កាសែតកឹនធើ

សុខភាព - អប់រំ

សុខភាព - អប់រំ

ដំ​ណោះ​ស្រាយ​បណ្តុះ​បណ្តា​លគ្រូ​បង្រៀន​ភា​សា​ឡាវ​ និង​ភា​សា​ខ្មែរ​

រសៀល​ថ្ងៃ​ ២៩ តុ​លា​ ឆ្នាំ​២០២៦ នៅ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល បាន​សហ​ការ​ជា​មួយ​សា​លា​ចាត់​តាំង​សិក្ខា​សា​លា​វិទ្យា​សាស្ត្រ​ “ដំ​ណោះ​ស្រាយ​ផ្សព្វ​ផ្សាយ​បណ្តុះ​បណ្តា​លគ្រូ​បង្រៀន​ភា​សា​ឡាវ​ និង​ភា​សា​ខ្មែរ​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​មហា​វិទ្យា​ល័យ​វៀត​ណាម​”។

ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​

ចាប់​ពី​ថ្ងៃ​១៥ ខែ​តុ​លា ដល់​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់ ពិ​និត្យ​ស្វែង​រក​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន។ សកម្ម​ភាព​នេះ​ដើម្បី​រួម​ចំ​ណែក​ឆាប់​រក​ឃើញ​ហា​និ​ភ័យ​ជំងឺ​តម្កាត់ បង្ក​លក្ខណៈ​ដើម្បី​ប្រ​ជា​ជន​កៀក​ជិត​សេ​វា​កម្ម​សុខា​ភិបាល​នៅ​នឹង​មូល​ដ្ឋាន។

ធ្វើ​ឌីជី​ថល​កម្ម​ឯក​សារ ធា​នា​គុណ​ភាព​អប់​រំ​ទំនើប​

ក្នុង​បរិ​ការណ៍​ដែល​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​កំ​ពុង​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ខ្លាំង​ក្លា វិស័យ​អប់​រំ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ក៏​កំ​ពុង​ជំ​រុញ​ការ​អនុ​វត្ត​ធ្វើ​ឌីជី​ថល​កម្ម​ឯក​សារ ដូច​ជា៖ សិក្ខា​គា​រិក​អេឡិច​ត្រូ​និក សៀវ​ភៅ​ពិន្ទុ​អេឡិច​ត្រូ​និក ដើម្បី​ធ្វើ​ឌីជី​ថល​កម្ម​រាល់​ព័ត៌​មាន​សិក្សា​របស់​សិស្សា​នុសិស្ស។ នេះ​បាន​ចាត់​ទុក​ជា​ជំ​ហាន​ឈាន​ទៅ​មុខ​ដ៏​សំ​ខាន់​ក្នុង​ការ​ធ្វើ​ទំ​នើប​កម្ម​អប់​រំ​តាម​ទិស​ដៅ​ឯក​ភាព​ព្រមៗ​គ្នា។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

វិ​ធី​បន្សាប​ជាតិ​ស្រ​វឹង​យ៉ាង​សា​មញ្ញ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ

យោង​តាម​នា​យក​ដ្ឋាន​សុ​ខា​ភិ​បាល​បម្រុង​ (ក្រ​សួង​សុ​ខា​ភិ​បាល​) គ្រឿងស្រ​វឹង​ជា​មូល​ហេតុ​ផ្ទាល់​បណ្តាល​ឲ្យ​កើត​ជំ​ងឺ​យ៉ាង​តិច​បំ​ផុត​៣០​មុខ និង​ជា​មូល​ហេតុ​រង​បណ្តាល​ឲ្យ​កើត​ជំ​ងឺ​តម្កាត់​ រ​បួស​ស្នាម​ចំ​នួន​២០០ប្រ​ភេទ​។

បេក្ខ​សិស្ស​៣៨៧អង្គនិង​រូប​ ប្រ​ឡង​ពុទ្ធិ​ក​សិក្សា​បឋម​ភូមិ

កន្លង​ហើយ នៅ​ក្រុង​ត្រា​វិញ ស្រុក​ទីវ​កឹង​ និង​ស្រុក​ចូវ​ថាញ់​ ខេត្ត​ត្រា​វិញ បាន​ចាត់​តាំង​ពិ​ធី​ប្រ​ឡង​បញ្ចប់​​ថ្នាក់​ពុទ្ធិក​សិក្សា​បឋម​ភូមិ​ ថ្នាក់​ទី​១-២-៣​ ឆ្នាំ​សិក្សា​២០១៨​-២០១៩​។

