កាសែតកឹនធើ

សុខភាព - អប់រំ

សុខភាព - អប់រំ

ដំ​ណោះ​ស្រាយ​បណ្តុះ​បណ្តា​លគ្រូ​បង្រៀន​ភា​សា​ឡាវ​ និង​ភា​សា​ខ្មែរ​

រសៀល​ថ្ងៃ​ ២៩ តុ​លា​ ឆ្នាំ​២០២៦ នៅ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល បាន​សហ​ការ​ជា​មួយ​សា​លា​ចាត់​តាំង​សិក្ខា​សា​លា​វិទ្យា​សាស្ត្រ​ “ដំ​ណោះ​ស្រាយ​ផ្សព្វ​ផ្សាយ​បណ្តុះ​បណ្តា​លគ្រូ​បង្រៀន​ភា​សា​ឡាវ​ និង​ភា​សា​ខ្មែរ​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​មហា​វិទ្យា​ល័យ​វៀត​ណាម​”។

ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​

ចាប់​ពី​ថ្ងៃ​១៥ ខែ​តុ​លា ដល់​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់ ពិ​និត្យ​ស្វែង​រក​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន។ សកម្ម​ភាព​នេះ​ដើម្បី​រួម​ចំ​ណែក​ឆាប់​រក​ឃើញ​ហា​និ​ភ័យ​ជំងឺ​តម្កាត់ បង្ក​លក្ខណៈ​ដើម្បី​ប្រ​ជា​ជន​កៀក​ជិត​សេ​វា​កម្ម​សុខា​ភិបាល​នៅ​នឹង​មូល​ដ្ឋាន។

ធ្វើ​ឌីជី​ថល​កម្ម​ឯក​សារ ធា​នា​គុណ​ភាព​អប់​រំ​ទំនើប​

ក្នុង​បរិ​ការណ៍​ដែល​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​កំ​ពុង​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ខ្លាំង​ក្លា វិស័យ​អប់​រំ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ក៏​កំ​ពុង​ជំ​រុញ​ការ​អនុ​វត្ត​ធ្វើ​ឌីជី​ថល​កម្ម​ឯក​សារ ដូច​ជា៖ សិក្ខា​គា​រិក​អេឡិច​ត្រូ​និក សៀវ​ភៅ​ពិន្ទុ​អេឡិច​ត្រូ​និក ដើម្បី​ធ្វើ​ឌីជី​ថល​កម្ម​រាល់​ព័ត៌​មាន​សិក្សា​របស់​សិស្សា​នុសិស្ស។ នេះ​បាន​ចាត់​ទុក​ជា​ជំ​ហាន​ឈាន​ទៅ​មុខ​ដ៏​សំ​ខាន់​ក្នុង​ការ​ធ្វើ​ទំ​នើប​កម្ម​អប់​រំ​តាម​ទិស​ដៅ​ឯក​ភាព​ព្រមៗ​គ្នា។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មី

អស់​ពី​ចិត្ត​ដើម្បី​អ្នក​ជំ​ងឺ

គ្រូ​ពេទ្យ​ថាច់​ហ្វាង​ដេ ប្រ​ធាន​ដំណាក់​សុ​ខា​ភិ​បាល​ឃុំ​តឹង​សុើង ស្រុក​ថ្កូ​វ ខេត្ត​ត្រា​វិញ តែង​​បាន​អ្នក​ជំ​ងឺ​គោ​រព​រាប់​អាន​។

សិស្ស​ខេត្តស្វា​យ​រៀង១៨​រូប ទ​ទួល​សញ្ញា​បត្រ

សា​លា​មធ្យម​សិក្សា​សុ​ខា​ភិ​បាល​ខេត្ត​ឡុង​អាង ទើប​រៀប​ចំ​ពិ​ធី​ប្រ​គល់​សញ្ញា​បត្រ គ្រូ​ពេទ្យ​២៨​ដល់​សិស្ស​ចំ​នួន​​១៨​រូប មក​ពី​ខេត្ត​ស្វាយ​រៀង​ ព្រះរា​ជា​ណាចក្រ​កម្ពុជា​។

