កាសែតកឹនធើ

កីឡា - ទេសចរណ៍

កីឡា - ទេសចរណ៍

កឹង​ធើ​ត្រៀម​ទទួល​ភ្ញៀវ​ទេស​ចរ​រដូវ​បុណ្យ​អក​អំ​បុក – ប្រ​ណាំង​ទូក ង

ឆ្ពោះ​ដល់​ទិវា​បុណ្យ​វប្ប​ធម៌​វៀត​ណាម (ថ្ងៃ​ទី​២៤ ខែ​វិច្ឆិ​កា) និង​បុណ្យ​អក​អំ​បុក – ប្រ​ណាំង​ទូក ង ឆ្នាំ ២០២៦ ទី​ក្រុង​កឹង​ធើ​កំ​ពុង​ត្រៀម​លក្ខណៈ​ចាត់​តាំង ទន្ទឹម​នឹង​នោះ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​តម្លៃ​វប្ប​ធម៌​ដ៏​ល្អ​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ ផ្សារ​ភ្ជាប់​នឹង​អភិ​វឌ្ឍ​ទេស​ចរណ៍។

កឹង​ធើ​បំ​ផុស​ចលនា​ប្រឡង​ប្រ​ណាំង​ពង្រីក​ស្ថា​ប័ន​វប្ប​ធម៌ កី​ឡា​នៅ​មូល​ដ្ឋាន​

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ចេញ​ផែន​ការ​លេខ ៤៩៣/​KH-UBND ចុះ​ថ្ងៃ​ទី​១៥ ខែ​តុ​លា ឆ្នាំ​២០២៦ អំ​ពី​ការ​ចាត់​តាំង​អនុ​វត្ត​ចលនា​ប្រឡង​ប្រ​ណាំង “ឃុំ សង្កាត់​មួយ​មាន​ទម្រង់​ល្អ​មួយ របៀប​ធ្វើ​មាន​ប្រ​សិទ្ធ​ភាព ពង្រីក​ប្រ​ព័ន្ធ​ស្ថា​ប័ន​វប្ប​ធម៌ កី​ឡា​នៅ​មូល​ដ្ឋាន” ដំ​ណាក់​កាល ២០២៦​-២០៣០។

ស្វែង​យល់​ពី​សោ​ភណ​ភាព​វត្ត​ចុង​ព្រៃ​

វត្ត​ចុង​ព្រៃ​ឋិត​នៅ​ភូមិ​ចុង​ព្រៃ ឃុំ​តឹប​ស៊ើង ខេត្ត​វិញ​ឡុង ជា​មួយ​វត្ត​មួយ​កំ​ពុង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​មក​កម្សាន្ត​និង​គោ​រព​បូ​ជា ដោយ​រក្សា​បាន​នូវ​ស្ថា​បត្យ​កម្ម​វប្ប​ធម៌​ខ្មែរ ចម្លាក់​ព្រះ​ពុទ្ធ​បដិ​មា​និង​សា​វ័ក​៨០​អង្គ​ទ្រង់​ឈរ​តាម​បណ្តោយ​ផ្លូវ​ចូល​វត្ត និង​ព្រះ​វិហារ​សាង​សង់​ពី​ឈើ​ប្រ​ណីត​ដែល​ទើប​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

អភិវឌ្ឍ​វិញ្ញា​សា​ប្រ​ណាំង​ទូក - ង

រយៈ​ពេល​កន្លង នៅ​តាម​ខេត្ត ក្រុង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង ការ​បន្ត​រក្សា​និង​ពង្រីក​វិញ្ញា​សា​ប្រ​ណាំង​ទូក - ង ត្រូវ​បាន​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ។

រមណី​យដ្ឋាន​ជីវ​អាញ​កាក

រមណី​យដ្ឋាន​ទេស​ចរណ៍​មួយ​កន្លែង ដែល​អ្នក​ទេស​ចរ​មិន​គួរ​រំលង​ពេល​មក​កម្សាន្ត​នៅ​ហា​តៀង ហើយ​ទី​នេះ​សោត ត្រូវ​បាន​ចាត់​ទុក​ជា “វ៉ាន់​មីវ” នៅ​ហា​តៀង នោះ​គឺ​រមណីយ​ដ្ឋាន​ទេស​ចរ ជីវ​អាញ (ឬ​ហៅ​ថា​ជីវ​អាញ​កាក)។