គុណ​ភាព​អប់​រំ​នៅ​តាម​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​បាន​លើក​កម្ពស់

នៅ​ក្រុង​អៀន​បាយ (ខេត្ត​អៀន​បាយ​) ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្ដាល ទើប​រៀប​ចំ​សន្និ​បាត​​បូក​ស​រុប​១០​ឆ្នាំ សា​លា​ជន​ជាតិ​អន្តេ​វា​សិកដំ​ណាក់​​កាល​២០០៨​-២០១៨​។

យក​ចិត្ត​ទុក​ដាក់​ក​សាង​សា​លា​បឋ​ម​សិក្សា​សម្រេច​បទ​ដ្ឋាន​ជាតិ​

ផ្នែក​អប់​រំ​ខេត្ត​សុក​ត្រាំង ខិត​ខំ​ដល់​ឆ្នាំ​២០២៥ នឹង​មាន​សា​លា​បឋមសិក្សា​១០០​% សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត​១​។

លើក​កម្ពស់​ប្រ​ជា​បញ្ញា

តាម​ប្រ​សាសន៍​បង​ផាម​មិញ​ហ្វាង អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជាជន​ស្រុក​វុង​លីម ខេត្ត​វិញ​ឡុង​ ឲ្យ​ដឹង​៖ ប្រ​ជាជ​ន​នៅ​តាម​ឃុំ​នា​នា​លើភូមិ​សាស្រ្ត ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​រៀនសូត្រ​របស់​កូន​ចៅ។ អា​ស្រ័យ​ហេតុ​នោះ កម្រិត​ប្រ​ជា​បញ្ញា​ក្នុង​ទូ​ទាំងស្រុក​ក៏​បាន​កើន​ឡើង​ផង​ដែរ​។

លើក​កម្ពស់​ការ​ងារថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន

ប៉ុន្មាន​ឆ្នាំ​កន្លង ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ចូវ​ដៀន ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ អនុ​វត្ត​ល្អ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​។ ដំ​ណាក់​សុ​ខា​ភិ​បាល​តែង​ផ្សព្វ​ផ្សាយ គ្រប់​គ្រង​នូវ​កម្ម​វិ​ធី​សុខា​ភិ​បាល​ជា​​តិ​អំ​ពី​ការ​ចាក​ថ្នាំ​បង្ការ​បើក​ទូ​លាយ​ HIV/AIDS​ បង្ការ​ បង្ក្រាប់​ជំ​ងឺ​របេង​ ជំ​ងឺ​ឃ្លង់​ និង​ផែន​ការ​គ្រួ​សារ​បាន​ល្អ​។

អនុវត្តល្អការងារថែទាំសុខភាពជូនប្រជាជន

វិញឡុង គឺជាខេត្តមួយក្នុងចំណោមខេត្ត ក្រុងនានានៅតំ បន់វាលរាបទន្លេគឺវឡុង ដែលអនុវត្តល្អការងារថែទាំសុខភាពជូន ជនជាតិភាគតិច។ ផ្តើមពីការយកចិត្តទុកដាក់របស់រដ្ឋអំណាច គ្រប់លំដាប់ថ្នាក់ ស្មារតីភ្ញាក់រលឹកក្នុងការថែទាំសុខភាពរបស់ប្រ ជាជន ក៏ត្រូវបានលើកកម្ពស់ផងដែរ។

ឪ​ពុក​ម្តាយ​បៀម​ក្បាល​ដោះ​សិប្ប​និ​មិត្ត​ ជួយ​ឲ្យ​កូន​កាត់​បន្ថយ​ហា​និ​ភ័យ​ប្រតិ​កម្ម​​អា​លែ​ហ្សី​និង​ជំ​ងឺ​ហឺត​