ភាព​កក់​ក្ដៅ​អា​ហារ​សប្បុ​រស​ធម៌

ក្រុម​អា​ហារ​សប្បុ​រស​ធម៌ នៅ​មន្ទីរ​ពេទ្យ​កង​ទ័ព​ប្រ​ជា​ជន​ក្រុង​កឹង​ធើ (ស្រុក​កើ-​ដ​) បាន​ក្លាយ​​ជា​បង្អែក​សម្រាប់​អ្នក​ជំ​ងឺ​ក្រី​ក្រ​នៅ​ស្រុក​កើ​-ដ ក្រុង​កឹង​ធើ លំ​នឹង​ចិត្ត​ក្នុង​ការ​​ព្យា​បាល​ជំ​ងឺ​។

ផ្នែកភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ (សាកលវិទ្យាល័យត្រាវិញ)ចងសម្ព័ន្ធមេត្រីភាពជាមួយនឹងវិទ្យាល័យជនជាតិអន្តេវាសិកចំនួន១២សាលា

ផ្នែក​ភា​សា​ វប្ប​ធម៌​- វិ​ចិត្រ​​សិល្បៈ​ខ្មែរ​ណាម​បូ​ (សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​) រៀប​ចំ​ស​កម្ម​ភាព​ដោះ​ដូរ ចង​សម្ព័ន្ធ​មេ​ត្រី​ភាព​ជា​មួយ​នឹង​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ក្នុង​និង​ក្រៅ ខេត្ត​ចំ​នួន​១២​សា​លា​ប្រ​កប​ដោយ​ភាព​ជោគ​ជ័យ​។

បង្ការ​ជំ​ងឺ​ដល់​កុ​មារ​នៅ​រដូវ​ក្ដៅ

អ​ា​កាស​ធាតុ​ក្ដៅ​ស្អុះ​ស្អាប់ ពិ​សេស​គឺ​កម្រិត​សំ​ណើម​ក្នុង​អា​កាស​ធាតុ​ឡើង​ខ្ពស់ គឺ​ជា លក្ខណៈ​ងាយ​ស្រួល​ដល់​ភ្នាក់​ងារ បង្ក​រោគ ​ដូច​ជា​មេ​រោគ អ​តិ​សុ​ខុម​ប្រាណ។​ល។ ឆ្លង​រាល​ដាល​និង​បង្ក​ជំ​ងឺ​ដល់​មនុស្ស ​ពិ​សេស​គឺ​កុ​មារ​មានកា​រ​ទប់​ទល់​ជំ​ងឺ​នៅ​ខ្សោយ​។ ប្រ​កា​រ​នេះ​អា​ណា​ព្យា​បាល​គ្រប់​រូប គប្បី​យក​ចិត្ត​ទុក​ដាក់​ដើម្បី​បង្ការ​​ជំ​ជឺ​ដល់​កុ​មារ​។

បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្ស​នៅ​តាម​សា​លា​ចំ​ណេះ​ទូ​ទៅ

ប៉ុន្មាន​ឆ្នាំក​ន្លង ខេត្ត​សុក​ត្រាំង​បាន​ផ្សព្វ​ផ្សាយ​បង្រៀន​អក្សរ​សាស្រ្ត​ជន​ជាតិ​ភាគ​តិច តាម​អនុ​ក្រឹត្យ​លេខ​ ៨២​/២០១០/NĐ-CP របស់​រដ្ឋា​ភិ​បាល​ ស្ដី​ពី​សេច​ក្ដី​កំ​ណត់​ការ​បង្រៀន​ និង​រៀន​ភា​សា​អក្សរ​សាស្រ្ត​របស់​ជន​ជាតិ​ភាគ​តិច​ នៅ​តាម​មូល​ដ្ឋាន​អ​ប់​រំ​ចំ​ណេះ​ទូ​ទៅ​និង​មជ្ឈ​មណ្ឌល​អប់​រំ​ប្រ​ចាំ​។