វគ្គ​ប្រ​កួត​វាយ​សី​ដ៏​ល្អ​មើល

ដូច​ជា​ការ​រំពឹង​ទុក​នៅ​វគ្គ​ប្រ​កួត​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ Sudirman Cup ឆ្នាំ ២០២៥ (ពាន​រង្វាន់​វាយ​សី​មិត្ត​រួម​ក្រុម​ជើង​ឯក​ពិ​ភព​លោក) រវាង​ក្រុម​ជើង​ខ្លាំង​ទាំង​ពីរ​នៃ​កី​ឡា​វាយ​សីនា​បច្ចុប្បន្ន គឺ៖ ក្រុម​ជម្រើស​ជាតិ​ចិន ជួប​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង។

តំបន់​ជន​បទ​ដ៏​ស្ងប់​ស្ងាត់​ឈ្មោះ​បេន​ត្រែ

ជា​ច្រើន​ឆ្នាំ​មក​នេះ ទេស​ចរណ៍​បៃ​តង​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​កុះ​ករ។ ហើយ​គោល​ដៅ​មួយ​ក្នុង​ចំ​ណោម​គោល​ដៅ​ទាំង​ឡាយ​ដែល​មិន​គួរ​រំលង​ក្នុង​ដំ​ណើរ​ទេស​ចរណ៍​បៃ​តង​នោះ​គឺ​បេន​ត្រែ។

ប៊ិញ​ដៀង​ឡុង​អាង ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​ថ្មី

ក្រុម​បាល់​ទះ​នារី​នៃ​ទឹក​ដី​ឡុង​អាង៖ VTV-ប៊ិញ​ដៀង​ឡុង​អាង កំ​ពុង​ផ្តុំ​កម្លាំង​សម្រាប់​ការ​ប្រ​កួត​ជា​លក្ខណៈ​អន្តរ​ជាតិ គឺ​ពាន​រង្វាន់​ជើង​ឯក​បាល់​ទះ​នារី​ AVC ២០២៥។

កីឡា​កា​រិនី Chen Yu Fei ត្រ​ឡប់​មក​វិញ

ក្រោយ​ពី​ព្រឹត្តិ​ការណ៍​អូ​ឡាំ​ពិក​នៅ​ប្រ​ទេស​បា​រាំង កី​ឡា​ការិ​នី​វាយ​សី​ជន​ជាតិ​ចិន Chen Yu Fei ជា​អតីត​កីឡា​ករ​លេខ​១​ពិ​ភព​លោក បាន​ស្នើ​សុំ​រក្សា​ពិន្ទុ​របស់​ខ្លួន​និង​សុំ​ផ្អាក​ប្រ​កួត​មួយ​រយៈ ដើម្បី​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រ​ទេស​ក្រៅ។

មក​ទស្សនា​ល្អាង​ភ្នំ​ថាច់​ដុង​នៅ​ហា​តៀង

ល្អាង​ភ្នំ​ថាច់​ដុង នៅ​ទាំង​មាន​ឈ្មោះ​ហៅ​ថា​ វឹងសើុង ជា​ផែន​ថ្ម​កំ​បោរ Pecmi ដ៏​ធំ​សម្បើម​លើ​ភ្នំ​ខ្សាច់ Đêvôn-cacbon (កម្ពស់ ១០ ម៉ែត្រ) ស្ថិត​នៅ​ក្បែរ​ផ្លូវ​ហា​តៀង​ទៅ​កម្ពុជា។

មាញ់​-ហ្វាង បង្កើត​ប្រ​វត្តិ​សាស្ត្រ​ម្រាប់​កី​ឡា​វាយ​សី​វៀត​ណាម

កីឡា​ករ​ង្វៀង​ឌិញ​ហ្វាង និង​ត្រឹង​ឌិញ​មាញ់ ទើប​គ្រង​តំ​ណែង​ជើង​ឯក​នៃ​ពាន​រង្វាន់​វាយ​សី​វៀត​ណាម Challengen ដែល​បាន​រៀប​ចំ​ឡើង​នៅ​ហា​ណូយ។ នេះ​ជា​លើក​ដំ​បូង​ដែល​ខ្លឹម​សារ គូ​បុរស​ឈ្នះ​ពាន​ជើង​ឯក​នៅ​ព្រ​លាន​ម្ចាស់​ផ្ទះ ក្រោយ​ពី​រយៈ​កាល​២៥​ឆ្នាំ​រៀប​ចំ​ឡើង។