តាម​ការ​ស្រាវ​ជ្រាវ​ដែល​ទើប​ប្រ​កាស​ជា​សា​ធារ​ណៈ​នៅ​ក្នុង​អង្គ​សន្និ​បាត​នៃ​ម​ហា​វិ​ទ្យា​ល័យ​ប្រតិ​កម្ម​អា​លែ​ហ្សី​ ជំ​ងឺ​ហឺត​​និង​សុា​ំវិ​ទ្យា​អាមេ​រិក​ (ACAAI) ការ​ដែល​ឪ​ពុក​ម្តាយ​បៀម​ក្បាល​ដោះ សិប្ប​និ​មិត្ត​មុន​ពេល​ឲ្យ​កូន​ប្រើ​ប្រាស់​ ជួយ​កាត់​បន្ថយ​ហា​និ​ភ័យ​កើត​ជំ​ងឺ​ប្រតិ​កម្ម​អា​លែហ្សី​និង​ជំ​ងឺ​ហឺត​ដល់​កុ​មារ​។

ឆន្ទៈ​ឆ្លង​កាត់​លំ​បាក​របស់​យុវ​តី​និស្សិត

រង្វាន់​ KOVA លើក​ទី​១៦ ឆ្នាំ​២០១៨ យុវ​តី​ត្រា​ធី​សុ​ជា​តា ជា​និ​ស្សិត​សា​កលវិ​ទ្យា​ល័យ​កឹង​ធើ បាន​យក​ឈ្នះ​លើ​បេក្ខ​ជន​ដ​ទៃ​ទៀត​នៃ​សា​កល​វិ​ទ្យា​ល័យ​រដ្ឋ​(ប្រ​ព័ន្ធ​រៀប​រយ​) ទូ​ទាំង​ប្រ​ទេស​ដើម្បី​ក្លាយ​ជា​និស្សិត​ម្នាក់​ក្នុង​ចំ​ណោម​និស្សិត​ទាំង​១៥១​នាក់ ទ​ទួល​បាន​” អា​ហា​រូប​ករណ៍​ឆន្ទៈ​ឈាន​ឡើង​”។ នេះ​ជា​រង្វាន់​ដ៏​សក្តិ​សម​សម្រាប់​យុវ​តី​និស្សិត​ខ្មែរ​ក្រី​ក្រ​រៀន​ពូ​កែ​។

ផ្លែ​ជម្ពូ ជា​ឱ​សថ​ធម្ម​ជាតិ​

បរិ​មាណ​ជាតិ​កាក​សរ​សៃ​ដ៏​សម្បូរ​និង​សារ​ធាតុ​បំ​ប៉ន​ជា​ច្រើន​មាន​នៅ​ក្នុង​ផ្លែ​ជម្ពូ​អាច​ជួយ​កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល​ “មិនល្អ” (LDL) ក្នុង​ឈាម​។ កា​រ​គ្រប់​គ្រង​បាន​ល្អ​នូវ LDL ជួយ​ជម្រះ​សរ​សៃ​ឈាម​ទប់​ស្កាត់​កំ​ណក​ បណ្ដាល​ឲ្យ​រាំង​ស្ទះ​សរ​សៃ​ឈាម​ក្រ​ហម​ អា​​ស្រ័យ​ហេតុ​នោះ កាត់​បន្ថយ​ជំ​ងឺ​បេះ​ដូង​ វិ​បត្តិ​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល ព្រម​ទាំង​អា​ការៈ​ប្រែ​ប្រួល​នៃ​សរ​សៃ​ឈាម​បេះ​ដូង​ផ្សេង​ៗ​​ទៀត​។

ប្រ​កាស​ជា​ផ្លូវ​ការ​វិ​ធាន​ការ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៩

ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​ បាន​ប្រ​កាស​ជា​ផ្លូវ​ការ​​ ស្តី​ពី​ការ​រៀប​ចំ​ស​ម័យ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៩​។

បើក​ដំ​ណើរ​ការ​បន្ទ​ប់​ថ​ត​ឆ្លុះ​សរ​សៃ​ឈាម​បេះ​ដូង ដើម្បី​អន្ត​រាគមន៍​ដល់​ជំ​ងឺ​សរ​សៃ​ឈាម​បេះ​ដូង

តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ ឯក​ទេស​ II ង្វៀន​ធី​ឡាក​ នា​យិ​កា មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ខេត្ត​សុក​ត្រាំង​ ឲ្យ​ដឹង​៖ មន្ទីរ​ពេទ្យ​ទើប​បើក​ដំ​ណើរ​ការ​បន្ទប់​ថត​ឆ្លុះ​សរ​សៃឈាម​បេះ​ដូង​ដើម្បី​អន្ត​រាគមន៍​ដល់​​​ជំ​ងឺ​សរ​សៃ​ឈាម​បេះ​ដូង ដោយ​ទឹក​ប្រាក់​វិ​និ​យោគ​ទុន​ជិត​៤០​ពាន់ លាន​ដុង ដក​ពី​​ប្រ​ភព​ថ​វិ​កាក​សាង​​មន្ទីរ​ពេទ្យ​។

