កាសែតកឹនធើ

សុខភាព - អប់រំ

សុខភាព - អប់រំ

ដំ​ណោះ​ស្រាយ​បណ្តុះ​បណ្តា​លគ្រូ​បង្រៀន​ភា​សា​ឡាវ​ និង​ភា​សា​ខ្មែរ​

រសៀល​ថ្ងៃ​ ២៩ តុ​លា​ ឆ្នាំ​២០២៦ នៅ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល បាន​សហ​ការ​ជា​មួយ​សា​លា​ចាត់​តាំង​សិក្ខា​សា​លា​វិទ្យា​សាស្ត្រ​ “ដំ​ណោះ​ស្រាយ​ផ្សព្វ​ផ្សាយ​បណ្តុះ​បណ្តា​លគ្រូ​បង្រៀន​ភា​សា​ឡាវ​ និង​ភា​សា​ខ្មែរ​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​មហា​វិទ្យា​ល័យ​វៀត​ណាម​”។

ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​

ចាប់​ពី​ថ្ងៃ​១៥ ខែ​តុ​លា ដល់​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់ ពិ​និត្យ​ស្វែង​រក​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន។ សកម្ម​ភាព​នេះ​ដើម្បី​រួម​ចំ​ណែក​ឆាប់​រក​ឃើញ​ហា​និ​ភ័យ​ជំងឺ​តម្កាត់ បង្ក​លក្ខណៈ​ដើម្បី​ប្រ​ជា​ជន​កៀក​ជិត​សេ​វា​កម្ម​សុខា​ភិបាល​នៅ​នឹង​មូល​ដ្ឋាន។

ធ្វើ​ឌីជី​ថល​កម្ម​ឯក​សារ ធា​នា​គុណ​ភាព​អប់​រំ​ទំនើប​

ក្នុង​បរិ​ការណ៍​ដែល​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​កំ​ពុង​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ខ្លាំង​ក្លា វិស័យ​អប់​រំ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ក៏​កំ​ពុង​ជំ​រុញ​ការ​អនុ​វត្ត​ធ្វើ​ឌីជី​ថល​កម្ម​ឯក​សារ ដូច​ជា៖ សិក្ខា​គា​រិក​អេឡិច​ត្រូ​និក សៀវ​ភៅ​ពិន្ទុ​អេឡិច​ត្រូ​និក ដើម្បី​ធ្វើ​ឌីជី​ថល​កម្ម​រាល់​ព័ត៌​មាន​សិក្សា​របស់​សិស្សា​នុសិស្ស។ នេះ​បាន​ចាត់​ទុក​ជា​ជំ​ហាន​ឈាន​ទៅ​មុខ​ដ៏​សំ​ខាន់​ក្នុង​ការ​ធ្វើ​ទំ​នើប​កម្ម​អប់​រំ​តាម​ទិស​ដៅ​ឯក​ភាព​ព្រមៗ​គ្នា។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

កម្មាភិបាល សិក្ខាកាមជាង២៥០នាក់ បានបណ្តុះបណ្តាលភាសាខ្មែរ

មជ្ឈ​មណ្ឌល​បំ​ប៉ន​ចំ​ណេះ​ដឹង​ និង​ហ្វឹក​ហាត់​ត្រៀម​ប្រ​ឡង​ ចំ​ណុះសមា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ បាន​សហ​ការ​ជា​មួយ​​នឹង​មន្ទីរ​អប់​រំ និង​បណ្តុះ​បណ្តាល​ខេត្ត​សុក ត្រាំង រៀប​ចំ​ពិ​ធី​បិទ​វគ្គ​សិក្សា​បំ​ប៉ន​ភា​សា​ខ្មែរ​ ជូន​ដល់​សិក្ខា​កាម​ដែល​ជា​កម្មា​ភិ​បាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ​ កំ​ពុង​បំ​ពេញ​ការ​ងារ​នៅ​ខេត្ត​សុក​ត្រាំង និង​ខេត្ត​ពី​រ​ទៀត​នោះ​គឺ​បាក​លីវ​​ ហូវ​យ៉ាង​។