ភាព​វិ​វឌ្ឍ​នៅ​ភូមិ​ស្រុក

ដើម​ពី​គោល​ការណ៍ គោល​ន​យោ​បាយ​ត្រឹម​ត្រូវ ស្រប​នឹង​ទឹក​ចិត្ត​ប្រ​ជា​ជន​របស់​បក្ស​និង​រដ្ឋ​យើង​ ម្ល៉ោះ​ហើយ​ជន​រួម​ជាតិ​ខ្មែរ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​របស់​ខេត្ត​សុក​ត្រាំង មាន​ជំ​ហាន​រីក​ចម្រើន ជីវ​ភាព​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ធូរ​ធារ​។

គ្រូ​ពេទ្យ​ឆ្នើម

ជាង​២៦​ឆ្នាំ​ផ្សារ​ភ្ជាប់​នឹងរបរ​ពេទ្យ វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត​២- ង៉ីមវណ្ណ ប្រ​ធាន​ផ្នែក​ចក្ខុសាស្រ្ត​នៃ​មន្ទីរ​ពហុព្យា​បាល​សុក​ត្រាំង តែង​អស់​ពី​ចិត្ត​ពី​ថ្លើម​ថែ​ទាំ​សុខ​ភាព​ជូន​អ្នក​ជំ​ងឺ​។ លោក​តែង​បាន​អ្នក​រួម​អា​ជីព​គោ រព​ស្រ​ឡាញ់ ថ្នាក់​ដឹក​នាំ​ឲ្យ​តម្លៃ​ជា​គ្រូ​ពេទ្យ​ឆ្នើម​និង​គំ​រូ។​

ជូន​អា​ហា​រូប​ករណ៍១៣០​ចំ​ណែក​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​កោះ​ស​មុទ្រ

មូល​និ​ធិ​អា​ហា​រូប​ករ​ណ៍​វ៉ឺ​អា​យិញ អា​ស្រ័យ​ដោយ​លោក​ស្រី​ត្រឿង​ធី​មី​ុហ្វា អ​តី​តៈ អនុ​ប្រ​ធាន ​រ​ដ្ឋ​​នៃ​សា​ធារ​ណរដ្ឋ​សង្គម​និ​យម​វៀត​ណាម ធ្វើ​ជា​ប្រ​ធាន​​រួម​ជា​មួយ​នឹង​ក្លឹប​ “ដើម្បី​ហ្វាង​សា-ទ្រឿង​សា​ជា​ទី​ស្រ​ឡាញ់​” បាន​ស​ហ​ការ​ជាមួ​យ​ខេត្ត​សុក​ត្រាំង​ ជូន​អា​ហា​រូប​ករណ៍​វ៉ឺ​អា​យិញ និង​”ដើម្បី​ហ្វាង​សា-ទ្រឿង​សា​ជា​ទី​ស្រ​ឡាញ់​” ១៣​០​ចំ​ណែក​។

ស័ក្ដិ​សម​នឹង​ក្ដី​ជំ​នឿ​ទុក​ចិត្ត​របស់​អ្នក​ជំ​ងឺ

មន្ទី​រ​ពេទ្យ​យោ​ធា​-ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង បាន​បង្កើត​កាល​ពី​ឆ្នាំ​២០១១​។ នេះ​ជា​មន្ទីរ​ពេទ្យ​ចុង​ក្រោយ​បង្អស់​ចំ​ណុះ​យោធ​ភូមិ​ភាគ​ទី​៩ មាន​ភារៈ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ជូន​យុទ្ធ​ជន​ពិ​ការ​ យុទ្ធ​ជន​ជំ​ងឺ មុខ​សញ្ញា​គោល​ន​យោ​បាយ ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល និង​ប្រ​ជា​ជន​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង​។

