុង​ស្ថិត​ក្នុង​សម្ទុះ​នៃ​ការ​ស្តារ​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​កាន់​តែ​ច្រើន​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

ចលនា​កីឡា​ប៉េ​តង់​នៅ​សុក​ត្រាំង​ កាន់​តែ​រីក​ចម្រើន​

ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ វិញ្ញា​សា​កីឡា​ប៉េ​តង់​នៅ​សុក​ត្រាំង​មាន​ការ​អភិ​វឌ្ឍ​យ៉ាង​ខ្លាំង​ក្លា មាន​ក្លិប​កីឡា​ប៉េ​តង់​ជា​ច្រើន​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​តាម​ស្រុក​ ទីរួម​ខេត្ត​ និង​ក្រុង​ក្នុង​ខេត្ត​ ទាក់​ទាញ​ប្រ​ជា​ជន​ចូល​រួម​កាន់​តែ​ច្រើន​។​

វប្បធម៌ចម្រុះគ្នានៅប្រាង្គខាយឌិញ

ក្នុង​ចំ​ណោម​ប្រាង្គ​តម្កល់​សព​របស់​ព្រះ​មហា​ក្សត្រ​ ក្នុង​រាជ្ជ​កាល​ង្វៀង​ គឺ​ប្រាង្គ​ខាយ​ឌិញ​ហ្វេ មាន​ស្ថា​បត្យ​កម្ម​ពិសេស​ជាង​គេ។​

ភាព​អស្ចារ្យ​នៃ​ដើម​ជ្រៃ​

មណ្ឌល​ទេស​ចរណ៍​ម្លប់​ដើម​ជ្រៃ​ ស្ថិត​នៅ​ភូមិ​ញើង​ខាញ់​ ឃុំ​ញើង​ងៀ ស្រុក​ផុង​ដៀង ក្រុង​កឹង​ធើ មិន​ត្រឹម​តែ​ជា​កន្លែង​ទេស​ចរណ៍​ប្រ​កប​ដោយ​លក្ខណៈ​ពិសេស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ភាព​អស្ចារ្យ​ ប្រ​កប​ដោយ​អត្ថ​ន័យ​ផ្នែក​ខាង​ជំនឿ​ទៀត​ផង​។​

រមណីយ​ដ្ឋាន​វត្ត​ថៀង​មឺវ

មាន​រឿង​និទាន​ពោល​តៗ​គ្នា​ អំ​ពី​ការ​កកើត​វត្ត​បុរាណ​ដ៏​ល្អ​ឯក​លើ​ទឹក​ដី​នៃ​អតីត​រាជ​ធានី​ នោះ​គឺ​ វត្ត​ថៀង​មឺវ។​ ទោះ​បី​ផ្តើម​ចេញ​ពី​រឿង​រ៉ាវ​ណា​ក៏​ដោយ​ វត្ត​មាន​ទីតាំង​នៅ​ក្បែរ​មាត់​ទន្លេ​ហឿង គឺ​ជា​គោល​ដៅ​ទេស​ចរណ៍​មិន​អាច​ខ្វះ​បាន​ពេល​ភ្ញៀវ​មក​កាន់​ក្រុង​ហ្វេ។​

ដាឡាត មាន​អ្វី​សប្បាយ​ ?

ភ្ញៀវ​ទេស​ចរ​ភាគ​ច្រើន​ជ្រើស​រើស​ដាឡាត​ជា​គោល​ដៅ​ទេស​ចរ​រៀង​រាល់​ឆ្នាំ​ ពីព្រោះ​ចូល​ចិត្ត​អា​កាស​ធាតុ​ត្រ​ជាក់​ និង​បាន​ភ្លក់​រស​ជាតិ​កាហ្វេ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ ឬ​សាមញ្ញ​បំ​ផុត​គ្រាន់​តែបាន​ធ្វើ​ដំណើរ​ទស្សនា​ផ្កា​ព្រៃ​ដ៏​ស្រស់​បំ​ព្រង​នៅ​តាម​សង​ខាង​ដងផ្លូវ​។​

ដាក់​ក្ដី​សង្ឃឹម​នៅ​ពាន​រង្វាន់​ AVC

ពាន​ជើង​ឯក​បាល់​ទះ​នារី​ទ្វីប​អា​ស៊ី​ គឺ​ជា​ការ​ប្រ​កួត​សម្រាប់​ក្រុម​បាល់​ទះ​នារី​ជម្រើស​ជាតិ​នៅ​អា​ស៊ី​និង​អូ​សេ​អា​នី។​ ពាន​រង្វាន់​នេះ​អា​ស្រ័យ​សហព័ន្ធ​បាល់​ទះ​អា​ស៊ី​រៀប​ចំ​ឡើង​ ម្ល៉ោះ​ហើយ​តែង​បាន​ហៅ​កាត់​ថា​ ពាន​រង្វាន់​បាល់​ទះ​ AVC។​

ក្រុង​ហ្វេ ជា​ទី​ស្រ​ឡាញ់​

ពេល​នឹក​ដល់​អត្ថ​ន័យ​នៃ​បទ​ចម្រៀង​ “ក្រុង​ហ្វេ ជាទីស្រឡាញ់​” របស់​អតីត​កវី​និពន្ធ​ អាង​ថៀង បាន​ទាក់​ទាញ​អា​រម្មណ៍​ភ្ញៀវ​ទេស​ចរ​មក​កាន់​ក្រុង​ហ្វេ។​

ភាព​សុខ​សាន្ត​នៅ​ម៉ាង​ឌាង

ម៉ាងឌាង ជាទីប្រ​ជុំ​ជន​ចំ​ណុះ​ស្រុក​កន​ប្លុង​ ខេត្ត​កន​តុម។​ ស្ថិត​នៅ​កម្ពស់​១.២០០ម៉ែ​ត្រ បើ​ប្រៀប​ នឹង​កម្រិត​នៃ​ទឹក​សមុទ្រ​ ព្រម​ទាំង​បាន​គ្រប​ដណ្តប់​ដោយ​ព្រៃ​ស្រល់ដេរដាស ដូច្នេះ​ ទីប្រ​ជុំ​ជន​តូចនេះ​ គឺ​ជារមណីយ​ដ្ឋាន​សម្រាក​លម្ហែក​ាយដ៏​អស្ចារ្យ​សម្រាប់​ភ្ញៀវ​ទេស​ចរ​។​