ចំ​ណាប់​អា​រម្មណ៍​មណ្ឌល​ទេស​ចរណ៍​បាវ​ត្រាំង​

ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ ខេត្ត​ប៊ិញ​ទ្វឹង​ មាន​ភាព​ល្បាញ​ល្បី​ជា​មួយ​នឹង​កន្លែង​សម្រាក​លម្ហែ​កាយ​ល្អ​ៗ​ជា​ច្រើន​ ដ្បិត​ទី​នោះ​មាន​លក្ខណៈ​រហោ​ស្ថាន​និង​ស្ងប់​ស្ងាត់។​ ក្នុង​នោះ​ មាន​មណ្ឌល​ទេស​ចរណ៍​បាវ​ត្រាំង​ ទទួល​បាន​មតិ​វិជ្ជ​មាន​ជា​ច្រើន​ពី​ភ្ញៀវ​ទេស​ចរ។​

ចំ​ណាប់​អា​រម្មណ៍​នៃ​ពាន​រង្វាន់​វាយ​សី All England ២០២៥

ពាន​រង្វាន់​វាយ​សី All England ២០២៥ បាន​បញ្ចប់​សព្វ​គ្រប់​ ប៉ុន្តែ​បាន​បន្សល់​នូវ​ចំ​ណាប់​អា​រម្មណ៍​ចំ​ពោះ​អ្នក​គាំ​ទ្រ​អំ​ពី​បច្ចេក​ទេស​វាយ​សី​ល្អ​ៗ​ ការ​ប្រ​កួត​ដ៏​ស្វិត​ស្វាញ​ ប្រ​ទង់​ប្រ​ទាញ​គ្នា។​

ចង់​ស្ដាប់​ជំ​នោរ​ខ្យល់​គួរ​ទៅ​តំ​បន់​អេកូ​ទេស​ចរណ៍​ចម្ការ​ផ្លែ​ឈើ​ភី​អៀង

នេះ​ជា​គោល​ដៅ​អេ​កូ​ទេស​ចរណ៍​ថ្មី​មួយ​របស់​ស្រុក​ផុង​ដៀង ឋិត​នៅ​ចម្ងាយ​ពី​វិទ្យា​ស្ថាន​សមា​ធិ​ទ្រុក​ឡឹម​ភឿង​ណាម​ប្រ​ហែល​១,៥​គីឡូ​ម៉ែត្រ តាម​ដង​ផ្លូវ​ង្វៀង​វ៉ាន់​កឺ (កំ​ណាត់​បន្ត) ចំ​ណុះ​ភូមិ​ញើង​ឡុក១ ទី​ប្រ​ជុំ​ជន​ផុង​ដៀង ក្រុង​កឹង​ធើ។

ស្នាម​ញ​ញឹម​របស់ ៤T ធ្វើ​ឱ្យ​គាំ​ទ្រ​រំ​ភើប​ចិត្ត

៤T គឺ​ជា​រហស្ស​នាម​ដែល​អ្នក​គាំ​ទ្រ​ដាក់​ឱ្យ​កី​ឡា​កា​រិនី​បាល់​ទះ ត្រឹង​ធី​ថាញ​ធ្វី។ នាង​បាន​វិល​មក​ប្រ​កួត​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​នៅ​ពាន​រង្វាន់​ហ្វា​លឺ-ប៊ិញ​ដៀង ឆ្នាំ​២០២៥ ឱ្យ​ក្រុម VTV ប៊ិញ​ដៀង ឡុង​អាង។

ចែក​ដៃ​កី​ឡា​ការិនី Halep

អតីត​កី​ឡា​កា​រិនី​លេខ ១ ពិ​ភព​លោក Simona Halep ទើប​ប្រ​កាស​លាលះ​ពី​អា​ជីព បន្ទាប់​ពី​ត្រូវ​ចាញ់​ក្នុង​វគ្គ​ជម្រុះ​នៅ​ជុំ​ទី​មួយ​នៃ​ពាន​រង្វាន់ Cluj-Napoca Open នៅ​ប្រ​ទេស​កំ​ណើត​របស់​នាង គឺ​រ៉ូ​ម៉ា​នី។

សម្រាក​លម្ហែ​កាយ​នៅ​ហា​តៀង

ប្រ​សិន​បើ​មិត្ត​ត្រូវ​ការ​ស្វែង​រក​ទី​តាំង​ទេស​ចរណ៍​មាន​ទាំង​ព្រៃ​ភ្នំ កោះ​សមុទ្រ ដើម្បី​សម្រាក​លម្ហែ​កាយ​នោះ ហា​តៀង​គឺ​ជា​ជម្រើស​មួយ​ដ៏​អស្ចារ្យ​សម្រាប់​ភ្ញៀវ​ទេស​ចរ។