ប្រ​កាស​ជា​សា​ធារ​ណៈស​​ម័យ​ប្រ​ឡង​វិ​ទ្យា​ល័យ​ជាតិ

ក្រ​​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល ទើប​ចេញ​សេច​ក្តី​ប្រ​កាស​ជា​សា​ធារ​ណៈ ពី​ស​ម័យ​ប្រ​ឡង​វិ​ទ្យាល័​យ​ជា​​តិ នឹង​ប្រ​ព្រឹត្ត​ឡើង​ក្នុង​រយៈ​ពេល​៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៥​ដល់​២៧ ខែ​មិ​ថុ​នា ដោយ​គោល​ដៅ​ពិ​និត្យ​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ និង​ជ្រើស​ចូល​ម​ហា​វិ​ទ្យា​ល័យ​។

បង្ការ​ជំ​ងឺតាំង​ពី​មូល​ដ្ឋាន

តាម​ប្រ​សាសន៍​លោក​ថាច់​យឿង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង ការ​អនុ​វត្ត​នូវ​គោល​​ន​យោ​បាយ​សុ​ខា​ភិ​បាល និង​ថែ​ទាំ​សុខ​ភាព កម្លាំង​កាយ​ជូន​ប្រ​ជា​ជន​តំ​បន់​ជន​ជាតិ​ភាគ​តិច លើ​ភូមិសាស្រ្ត​ខេត្ត មាន​ការ​វិ​វឌ្ឍ​គួរ​ឲ្យ​មោទ​នៈ​។

ជូន​ប័ណ្ណ​សរ​សើរ​ដល់​សិស្ស​រើស​បាន​របស់​ទ្រព្យ

ប្រ​គល់​ឲ្យ​ទៅ​ម្ចាស់​វិញ​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល ទើប​ចុះ​ហត្ថ​លេ​ខា​លើ​សេច​ក្តី​សម្រេច​ចិត្ត​ជូនប័ណ្ណ​សរ​សើរ​ដល់​ប្អូន​ឌោ​វុាំង​បាំង សិស្ស​ថ្នាក់​១០​A៨​នៃ​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ត្រឹង​វុាំងបៃ ពី​ព្រោះ​ប្អូន​មាន​ទង្វើ​ល្អ គឺ​រើស​បាន​របស់​ទ្រព្យ​ប្រ​គល់​ឲ្យ​ទៅ​ម្ចាស់​វិញ​។

ការ​គិត​គូរ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន

តា​ម​ប្រ​សាសន៍​របស់​លោក​ត្រឹង​ក្វឹក​ថាញ់ ប្រធានគណៈ​ជន​ជាតិ​ខេត្ត​អាង​យ៉ាង៖ រយៈ​ពេល​កន្លង ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ខេត្ត ត្រូវ​បាន​អនុ​វត្ត​ល្អ​ប​ង្គួរ​។

ចំ​ណុច​សំ​គាល់​ពេល​ប្រ​ឡង​បែប​សំ​ណួរ​ចម្លើ​យ​ជ្រើស​រើស

ក្រៅ​ពី​មុខ​វិជ្ជាអក្សរ​សាស្រ្ត ប្រ​ឡង​តាម​បែប​អត្ថា​ធិប្បាយ មុខ​វិជ្ជា​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ក្នុង​លើក​ប្រ​ឡង​វិ​ទ្យា​ល័យ​ជាតិ​គឺ​ត្រូវ​តែ​ប្រ​ឡង​តាម​បែប​សំ​ណួរ​ចម្លើយ​ជ្រើស​រើស​ទាំង​អស់​។ ហេតុ​នោះ ដើម្បី​មិន​ឲ្យ​បាត់​បង់​ពិន្ទុ​បេក្ខ​ជន​ត្រូវ​កំ​ណត់​សំ​គាល់​នូវ​បទ​ពិ​សោធន៍​ ពេល​ធ្វើ​វិញ្ញា​សា​ប្រ​ឡង​បែប​សំ​ណួរ​ចម្លើយ​ជ្រើស​រើស​ដូច​ប្រ​ការ​ខាង​ក្រោម​។