ក្តី​រីក​រាយ​ពេល​មាន​អ​គា​រសិក្សា​ថ្មី​

ជា​ខេត្ត​មួយ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ស្រូប​អត្រា​ជិត​៣១​% ម៉្លោះ​ហើយ​សុក​ត្រាំង​តែង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិ​សេស​ ដល់​ការ​អភិ​វឌ្ឍ​វិ​ស័យ​អប់​រំ​​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។ ខេត្តទើបដាក់ឲ្យ ប្រើ​ប្រាស់​សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​ជន​ជាតិ​អន្តេ​វា​សិក​ត្រឹ​ង​ដេ​ មាន​ទី​តាំង​នៅ​ស្រុក​ត្រឹង​ដេ​។

អត្ថ​ប្រ​យោជន៍​ម្សៅដូង​ចំ​ពោះ​សុខ​ភាព

ដូង​គឺ​ជា​”បណី​តា​ហារ​”​ម្យ៉ាង យើង​អាច​ប្រើ​ប្រាស់​វត្ថុ​ធាតុ​របស់​វា​បាន​ទាំង​អស់ តាំង​ពី​ទឹក​ សាច់​ ប្រេង ហើយ​បច្ចុប្បន្ន​គេ​និ​យម​ប្រើ​ម្សៅ​ដូង​​ (ត្រូវ​បាន​គេច​ម្រាញ់​ពី​ទឹក​ខ្ទិះ​ដូង​)​។ បើ​ប្រៀប​ធៀប​នឹង​ប្រ​ភេទ​ម្សៅ​ឯ​ទៀត ម្សៅ​ដូង​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​គុណ​ប្រ​យោជន៍​ល្អ​ជាង​ ដោយ​មិន​មាន​ផ្ទុក​សា​រ​ធាតុ​ gluten និង​មាន​រស​ជាតិ​ម្លាន់​​ជាង​។

ជូន​ទូ​សៀវ​ភៅ​ច្បាប់​ឧភយ​ភា​សា​វៀត​-ខ្មែរ​ដល់​ជន​រួម​ជាតិ​ខ្មែរ​

កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​ហើយ កា​រិ​យា​ល័យ​ជន​ជាតិ​ខណ្ឌ​និញ​កេវ​ ក្រុង​កឹង​ធើ រួម​ជា​មួយ​នឹង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ស្វឹន​ខាញ់​​និង​គណៈ​​កម្ម​​ការ​វត្ត​មុ​​នី​រង្សី​ រៀប​ចំ​ដាក់​ដម្កល​ ទូ​សៀវ​ភៅ​ច្បាប់​ និង​ឯក​សារ​ឧភយ​ភា​សា​វៀត​-ខ្មែរ​។ នេះ​គឺ​ការ​អនុ​វត្ត​ជាក់​ស្ដែង​ ដើម្បី​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ អប់​រំ​ច្បាប់​ដល់​ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​ខណ្ឌ​។

“ជំ​នួយ​កម្លាំង​”ដល់​សមណ​និស្សិត​ និស្សិត​ជន​ជាតិ​ខ្មែរ

វត្ត​មុ​នី​រង្សី​ នៅ​ខណ្ឌ​និញ​កេវ ក្រុង​កឹង​ធើ ជា​កន្លែង​បួស​រៀន​ ស្នាក់​អា​ស្រ័យរបស់​សមណ​​និស្សិត និស្សិត​ជន​ជាតិ​ខ្មែរ​នៅ​ខេត្ត​ត្រា​វិញ​ សុក​ត្រាំង​ កៀន​យ៉ាង បាក​លីវ​។ល។ ដើម្បី​រៀន​អនុ​ម​ហា​វិ​ទ្យា​ល័យ ម​ហា​វិ​ទ្យា​ល័យ​នៅ​លើ​ភូមិ​សាស្រ្ត​​ក្រុង​កឹង​ធើ​។