សញ្ញា​ប្រ​កាស​អា​សន្ន​ជំ​ងឺ​ពី​រាង​កាយ​

មាន​តួ​នា​ទី​ប្រ​កាស​ប្រាប់ពី​បញ្ហា​សុខ​ភាព​ខាង​ក្នុង​ ចេញ​មក​ខាង​ក្រៅ​តាម​រយៈ​អា​ការៈ​ ផ្សេង​ៗ​។ ក៏​ប៉ុន្តែ​ អា​ការៈ​ខ្លះ​ដែល​បង្ហាញ​ឡើង​នោះ​វា​តូច​ពេក​ ឬ​យើង​មិន​បាន​ចាប់​អា​រម្មណ៍​ រ​ហូត​ដល់​វា​ក្លាយ​ជា​​ធ្ងន់​ធ្ងរ​។ ក្នុង​អត្ថបទ​ចុះ​ផ្សាយ​លើ​ទស្ស​នា​វដ្ដី​សុ​ខ​ភាព​ Healthista ថ្មី​ៗ​នេះ អ្នក​ឯក​ទេស​ផ្នែក​សុខ​ភាព​ បាន​ណែ​នាំ​យើង​ពី​របៀប​ដឹងនូវ​សារ​ពិ​សេសមួយ​ចំ​នួន​ពី​រាង​កាយ​យើង​ ដើម្បី​អ្នក​រាល់​គ្នា​មាន​ការ​តម្រែ​តម្រង់​ឲ្យ​សម​ស្រប​។

បើក​ថ្នាក់បណ្ដុះ​បណ្តាលគ្រូ​បង្រៀន​អនុម​ហា​វិ​ទ្យា​ល័យ​គ​រុ​កោ​សល្យ​ភា​សា​ខ្មែរ​ដំ​បូង​បង្អស់​

សា​លា​អនុ​ម​ហា​វិ​ទ្យា​​ល័យ​គ​រុ​កោ​សល្យ​ សុក​ត្រាំង​សហ​ការ​ជា​មួយ​នឹង​សា​លា​បំ​ពេញ​វិជ្ជា​ មធ្យម​សិក្សា​បា​លី​ណាម​បូ ខេត្ត​សុក​ត្រាំង​ទើប​រៀប​ចំ​ពិ​ធី​បើក​វគ្គ​ថ្នាក់​បណ្តុះ​បណ្តាល​គ្រូ​បង្រៀន​អនុ​មហា​វិទ្យា​ល័យ​គ​រុ​កោ​សល្យ​ភា​សា​ខ្មែរ​។

ឆ្ពោះ​ទៅ​កាន់​ជន​រួម​ជាតិ​ខ្មែរ

សា​ខា​ស​មា​គម​និស្សិត​វិញ​ចូវ​ចំ​ណុះ​អន្តរ​សា​ខា​សមា​គម​និស្សិត​សុក​ត្រាំង (សា​កល​វិ​ទ្យា​​ល័យ​កឹង​ធើ)​ រួម​មាន​សមា​ជិក​ជាង​២៣០​នាក់ ក្នុង​នោះ មាន​ស​មា​ជិក​ជន​ជាតិ​ខ្មែរ​ជាង​​១០០​នាក់​។ រយៈ​កាល​កន្លង សា​ខា​ស​មា​គម​រៀប​ចំ​ស​កម្ម​ភាព​ជា​ច្រើន​ដើម្បី​រួម​ចំ​ណែក​អភិ​រក្ស​ ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​រួម​ជាតិ​ខ្មែរ​ ទន្ទឹម​នឹង​នោះ ផ្សព្វ​ផ្សាយ​អនុ​វត្ត​សំ​ណង់​​ការ​ងារ​ជា​ច្រើន​ឆ្ពោះ​ទៅ​កាន់​ភូមិ​កំ​ណើត​។