យក​ចិត្ត​ទុក​ដាក់​បង្រៀន​វិជ្ជា​ជីវៈ​ បង្កើត​ការ​ងារ​ធ្វើ​ជូន​ជន​រួម​ជាតិ​ខ្មែរ

ចាប់​ពី​ខែ​មី​នា ឆ្នាំ​២០១៨ មន្ទីរ​ការ​ងារ-យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ក្រុង​​កឹ​ង​ធើ សហ​ការ​ជា​មួយ​គណៈ​ជន​ជាតិ​ក្រុង ផ្សព្វ​ផ្សាយ​គម្រោង​ ”បង្រៀន​វិជ្ជា​ជីវៈ​និង​អក្សរ​ខ្មែរ​ជូន​ជន​រួម​ជាតិ​ខ្មែរ​”។ គម្រោង​ត្រូវ​បាន​អនុ​វត្ត​នៅ​ខ័ណ្ឌ​អូរ​ម៉ូង ស្រុក​កើ-​ដ​និង​ថើយ​ឡាយ តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។

សុ​ក្រឹត​ភាព​នូវ​ប្រ​ព័ន្ធ​សុ​ខា​ភិ​បាល​មូល​ដ្ឋាន

ផ្នែក​សុ​ខា​ភិ​បាល​ខេត្ត​ហូវ​យ៉ាង បាន​ខិត​ខំ​ធ្វើ​ឲ្យ​សុក្រឹត​នូវ​ប្រ​ព័ន្ធ​សុ​ខា​ភិបាល​មូល​ដ្ឋាន ដើម្បី​ថែ​ទាំ​សុខ​ភាព​ឲ្យ​បាន​ល្អ​ជូន​អ្នក​ជំ​ងឺ​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​។

ព្រួត​ដៃ​អភិ​វឌ្ឍន៍​អប់​រំ

តាម​ប្រ​សាសន៍​លោក​សុើង​ហ្វាង​យ៉ី ប្រធា​នកា​រិ​យា​​ល័យជ​នជា​តិ​ក្រុងប៊ិ​ញមិ​ញ ខេត្ត​វិញ​ឡុង ជា​ភូមិ​សាស្រ្ត ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​ច្រើន​កុះ​ក​រតែ​ង​បាន​ទទួល​ស្គាល់​ឧត្តាន​កម្ម​កម្រិត​បឋម​សិក្សា​ អ​នុ​វិ​ទ្យា​ល័យ​និង​បន្ត​ឧត្តាន​កម្ម​អប់​រំ​វិ​ទ្យា​ល័យ​។

បេក្ខ​សិស្ស​ចំ​នួន​៤១៦​អង្គ​និង​រូប ប្រ​ឡង​បញ្ចប់​កម្រិត​ពុទ្ធិ​កសិក្សា​បឋម​ភូមិ ឆ្នាំ​ទី​៤ និង​ពុទ្ធិក​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​ទី​៣

ស​មា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ខេត្ត​ត្រា​វិញ ទើប​ចាត់​តាំង​ពិ​ធី​ប្រ ឡង​បញ្ចប់​កម្រិត​ពុទ្ធិ​ក​សិក្សា​បឋម​ភូមិ​ឆ្នាំ​ទី​​​៤ និង​ពុទ្ធិ​ក​សិក្សា​ទុតិយ​ភូមិ​ ឆ្នាំ​ទី​៣ ឆ្នាំ​សិក្សា​២០១៧​-២០១៨ នៅ​វត្ត​ពោ​ធិ​គិ​រី​វង្សា​រាម​ (ស្វាយ​សៀម​ថ្មី)​ ឃុំ​ង៉ាយ​ស្វៀង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ​។

អស់​ពី​ចិត្ត​ដើម្បី​អ្នក​ជំ​ងឺ

រយៈ​ពេល​កន្លង កម្មា​ភិ​បាល​ដំ​ណាក់​សុ​ខា​ភិ​បាល ឃុំ​ដាយ​អឹង​២ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង អ​នុ​វត្ត​ល្អ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។