ពង្រីក​ប្រ​សិទ្ធ​ភាព​សា​លា​ជ​​ន​ជាតិ​អន្តេ​វា​សិក

ខេត្ត​អាន​យ៉ាង​មាន​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ចំ​នួន​៤ ក្នុង​នោះ ស្រុក​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ គឺ​ស្រុក​ទ្រី​តូង​ និង​ស្រុក​ទិញ​បៀន​មាន​សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​ជន​ជាតិ​អន្តេ​វា​សិក​ រី​ឯ​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​អាន​យ៉ាង​ មាន​ទី​តាំង​នៅ​ក្រុង​ចូវ​ដុក​ និង​សា​លា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ជន​ជាតិ អន្តេ​វា​សិក​អាន​យ៉ាង​ មាន​ទី​តាំង​នៅ​ស្រុក​ទ្រី​តូង​។

រួម​ចំ​ណែក​ថែរ​ក្សា​និង​ពង្រីក​រ​បាំ​ខ្មែរ​

កាល​បើ​មក​កាន់​អនុសង្កាត់​៦ សង្កាត់​៩ ខេត្ត​ត្រា​វិញ សាក​សួររ​ក​លោក​គ្រូ​សឺន​កៅ​ថាំង​ នរ​ណា​ក៏​ស្គាល់​ដែរ​។ ដ្បិត​អី​ក្រៅ​ពី​សម្រេច​បាន​ស្នា​ដៃ​ជា​ច្រើន​ផ្នែក​អប់​រំ លោក​គ្រូ​នៅ​ទាំង​ជា​គ្រូ​ហាត់​រ​បាំ​ប្រ​ពៃ​ណី​ខ្មែរ​ទៀត​ផង​។ ជា​មួយ​នឹង​ស្នា​ដៃ​រួម​ចំ​ណែក​របស់​ខ្លួន លោក​គ្រូ​សឺន​កៅ​ថាំង​ ទ​ទួល​បាន​ពាន​រង្វាន់​​ប័ណ្ណ​សរ​សើរ​ជា​ច្រើន​ ព្រោះ​បុព្វ​ហេតុ​ថែ រ​ក្សា​និ​​ង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​ណាម​បូ។​

ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​គ្រូ​យ័ញ​មេន​

ឪ​ពុក​ស្លាប់​តាំង​ពី​​តូច កុ​មារ​រូប​នេះ​បាន​ចូល​នៅ​វត្ត​ និង​សាង​ផ្នួស​បួស​រៀន​។ ជា​មួយ​ការ​ប្ដេជ្ញា​​ចិត្ត​សម្រេច​ជោគ​វាស​នា កុ​មារ​កូន​អ្នក​ក្រ​កាល​ពី​មុន បច្ចុប្បន្ន​បាន​ក្លាយ​ជា​គ្រូ​បង្រៀន​អក្សរ​ខ្មែ​រនៅ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ ​ខេត្ត​សុក​ត្រាំង​។​សព្វ​​​ថ្ងៃ​លោក​គ្រូ​យ័ញ​មេន​បញ្ចប់​កម្ម​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ ហើយ​កំ​ពុង​សិក្សា​ថ្នាក់​បណ្ឌិត​ផ្នែក​វប្ប​ធម៌​វិទ្យា​។

ប្រ​ទះ​ឃើញ​និង​ព្យា​បាល​ជំ​ងឺ​ព្រូន​អំ​បោះ​ទាន់​ពេល

រយៈ​កាល​១៥​ឆ្នាំ​កន្លង មាន​បង​ស្រី​ម្នាក់​ (សូម​លាក​ឈ្មោះ ​អា​យុ​៣៦​ឆ្នាំ នៅ​ខេត្ត​ហា ទិញ​) កើត​ទុក្ខ​ព្រោះ​ជំ​ងឺ​ជើង​កាន់​តែ​ធំ​ឡើង​ៗ ដូច​ជើង​ដំ​រី ទោះ​បី​ទៅ​ព្យា​បាល​នៅ​គ្រប់​មន្ទី​រ​ពេទ្យ​តូច​ធំ​ ផឹក​ទាំង​ថ្នាំ​ស្រុក​ ថ្នាំ​ចិន​សែ​ ប៉ុន្តែ​ជំ​ងឺ​នៅ​តែ​មិន​បាន​ធូរ​ស្រាល​។