ប្រការគប្បីដឹងអំពីជំងឺតពូជទូទៅមួយចំនួន

នរណាក៏ដឹងដែរ ជំងឺតពូជគឺប្រភេទជំងឺឆ្លងពីជំនាន់យាយតា ឪពុកម្តាយមកកូនចៅ ជំនាន់ក្រោយ។ តាមការបកស្រាយខាងវេជ្ជសាស្រ្ត ជំងឺតពូជត្រូវបានបញ្ជាក់ថា ជា ស្ថានភាពខុសប្រក្រតីក្នុងរចនាសម្ព័ន្ធសារធាតុតំណពូជ (ADN) ឬ​ការ​បម្រែ បម្រួល​ហ្សែន​។ ខាង​ក្រោម​នេះ​គឺ​ជំ​ងឺ​តពូជ​​ទូ​ទៅ​មួយ​ចំ​នួន​ដែល​គួរ​យល់​ដឹង ដើម្បី​មាន​ទិស​ដៅ​បង្ការ​​​ឬ​កាត់​បន្ថយ​​ភាព​ប៉ះ​ពាល់​នៃ​ជំ​ងឺ​ឲ្យ​នៅ​កម្រិត​ទាប​៖

ជា​និច្ច​កាល​គឺ​ជា​គំ​រូ​ល្អ

“ដ​រាប​ណា​នៅ​មាន​កម្លាំង​ព​លំ​ ដ​រាប​នោះ ខ្ញុំ​តែង​រិះ​គិត​ដល់​ការ​យក​អស់​នូវ​បញ្ញា​ស្មារ​តី​គិត​គូរ​ជូន​ផ្នែក​អប់​រំ​ក្នុង​ខេត្ត​របស់​ខ្លួន​ជា​និច្ច ពិ​សេស គឺ​គិ​ត​គូរ​ដល់​កូន​ចៅ​សិស្សា​នុសិស្ស​ជា​ជន​ជាតិ​ខ្មែរ​។ល។” នោះ​គឺ​ជា​ការ​អះ​អាង​របស់​គ្រូ​បង្រៀន​ប្រ​ជា​ជន ឡឹម​អែស​-​ប្រ​ធាន​ស​មា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​។

មន្ទីរ​ពេទ្យ​ម​ហា​វិ​ទ្យា​ល័យ​ឱ​សថ​សាស្រ្ត​ក្រុង​ហូជី​មិញ រៀប​ចំ​ពិ​និត្យ ស្កេន​រក​ជំ​ងឺ​សរ​សៃ​ឈាម​បេះ​ដូង​ ដោយ​ឥត​គិត​ថ្លៃ​នៅ​ខេត្ត​ត្រា​វិញ

ក្រុម​វេជ្ជ​បណ្ឌិត​នៃ​មជ្ឈ​មណ្ឌល​សរ​សៃ​ឈាម​បេះ​ដូង​-មន្ទីរ​ពេទ្យ​ម​ហា​វិ​ទ្យា​ល័យ ឱ​សថ​សាស្រ្ត​ក្រុង​ហូ​ជី​មិញ​ បាន​ស​ហ​ការ​ជា​មួយ​មន្ទីរ​ពេទ្យ​សម្ភព​កុ​មារ​ខេត្ត​ត្រា​វិញ​និង​សា​ខា​ស​មា​គម​គាំ​ពារអ្នក​ជំ​ងឺក្រី​ក្រ​​ (តឹម​ហ្វា) ក្រុង​ហូ​ជីមិញ​ រៀប​ចំ​ពិ​និត្យ​ព្យា​បាល​ធ្វើ​ការ​ស្កេន​រក​ជំ​ងឺ​សរ​សៃឈាម​បេះ​ដូង​ដោយឥត​គិត​ថ្លៃ​ដល់អ្នក​មុខ​អ្នក​ការ សាសនា កុមារ និង អ្នក​ជំ​ងឺ​ដែល​មាន​ស្ថាន​​ភាព​ក្រ​លំ​បាក​នៅ​ខេត្ត​ត្រា​វិញ​។