ដំ​ណើរ​ចុះ​កុង​ត្រា​ប្រ​កួត​នៅ​ប្រ​ទេស​ក្រៅ​លើក​ទី​២ របស់​ប៊ិត​ធ្វី

កីឡា​ការិ​នី​បាល់​ទះ ត្រឹង​ធី​ប៊ិត​ធ្វី បច្ចុប្បន្ន ជា​កី​ឡា​កា​រិនី​របស់​ក្លឹប​គីមី​ឌឹក​យ៉ាង។ ជាង​មួយ​ខែ​កន្លង ប៊ិត​ធ្វី បាន​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​ភ្ញាក់​ផ្អើល​នៅ​ពេល​នាង​ចុះ​កុង​ត្រា​ជា​មួយ​ក្លឹប Gs Caltex ប្រ​កួត​នៅ​ពាន​រង្វាន់​លំ​ដាប់​លេខ ១ របស់​ប្រ​ទេស​កូរ៉េ។

នឹក​ដល់ "បាក់​ម៉ូង​ត្វ័រ​ធឿក"

ក្នុង​ដំ​ណើរ​ទេស​ចរ​នៅ​ខេត្ត​និញ​ប៊ិញ មាន​តំ​បន់​ទេស​ចរណ៍​ជា​ច្រើន​ដែល​គួរ​ឱ្យ​ចង​ចាំ ប៉ុន្តែ​មាន​មួយ​កន្លែង​ដែល​ញុាំង​ឱ្យ​ភ្ញៀវ​ទេស​ចរ​នឹក​ស្រ​ណោះ​ជា​និច្ច នោះ​គឺ​មណ្ឌល​ទេស​ចរណ៍ “បាក់​ម៉ូង​ត្វ័រ​ធឿក”។

ការ​ "ចាប់​ដៃ​គ្នា​" ល្អ​ឥត​ខ្ចោះ​

នៅ​ពាន​រង្វាន់​វាយ​សី Super ១.០០០ ដំ​បូង​ ក្នុង​ឆ្នាំ​ ២០២៥ បាន​បង្ហាញ​ដល់​សា​ធា​រ​ណៈ​ជន​ពី​គូ​កី​ឡា​ករ​ដែល​ទើប​ “ចាប់​ដៃ​គ្នា​” សុទ្ធ​សឹង​ជា​កីឡា​ករ​ល្បី​ៗ​ក្នុង​មជ្ឈ​ដ្ឋាន​កីឡា​វាយ​សី​ពិភព​លោក។​

ប្រ​វត្តិ​សាស្ត្រ​ចារ​ឈ្មោះ

ជួប​នឹង​ក្រុម​ជម្រើស​បាល់​ទាត់​បុរស​ថៃ ពេល​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់​បាល់​ទាត់​ក្នុង​តំ​បន់​មិន​មែន​ជា​ការ​ងាយ​ស្រួល​សម្រាប់​កី​ឡា​ករ​វៀត​ណាម​នោះ​ទេ។ ប៉ុន្តែ ក្រុម​បុរស​អាវ​ក្រ​ហម​បាន​បេ្តជ្ញា​ចិត្ត​ខ្ពស់ នឹង​បង្កើត​ប្រ​វត្តិ​សាស្ត្រ​ក្នុង​ព្រឹត្តិ​ការណ៍ Asean Cup ២០២៤ ពេល​គ្រង​តំ​ណែង​ជើង​ឯក​នៅ​ប្រ​ទេស​ថៃ។

ដំ​ណើរ​គយ​គន់​ផ្កា​និទាឃ​រដូវ

ក្នុង​អំ​ឡុង​ខែ​១២ នៅ​តាម​ដង​ផ្លូវ​ចូល​ទៅ​ភូមិ​ផ្កា​ដុង​ថាប់ តែង​មាន​មនុស្ស​ម្នា​ច្រើន​កុះ​ករ។ ភ្ញៀវ​ទេស​ចរ​ដើរ​គយ​គន់​សម្រស់​ផ្កា​និទាឃ​រដូវ និង​ថត​រូប​កម្សាន្ត​យ៉ាង​សប្បាយ​រីក​រាយ ញុាំង​ឱ្យបរិ​យា​កាស​ភូមិ​របរ​ប្រ​ពៃ​ណី​រយ​ឆ្នាំ​នៃ​តំ​បន់​ទឹក​ដី​ឈូក​ក្រ​ហម រឹត​តែ​បង្កើន​សោ​ភណ​ភាព ។