លីវ​ហ្វា​ងភូ​- រៀន​ពូកែ​ និង​ជក់​ចិត្ត​ច្នៃ​ប្រ​តិដ្ឋ​

កើត​ក្នុង​គ្រួ​សារ​ក​សិ​ករ​ក្រី​ក្រ​មួយ នៅ​អនុ​សង្កាត់​៣ ​សង្កាត់​៥ ក្រុង​​សុក​ត្រាំង ខេត្ត​សុក​ត្រាំង​ ប៉ុន្តែ​ប្អូន​លីវ​ហ្វាង​ភូ បាន​ខិត​ខំ​ជម្នះ​ការ​លំ​បាក ដើម្បី​រៀន​ពូ​កែ​ និង​ជក់​ចិត្ត​នឹង​ការ​ច្នៃ​ប្រ​តិដ្ឋ​។

លើក​​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​ក្នុង​ជន​ជាតិ​ខ្មែរ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​

អភិ​វឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​និ​យាយ​រួម ក្នុង​ជន​រួ​មជាតិ​ភាគ​តិច​និ​យាយ​ដោយ​ឡែក ក្នុង​នោះ ជន​រួ​ម​ជាតិ​ខ្មែរ​តែង​បាន​បក្ស​និង​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​។ ជុ​ុំវិញ​បញ្ហា​ខាង​លើ​នេះ កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ​បាន​កត់​ត្រា​ម​​​តិ​របស់​ សម​មិត្ត​ហ្វិញ​ធី​សុ​មា​លី ប្រ​ធាន​នា​យក​ដ្ឋាន​​ភូមិ​ភាគIII នៃ​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​។

វត្ត​ព្រែក​អណ្ដើក​បរិច្ចាគ​ដី​សង់​សា​លា​រៀន

វត្ត​ព្រែក​អណ្ដើក ឃុំ​ថាញ់​ភូ ស្រុក​ម៉ី​ស្វៀន​ ខេត្ត​សុក​ត្រាំង បាន​បរិច្ចាគ​ដី​ជាង​២​ហិក​តា ដើម្បី​សង់​សា​លា​រៀន​និង​មជ្ឈ​មណ្ឌល​អប់​​រំ​វិជ្ជា​ជីវៈ​-អប់​រំ​ជា​ប្រ​ចាំ​ស្រុក​ម៉ី​ស្វៀន​។ ទង្វើ​ប្រ​​កប​ដោយ​អត្ថ​ន័យ​នេះ​ មិន​ត្រឹម​តែ​រួម​ចំ​ណែក ផ្តល់​ឱ​កាស​រៀន​សូត្រ​ដល់​សិស្សា​នុសិស្ស​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ព្រួត​ដៃ​ក្នុង​បុព្វ​ហេតុ​បណ្តុះ​បណ្តាល​ធន​ធាន មនុស្ស​នៅ​មូល​ដ្ឋាន​ទៀត​ផង​។

ជំ​នួយ​សិស្ស​ និស្សិត​ក្រី​ក្រ​ បន្ត​ការ​សិក្សា

មូល​និ​ធិ​អា​ហា​រូបករណ៍ “លឿង​ឌិញ​កួរ” ខេត្ត​សុក​ត្រាំង​ ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ​២០០៤ អា​ស្រ័យ​ក្រុម​ហ៊ុន​ចំ​កាត់​សមា​ជិក​មួយ​ឆ្នោត​ជាតិ​សុក​ត្រាំង​ធ្វើ​ហិ​រញ្ញ​ប្ប​ទាន​។ មូល​និ​ធិ​អា​ហា​រូប​ករណ៍​នេះ បាន​ជួយ​សិស្ស​និស្សិត​ក្រី​ក្រ​រាប់​ពាន់​នាក់​មាន​លក្ខណ​សម្បត្តិ​បន្ត​ការ​សិក្សា​។

ភាព​អ៊ូ​អរ​នៃ​ពិ​ធី​ប​វេស​ន​កាល​ឆ្នាំ​សិក្សា​ថ្មី​

ព្រ​ម​​ជា​​មួយ​នឹង​ទូ​ទាំង​ប្រ​ទេស​ សិស្សា​នុ​សិស្ស​បណ្តា​ខេត្ត​ក្រុង​នៅ​​​តំ​បន់​​វា​ល​រាប​ទន្លេ​គឺវ​ឡុង​ ខ្ញៀវ​ខ្ញារ​រីក​រាយ​ចូល​រួម​ពិធី​បវេស​ន​កាល​ឆ្នាំ​សិក្សា​២០១៨-២០១៩​ នៅ​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​ ឆ្នាំ​២០​១៨​។

គិត​គូរ​ពី​សុខ​ភាព​ជូន​ជន​រួម​ជាតិ​ខ្មែរ

រយៈ​ពេល​កន្លង កង​ជួរ​កម្មា​ភិ​បាល​នៃ​មន្ទីរ​ពេទ្យ​យោ​ធា​ប្រ​ជា​ជន​ស្រុក​កើ​-ដ​ ក្រុង​កឹង​ធើ បាន​អនុ​វត្ត​ល្អ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ជន​រួម​ជាតិ​ខ្មែរ ពិ​សេសគឺ​គ្រួ​សារ​ដែល​មាន​ស្ថាន​​ភាព​ក្រ​លំ​បាក​។

ពិ​និត្យ​ជំ​ងឺ​បេះ​ដូង​ដោយ​ឥត​គិ​ត​ថ្លៃ នៅ​ថ្ងៃ​អង្គារ​ដំ​បូង​បង្អស់​ក្នុង​ខែ

វេជ្ជ​បណ្ឌិត​ឯក​ទេសក​ម្រិត​២ ង្វៀន​វ៉ាន់​ហ្វាង​ នា​យក​មន្ទីរ​ពេទ្យ​​ព​ហុ​វិជ្ជា​ហ្វាន​ម៉ី​គឺវ​ឡុង ឲ្យ​ដឹង​៖ នៅ​ថ្ងៃ​អង្គារ​ដំ​បូង​បង្អស់​រៀង​រាល់​ខែ មន្ទីរ​ពេទ្យ​បាន​រៀប​ចំ​កម្ម​វិ​ធី​ពិ​និត្យ​ជំ​ងឺ​បេះ​ដូង​ដោយ​ឥត​គិត​​ថ្លៃ ឲ្យ​កុ​មារ​អា​យុ​ក្រោម​១៦​ឆ្នាំ​។ ពេល​ប្រទះ​ឃើញ​កុ​មារ​កើត​ជំ​ងឺ បេះ​ដូង​ តែ​ស្ថាន​ភាព​គ្រួ​សារ​ ក្រ​លំ​បាក​ មន្ទីរ​ពេទ្យ​នឹង​រក​ប្រ​ភព​ចលនា​ប្រាក់​ធ្វើ​ការ​វះ​កាត់​ដោយ​ឥត​គិត​ថ្លៃ​ឲ្យ​កុ​មារ​។

បន្ទប់​បង្រៀន​វិ​ស្ស​ម​កាល​របស់​និស្សិត​ស្ម័គ្រ​ចិត្ត​

ឈាន​ចូល​រដូ​វ​វិស្ស​ម​កាល ប៉ុន្តែ​សា​លា​បឋម​សិក្សា​ហ្វា​ឡាក​C ឃុំ​លឿង​ហ្វាA ស្រុក​ចូវ​ថាញ់​ ពោរ​ពេញ​ទៅ​ដោយ​សំ​ឡេង​សើច​សប្បាយ​សូរ​សំ​ឡេង​អាន​មេ​រៀន​របស់​ប្អូន​ៗ​សិស្សា​​​នុ​សិស្ស​។ នោះ​គឺ​សំ​ឡេង​ដែល​ បន្លឺ​ចេញ​ពី​បន្ទប់​រៀន​អា​ស្រ័យ​ដោយ​យុទ្ធ​ជន​ចូល​រួម​យុទ្ធ​នា​ការ​យុវ​ជន​ស្ម័គ្រ​ចិត្ត​វិស្ស​ម​កាល​របស់​សា​កល​វិ​ទ្យា​ល័យ​ហ្វា​ស៊ាន​ក្រុង​ហូ​ជី​មិញ​រៀប​ចំ​ឡើង​។

កម្ម​វិធី​ទិ​ស​ដៅ​អប់​រំ​នៅ​តំ​បន់​ភ្នំ តំ​បន់​ជន​ជាតិ​ភាគ​តិច និង​តំប​ន់​លំ​បាក

នា​យក​រដ្ឋ​មន្ត្រី ទើប​បាន​អនុ​ម័ត​កម្ម​វិ​ធី​ទិស​ដៅ​អប់​រំ​នៅ​តំបន់​ភ្នំ តំ​បន់​ជន​ជាតិ​ភាគ​តិច និង​តំ​បន់​លំ​បាក ដំ​ណាក់​កាល​ឆ្នាំ​២០១៦​-២០២០​ ។

ហូប​ប្រៃ​នឹង​បំ​ផ្លាញ​បាក់​តេ​រី​ប្រ​ព័ន្ធ​រំ​លាយ​អា​ហារ​

របប​ហូប​មាន​សារ​ធាតុ​អំ​បិល​ច្រើន​អាច​នឹង​សម្លាប់​បាក់​តេ​រី​មាន​ប្រ​យោជន៍ ក្នុង​ប្រ​ព័ន្ធ​រំ​លាយ​អា​ហារ​ ផ្តើម​ពី​នោះ ធ្វើ​ឲ្យ​រង​ការ​លើស​សម្ពាធ​ឈាម និង​ជំ​ងឺ​ផ្សេង​ៗ​មួយ​ចំ​នួន​អ្នក​​វិ​ទ្យា​សាស្រ្ត​អា​លឺ្ល​ម៉ង់​ បាន​ព្រ​មាន​ដូច្នេះ។​

ការបង្រៀនអក្សរខ្មែរឱកាសវិស្សមកាល នៅខេត្តសុកត្រាំង

ពេល​ឈាន​ចូល​ដល់​វិ​ស្សម​កាល​រៀង​រាល់​ឆ្នាំ បណ្តា​វត្ត​ខ្មែរ​ នៅ​ខេត្ត​សុក​ត្រាំង តែង​រៀប​ចំ​បើក​​បង្រៀន​អក្សរ​ខ្មែរ​សម្រាប់​កូន​ចៅ ពុទ្ធ​ប​រិ​ស័ទ​មក​សិក្សា​រៀន​សូត្រ​។

នា​យក​រដ្ឋ​មន្ត្រី បញ្ជា​ជម្រុញ​ខ្លាំង​ក្លា​អនុ​វត្ត​ការ​ផ្លាស់​ថ្មី កម្ម​វិ​ធី​សៀវ​ភៅ​សិក្សា​អប់​រំ​ទូ​ទៅ

ប​ទ​បញ្ជា​នេះ​បាន​បញ្ជាក់​ច្បាស់ ក្រ​សួង​​អប់​រំ​និង​បណ្តុះ​បណ្តាល​ ភូមិ​ភាគ​នានា​និង​ក្រ​សួង​ ផ្នែក​ដែល​ពាក់​ព័ន្ធ​ បាន​កសាង​សម្រេច​កម្ម​វិ​ធី​អប់​រំ​ទូ​ទៅ​ ផ្សព្វ​ផ្សាយ​កម្ម​វិ​ធី មុខ​វិជ្ជា​ស​កម្ម​ភាព​អប់រំ​ ត្រួត​ពិ​និត្យ​ មូល​ដ្ឋាន​សម្ភារៈ​ កង​ជួរ​គ្រូ​បង្រៀន​ រៀប​ចំ​មូល​ដ្ឋាន​បណ្តុះ​បណ្តាល​គ្រូ​បង្រៀន​។